6
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ ឧសភា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៧,៧៥៧
Today
ថ្ងៃម្សិលមិញ ១១៩,៧៩៩
ខែនេះ ៣,៤៦៤,០១០
សរុប ១៣៥,០៧៣,០០២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២០ (អាន: ៥១១៣០ ដង)

មិត្តាមិត្តជាតក



 
មិត្តាមិត្តជាតក

ព្រះសាស្ដា កាលស្ដេច​ទ្រង់គង់នៅ​ក្នុង​វត្តជេតវ័ន​មហាវិហារ ទ្រង់​ប្រារព្ធ​អមាត្យ អ្នក​ប្រព្រឹត្ត​ប្រយោជន៍ របស់​ព្រះបាទ​កោសល ត្រាស់​ព្រះធម៌​ទេសនា​នេះ មានពាក្យ​ចាប់​ផ្ដើម​ថា កានិ កម្មានិ កុព្វានំ ដូច្នេះ។

បានឮ​ថា អមាត្យ​នោះ បាន​មាន​ឧបការៈ​ចំពោះ​ព្រះរាជា​ជាច្រើន ព្រះរាជា​ក៏​បាន​ប្រទាន​សក្ការ​រាប់​រក​គេ​យ៉ាង​ក្រៃលែង ពួក​អមាត្យ​ដ៏សេស​អត់​ទ្រាំ​មើល​មិន​បាន ទើប​នាំ​គ្នា​ទូល​ញុះញង់​ថា "បពិត្រ​ព្រះអង្គ​ដ៏ចម្រើន អមាត្យ​ឈ្មោះ​ឯណោះ នឹងធ្វើសេចក្ដី​វិនាស​ដល់​ព្រះអង្គ ព្រះរាជា​ទ្រង់​កំណត់​ពិចារណា​មើល​អមាត្យ​នោះ ក៏​មិន​ឃើញ​ទោស​តិចតួចទ្រង់​ព្រះតម្រិះ​ថា យើង​មិន​ឃើញ​ទោស​តិចតួច​របស់​អមាត្រ​នេះ ធ្វើ​យ៉ាង​ណាហ្ន៎ យើងទើប​នឹង​អាច​ដឹង​ថា អមាត្យ​នេះ​ជាមិត្ត​ឬ​មិន​មែន​មិត្ត ត្រង់​គិត​ថា វៀរ​ព្រះតថាគត​ចេញ​ហើយ​ អ្នក​ដទៃ​មិន​អាច​ដឹង​បញ្ហា​នេះ​បាន យើង​នឹងទៅទូល​សួរ ល្មម​សោយ​ព្រះក្រយាហារព្រឹក​ស្រេច​ហើយ ក៏​ចូល​ទៅ​គាត់​ព្រះសាស្ដា ទូល​សួរ​ថា បពិត្រ​ព្រះអង្គដ៏ចម្រើន ធ្វើដូចម្ដេច​ហ្ន៎ទើប​នឹង​អាច​ដឹង​ថា អ្នកណា​ជាមិត្ត ឬ​មិន​មែន​មិត្ត​របស់​ខ្លួន?

លំដាប់​នោះ ព្រះសាស្ដាត្រាស់​ចំពោះ​ព្រះរាជា​ថា មហាបពិត្រ សូម្បី​បណ្ឌិត​ក្នុងកាល​មុន ក៏​គិត​បញ្ហា​នេះ ហើយ​សួរ​ពួក​បណ្ឌិត ដឹង​បាន​ដោយ​បណ្ឌិត​ទាំង​នោះ​ប្រាប់ វៀរ​ពួក​ដែល​មិន​មែន​មិត្ត​ចេញ សេព​គប់​មិត្ត​ប៉ុណ្ណោះ ព្រះរាជា​ទូលអារាធនា​ឲ្យ​ទ្រង់​សម្ដែង​រឿងរ៉ាវ ព្រះអង្គ​ទ្រង់​នាំ​អតីតនិទាន​មក​សម្ដែង​ដូច​តទៅ​នេះ៖

ក្នុងអតីតកាល កាល​ព្រះបាទ​ព្រហ្មទត្ត សោយរាជ​សម្បត្តិ​នៅ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​សោយព្រះជាតិ​ជាអមាត្យ​ទូន្មាន​អត្ថធម៌​ចំពោះ​ព្រះរាជា គ្រានោះ ក្នុងព្រះនគរ​ពារាណសី មាន​អមាត្យ​ម្នាក់ ប្រព្រឹត្ត​ប្រយោជន៍ចំពោះ​ព្រះរាជា ពួក​អមាត្យ​ដ៏សេស​នាំ​គ្នា​ទូល​ញុះញង់​ព្រះរាជា ព្រះរាជា​ទ្រង់​មិន​ឃើញ​ទោស​របស់​អមាត្យ​នោះ ទ្រង់​ព្រះតម្រិះ​ថា​ធ្វើ​ដូចម្ដេច​ហ្ន៎ ទើប​នឹង​អាច​ដឹង​អមាត្យ​នេះ ជាមិត្ត​ឬ​មិនមែន​មិត្ត កាល​នឹង​ត្រាស់​សួរ​ព្រះមហាសត្វ បានត្រាស់​ព្រះគាថា​ទី ១ ថា៖

បណ្ឌិត អ្នក​មានប្រាជ្ញា​ឃើញ ឬ​ឮ ពួក​ជន​កំពុង​ធ្វើ​អ្វី​នូវ​អំពើ​អ្វីៗ គប្បី​ដឹង​ថា ជា​អមិត្ត​បាន តើ​វិញ្ញុជន​គប្បី​ព្យាយាម ដូចម្ដេច។

ពាក្យ​ដែល​ជា​គាថា​នោះ មាន​អធិប្បាយ​ថា បុរស​អ្នក​ជា​បណ្ឌិត មានបញ្ញា ឃើញ​បុរស​អ្នក​ធ្វើ​ការងារ​អ្វីៗ ដោយ​ចក្ខុ​បានស្ដាប់​រឿង​នោះ​ដោយត្រចៀក គប្បី​ដឹង​ថា អ្នក​នេះ​មិនមែន​មិត្តរបស់​យើង វិញ្ញុជន​គប្បី​ព្យាយាម​យ៉ាង​ណា ដើម្បី​ស្គាល់​អ្នក​នោះ។

លំដាប់​នោះ ព្រះមហាសត្វ កាល​នឹង​ត្រាស់​ប្រាប់​លក្ខណៈ​របស់​អ្នក​ដែល​មិន​មែន​មិត្ត​ដល់​ព្រះរាជា បានត្រាស់​ព្រះគាថា​ថា៖

បុគ្គល​ជាសត្រូវ ឃើញ​បុគ្គល​នោះ​ហើយ មិនញញឹម ១ មិន​ទទួល​ត្រេកអរ​នឹង​សំដី​បុគ្គល​នោះ ១ មិន​ឲ្យ​ភ្នែក​ដល់​បុគ្គល​នោះ ១ ប្រព្រឹត្ត​ទទឹងទាស់ ១។

បុគ្គល​ដែល​អែបអប​នឹង​ពួកសត្រូវ​របស់​បុគ្គល​នោះ ១ មិន​សេពគប់​នឹង​ពួក​មិត្ត​របស់​បុគ្គល​នោះ ១ រារាំង​ពួក​ជន​អ្នក​និយាយ​សរសើរ ១ សរសើរ​ពួក​ជន​អ្នក​ជេរ ១។

មិន​ប្រាប់​សេចក្ដី​កំបាំង​ដល់​បុគ្គល​នោះ ១ មិន​លាក់​សេចក្ដី​កំបាំងរបស់​បុគ្គល​នោះ ១ មិនសរសើរ​ការងារ​របស់​បុគ្គល​នោះ ១ មិនសរសើរ​ប្រាជ្ញា​របស់​បុគ្គល​នោះ ១។

ត្រេកអរ​នឹង​សេចក្ដី​វិនាស​របស់​បុគ្គល​នោះ ១ មិន​ត្រេកអរ​នឹង​សេចក្ដីចម្រើន​របស់​បុគ្គល​នោះ ១ បាន​ភោជន​ចំឡែក មិន​នឹកនា​ដល់​បុគ្គល​នោះ ១ មិនអនុគ្រោះ​បុគ្គល​នោះ អំពី​របស់​នោះ​ថា ឱមិត្ត​នោះ គប្បី​បាន​របស់​នេះ​ខ្វះ ១។

បណ្ឌិត ឃើញ ឬឮ​ហើយ ស្គាល់​ថា​ជា​អមិត្ត​បាន​ដោយ​អាការ​ទាំង ១៦ នេះ ដែលតម្កល់​នៅ​ក្នុងអមិត្ត ដោយ​ប្រការ​ដូច្នេះ។

ព្រះមហាសត្វ​ត្រាស់​ព្រះគាថា ៥ គាថា​ទាំង​នេះ​ហើយ ដែល​ព្រះរាជា​ត្រាស់​សួរ​ដល់​លក្ខណៈ​របស់​មិត្ត ដោយ​ព្រះ​គាថា​នេះ​ទៀត​ថា៖
បណ្ឌិត​អ្នក​មាន​ប្រាជ្ញា ឃើញ​ ឬឮ ពួក​ជន​កំពុង​ធ្វើ​ការងារ​អ្វីៗ គប្បី​ដឹង​ថា ជា​មិត្ត​បាន តើ​វិញ្ញុជន​គប្បី​ព្យាយាម​ដូចម្ដេច។

(ព្រះមហាសត្វ) ទើប​ត្រាស់​គាថា​ដែល​នៅ​សល់​ថា៖

បុគ្គល​ជា​មិត្ត តែង​នឹង​រលឹក​ដល់​មិត្ត​ដែល​នៅ​បែក​គ្នា ១ ត្រេកអរ​នឹង​មិត្ត​ដែល​មក​ដល់ ១ ជាអ្នក​រាប់​អាន​ចំពោះ​មិត្តនោះ ១ ទទួល​រីករាយ​ដោយ​វាចា ១។

គប់​រក​នឹង​ពួក​មិត្តរបស់​មិត្ត​នោះ ១ មិនសេពគប់​នឹង​ពួកអមិត្ត​របស់​មិត្តនោះ ១ ហាមឃាត់​នូវពួក​អ្នកជេរ ១ សរសើរ​ពួក​ជន​ដែល​និយាយ​សរសើរ ១។

ប្រាប់​សេចក្ដី​កំបាំង​ដល់​មិត្ត​នោះ ១ បិទបាំង​សេចក្ដី​កំបាំង​របស់​មិត្ត​នោះ ១ សរសើរ​ការងារ​របស់​មិត្ត​នោះ​ ១ សរសើរ​ប្រាជ្ញា​របស់​មិត្ត​នោះ​ ១។

ត្រេកអរ​នឹងសេចក្ដី​ចម្រើន​របស់​មិត្ត​នោះ ១ មិនត្រេកអរ​នឹងសេចក្ដីវិនាស​របស់​មិត្ត​នោះ ១ បានភោជនចំឡែក​តែង​នឹក​នា​ដល់​មិត្ត​នោះ ១ អនុគ្រោះ​មិត្ត​នោះ​អំពី​របស់​នោះ​ថា​ ឱមិត្ត​នោះ គប្បី​បាន​របស់​នេះ​ខ្លះ ១។

បណ្ឌិតឃើញ ឬឮហើយ ស្គាល់​ថាជាមិត្ត ដោយ​អាការ​ទាំង ១៦ នេះ ដែល​តម្កល់​នៅ​ក្នុង​មិត្ត ដោយ​បការៈ​ដូច្នេះ។

ព្រះរាជា មានព្រះទ័យ​សរសើរ​ពាក្យ​របស់​ព្រះមហាសត្វ​បាន​ព្រះរាជទាន​យស​ដ៏​ធំក្រៃលែង​ដល់​ព្រះមហាសត្វ​ហើយ។

ព្រះសាស្ដា គ្រា​ទ្រង់​នាំ​ព្រះធម៌​ទេសនា​នេះ​មក​ហើយ​ត្រាស់​ថា មហាបពិត្រ បញ្ហា​នេះ​បាន​តាំង​ឡើង​សូម្បី​ក្នុង​កាល​មុន​យ៉ាង​នេះ បណ្ឌិត​ទាំង​ឡាយ​ពោល​ដល់​បញ្ហា​នេះ​ថាអ្នក​ដែល​មិនមែន​មិត្ត និង​អ្នក​ដែល​ជាមិត្ត នឹង​គប្បី​ដឹង​បាន​ដោយ​អាការ ៣២ ទាំងនេះ ហើយទ្រង់​ប្រជុំ​ជាតក​ថា ព្រះរាជា​ក្នុងកាល​នោះ បាន​មក​ជា​ព្រះអានន្ទ ចំណែក​អមាត្យ​ដែលជា​បណ្ឌិត បាន​មក​ជា​យើង​តថាគត​នេះ​ឯង។

ចប់ អដ្ឋកថា មិត្តាមិត្តជាតក។

ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០១៤ (អាន: ៣៤៣៧ ដង)
កំណាព្យ ធម្មយាត្រាទក្ខិណាពុទ្ធស្ថាន តាមដានពុទ្ធបាទ នាដែនដីពុទ្ធភូមិ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣២៩៩ ដង)
ត្រូវ​សង្គ្រោះ​កូន​ដោយ​សង្គហធម៌ ៥
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣៤៤៣៩ ដង)
ខ្ញុំ​បាន​ឃើញ​ព្រះ​សាស្តា ព្រះ​អង្គ​ឩត្តម​ជាង​ជន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា      |      ឧបាសក Seng Thang ៥០ដុល្លា     |      ឧបាសិកា Ly Mouy ៥០ដុល្លា     |      សេង យូឡុង ៥០ដុល្លា     |      លោកស្រី ស្រី ៥០ដុល្លា     |      លោកស្រី Kean Phally ១០ដុល្លា.... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០២០  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៥០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០      | ឧបាសិកា យ៉ុង វុត្ថារី ១២០ដុល្លា ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda Unity: 012 887 987 ឬ Acleda Account: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...