30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១,៧១៧
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៥៨,៩០៤
សរុប ៣៨៩,៨៤១,៣៨៨
អានអត្ថបទ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៦៨,០៧៩ ដង)

ឧបមាព្រះរតនត្រ័យ ២២​ យ៉ាង



 
ឧបមាព្រះរតនត្រ័យ ២២ យ៉ាង
អដ្ឋកថា ខុទ្ទកនិកាយ ខុទ្ទកបាឋ

១- ព្រះពុទ្ធប្រៀប​ដូចជា​ព្រះចន្ទ​ពេញបូណ៌មី ព្រះធម៌​ប្រៀបដូច​ជារស្មី​នៃ​ព្រះចន្ទ ព្រះសង្ឃ​ប្រៀប​ដូចជា លោក​ដែល​ស្រស់​បស់​ដោយរស្មី​នៃ​ព្រះចន្ទ​ពេញបូណ៌មី​នោះ។

២- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ព្រះអាទិត្យ ព្រះធម៌​ប្រៀប​ដូច​ជារស្មី​នៃ​ព្រះអាទិត្យ ព្រះសង្ឃប្រៀប​ដូច​ជា​លោក  ដែល​ដួង​អាទិត្យ​កម្ចាត់​ភាព​ងងឹត​ហើយ។

៣- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ដុតព្រៃ ព្រះធម៌​ដុតព្រៃ គឺ​កិលេស​ប្រៀប​ដូច​ជាភ្លើង​ដុតព្រៃ ព្រះសង្ឃ​ដែល​ជា​បុញ្ញក្ខេត្ត ព្រោះ​ដុត​កិលេស​បាន​ហើយ​ប្រៀប​ដូច​ជា​ភូមិ​ភាគ​ដែល​ជាស្រែ​ព្រោះ​ដុត​ព្រៃអស់​ហើយ។

៤- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​មហាមេឃ​ដែល​ឲ្យ​នូវភ្លៀង ព្រះ​ធម៌​ប្រៀប​ដូច​ជា​ទឹក​ភ្លៀង ព្រះសង្ឃ​អ្នក​រម្ងាប់​នូវ​លំអងកិលេស ប្រៀប​ដូច​ជា​ជនបទ​ដែល​រម្ងាប់​នូវ​លំអង​ធូលី​ព្រោះ​ភ្លៀង​ធ្លាក់។

៥- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​សារថី​ដ៏ប្រសើរ ព្រះធម៌​ប្រៀបដូចជាឧបាយ​សម្រាប់​បង្វឹក​សេះ​អាជានេយ្យ ព្រះសង្ឃ​ប្រៀបដូច​ជា​ហ្វូង​សេះ​អាជានេយ្យដែល​ហ្វឹកហាត់​ល្អ​ហើយ។

៦- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ដក​ព្រួញ ព្រោះ​ទ្រង់ដក​សរគឺ​ទិដ្ឋិ​បាន​អស់ ព្រះធម៌​ប្រៀប​ដូច​ជាឧបាយ​ដកសរ​ចេញ​បាន ព្រះសង្ឃ​ជាអ្នក​ដែល​ត្រូវ​ដកសរ​គឺទិដ្ឋិ​ចេញ​បាន​ហើយ ប្រៀប​ដូច​ជា​ជន​ដែល​ត្រូវ​ដក​សរ​ចេញ​បាន។

៧- ព្រះពុទ្ធ​ប្រៀប​ដូច​ជាពេទ្យ​ភ្នែក ព្រោះ​ទ្រង់​បក​ស្រទាប់​មោហៈ​ចេញ​បាន​ហើយ ព្រះធម៌​ប្រៀប​ដូច​ឧបាយ​ជាគ្រឿង​បក​ភ្នែក ព្រះសង្ឃ​មាន​ស្រទាប់​ភ្នែក​បងហើយ​មាន​ភ្នែក​គឺ​ញាណ​ដ៏ភ្លឺថ្លា ប្រៀប​ដូច​ជាជន​ដែល​បក​ភ្នែក​មានភ្នែកភ្លឺ។

៨- ព្រះពុទ្ធ​ប្រៀប​ដូច​ជាពេទ្យ​ដ៏​ពូកែ ព្រោះទ្រង់​អាច​កម្ចាត់​នូវ​ព្យាធិ គឺ​កិលេស ព្រម​ទាំង​អនុស័យ​ចេញ​បាន ព្រះធម៌​ប្រៀប​ដូច​ជា​ថ្នាំ​ដែល​ផ្សំ​ត្រឹមត្រូវ​ហើយ ព្រះសង្ឃ​ដែល​មាន​ព្យា​ធិគឺកិលេស និងអនុស័យ​រម្ងាប់​ហើយ ប្រៀប​ដូច​ជា​ពពួក​ជន​ដែល​មាន​ព្យាធិ រម្ងាប់​ហើយ​ព្រោះ​កប​នឹង​ថ្នាំ។

៩- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ចង្អុល​ផ្លូវ ព្រះធម៌​ប្រៀប​ដូច​ជា​ផ្លូវ​ល្អ គឺ​ផ្លូវ​ដែល​សម្រាប់​រួច​ផុត​ពីភ័យ ព្រះសង្ឃ​ប្រៀប​ដូច​ជា​អ្នក​ដើរ​ផ្លូវ​ដល់​ទី​ដែល​ផុត​ភ័យ។

១០- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​អុំ​ទូក​ដ៏ចំណាន ព្រះធម៌​ប្រៀប​ដូច​ជាទូក ព្រះសង្ឃ​ប្រៀប​ដូច​ជា​អ្នក​ដើរ​ផ្លូវ​បាន​ដល់​ត្រើយ។

១១- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ព្រៃហិមពាន្ត (ព្រៃ​ដែល​មាន​ទឹក​សន្សើម) ព្រះធម៌​ប្រៀប​ដូចជាឱសថ​ដែល​កើត​នៅ​ព្រៃហិមពាន្ត​នោះ ព្រះសង្ឃ​ប្រៀប​ដូច​ជា​ជន​អ្នក​មិន​មាន​រោគ​ព្រោះប្រើថ្នាំ។

១២- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ប្រទាន​ទ្រព្យ ព្រះធម៌​ប្រៀប​ដូច​ជាទ្រព្យ ព្រះសង្ឃ​អ្នក​អរិយទ្រព្យ​មក​ដោយប្រពៃ ប្រៀប​ដូច​ជា​ជន​អ្នក​បាន​ទ្រព្យតាម​បំណង។

១៣- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ចង្អុល​កំណប់​ទ្រព្យ ព្រះធម៌​ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ ព្រះសង្ឃ​ប្រៀប​ដូច​ជា​ជន​អ្នក​បាន​កំណប់​ទ្រព្យ។

១៤- ព្រះសម្មាសម្ពុទ្ធ​ជាវិរបុរស ប្រៀប​ដូច​ជា​អ្នក​ប្រទាន​នូវ​ការ​មិន​មានភ័យ​ ព្រះធម៌​ប្រៀប​ដូច​ជា​ការ​មិន​មាន​ភ័យ ព្រះសង្ឃ​ដែល​រួច​ពីភ័យ​គ្រប់​យ៉ាង ប្រៀប​ដូច​ជា​ជន​ដល់​នូវ​ការ​មិន​មាន​ភ័យ។

១៥- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​លួងលោម ព្រះធម៌​ប្រៀប​ដូច​ជា​ការ​លួង​លោម ព្រះសង្ឃ​ប្រៀប​ដូច​ជា​ជន អ្នក​ត្រូវ​លួងលោម។

១៦- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​មិត្ត​ល្អ ព្រះធម៌​ប្រៀប​ដូច​ជា​ពាក្យ​ដាស់​តឿន​ដែល​ជា​ពាក្យ​មាន​ប្រយោជន៍ ព្រះសង្ឃ​ប្រៀប​ដូច​ជា​ជន​អ្នក​ជួប​ប្រសព្វ​នូវ​ប្រយោជន៍​ព្រោះ​ធ្វើ​តាម​ពាក្យ​របស់​មិត្ត​ល្អ។

១៧- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អណ្ដូង​នាំ​ឲ្យ​កើត​ទ្រព្យ ព្រះធម៌​ប្រៀប​ដូច​ជាទ្រព្យ​ដែល​មាន​សារៈ ព្រះសង្ឃ​ប្រៀប​ដូច​ជា​ជន​អ្នក​ប្រើ​ទ្រព្យ​ដែល​ជា​សារៈ។

១៨- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ស្រោច​ទឹក​ងូត​ឲ្យ​ព្រះរាជកុមារ ព្រះធម៌​ប្រៀប​ដូចជា​ទឹក​ស្រោច​ស្រព​លើ​ព្រះរាជកុមារ​តាំង​ពី​ព្រះសីសៈ​ចុះ​មក ព្រះសង្ឃ​អ្នក​បាន​ទទួល​នូវការ​ស្រោចស្រព​ទឹក​ល្អ​ហើយ ដោយ​ទឹក​គឺ​ព្រះសទ្ធម្ម ប្រៀប​ដូច​ជា​ក្រុម​ព្រះរាជ​កុមារ​ដែល​បាន​ស្រង់​ទឹក​ល្អ​ហើយ។

១៩- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ជាង​ធ្វើ​គ្រឿង​ប្រដាប់ ព្រះធម៌​ប្រៀប​ដូច​ជា​គ្រឿង​ប្រដាប់ (អលង្ការ) ព្រះសង្ឃ​ជាអ្នកប្រដាប់​ដោយ​ព្រះសទ្ធម្ម ប្រៀប​ដូច​ជា​ព្រះ​រាជឱរស​ទាំងឡាយ​ដែល​ទ្រង់​ប្រដាប់​ហើយ។

២០- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ដើម​ចន្ទន៍ ព្រះធម៌​ប្រៀប​ដូច​ជា​ក្លិន​ដែល​កើត​អំពី​ខ្លឹម​ចន្ទន៍​នោះ ព្រះសង្ឃ​បានរម្ងាប់​នូវ​សេចក្ដី​ក្ដៅក្រហាយ​ចិត្ត​ដោយ​ព្រះសទ្ធម្ម ប្រៀប​ដូច​ជា​ជន​អ្នក​រម្ងាប់​នូវ​ភាព​ក្ដៅ​ផ្លូវ​កាយ ព្រោះ​បើ​លម្អិត​ខ្លឹម​ចន្ទន៍​នោះ​ឯង។

២១- ព្រះពុទ្ធ​ប្រៀប​ដូចជា​បិតា អ្នក​ចែក​ទ្រព្យ​មរតក​ប្រកប​ដោយ​ធម៌ ព្រះធម៌​ប្រៀប​ដូច​ជា​ទ្រព្យ​មរតក ព្រះសង្ឃ​អ្នក​ទទួល​នូវ​ទ្រព្យមរតក​គឺ​ព្រះ​សទ្ធម្ម​ប្រៀប​ដូច​ជា​បុត្រ​ទាំង​ឡាយ ដែល​ជា​អ្នក​ទទួល​នូវ​ទ្រព្យ​មរតក។

២២- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ផ្កាឈូក​ដែល​រីក ព្រះធម៌​ប្រៀប​ដូច​ជាលំអង​កេសរ​ដែល​កើត​ក្នុងផ្កាឈូកនោះ ព្រះសង្ឃ​ប្រៀប​ដូច​ជា​ភមរជាតិ (មានសត្វ​ឃ្មុំ​ជាដើម) ដែល​ក្រេបយកលំអង​កេសរ​ក្នុង​ផ្កាឈូក។

គប្បី​ប្រកាស​ព្រះសរណត្រ័យ​នោះ ដោយសេចក្ដី​ឧបមារ​ទាំងឡាយ ដូចពោល​មក​នេះ​ឯង។

ដកស្រង់ចេញពីសៀវភៅ ប្រជុំត្រ័យរ័ត្ន
រៀប​រៀង​ដោយ ឆាយ ការ៉ាណូ

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១៣,៧៣៣ ដង)
ការ​ដាំ​ដើម​ឈើ​ឈ្មោះ​ថា​ ធ្វើ​សេ​នា​សនៈ​ទាន​
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២២ (អាន: ៦,៦៥៧ ដង)
ព្រះបច្ចេកពុទ្ធមាន ៣ ប្រភេទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៤៧,០៦៧ ដង)
ចំណុចខ្សោយរបស់​អ្នក​ជា​ស្វាមី
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០២០ ដង)
ការ​ផ្សារ​សម្ពន្ធ​ភាព​សមាជិក​ក្នុង​គ្រួសារ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.67
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿