30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៤,១៦៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៥២,១០១
សរុប ៣៨៥,៦៣៨,៧៩៤
អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៥៦៨ ដង)

មាន​ជី​វិត​ គឺ​ពិត​ជា​មាន​សេចក្តី​ទុក្ខ



 
មាន​ជី​វិត​ គឺ​ពិត​ជា​មាន​សេចក្តី​ទុក្ខ

ជី​វិត​សត្វ​លោក  ដែល​កើត​មក​ក្នង​លោក​សន្និ​វាស​នេះ សុទ្ធ​សឹង​តែ​​ជួប​នូវ​សេចក្តី​ទុក្ខ​គ្រប់ ៗ គ្នា គ្មាន​ជី​វិត​សត្វ​ណា​ដែល​ថា​មិន​ដែល​ជួប​នូវ​សេចក្តី​ទុក្ខ​ គឺ​មិនមាន​ឡើយ គ្រាន់​តែ​​សេចក្តី​ទុក្ខ​នោះ​វា​កើត​ឡើង​ខុស ៗ ប្លឺក​ពី​គ្នា​ប៉ុណ្ណោះ ។ សេចក្តី​ទុក្ខ​នោះ​វា​មាន​ច្រើន​ណាស់ ដូច​ជាៈ

  - ទុក្ខ​ព្រោះ​ការ​កើត​​នៅ​ក្នុង​សង្សារ​វដ្ដ
  - ទុក្ខ​ព្រោះ​ការ​ប្រ​កប​របរ​ចិញ្ចឹម​ជី​វិត
  - ទុក្ខ​ព្រោះ​ការ​ចាស់​ជរា​នៃ​ជី​វិត
  - ទុក្ខ​ព្រោះជី​វិត​មាន​រោគា​ព្យាធា
  - ទុក្ខ​ព្រោះការ​ស្លាប់​បាត់​បង់​ព្រាត់​ប្រាស់​ទៅ​នៃ​ជី​វិត
  - ទុក្ខ​ព្រោះជី​វិត​ខក​បំណង​ ឬ​ក៏​ជី​វិត​បរាជ័យ
  និង​មាន​សេចក្តី​ទុក្ខ​ជា​ច្រើន​ទៀត ដែល​មិន​អាច​រៀប​រាប់​បាន​អស់ សឹង​តែ​នឹង​និយាយ​បាន​ថា ក្នុង​មួយ​ជាតិ​មួយ​កំណើត​នៃ​ជី​វិត​នេះ គឺ​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ​គ្រប់​​ដង្ហើម​ចេញ​ចូល​ទាំង​អស់ ទោះ​បី​ជា​អ្នក​ជាស្តេច​គ្រប់​គ្រង​ផែន​ដី​ជា​មន្ត្រី​សេដ្ឋី​រាស្រ្ត​ប្រុស​ស្រី ឬ​ក៏​ជា​អ្នក​មាន​ក្រ​ក៏​ដោយ ក៏​ជីវិត​អ្នក​ទាំង​អស់​នោះ​នូវ​តែ​មាន​សេចក្តី​ទុក្ខ​ដូចគ្នា ព្រោះ​ការ​កើត​ ចាស់​ ឈឺ ស្លាប់​ គឺ​ជា​មរក​របស់​ជី​វិត ដែល​មនុស្ស​យើង​ត្រូវ​តែ​ទទួល​យក​គ្រប់ ៗ រូប ដូច​ព្រះ​សម្មា​សម្ពុទ្ធ​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​ថាៈ

  - ពួក​ជន​ណា ៗ ទោះ​បី​ក្មេង​ក្តី ចាស់​ក្តី ​ ពាល​ក្តី បណ្ឌិត​ក្តី​ អ្នក​មាន​ក្តី អ្នក​ក្រ​ក្តី ជន​ទាំង​នោះ​តែង​មាន​សេចក្តី​ស្លាប់​នៅ​ពី​ខាង​មុខ​គ្រប់ ៗ គ្នា ។

  - ភាជន៍​ដី ដែល​ស្មូន​ឆ្នាំង​ធ្វើ​ហើយ ទោះ​បី​តូច​ក្តី ធំ​ក្តី ឆ្អិន​ក្តី ឆៅ​ក្តី ភាជន៍​ទាំង​អស់​នោះ មាន​កិ​រិយា​បែក​ធ្លាយ​ជា​ទី​បំ​ផុត យ៉ាង​ណា ជី​វិត្ត​របស់​សត្វ​ទាំង​ឡាយ ក៏​យ៉ាង​នោះ​ដែរ ។

  ជី​វិត​ យើង​ដឹង​គ្រប់​គ្នា​ហើយ​ថា វា​ជា​របស់​មិន​ទៀង មាន​ការ​ប្រែ​ប្រួល ផ្លាស់​ប្តូរ​ទៅ​ជា​និច្ច​គ្រប់​មនុស្ស​សត្វ​ទាំង​អស់ កុំ​ថា​ឡើយ​មនុស្ស​សត្វ​ ដែល​មាន​ការ​ផ្លាស់​ប្តូរ ពី​ក្មេង​ទៅ​ចាស់ ពី​ចាស់​ទៅ​ជរា ពី​ជ​រា​ទៅ​ឈឺ ពី​ឈឺ​ទៅ​ស្លាប់​នោះ សូម្បី​តែ​វត្ថុ​សម្ភារៈ​ មាន​ផ្ទះ​សម្បេង​ កង់​ម៉ូតូ​ឡាន ដែល​ជា​របស់​គ្មាន​វិញ្ញាណ​ ក៏​មាន​ការ​ប្រែ​ប្រួល​ពី​ថ្មី​ទៅ​ចាស់ ពី​ចាស់​ទៅ​ខូច​ខាត​បាត់​បង់​បាក់​បែក​ដូច​គ្នា ។ ដូច្នេះ​យើង​ត្រូវ​ចង​ចាំ​ថា " របស់​ណា​ដែល​មិន​ទៀង​ទាត់ របស់​នោះ​ជា​ទុក្ខ របស់​ណា​ដែល​ជា​ទុក្ខ​របស់​នោះ​គឺ​ជា​របស់​មិនមែន​ខ្លួន " ព្រោះ​អាការៈ​ទាំង​អស់​​របស់​ជីវិត វា​សុទ្ធ​សឹង​តែ​មិន​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា របស់​នរណា​ម្នាក់​ឡើយ ដូច្នេះ​ហើយ ទើប​និយាយ​បាន​ថា វា​ជា​របស់​មិន​មែន​ខ្លួន បើ​​សិន​ជា​យើង​​ប្រ​កាន់​​រឹង​ត្អឹង​ថា​ជា​របស់​ខ្លួន​យើង​នោះ យើង​ប្រា​កដ​ជា​មាន​សេចក្តី​ទុក្ខ​កាន់​តែ​ខ្លាំង​ឡើង​ ៗ មិន​ខាន ។

 ​ កាល​​បើ​យើង​ដឹង​ថា ជីវិត​វា​ជា​របស់​មិន​ទៀង​ ជា​ទុក្ខ ជា​អនត្តា ហើយ​នោះ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យជី​វិត​របស់​យើង​ប្រព្រឹត្ត​ទៅ​ប្រ​កប​ដោយ​សារៈ​ខ្លឹម​សា គឺ​ត្រូវ​ព្យាយាម​ប្រឹង​ប្រែង ប្រ​មែ​ប្រមូល​រាល់​អំ​ពើ​ល្អ​ទាំង​ឡាយ​យក​មក​ប្រ​តិស្ថាន​ទុក​ក្នុង​ជី​វិត​របស់​យើង​ឲ្យ​ហើយ​ទៅ ព្រោះ​ជី​វិត​នេះ​វា​មិន​នៅ​យិន​យូរ​ប៉ុន្មាន​ឡើយ បន្តិច​ទៀត​គង់​តែ​ចាស់​ គង់​ឈឺ គង់​តែ​ស្លាប់​គ្រប់​ ៗ តែ​គ្នា គ្មាន​ន​រណា​ម្នាក់​បាន​រស់​រ​ហូត​នៅ​លើ​ផែន​ដី​នេះ​ឡើយ ។

ដកស្រង់ចេញពីសៀវភៅៈ  តម្រង់​ជ្លូវ​ជី​វិត
រៀបរៀងដោយៈ   សាមណេ ឆិម ប៊ុន​ឆា
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ តុលា ឆ្នាំ២០២៣ (អាន: ២,៨៨៩ ដង)
កូនមាសឪពុក! គ្រប់យ៉ាងជា របស់គូគ្នា
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ២៤,២៥៨ ដង)
បូជនីយដ្ឋាននៃដែនលង្កាទ្វីប
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៦៣៣ ដង)
អានិ​សង្ស​ក្នុង​សេចក្តី​មិន​ប្រមាទ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៨,២២២ ដង)
៨០%នៃស្ត្រីជ្រើសរើស យកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.95
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿