30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣២,៤៧១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២១០,៤០៥
សរុប ៣៨៥,៤៩៧,០៩៨
អានអត្ថបទ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ២៥,៥៦៦ ដង)

គោ​ឈ្មោះ​ឧស​ភរាជៈ



 
គោ​ឈ្មោះ​ឧស​ភរាជៈ
( មនុស្ស​ម្នាក់ ៗ ត្រូវ​មាន​ការ​គោរព​ពី​អ្នក​ដ​ទៃ )

កាល​ពី​ព្រេង​នាយ នៅ​នគរ​គ្ហាន់​ដា​រា  ក្នុង​ភូមិ​ភាគ​ខាង​ជើង​នៃ​ប្រ​ទេស​ឥណ្ឌា​មាន​បូរី​មួយ​ឈ្មោះ​ហៅ​ថា​តក្ក​សិ​លា ។ ហើយ​នៅ​ក្នុង​បូ​រី​តក្ក​សិ​លា​នោះ​មាន​ព្រះ​ពោធិ​សត្វ​ ទ្រង់​បាន​យោឃ​យក​កំ​ណើត​ជា​កូន​គោ​មួយ ។ ដោយ​ហេតុ​ថា គេ​បាន​បង្កាត់​ពូជ​ឲ្យ​មាន​កម្លាំង​ខ្លាំង​ក្លា កូន​គោ​នោះ​ក៏​ត្រូវ​បាន​កុដុម្ពីក៏​ម្នាក់​ទិញ​យក ។ ដោយ​មាន​ភាព​ទន់​ភ្លន់ កូន​គោ​នោះ​បាន​ធ្វើ​ឲ្យ​កុដុម្ពីក៏​ស្រឡាញ់​ពេញ​ចិត្ត​ជា​ខ្លាំង ហើយ​ក៏​ដាក់​ឈ្មោះ​ថា "ឧសភ​រាជ" ។ កុ​ដុម្ពីក៏ចិញ្វឹម​ថែរក្សា និង​បំ​ប៉ន​ឧសភ​រាជ​តែ​ចំ​ណី​អាហារ​ល្អ ៗ តែ​ប៉ុណ្ណោះ ។

នៅ​ពេល​ដែល​ឧស​ភរាជ​ធំ​ពេញ​វ័យ​ជា​គោ​មួយ​យ៉ាង​សង្ហា និង​មាន​កម្លាំង​មាំ​មួន គេ​បាន​គិត​ថា៖ "យើង​បាន​ត្រូវ​បុរស​ដ៏​មាន​សប្បុ​រស​ធម៌​នេះ​ចិញ្ចឹម​ថែរក្សា​រហូត​ដល់​ធំ​ពេញ​រូប​រាង ។ គាត់​បំ​ប៉ង​យើង​តែ​ចំណី​អាហារ​ល្អ ៗ និង​តែង​តែ​យក​ចិត្ត​ថែរក្សា​រូប​យើង​ជា​និច្ច​ជា​កាល ទោះ​បី​ពេល​ខ្លះ​មាន​ការ​លំ​បាក​យ៉ាង​ណា​ក៏​ដោយ ។ នៅ​ពេល​នេះ​ យើង​បាន​ធំ​ពេញ​រូប​រាង ហើយ​ក៏​គ្មាន​គោ​មួយ​ណា​អាច​អូស​រទះ​​ដែល​ផ្ទុក​ទម្ងន់​ធ្ងន់​ខ្លាំង​ដូច​ជា​យើង​អាច​អូស​បាន​ឡើយ ។ ដូច្នេះ​ យើង​ចង់​ប្រើ​កម្លាំង​មាំមួន​របស់​យើង​ដើម្បី​ធ្វើ​អ្វី​មួយ​ជា​ផល​ប្រយោជន៍​ជូន​ដល់​ម្ចាស់​យើង​វិញ ។

" អញ្ជឹង​ហើយ ឧសភ​រាជ​ក៏​បាន​និ​យាយ​ទៅ​កាន់​ម្ចាស់​ថា៖ បពិត្រ​លោក​ម្ចាស់ សូម​លោក​រក​មើល​កូន​អ្នក​មាន​ទ្រព្យ​ណា​ម្នាក់ ដែល​មាន​អំ​នួត​អួត​អាង​ដោយ​សារ​មាន​គោ​មាន​កម្លាំង​ខ្លាំង​ច្រើន​ក្បាល ។ ចូរ​លោក​ម្ចាស់​ភ្នាល់​នឹង​គេ​ចុះ ដោយ​និយាយ​ប្រាប់​ថា គោ​របស់​លោក​អាច​អូស​រទេះ​គោ​ផ្ទុក​ទំ​និញ​ធ្ងន់​បាន​ម្តង​មួយ​រ​ទេះ ។ "

ធ្វើ​តាម​ការ​ណែ​នាំ​របស់​ឧស​ភរាជ កុ​ដុម្ពីក៏បាន​ទៅ​ជួប​ឈ្មួញ​ម្នាក់​បែប​នោះ ហើយ​ក៏​បាន​ជាប់​មាត់​ ជាប់​ក​និ​យាយ​ពិភាក្សា​គ្នា​លេង ។ មួយ​សន្ទុះ​ក្រោយ​មក​ កុ​ដុម្ពីក៏បាន​បញ្ចេញ​គំ​និត ថា​តើ​នៅ​ក្នុង​ធា​នី​នេះ តើ​គោអ្នក​ណា​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា​ជាង​គេ ។

ឈ្មួញ​នោះ​បាន​និយាយ​ថា៖ "មនុស្ស​ច្រើន​នាក់​ណាស់​ដែល​មាន​កម្លាំង​ខ្លាំង ប៉ុន្តែ​ គ្មាន​នរណា​ម្នាក់​ដែល​មាន​គោ​ខ្លាំង ដូច​ជា​គោ​របស់​ខ្ញុំ​ទេ ។ " កុ​ដុម្ពីក៏​និយាយ​ថា លោក​ ខ្ញុំ​មាន​គោ​មួយ​​អាច​អូស​រទេះ​គោ​ផ្ទុក​ទំ​និញ​យ៉ាង​ធ្ងន់ បាន​ម្តង​មួយ​រទេះ ។ "

" ទេ​សម្លាញ់ តើ​ធ្វើ​ម្តេច​ឡើយ​និង​មាន​គោ​បែប​នេះ​ទៅ​កើត? នេះ មិន​គួរ​ឲ្យ​ជឿ​បាន​ទេ! " ឈ្មួញ​បាន​និយាយ ។ កុ​ដុម្ពីក៏​ឆ្លើយ​តប​ថា " ខ្ញុំ​ពិត​ជា​មាន​គោ​ខ្លាំង​បែប​នេះ​មែន ហើយ​ខ្ញុំ​មាន​បំ​ណង​ចង់​ភ្នាល់​គ្នា​ទៀត​ផង ។ "

ឈ្មួញ​បាន​និយាយ​ថា ៖ " ខ្ញុំ​ហ៊ាន​ភ្នាល់​បើ​គោ​នោះ​អាច​អូស​រទេះ​ផ្ទុក​ទំ​និញ​បាន​ម្តង​មួយ​រទេះ​នោះ ។ " ឈ្មួញ​នោះ​ក៏​និយាយ​ទៀត​ថា៖ " ខ្ញុំ​ភ្នាក់​ដាក់​កាក់​មាស​​មួយ​ពាន់ ថា​គោរបស់​លោក​មិន​អាច​អូស​រទេះ​ផ្ទុក​ទំ​និញ​ធ្ងន់​ម្តង​​មួយ​រទេះ​បាន​ឡើយ ។ ដូច្នេះ​ហើយ គេ​ក៏​នាំ​គ្នា​ភ្នាល់​ដាក់​លុយ ហើយ​យល់​ព្រម​ណាត់​ថ្ងៃ​ និង​ពេល​វេ​លា​ដើម្បី​ធ្វើ​ការ​ភ្នាល់​គ្នា ។ ឈ្មួញ​បាន​ចង​រទេះ​មួយ​រយ​ភ្ជាប់​បន្ត​កន្ទុយ​គ្នា​ដោយ​ផ្ទុក​ខ្សាច់ និង​គ្រួស​យ៉ាង​ធ្ងន់​លើ​រទេះ​នោះ ។ កុ​ដុម្ពីក៏​បាន​បំ​ប៉ន​ស្រូវ​ល្អ​បំ​ផុត​ជា​ចំ​ណី​ដល់​គោ​ឧស​ភរាជ ។ គេ​ផ្ងួត​ទឹក​ឲ្យ​ឧស​ភរាជ ហើយ​តុប​តែ​ឲ្យ​ឧស​ភរាជ និង​ពាក់​ផ្កា​កម្រង​យ់ាង​ស្រស់​ស្អាត​ជុំ​វិញ​ឧស​ភរាជ​ទៀត​ផង ។ បន្ទាប់​មក កុ​ដុម្ពីក៏បាន​ដាក់​នឹម​ទឹម​ឧស​ភរាជ​នឹង​រទេះ​ទី​មួយ ហើយ​ឡើង​បរ​ទេះ​​នោះ​តែ​ម្តង ។ ដោយ​មាន​វណ្ណៈ​ស្រាប់​ខ្ពស់​ផង កុ​ដុម្ពីក៏មិន​អាច​ទប់​នឹង​ចិត្ត​អំ​នួត ដែល​ធ្វើ​ខ្លួន​គេ​ហាក់​ដូច​ជា​​មនុស្ស​កាន់​តែ​សំ​ខាន់​ខ្លាំង​ទ្វេ​ឡើង ។ ដូច្នេះ​ គេ​ក៏បាន​រលាស់​រំ​ពាត់​ខ្សែ​តី ទៅ​លើ​ខ្យល់​មួយ​ឆ្វាច់ ហើយ​ស្រែក​ទៅ​កាន់​គោ​​ដ៏​មាន​ភក្តី​ថា៖ "អូស​ភ្លាម​ទៅ​អា​សត្វ​ភ្លើ ! អញ​បញ្ជា​ឲ្យ​ឯង​អូស រទេះ​អា​សត្វ​ភ្លើ ! "

គោ​ឧ​ស​ភ​រាជ​បាន​នឹង​គិត​ថា ៖ " ការ​បបួល​ប្រ​កួត​នេះ​ជា​គំនិត​របស់​យើង ។ តែ​យើង​មិន​ដែល​ធ្វើ​អ្វី​អាក្រក់​លើ​ម្ចាស់​យើង​ទេ ប៉ុណ្ណឹង​ហើយ លោក​នៅ​តែ​ជេរ​ប្រ​មាថ​មាក់​ងាយ​ដល់​យើង ដោយ​ប្រើ​ពាក្យ​ធ្ងន់​មិន​ពិ​រោះ​ពិ​សារ​លើ​យើង​បែប​យ៉ាង​នេះ ។ " គិត​ដូច្នេះ​ហើយ ឧស​ភរាជ​ក៏​នៅ​ស្ងៀម​ហ្នឹង​មួយ​កន្លែង មិនព្រម​អូស​រទេះ​ទាំង​នោះ​ឡើយ ។

ឈ្មួញ​បាន​សើច​ចម្អក ហើយ​ទាម​ទា​យក​ប្រាក់​ឈ្នះ​ពី​ការ​ដាក់​ភ្នាល់​របស់​ខ្លួន ។ កុ​ដុម្ពីក៏បាន​សង​កាក់​មាស​មួយ​ពាន់​ដល់​ឈ្មួញ​នោះ ។ គេ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​អង្គុយ​សំ​កុក​ទុក្ខ​ព្រួញ​នឹង​ការ​ចាញ់​ភ្នាល់​របស់​គេ ព្រម​ទាំង​មាន​ការ​អា​ម៉ាស​ជា​ខ្លាំង​នឹង​អំ​នួត​របស់​ខ្លួន ។

ឧស​ភរាជ​ស៊ី​ស្មៅ​ដោយ​ស្ងៀម​ស្ងាត់​ពេល​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ។ នៅ​ពេល​មក​ដល់​ផ្ទះ ឧស​ភរាជ​បាន​ឃើញ​ម្ចាស់​ដេក​ផ្អៀង​ខ្លួន​ដោយ​ក្រៀម​ក្រំ ។ ឧសភ​រាជ​ក៏​បាន​សួរ​ថា ៖ " លោក​ម្ចាស់ ហេតុអ្វី​លោក​ដេក​សន្ធឹង​សន្ធៃ​បែប​នេះ ? លោក​ងងុយ​សម្រាន​ឬយ៉ាង​ម៉េច ? លោក​ដូច​មាន​ការ​ព្រួយ​បា​រម្មណ៍​ក្នុង​ចិត្ត ។ " កុ​ដុម្ពីក៏បាន​តប​ថា ៖ "យើង​ចាញ់​ភ្នាល់​អស់​កាក់​មាស​ដល់​មួយ​ពាន់​កាក់​ដោយ​សារ​តែ​ឯង ។ បើ​ចាញ់​ម្លឹង ៗ ឲ្យ​យើង​ធ្វើ​ម៉េច​ដេក​លក់​ទៅ​បាន ? "

ឧសភ​រាជ​បាន​តប​ថា ៖ " លោក​ម្ចាស់ លោក​បាន​ហៅ​ខ្ញុំ​ថា​អា​សត្វ​គោ​ភ្លឺ ! ហើយ​ថែម​ទាំង​រលាស់​រំ​ពាត់​ខ្សែតី​ទៅ​លើ​ខ្យល់​មួយ​ឆ្វាច់​លើ​ក្បាល​ខ្ញុំ​ទៀត​ផង ។ មួយ​ជី​វិត​ខ្ញុំ​នេះ តើ​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​បាក់​អ្វី, ជាន់​លើ​អ្វី, ពង្រាយ​អ្វី​ខុស​កន្លែង ឬ​ក៏​ធ្វើ​កិ​រិយា​ណា​មួយ​ជា​គោ​ភ្លី​ភ្លឺ​ម្តង​ណា​ទេ ? " កុ​ដុម្ពីក៏បុរស​បាន​ឆ្លើយ​ថា ៖ " មិនមាន​ទេ គោ​សំ​ណប់​ចិត្ត​ខ្ញុំ ។ "

ឧស​ភ​រាជ​និយាយ​ថា ៖ " បើ​អញ្ចឹង ហេតុ​ដូចម្តេច​បាន​ជា​លោក​ម្ចាស់​ហៅ​ខ្ញុំ​ថា​អា​សត្វ​ភ្លឺ ហើយ​ជេរ​ប្រ​មាថ​ខ្ញុំ​នៅចំ​ពោះ​មុខ​អ្នក​ដទៃ​ទៀត​ផង ។ កំ​ហុស​នេះ​ជា​កំ​ហុស​របស់​លោក ។ ខ្ញុំ​មិន​បាន​ធ្វើ​ខុស​ឆ្គង​សោះ​ឡើយ ។ ប៉ុន្តែ​ដោយ​សារ​ខ្ញុំ​មាន​ការ​សោក​ស្តាយ​ជំនួស​លោក ដូច្នេះ​ចូរ​លោក​ម្ចាស់​ទៅ​ជួប​ឈ្មួញ​នោះ និង​ធ្វើ​ការ​ភ្នាល់​ដូច​ពី​លើក​មុន តែ​ដាក់​ប្រាក់​ពីរ​ពាន់​កាក់​មាស ហើយ​ត្រូវ​ចាំ​ថា សូម​ប្រើ​តែ​ពាក្យ​គោត​គោ​រព​ណា​​ដែល​ខ្ញុំ​សម​នឹង​ទទួល ។ អញ្ចឹង​ហើយ កុ​ដុម្ពីក៏បាន​ត្រឡប់​ទៅ​ជួប​ឈ្មួញ ហើយ​ភ្នាល់​គ្នា​ ដោយ​ដាក់​ប្រាក់​ពីរ​ពាន់​កាក់​មាស ។ ឈ្មួញ​បាន​នឹង​គិត​ថា​នេះ​ជា​លុយ​ដែល​រក​បាន​ដោយ​ងាយ​ៗ លើក​នេះ​ក៏​ដូច​ពេល​មុន​ដែរ ឈ្មួញ​បាន​ចង​រទេះ​មួយ​រយ​ភ្ជាប់​បន្ត​កន្ទុយ​គ្នា ដោយ​ផ្ទុក​ឥវ៉ាន់​យ៉ាង​ធ្ងន់​លើ​រទេះ​ទាំង​នោះ ៗ ។ ហើយ​លើក​នេះ​ក៏​ដូច​ជា​លើក​មុន​​ដែរ កុ​ដុម្ពីក៏បាន​បំ​ប៉ន​ហើយ​ផ្ងួត​ទឹក​ឲ្យ​ឧសភរាជ និង​បាន​ពាក់​កម្រង​ផ្កា​មួយ​នៅ​ជុំ​វិញ​ឧស​ភរាជ ។ នៅ​ពេល​ដែល​ពិ​ធី​ភ្នាល់​គ្នា​បាន​ប្រុង​ប្រៀប​ជា​ស្រេច​ហើយ​នោះ កុ​ដុម្ពីក៏លែង​ប្រើ​រំ​ពាត់​ខ្សែ​តី ហើយ​បែ​ជា​ស្ទាប​ថ្ងាស​ឧស​ភ​រាជ​និង​ផ្កា​ឈូក​មួយ​ទង​ទៅ​វិញ ។ គិត​ដោយ​សេចក្តី​ស្រ​ឡាញ់​ដល់​ឧ​សភរាជ​ ប្រៀប​ដូច​ជា​កូន​បង្កើត​របស់​ខ្លួន កុ​ដុម្ពីក៏បាន​និយាយ​ថា ៖ " កូន​ប្រុស ត្រូវ​ផ្តល់​កិត្តិយស​ដល់​ឪពុក ចូរ​កូន​អូស​រទេះ​ទាំង​មួយ​រយ​នេះ​ឲ្យ​បាន​ចុះ ។ "

មើល​ចុះ ដោយ​កម្លាំង​ដ៏​មហិ​មា ឧស​ភរាជ​ដ៏​អស្ចារ្យ​បាន​អូស​រទេះ​ដ៏​ធ្ងន់​ទាំង​នោះ​ទៅ​មុខ រហូត​ទាល់​តែ​រទេះ​ចុង​ក្រោយ​បំ​ផុត​បាន​មក​ដល់​កន្លែង​របស់​រទេះ​ទី​មួយ ។ ឈ្មួញ​ឈរ​ភ្លឹក​ធ្លាក់​ចង្កា​មក​ក្រោម ដោយ​មិន​ជឿ​ភ្នែក​ខ្លួន​ឯង ។ គេ​ក៏បាន​ប្រ​គល់​ប្រាក់​ពីរ​ពាន់​កាក់​មាស​ឲ្យ​ទៅ​កុ​ដុម្ពីក៏ ។ អ្នក​ឈរ​មើល​ទាំង​អស់​មាន​ការ​ស្ញើច​ជា​ខ្លាំង ហើយ​គេ​បាន​ផ្តល់​រង្វាន់​ផ្សេង ៗ ជា​កិត្តិ​យស​ដល់​ឧស​ភ​រាជ​ ។ ប៉ុន្តែ ដែល​សំ​ខាន់​ជាង​ជោគ​ជ័យ​ គឺ​ការ​ធ្វើ​ឲ្យ​អា​ម៉ាស​មុខ និង​សេចក្តី​គោរព ជា​មេរៀន​ដ៏មាន​តម្លៃ​បំ​ផុត​សម្រាប់​កុ​ដុម្ពីក៏ ។

ដំ​បូន្មាន៖   ពាក្យ​មិន​ពិ​រោះ​ពិ​សារ​នឹង​មិននាំ​មក​នូវ​រង្វាន់​ជា​ទី​គាប់​ចិត្ត​ឡើយ ។ ពាក្យ​ដែល​ប្រ​កប​ដោយ​សេចក្តី​គោរព នឹង​នាំ​មក​នូវ​កិត្តិ​យស​ដល់​មនុស្ស​គ្រប់​រូប ។

ដកស្រង់ចេញពីសៀវភៅៈ  ព្រហ្ម​ចរិយេសនា
រៀបរៀងដោយៈ   ខេង ខេមរៈ
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ៥០០០ឆ្នាំ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,២១៣ ដង)
សាកសព​ជាអង្កត់​អុសជាវត្ថុ​មិនមានប្រយោជន៍
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៧២៦ ដង)
ធម្មបទ​គាថា អប្បមាទវគ្គទី ២
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៩,២៥២ ដង)
កន្លែងសុខនៅនឹងចិត្តរបស់យើង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.84
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿