30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៣,៤៨៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៨១,៤១៧
សរុប ៣៨៥,៥៦៨,១១០
អានអត្ថបទ
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២២ (អាន: ៧,៨៩៤ ដង)

វិសាខបូជានៅប្រទេសកម្ពុជា និងវីដេអូអត្ថាធិប្បាយ​



 
ពិធីបុណ្យ​វិសាខ​បូជា គឺជាបុណ្យ​មួយយ៉ាង​ធំក្នុងព្រះ​ពុទ្ធ​សាសនា រាប់​ថា ជា​ពុទ្ធានុ​ស្សរណ​កិច្ច​ដ៏​សំខាន់​សំរាប់​រំលឹកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី (គីថ្ងៃ​១៥​កើត) ខែពិសាខ ដែល​ពុទ្ធ​សាសនិក​ទាំងព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការ​​បូជា​ប្រកប​ដោយ​ជំនឿ​ថា ជាមហា​កុសលដ៏​ប្រសើរ ។ ការ​ដែល​​ប្រារឰ​ពិធីបូជា​នាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យ​ដោយលោក​អ្នកប្រាជ្ញខាង​ពុទ្ធសាសនា បាន​កំណត់​ទុកក្នុងគម្ពីរ​បឋមសម្ពោធិថា ជាមហាមង្គល អភិ លក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹង​ថ្ងៃ​ដែល​ ព្រះ​សម្ពុទ្ធ​បរម​គ្រូ ៖
 
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន
 
សម្ដេចព្រះ បរមសាស្ដ្រាចារ្យរបស់យើង ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន សុទ្ធ​តែ​ក្នុង​ថ្ងៃពេញ​បូណ៌មី ខែ​ពិសាខ ទាំង​អស់ប្លែក តែឆ្នាំប៉ុណ្ណោះ ។ ព្រោះហេតុ​នោះ​ហើយ​បានជាអ្នក​ប្រាជ្ញ​ចង​ក្រង​ជា​គាថា​ទុក​ដូច្នេះ​ថា ៖ អាសាឡ្ហ​បុណ្ណ​មោក្កន្ដោ វិសា​ខេ យេវ និក្ខមិ វិសាខ​បុណ្ណមី សម្ពុទ្ធោ វិសា​ខេ បរិនិឰុតោ សេចក្ដីថា ៖ ព្រះ​ពុទ្ធ​​យាង​​ចុះ​កាន់​គភ៌​នៃ​ព្រះ​វរ​មា​តា ក្នុង​ថ្ងៃ​ពេញ​​បូណ៌មី ខែ​អាសាធ ទ្រង់​​ប្រសូតក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ​ បាន​​ត្រាស់ដឹងជា​​ព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃ​ពេញ​បូណ៌មី ខែ​ពិសាខ (ផ្សេងតែឆ្នាំ) ។ ជា​ប្រពៃណី ពិធីវិសាខ​បូជា គេតែងនាំគ្នា ធ្វើក្នុងវេលា​រាត្រី ព្រោះ​តម្រូវ​ទៅ​តាម​​ពាក្យថា "បុណ្ណមី" មាន​សេចក្ដីថា ខែពេញ​បូណ៌មី ។ ម្យ៉ាង​ទៀតការប្រារឰ​ពិធីក្នុង​ពេលរាត្រី អាស្រ័យ​ដោយ​លក្ខណៈ​ងាយស្រួល​ ២​យ៉ាង គឺ​ម្យ៉ាងដើម្បីនឹង​បានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជា​ភ្លើង​អគ្គិសនី​ឱ្យ​ភ្លឺរុងរឿង​រន្ទាល ច្រាល​ឆ្អៅផង និងម្យ៉ាងទៀតដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើន កុះករ​ទាំង​ប្រុស ទាំង​ស្រី អាចបំពេញកុសលកម្មនេះ ដោយ​សប្បាយ​រីករាយ ព្រោះពេល​យប់ជា​វេលាទំនេរ​ផង ។

ពិធីវិសាខបូជា​ចាត់ទុក​ថា ជាបុណ្យដ៏ធំ ដោយមាន​មហាជន​ប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នា​អ៊ូអូរ ដោយ​នាំទៅ​ជាមួយនូវ​គ្រឿង​សក្ការ​បូជា មាន​ទៀន ធូប ផ្កា ភ្ញី និងប្រទីប​ជ្វាលាតូច-ធំ អុជបំភ្លឺ​ព្រោង ព្រាត នៅ​គ្រប់វត្ដ​អារាម ។ និយាយ​រួមកា​រធ្វើបុណ្យវិសាខ​បូជាគឺដើម្បីរំលឹក​ដល់​ថ្ងៃដែល​ជា​មហា មង្គល​អភិ​លក្ខិត​កាល​ទាំង​៣ ដូចពោល​ខាងលើ ។ រីឯ ពិធីដែលធ្វើ​កំណត់​ថា ត្រឹម​ត្រូវ គឺត្រូវ​មាន ការសម្ដែង​រឿង​ពុទ្ធប្បវត្ដិ តាំង​អំពីដើម​រហូត ដល់ចប់ ដើម្បីជា​គ្រឿងបណ្ដុះ​បសាទសទ្ធាឱ្យ កើត​មាន ក្នុងគុណ​ព្រះពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ឱ្យខ្លាំង​ក្លា​ឡើង ។ ពិធីដែលប្រជាជន​ខ្មែរយើងធ្លាប់​ធ្វើរួចហើយចាត់​ទុកជា​បែប​​ដែល​ល្អ និង​​សម​ស្រប​ទៅនឹងប្រពៃ​ណីពី​បុរាណ ។

ប្រភពកំណើតនៃវិសាខបូជា
-តើប្រទេសណាជាអ្នកចាប់ផ្ដើមធ្វើ បុណ្យវិសាខបូជានេះមុនគេ?
-តើប្រទេសកម្ពុជាយើងចាប់ផ្ដើមធ្វើ បុណ្យវិសាខបូជាពីត្រឹមពេលណាមក?

នៅ​ពេលដែល​ពុទ្ធបរិស័ទក្នុង​ប្រទេសគោរព​ប្រតិបត្ដិពុទ្ធសាសនា ទាំង​ឡាយបាន​ជ្រួត​ជ្រាប​​អំពី​អភិ​​លក្ខិត​កាល​​និយម គឺថ្ងៃ ប្រសូត ត្រាស់ដឹង និង​បរិនិព្វាន​របស់ព្រះសម្មា​សម្ពុទ្ធ​ថា សុទ្ធតែនៅថ្ងៃពេញបូណ៌មី ខែ វិសាខ ហើយ​ក៏នាំគ្នាធ្វើពិធីវិ​សាខបូជា ​ជា​រៀងរហូត​តាំង​ពី​បុរាណ​កាលមក ។ តាមការ​ស្រាវជ្រាវ​ឃើញថា ការធ្វើ​​ពិធីវិសាខ​បូជានេះ ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេ គឺធ្វើក្រោយ​ពេល​ដែលព្រះពុទ្ធ​បរមគ្រូ​ទ្រង់បរិ​និព្វានកន្លងទៅជាច្រើន រយឆ្នាំ ។

បញ្ជាក់ ៖ បុណ្យវិសាខ​បូជា ត្រូវបានអង្គការ​សហប្រជាជាតិទទួល​ស្គាល់ចំពោះ​​បណ្ដា​ប្រទេស កាន់​​ព្រះពុទ្ធ​សាសនា​លើសាកល​លោក ក្នុងនោះមាន​​ប្រទេសកម្ពុជាផង​ដែរ តាំងពីឆ្នាំ២០០០​មកម្ល៉េះ ។ ចំណែក ប្រទេស​កម្ពុជា ដែល​មាន​ព្រះ​ពុទ្ធ​​សាសនា បាន​មកប្រតិស្ឋាន​តាំងពីដំបូង ហើយស្ថិត​នៅជា​ប្រទេស​មានឥស្សរ​ភាព​ជា​​យូរ​ណាស់​មកហើយ តែ​បើតាមការ​ស្រាវជ្រាវ ពិនិត្យ​មើលក្នុងព្រះ​រាជ​ពង្សាវតារ ឬ​ក្នុង​សេច​ក្ដីកំណត់​ហេតុ​ផ្សេងៗតាំងពីសម័យ​​នគរភ្នំ "ហ្វូណន" រហូតមកដល់សម័យក្រុងលង្វែក មិន​ប្រាកដ​ថា មាន​ទំនៀម​ធ្វើ​វិសាខ​​បូជា ​ឡើយ ។ តែបើយោង​ទៅលើសេចក្ដីថា ព្រះពុទ្ធ​សាសនា​លទ្ធិលង្កា បាន​ផ្សាយ​ចូលមក កម្ពុជ​រដ្ឋ​ក្នុង​សម័យជាមួយគ្នានឹងក្រុងសុខោ ទ័យ គួរសន្និដ្ឋានបានថា មាន​ទំនៀម​ធ្វើ​វិសាខ​បូជា រួចមកហើយ ដូច​ជាប្រទេសថៃ​ដែរ តែ កម្ពុជាយើង​ពុំឃើញមានឯកសារ​ជាភស្ដុតាង ឬក៏មានដែរ តែ​ត្រូវ​រលាយ​សាប​សូន្យ​អស់​ទៅ ។ លុះចំណេរយូរលង់មក គឺក្នុងសម័យក្រុង អយុធ្យាខាងថៃ និង​ក្នុង​សម័យក្រុង​លង្វែក ខាង​ខ្មែរ ទំនៀម​ទំលាប់​ធ្វើវិសាខបូជា ត្រឡប់ជា​​សាបសូន្យទៅវិញ ដូច​ជា ភ្លេច សូន្យឈឹង​ទាំងស្រុង ព្រោះមិនមាន​ប្រាកដ ក្នុងឯកសារណា​មួយថា បានធ្វើឡើយ ។ ទាំងនេះ​ព្រោះ​ហេតុ​អ្វី​?

តាមការសន្និដ្ឋានឃើញថា
១-ព្រោះព្រះសង្ឃអំពីលង្កានោះផុត រលត់អស់ទៅ
២- ព្រោះរឿងបឋមសម្ពោធិកថា ស្ដ្ដីពី រឿងពុទ្ធប្រវត្ដិក្នុងពេលនោះ មានតែភាសា បាលី ហើយនៅ​រាត់រាយ​ក្នុង​គម្ពីរព្រះត្រៃបិដក ខ្លះក្នុង​អដ្ឋកថា ខ្លះ​ពុំទាន់ចង​ក្រងរួបរួម និងពុំ​ទាន់បាន​ប្រែរៀប​រៀង​ជាភាសា​សំរាប់​ជាតិ​នៅ​​ឡើយ ។ រីឯអ្នកស្រុកក៏ពុំទាន់ជ្រួតជ្រាប​ ជាទូទៅគ្រប់គ្នា មានតែព្រះសង្ឃ ដែលចេះភាសាបាលី ទើប​អាច​ដឹង​បានខ្លះ ព្រោះហេតុនេះហើយទើបពិធីបុណ្យវិសាខបូជា ត្រូវបានសាបសូន្យទៅវិញ ។

ចំណេរ ក្រោយមកប្រទេសថៃក្នុងសម័យ ក្រុងទេព "បាងកក" តាម​សេចក្ដី​ដែលមាន​​ក្នុង​សៀវ​ភៅ​​ព្រះ​រាជ​ពិធី​​ស៊ិប​​សង​ដឿន​ថា ក្នុងរជ្ជកាលទី២ ក្នុងឆ្នាំឆ្លូវ នព្វស័ក ពុទ្ធសក រាជ២៣៦០ គ្រិស្ដ​សករាជ​១៨១៧ ទើប​កើត​មាន​ពិធីវិសាខ​បូជា ដោយពេលនោះ មាន​សម្ដេចព្រះសង្ឃរាជ១​ព្រះអង្គព្រះនាម "មី" នៅ​វត្ដរាជ​បូរណៈ​មក​ថ្វាយ​ព្រះពរសុំឱ្យ​ទ្រង់​ធ្វើ​វិសាខ​បូជា​ជា​ដំបូង ។ ឯ​របៀប​ធ្វើពិធី​ក៏​ប្រហាក់​ប្រហែល​គ្នា​នឹង​របៀប​ធ្វើនៅ​ក្នុង​ក្រុង សុខោ​ទ័យ​ ប៉ុន្ដែមិន​សូវជា​អធិក​អធម​ដូចគ្រា​នោះទេ។

ចំណែកនៅប្រទេស កម្ពុជាវិញ ក្នុងសម័យជាមួយគ្នានេះ ប្រហែល​ជា​មិន​ទាន់​មាន​ទំនៀម​ធ្វើនៅឡើយ ដោយ​ហេតុ​ថា ការធ្វើ វិសាខ​បូជា​នៅ​ប្រទេស​ថៃ​ក្នុងជំនាន់​នោះ​នៅ​មិន​ទាន់មាំមួននៅឡើយ ទាំង​គម្ពីរ​បឋម​សម្ពោធិ ​ដែល​សំរាប់ប្រើប្រាស់​ក្នុងការនេះ ក៏មិនទាន់​មាននៅ​ឡើយដែរ​ហើយ​ទំនង​ជាមិន​ទាន់​​បាន​ជ្រួត​ជ្រាប​ដល់ប្រជាជនខ្មែរផង។

ឯគម្ពីរ បឋមសម្ពោធិ​ជារឿងពុទ្ធ​ប្រវត្ដិដំណាល​រឿងចាប់ផ្ដើម​តាំងពីព្រះ​អង្គចុះ ចាកតុសិត​ទេវលោក មក​យក​កំណើត​ជាព្រះរាជ​បុត្រព្រះបាទ​សុទ្ធោទនៈ និងព្រះនាង​មហាមាយា​នៅនគរ​កបិលពស្ដុ ក្នុង​មជ្ឈិម​ប្រទេស​រៀងរាប​​ដរាបដល់ទ្រង់​បានត្រាស់ជា​អង្គព្រះ​ពុទ្ធ​ប្រោស​សត្វ​ហើយ​ស្ដេច​ទ្រង់រំលត់​ខន្ធចូល​កាន់ព្រះ​បរម​និព្វានជា​ទីបំផុត។

គម្ពីរ បឋម​សម្ពោធិនេះ អ្នកប្រាជ្ញតែង​ឡើងសំរាប់​ប្រើប្រាស់ទេសនា​នៅក្នុង​​បុណ្យ​វិសាខ​បូជា ។ ព្រោះ​ថា​ការដែល​​នាំយកប្រវត្ដិ​​របស់រឿង​នេះ​មកសម្ដែង ដើម្បីជា​ភស្ដុតាងបញ្ជាក់ឱ្យដឹងថា វិសាខ​បូជា​កើត​ឡើង​ពិត​​ប្រាកដនោះពីត្រឹមពេលដែលកើត​គម្ពីរនេះឡើង ។ គម្ពីរនេះ​កើត​មាន​ប្រាកដ​ឡើង​នៅ​ប្រទេស​ថៃ ក្នុង​​រជ្ជ​កាល​​ព្រះ​បាទ​សម្ដេច​ព្រះ​ណាំងក្លៅ "រជ្ជកាលទី៣" ជាដំបូង ហើយ​ក្នុងជំនាន់​នោះ​គម្ពីរនេះ​មាន​២​ប្រភេទ​​គឺ​

១-បឋមសម្ពោធិ​សង្ខេបមាន២០​បរិច្ឆេទ មិនមាន​ឈ្មោះអ្នកនិពន្ធ​ពិតប្រាកដ​ទេ ប្រហែល​ជានិពន្ធ​ឡើងក្នុង​រជ្ជ​កាល​ទី២ ។
២-បឋម​សម្ពោធិវិត្ថារ ជាភាសា​មគធៈមាន២១​ខ្សែ ឬ៣០​បរិច្ឆេទទាំងជា​ភាសា​បាលី និងសម្រាយ ។ ព្រះ​បាទ សម្ដេច​ព្រះ​ណាំងក្លៅ ទ្រង់អារាធ​នា​សម្ដេច​​ក្រុម​ព្រះ​​បរមានុ​​ជិត ជិនោ​​រស សង្ឃ​រាជ​​នៅវត្ដព្រះ​​ជេតព័ន ក្នុងក្រុង​​ទេពឱ្យនិពន្ធ​ឡើង ។ សម្ដេចក្រុ​ម​ព្រះអង្គនេះ​បាន រួបរួម​សេចក្ដីចេញ​ពីគម្ពីរ​ផ្សេងៗ និង​និពន្ធ បន្ថែម​ឡើងខ្លះក្នុង​ពុទ្ធសករាជ​២៣៨៧ គ្រិស្ដ សក​រាជ១៨៤៥ ។

ចំណែក ប្រទេសខ្មែរយើង គម្ពីរបឋម សម្ពោធិជា​ភាសាមគធៈ មាន​២១ខ្មែរ ឬ៣០ បរិច្ឆេទ ។ គម្ពីរជា​សំរាយ​មាន៣​បែបគឺ១ ហៅថា បឋម​សម្ពោធិ​សង្ខេប ឬហៅ​ថា "បឋម​ត្រាស់" មាន៥-៦ខ្សែ ឬមួយ​ខ្សែចប់ ពណ៌នា​សេចក្ដីតាំងពី​ព្រះអង្គយាងចុតិចាក​តុសិត មកចាប់​បដិសន្ធិជាឱរស​ព្រះបាទសុទ្ធោ ទនៈ និង​ ព្រះ​នាង​សិរិមហា​មាយា រហូតមកត្រឹម​ព្រះអង្គចេញ​ទ្រង់ព្រះ​ផ្នួស បានត្រាស់​ជាព្រះពុទ្ធ ។

អត្ថបទនេះមិនដឹងជាអ្នកណា​ជា អ្នកនិពន្ធ ហើយ​និពន្ធពីក្នុង​ពុទ្ធសក​រាជណា ទេ ។ តែតាមការ​សង្កេត​មើល​ពាក្យ​ពេចន៍ ក្នុងគម្ពីរនោះ ឃើញ​ថា មិនជាចាស់​ណាស់ ណាទេ យ៉ាងយូរ​ណាស់​ត្រឹម​សម័យ​ក្រុង​ឧដុង្គ ខាងដើម ។ គម្ពីរនេះគេច្រើនប្រើសំរាប់ ទេសនាក្នុងពិធីបុណ្យអភិសេកព្រះពុទ្ធរូប ផង ។

គម្ពីរ​ទី២ ហៅ​ថា បឋម​សម្ពោធិ​វិត្ថារ មាន៣០​បរិច្ឆេទ ។ គម្ពីរនេះ​សម្ដេចព្រះ មហា​សុមេធាធិបតី ព្រះសង្ឃ​រាជ ជួន ណាត (កាល​នៅជាសង្ឃ​នាយក) បានមាន​ថេរដីកា ថា មហា​ណាក មហាភូ និងអាចារ្យ​សន ។ល។ នៅ​ខេត្ដបាត់ដំបង បាន​ប្រែចេញពី បឋម​សម្ពោធិវិត្ថារ​របស់សម្ដេចក្រុម​ព្រះ បរមានុជិត ជិនោរស ក្នុង​សម័យ​ព្រះយ៉ាកថា ថន "តទាធរ" ឈុម ធ្វើជាចៅ​មឿង បាត់​ដំបង ហើយដែល​បាន​ផ្សព្វផ្សាយ ។

នៅប្រទេសកម្ពុជា
បុណ្យ វិសាខ​បូជា តាមដែល​ចាស់ទុំអ្នក មុខអ្នកការ​ទាំងឡាយតំណាល​តៗគ្នាបាន​ឱ្យ ដឹង​ថា គេបាន​ផ្ដើម​ធ្វើក្នុង​រជ្ជកាល​ព្រះបាទ សម្ដេច​ព្រះហរិរក្សរាមា​ឥស្សរាធិបតី "ព្រះ​អង្គឌួង" ដែល​គង់​នៅ​ក្នុង​ឧដុង្គ​ជា​ដំបូង​ព្រោះថា កាលក្នុង​ពុទ្ធសករាជ​២៣៩៧ គ្រិស្ដ​សក​រាជ១៨៥៤ សម្ដេច​ព្រះអង្គឌួង ទ្រង់​សព្វព្រះ រាជ​ហឫ​ទ័យ​ស្នើសុំ​ទូទៅក្នុង​កម្ពុជរដ្ឋ ។

គម្ពីរទី៣ ហៅថា "បឋម​សម្ពោធិកថា" គឺ បឋម​សម្ពោធិវិត្ថា​រ​នោះ​ឯងដែលព្រះ​ឥន្ទមុនី "ប៉ែន" គង់​នៅ​វត្ដបទុម​វតី ក្រុង​ភ្នំពេញ ប្រែ និង​រៀបរៀងចេញ​ពីច្បាប់​របស់សម្ដេច​ព្រះ មហា​សង្ឃរាជ "សា" ក្នុង​រជ្ជ​កាល​ព្រះ​បាទ សម្ដេច​ព្រះស៊ីសុវត្ថិ មាន​៣០បរិច្ឆេទ ដូច ច្បាប់​ដើម ។

គម្ពីរនេះ​មានជាបែប​បទ​សំរាប់ ទេសនា​ក្នុង​​ថ្ងៃវិសាខ​បូជា ក្នុងវត្ដគណៈធម្ម យុត្ដិកនិកាយ​ទូទាំង​ប្រទេស​ខ្មែរ ។ ការធ្វើ វិសាខបូជា ក្នុង​សម័យ​រជ្ជ​កាល​ទី២ នោះ ប្រហែល​ជាមាន​ធ្វើតែក្នុង​ក្រុង មិន​ទាន់ បានផ្សព្វ​ផ្សាយទៅគ្រប់​វត្ដអារាម​នៅឡើយ ទេ ហើយ​ក៏មិនទាន់​មានភាព​ឱឡារិកអធិកអធម​ដែរ ។ពុទ្ធសាសនិក​ប្រទេសថៃ បាន​អះអាង​ថា ប្រពៃណី​ធ្វើ​វិិសាខ​បូជាដែលត្រឹម​ត្រូវតាម លក្ខណៈ កើតមាន​ឡើងតាំងពីត្រឹម​រជ្ជកាល​ទី ៤ ដោយ​ព្រះរាជា​អង្គនេះ​ជាអ្នក​ប្រាជ្ញក្នុង​ផ្លូវ ព្រះពុទ្ធ​សាសនា ទ្រង់ចេះ​គម្ពីរព្រះ​ត្រៃបិដក ជ្រៅ​ជ្រះ ទ្រង់​បានផ្ដើម​ធ្វើវិសាខ​បូជាតាំង​ពី កាល​ទ្រង់ព្រះផ្នួសនៅឡើយ ។

លុះដល់​ទ្រង់ ដាក់ព្រះផ្នួសមក​ទទួលរាជសម្បត្ដិក៏ទ្រង់នៅ តែបន្ដ​ធ្វើ​វិ​សាខ​បូជា​​រៀង​ដរាប​មក រហូត​ដល់ ទ្រង់​បញ្ជាឱ្យ​រៀបចំ​គម្ពីរ​សំរាប់​ទេសនា​ក្នុង​ពិធីបុណ្យនេះ​ដូចបានពោលខាងលើ ។ ព្រះ មហាប៉ាន គឺ​សម្ដេច​ព្រះ​សុគន្ធា​ធិបតី ជាគណៈ ធម្ម​យុត្ដិ​កនិ​កាយ​នៅក្រុងទេព "បាងកក" អំពីព្រះ​បាទ​សម្ដេច​ព្រះចម​ក្លៅ​ "រជ្ជ​កាល​ទី៤" ។

បន្ទាប់ មកក្រោយនោះ​មួយឆ្នាំគឺក្នុងពុទ្ធ​សករាជ ២៣៩៨ ព្រះមហា​ប៉ាន ទើប​និមន្ដមក អំពីក្រុង​ទេព ព្រះ​បាទ​សម្ដេច​ព្រះហរិរក្ស ទ្រង់មាន​ព្រះរាជហឫទ័យ​សោមនស្ស​ណាស់ ហើយ​បាន​និមន្ដ​ឱ្យគង់​នៅជា​ចៅ​អធិការ​វត្ដ សាលាគូ ហៅវត្ដអម្ពិលបី នៅក្រុងឧដុង្គ ត​រៀង​មក ។ ដោយហេតុថា ព្រះមហាថេរ អង្គនេះ កាលដែល​លោកគង់នៅ​ទីក្រុងទេព ធ្លាប់​ធ្វើវិសាខបូជារួច​មកហើយ ហើយ​កាល បានគង់នៅ​ប្រទេសខ្មែរ ព្រម​ទាំងបានធ្វើជាធំ ក្នុងគណៈធម្មយុត្ដិកនិកាយផង លោកក៏ផ្ដើម ឡើងតាមដែលធ្លាប់ធ្វើកន្លងមក ។

ប៉ុន្ដែ យើងពុំបានដឹងច្បាស់ថា នៅពេល​ដំបូងនោះ តើលោក​ចាប់ផ្ដើមធ្វើក្នុង​ឆ្នាំណា សករាជ ប៉ុន្មាន​នោះ​ទេ ព្រោះ​​គ្មាន​ឯកសារ​ជាក់​ស្ដែង គ្រាន់​តែ​មាន​សេច​ក្ដី​អះ​អាង​ពី​អ្នកមុខ​អ្នក​ការ ទាំង​ឡាយថា ប្រាក​ដ​ជា​មាន​​ធ្វើ​វិសាខ​​បូជា តាំងពីក្នុង​ពេលដែល​លោកគង់​នៅក្រុង​ឧដុង្គ មកម្ល៉េះ ។ លុះ​ដល់ពេល​លោកមក​គង់នៅវត្ដ បទុម​វតី ក្រុង​​ភ្នំពេញ ក្នុងពុទ្ធសក​រាជ​​២៤០៨ ក៏បានប្រារឰ​វិសាខបូជារហូត​ដល់​អស់​ព្រះជន្ម ។

ពិធីវិសាខបូជាត្រូវបានផ្សព្វ​ផ្សាយ ទូទៅនៅគ្រប់វត្ដគណៈធម្មយុត្ដិកនិកាយជាប់ ជាទំនៀមរហូតមក ។ ចំណែក វត្ដខាង​មហានិកាយ ទើបមានធ្វើ ក្នុងសម័យក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះ ស៊ីសុវត្ថិ ។តាមដែល​សម្ដេច​ព្រះមហា​សុមេ ធាធិបតីព្រះសង្ឃរាជជួន ណាត "កាលនៅ ព្រះសង្ឃនាយក" ដំណាលថា ក្នុង​ឆ្នាំ​មួយ នោះ​លោកគ្រូព្រះវនរ័ត ចន្ទ គង់ នៅវត្ដឧណ្ណា​លោម បាននិមន្ដ​ទៅក្រុងទេព ឃើញ​ព្រះ សង្ឃ​នៅក្រុង​នោះ ទាំង​គណៈធម្ម​យុត្ដិកនិ កាយ ទាំងគណៈ​មហានិកាយ ធ្វើវិសាខ​បូជា ក៏កើត​ជ្រះថ្លា​នៅពេល​និមន្ដ​ត្រឡប់​មកវិញ បានក្រាបបង្គំទូល​សម្ដេចព្រះមហាសង្ឃ​រាជ "ព្រះនាម​ទៀង" សុំឱ្យធ្វើ​វិសាខបូជា សម្ដេច ព្រះមហា​សង្ឃរាជទៀង ក៏ទ្រង់បាន​ព្រះរាជា​នុញាតតាម​សំណូមពរ ទើបវិសាខបូជាត្រូវ បានធ្វើជា​បន្ដ​បន្ទាប់​រៀងដរាបមក ។ ប៉ុន្ដែ ពេលនោះក៏ពុំទាន់បាន​ធ្វើគ្រប់វត្ដនៅ​ឡើយ គឺមាន​ធ្វើចំពោះ​តែវត្ដ​នៅក្នុង​ក្រុង ។

ឯ​វត្ដ នៅតាមខេត្ដក្រៅមានធ្វើតែ​វត្ដធំៗ វត្ដតូចៗ ច្រើនពុំបានធ្វើនៅឡើយ ។ ចំណែកព្រះ​មហា​ក្សត្រ​ដែន​ដី តាំង​ពីរជ្ជ​កាលព្រះបាទ​សម្ដេច​ព្រះហរិរក្ស "ព្រះអង្គ ឌួង" មកសុទ្ធតែ​ទ្រង់ជ្រះថ្លាបានទទួលធ្វើ គ្រប់​ៗ​ព្រះ​អង្គ ។ តាម​​ឯកសារ​បាន​លើក​សរសើរ​ព្រះគុណ​សម្បត្ដិ ព្រះ​បាទ​សម្ដេច​ព្រះហរិរក្ស ដែល​ជា អ្នក​ផ្ដួច​​ផ្ដើម​ធ្វើ​វិសាខ​បូជាឡើង​ជាដំបូង ព្រោះរាជាអង្គនេះទ្រង់ធ្លាប់ទៅគង់នៅក្រុង ទេព "បាងកក" និងទ្រង់​ធ្លាប់​សាង​ព្រះ​ផ្នួស នៅទី​នោះ ។ ទ្រង់បានសិក្សាព្រះបរិយត្ដិធម៌ ជ្រួតជ្រាបគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ ។ នៅ​ពេលដែល​ទ្រង់​បានឡើងសោយរាជសម្បត្ដិ ក៏ទ្រង់ផ្ដើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់ ធ្លាប់បានជ្រួតជ្រាប និងធ្លាប់​បាន​ទតឃើញ របៀបបែបផែន ដែលគេធ្វើនៅ​ក្រុងទេព ទើបជាប់ជា​ប្រពៃណីរហូតមក​ដល់សព្វថ្ងៃ ៕

(ដកស្រង់ចេញពីសៀវភៅគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ) - ប្រភពតំណ

 
វីដេអូអត្ថាធិប្បាយ​អំពីបុណ្យ​វិសាខបូជា

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៦,១៨៦ ដង)
សេចក្ដី​សុខ​អំពី​ការ​ចង់​ធ្វើ​ឲ្យ​ល្អ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៣៨៣ ដង)
ព្រម​ល្ងង់​ខ្លះ​ល្អ​ណាស់​កូន​
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២១,០២១ ដង)
ជីវិត​ដែល​ផ្ញើទុកចាំមួយធម៌ មាន​សភាព​ជា​អមតៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.15
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿