30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣២,៤៨១
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៨២,២០១
សរុប ៣៨៣,៧៦៨,៨៩៤
អានអត្ថបទ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៣,៩៥៨ ដង)

មនុស្ស និងជំនឿ



ស្តាប់សំឡេង
 
មនុស្ស គឺជាសត្វ​មួយប្រភេទ​ដែលវិសេស​ជាងសត្វ​ដទៃ​ៗ ដោយ​មនុស្ស​មាននូវ​ឧបនិស្ស័យ​ខ្ពង់ខ្ពស់​ជាងសត្វ អាច​អប់រំ​ចិត្តបណ្ដុះ​បញ្ញា មាន​ឱហាត អត់ធ្មត់ចំពោះ​ការងារ និង​អាច​ស្វែង​រក​មាគ៌ានៃដំណោះ​ស្រាយ​បញ្ហា និង​អាច​រលត់​ទុក្ខ​ទាំងឡាយ​ប្រចាំជីវិត​បាន​ដោយ​សន្តិវិធី។ មានមតិ​ជា​ច្រើន ប្រសិន​បើ​យើង​ស្ដាប់​ដោយ​ខ្វះការ​វិភាគ​ឲ្យ​បាន​ល្អិត​ល្អន់​ស៊ីជម្រៅ ឬ​ប្រៀប​ធៀប​បែប​អនុលោម​នោះ​ហាក់​បី​ដូច​ជាសមហេតុ​ផល​ដែរ ព្រោះ​ថា​អ្នក​ដែល​និយម​យក​សាសនា​មក​ប្រតិបត្តិ​ក្នុង​ជីវិត សុទ្ធ​តែ​ជា​អ្នក​ប្រាថ្នា​នូវ​សេចក្ដី​សុខ សុភមង្គល​ដូចៗ​គ្នា ។

ដូច្នេះ​ក៏​យល់​ថា​សាសនា​ទាំង​អស់​នៅ​ក្នុង​លោក​នេះ​ដូចៗ​គ្នា ហើយ​ក៏​ប្រកាន់​ថា​ព្រះណាដូចព្រះណា​ជាដើម ដោយ​ពួក​គាត់​ភ្លេច​គិត​ដល់​ភាព​ប្រាកដ​និយម និង​ច្បាប់​កម្មផល​ដែល​តែង​មាន​ពិត​ក្នុង​សាសនា​​នីមួយៗ នោះ​ទៅវិញ។ 
គួរ​ឲ្យ​ឆ្ងល់​ដែរ តើ​សាសនា​ទាំង​អស់​នៅ​ក្នុង​លោក​នេះ ពិត​ជា​ដូច​ៗ​គ្នា​មែន​ឬ? មិន​ដូចគ្នា​នោះ​ទេ ព្រោះ​សាសនា​នីមួយៗ​មាន​ការ​បង្រៀន​នូវ​វិធីសាស្ត្រ​សម្រាប់​ប្រតិបត្តិ​ផ្សេងៗគ្នា និង​លទ្ធផល​នៃ​ការ​ប្រតិបត្តិ​ក៏​ខុស​ៗ​គ្នាដែរ។

ដូច្នេះ​ការ​ជ្រើសរើស​យក​សាសនា​មក​ប្រតិបត្តិ គឺ​ជា​រឿង​សំខាន់​បំផុត ជៀសវាង​ការ​ឃោសនា​បញ្ចេញ​បញ្ចូល បបួល​ដឹកនាំ​ដោយ​យក​ជំនឿ​មក​ផ្សព្វផ្សាយ​ទាំងងងឹតងងល់ ខ្វះហេតុផល​ជា​ក់លាក់ និងនិយាយ​ឲ្យ​ជឿ​តែ​ទៅ​លើ​ព្រះ ពោល​សរសើរ​តែ​ព្រះ​របស់​ពួកគេ ហាក់​ដូច​ជា​យក​ជំនឿ​របស់​ពួក​គេ​ជាធំ យក​ព្រះ​ជាធំ​មក​ធ្វើ​ជា​ផ្លូវ​ប្រតិបត្តិ​សម្រាប់​ពួក​គេ​ជា​ដើម។ ចំណែក​គោលការណ៍​នៃ​ពុទ្ធសាសនា​វិញ "ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះអង្គ​មិន​មែន​បង្រៀន​សម្រាប់​ឲ្យ​មនុស្ស​ជឿ​នោះ​ទេ តែ​ជា​ទ្រឹស្ដី​សម្រាប់​យក​មក​អនុវត្ត ឬ​ប្រតិបត្តិ និង​អាច​ពិសោធន​ដោយ​ខ្លួន​ឯង​បាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ"។


ព្រះពុទ្ធសាសនា មានការលើកទឹកចិត្ត​មនុស្ស​ទាំងអស់ ឲ្យ​មាន​ការ​សិក្សាឈ្វេងយល់​រាល់​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ នៃព្រះសម្មាសម្ពុទ្ធ​ជារឿយៗ​ព្រម​ទាំង​ឲ្យ​មាន​ការ​ពិចារណា​ដោយខ្លួន​ឯង ថា​តើ​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ សម​ហេតុផល​មានភាព​ប្រាកដ​និយម​ដែរឬ​ទេ? គួរ​ទទួល​យក​បាន​ទេ? ព្រះពុទ្ធសាសនា​មិន​មែន​យក​រង្វាន់​ទៅ​ទិញ​ទឹកចិត្ត​មនុស្ស​ឲ្យ​មក​ជឿខ្លួន​នោះ​ទេ តែ​ក៏​មិន​បដិសេធ​ការឲ្យទាន​នោះ​ដែរ។ ក្នុងន័យ​នេះ​មាន​ន័យ​ថា មិនត្រូវ​ឲ្យ​ទាន​ដោយ​ចង់បាន​អ្វីតបស្នង​មក​ខ្លួន​វិញ​នោះ​ទេ គឺ​ឲ្យ​ទានដោយ​សេចក្ដី​គោរព ឲ្យទាន​ដោយសេចក្ដី​អនុគ្រោះ ឲ្យទាន​ដោយ​ការយល់​ដឹងតាម​ធម៌​ពិតៗ។

ដកស្រង់ចេញពីសៀវភៅ ទស្សនៈអប់រំ
រៀប​រៀង​ដោយ សាមណេរ សា ចាន់រ៉ាត់
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៥៦,៧៩៤ ដង)
ពាក្យរំលឹកចំពោះសេចក្ដីស្រឡាញ់
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,១៨៩ ដង)
បុគ្គល​មិន​គប្បី​ជា​បុរស​នៃ​អ្នក​ដទៃ​ឡើយ
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ១៣,០៨៧ ដង)
ចង់​ត្រជាក់​កុំ​ឱប​ភ្លើង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៥៥៣ ដង)
ត្រេកអរ​ចំពោះ​ការ​ចម្រើន​របស់​មិត្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៨០៦ ដង)
បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សំដី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.27
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿