30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៤,៦១១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៩២,៥៤៥
សរុប ៣៨៥,៥៧៩,២៣៨
អានអត្ថបទ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១៤,៤៨៨ ដង)

ពាក្យថា ប្រយោជន៍...



ស្តាប់សំឡេង
 
ពាក្យ​ថា​ប្រយោជន៍ (​ជាភាសា​សំស្ក្រឹត ភាសា​បាលីបយោជន) បើ​ជា​ភាសាខ្មែរ ដំណើរ​ដែល​គួរ​ប្រកប អ្វីៗ ដែលគេ​ត្រូវ​ការ ដែល​គេ​ប្រកប​ទៅ​កើត​ការ ផល​សម្រេច​អំពី​ការ​ប្រកប ប្រយោជន៍​ក្នុង​លោក​នេះ ប្រយោជន៍​ក្នុង​បរលោក​បុគ្គល​គប្បី​ធ្វើ​អំពើ​ណា ដែល​មាន​ប្រយោជន៍ មិន​គួរ​ធ្វើ​អំពើ​ណា ដែល​ឥត​ប្រយោជន៍​ឡើយ។

បាន​ដល់​អ្វីៗណា​ដែល​កើត​បាន​មក អំពី​ការ​ព្យាយាម​ធ្វើ​ព្យាយាម​រៀន ព្យាយាម​អាន​សូត្រ​ទន្ទេញ កត់​ចំណាំ​ចាំស្គាល់​យល់ ចេះ​ដឹង​បាន អ្វី​នោះ​ឯងចាត់​ថា​ផល​ប្រយោជន៍។ បើ​តាម​ន័យ​នេះ ពាក្យ​ថា​ប្រយោជន៍ ឃើញ​ថា​ផ្សេង​អំពី​ពាក្យ​ថាគុណ ត្រង់​ដែល​មានន័យ​ថា សភាវធម៌ ដែល​ចម្រើន​ឡើង​ដោយ​លក្ខណៈ​របស់​ខ្លួន ឬ​សភាវធម៌​ដែល​គួរ​សន្សំ​ឲ្យ​កើត​មាន​បាន​ដល់​ផ្នែក​ខាង​ល្អ​តែម្យ៉ាង។ ពាក្យ​ថា​គុណ​នេះ សំដៅ​យក​តែ​នាមធម៌​ប៉ុណ្ណោះ ពុំ​បាន​សំដៅ​យក​ដល់​រូបធម៌ ដូច​ពាក្យ​ថាប្រយោជន៍​ផង​ទេ។

ដូច្នេះ​យើង​ចង់​និយាយ​ថា​ជាគុណ​ប្រយោជន៍ យ៉ាង​នេះ​ជាដើម ដើម្បី​សម្ដែង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ថា ផល​ដែល​កើត​បាន​មក​អំពី​ការព្យាយាម​នោះ គឺ​ជា​សម្មាវាយាមៈការ​ព្យាយាម​ត្រូវ ព្យាយាម​ប្រពៃ ទើប​ផល​ដែល​កើត​អំពីការ​ព្យាយាម​នោះ ចាត់​ជា​ផល​បាន​មក​ប្រកប​ដោយ​គុណ គឺ​សេចក្ដី​ល្អ​ជា​គុណ​ប្រយោជន៍ បើ​ពុំ​នោះសោត​ទេ​នឹង​បាន​ជាមិច្ឆាវាយាមៈ ការ​ព្យាយាម​ខុស ព្យាយាម​មិន​ប្រពៃ​មិន​ល្អ ផលដែល​ត្រូវ​បាន​មក ក៏​ឈ្មោះ​ថា​មិន​ល្អ យើង​ពុំ​អាច​ប្រើ​ពាក្យ​ថាគុណ​ភ្ជាប់​ជាមួយ​ពាក្យ​ថា​ប្រយោជន៍​បែប​នោះ​បាន​ទេ។

ឧទាហរណ៍ដូច​ជា​ពួក​ចោរ ព្យាយាម​លួចឆ្មក់​ឆក់​ប្រវ័ញ្ច កេង​បន្លំ​បោក​ប្រាស់​បានទ្រព្យ​សម្បត្តិ​អំពី​អ្នក​ដទៃ​មក អ្វីៗ​ដែល​បាន​មក​នោះ ហៅ​បាន​ត្រឹម​ជាផល​ប្រយោជន៍​ប៉ុណ្ណោះ ពុំ​បាន​ចាត់​ថា​ជាគុណ​ប្រយោជន៍​ទេ។ ដូច្នេះពាក្យ​ថា​ប្រយោជន៍ យើង​អាច​និយាយ​បាន​ទាំង​ផ្នែក​អាក្រក់​ផង ទាំង​ផ្នែក​ល្អ​ផង ដែល​ផ្ទុយ​អំពី​ពាក្យ​ថា​គុណ​ទើប​មានពាក្យ​ពោល​ថា ត្រូវ​ធ្វើ​អំពើ​ណាដែល​ជាប្រយោជន៍​ត្រង់​នេះ​សំដៅ​យក​អំពើ​ដែល​ជាគុណ ដើម្បី​ឲ្យ​បាន​ជាផល​ប្រយោជន៍​នោះ ទៅជាគុណ​ដែល កុំ​ធ្វើ​អំពើ​ណា​ដែល​ពុំ​មាន​ជា​គុណ នាំ​ឲ្យ​បាន​តែ​ផល​ជា "អគុណ" ។

សូម្បី​តែ​អង្គមគ្គ​ទាំង​ប្រាំបី ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​ទ្រង់​ត្រាស់​បញ្ជាក់​ឲ្យ​បានច្បាស់ថា មគ្គ​ដែល​ប្រកប​ដោយ​គុណ គឺ​សម្មាសមគ្គ មគ្គ​ដែល​ប្រាសចាក​គុណ​គឺ មិច្ឆាមគ្គដូច្នេះ​ជាដើម។ ដូច​ពាក្យ​ថា ប្រយោជន៍​នេះ ក្នុង​ព្រះពុទ្ធសាសនា ព្រះដ៏មានព្រះភាគ​ព្រះអង្គ​ទ្រង់​បាន​សម្ដែង​បញ្ជាក់ ឲ្យ​ព្យាយាម​បំពេញ​ទាំង​ជា​ប្រយោជន៍​ក្នុងលោក​នេះ និង​ប្រយោជន៍​ក្នុងបរលោក ក៏​បាន​ដល់​ប្រយោជន៍ដែល​ជា​គុណ ឬ​ហៅ​ថាគុណប្រយោជន៍នោះឯង។


ដកស្រង់ចេញពីសៀវភៅ គុណមាតាបិតា
រៀប​រៀង​ដោយ ឧបាសក ម៉ិញ សាវ៉ាន
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៥០ ដង)
ការ​គ្រប់​គ្រង​ចិត្ត​នាំ​មក​នូវ​សេចក្តី​សុខ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២១ (អាន: ៣៣,៥៦១ ដង)
មានសម្បត្តិ​តែ​ក្រ​បុណ្យ
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៤,០៧១ ដង)
លោកុត្តរ បដិច្ចសមុប្បាទ ១១ 
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,០៨៩ ដង)
តម្លៃ​នៃ​ព្រះ​ពុទ្ធ​សាសនា
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,៥១៤ ដង)
ព្រះ​ពុទ្ធសាសនា​មាន​អង្គ​ ៩
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.51
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿