30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៣,៨៦៣
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥៣,៥៨៣
សរុប ៣៨៣,៧៤០,២៧៦
អានអត្ថបទ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៦,៩០២ ដង)

រឿងបីតវិមាន



 
 រឿងបីតវិមាន
(បិដកលេខ៥៥ ទំព័រ៩៩ និងអដ្ឋកថា)

បីតវិមាននោះ មានរឿងកើតឡើងដូចម្ដេច? (មានរឿងកើតឡើងថា) កាលព្រះមានព្រះភាគ ទ្រង់រលត់​ខន្ធបរិនិព្វានទៅ ព្រះបាទ​អជាតសត្តុ ទ្រង់បាន​ដង្ហែ​ព្រះបរមសារីរិកធាតុ​ដែល​ព្រះអង្គ​បាន​ទទួល​ចំណែក​(អំពី​ក្រុង​កុសិនារា)​មក ហើយ​បាន​កសាង​ព្រះស្ដូប និង​ធ្វើ​បុណ្យ​ឆ្លង ឧបាសិកា​ក្នុង​ក្រុង​រាជ​គ្រឹះ​ម្នាក់ មានកតសរីរបដិបជ្ជនា (គឺ​មាន​ការ​រៀបរយ​ខ្លួន​ប្រាណ​បាន​ត្រឹម​ត្រូវ​ល្អ) តាំង​អំពី​ព្រឹក​ជាស្រេច គិត​ថា អញ​នឹង​បូជា​ព្រះស្ដូប​របស់​ព្រះសាស្ដា ហើយ​កាន់​ផ្កា​ននោង​ព្រៃ​៤​ទង​តាម​ដែល​ខ្លួន​បាន​មក​ហើយ មាន​ចិត្ត​គឺ​កម្លាំង​សទ្ធា​លើក​ឡើង​ហើយ មិន​បាន​គិត​ពិចារណា​ដល់​អន្តរាយ​តាម​ផ្លូវ ដើរ​មាន​មុខ(គឺ​ចិត្ត​គិត) ឆ្ពោះ​ទៅ​កាន់​ព្រះស្ដូប​តែប៉ុណ្ណោះ​ដើរ​ទៅ។ ពេល​នោះ មេគោ​មាន​កូន​ខ្ចី ក៏​ស្ទុះ​រត់​យ៉ាង​លឿន ជល់​គាត់​វ័ធ​ដោយ​ស្នែង ធ្វើ​ឲ្យ​ដល់​នូវ​ការ​អស់​ជីវិតទៅ។ នាងក៏​ទៅ​កើត​ក្នុង​ឋានសួគ៌​ជាន់​តាវតិង្ស ដោយ​ហេតុ​នោះ​ឯង កាល​សក្កទេវរាជ ទ្រង់​យាង​ទៅដើម្បី​កីឡា (ការលេង) ក្នុង​ឧទ្យាន នាងមាន​ខ្លួន​ប្រាកដ ព្រម​ទាំង​ទេវរថ គ្របសង្កត់​នូវ​ទេពធីតា​ទាំង​អស់​ដោយ​រស្មី​នៃ​សរីរៈ​របស់​ខ្លួន ក្នុង​កណ្ដាលនៃ​ទេព​អប្សរ​ជា​ស្រី​របាំ​ពីរ​កោដិ​កន្លះ ដែល​ជាបរិវារ។ សក្កទេវរាជ ទ្រង់​ទត​ឃើញ​នាង​ទេព​ធីតា​ថ្មី​នោះ ទើប​មាន​ព្រះទ័យ​ស្ងើច ស្ងប់ស្ងែង កើត​អស្ចារ្យ​ចំឡែក(មិនធ្លាប់​មាន) ទ្រង់​មាន​ព្រះតម្រិះ​ថា យី! ទេពធីតា​អង្គ​នេះ មាន​ទេវឫទ្ធិ​ដ៏​ធំមហិមា មាន​សភាព​បែប​នេះ ព្រោះកម្ម​ធំ​ក្រៃលែង​ដូចម្ដេចហ្ន៎!? ដូច្នេះ​ហើយ ត្រាស់​សួរ ទេពធីតានោះ ដោយគាថា​ទាំង​នេះ​ថា៖

ម្នាល​នាង​ដ៏​ចម្រើន (នាង)មានសំពត់​លឿង មានទង់​លឿង ស្អិត​ស្អាង​ដោយ​គ្រឿង​អលង្ការ​លឿង មានអវយវៈលាប​ស្រលាប​ដោយ​ខ្លឹម​ចន្ទន៍​លឿង ទ្រទ្រង់​ផ្កាឧប្បលលឿង មាន​ប្រាសាទ​លឿង មាន​ទីដេក​លឿង មានឆត្រលឿង មានរថលឿង មានសេះលឿង មានវីជនី(ផ្លិត)លឿង នាង​បាន​ធ្វើ​អំពើ​ដូចម្ដេច​ក្នុងកាល​មុន​នៃ​ភាព​ជា​មនុស្ស? ម្នាល​នាង​ទេពធីតា យើង​សួរ​ហើយ នាង​ចូរ​ប្រាប់ នេះ​ជា​ផល​នៃ​កម្ម​អ្វី?

នាងទេពធីតា​នោះ ទូល​ប្រាប់​ដោយ​គា​ថា​ទាំង​នេះ​ថា៖

បពិត្រ​ព្រះអង្គ​ដ៏ចម្រើន វល្លិ៍ននោង​ព្រៃ ជា​ជាតិ​វល្លិ៍​ល្វីងដែល​គេ​មិន​ត្រូវ​ការ ខ្ញុំម្ចាស់​មាន​ចិត្ត​ជ្រះថ្លា បាន​នាំ​ផ្កា​ននោង​ព្រៃ​នោះ​៤ទង ទៅបូជា​ព្រះស្ដូប ឧទ្ទិស​ព្រះសារីរិក​ធាតុ​របស់​ព្រះសាស្ដា ខ្ញុំម្ចាស់​កំពុង​តែ​មានចិត្ត​ជ្រះថ្លា ប្រព្រឹត្ត​ទៅ​ក្នុង​ព្រះធាតុ​នោះ មិនបានក្រឡេក​មើល​ផ្លូវ​ជាទី​មក​នៃ​គោ គ្រានោះ​មេគោ​មកជល់​ខ្ញុំម្ចាស់ ដែល​មាន​ចិត្ត(មនោរថ) មិន​ទាន់​ដល់​ព្រះស្ដូប​ផង(ឲ្យស្លាប់​ទៅ) តែ​បើ​ខ្ញុំម្ចាស់​បានសន្សំ​បុណ្យ​នោះ​(សម្រេច​តាម​បំណង) ម្លេះ​សម​ជា​មាន​ទ្រព្យ​សម្បត្តិ​ដ៏ច្រើន លើសលប់​ជាង​នេះ​ទៅ​ទៀត​ បពិត្រ​ព្រះមឃវៈជាទេវកុញ្ជរ ខ្ញុំម្ចាស់​បានលះ​បង់នូវ​រាងកាយ​របស់​មនុស្ស​ហើយ ទើប​មក​កើត​ជា​មួយ​ព្រះអង្គ ព្រោះកម្មនោះ។

គាថា​នេះ ជាពាក្យ​របស់​ពួក​ធម្មសង្គាហកាចារ្យ​ថា ព្រះឥន្ទ្រនាម មឃវៈ ជាធំ​ជាងពួក​ទេវតា​ក្នុង​ជាន់​ត្រៃតិង្ស ទ្រង់​ស្មើ​ដោយ​ដំរីកុញ្ជរ ក្នុង​ពួក​ទេវតា បាន​ព្រះសណ្ដាប់​នូវ​ពាក្យ​នោះ​ហើយ កាល​ទ្រង់​ញ៉ាំង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ឲ្យ​ជ្រះថ្លា ទើប​បានត្រាស់​ពាក្យ​នេះ នឹង​មាតលីទេវបុត្ត។

លំដាប់​នោះ សក្កទេវរាជ​បាន​សម្ដែង​ធម៌​ដល់​ពួក​ទេវតា​មាន មាតលីទេវបុត្តជាប្រមុខ ដោយ​គាថា​ទាំង​នេះ​ថា៖

ម្នាល​មាតលី អ្នកចូរមើល​នូវ​ផល​នៃ​កម្ម​ដ៏វិចិត្រ​អស្ចារ្យ​នេះ ទេយ្យវត្ថុ​សូម្បី​បន្តិចបន្តួច ដែល​គេ​ធ្វើ​ហើយ ជាបុណ្យ​មាន​ផលច្រើន។

កាល​បើ​ចិត្ត​ជ្រះថ្លា​ហើយ ក្នុងព្រះតថាគត​សម្មាសម្ពុទ្ធក្ដី​ក្នុង​សាវករបស់​ព្រះអង្គ​ក្ដី ទក្ខិណា មិនឈ្មោះ​ថា​មាន​ផល​តិច​តួចឡើយ។

ម្នាល​មាតលី អ្នក​ចូរ​មក យើង​នឹង​នាំ​គ្នាទៅបូជា​ព្រះសារីរិកធាតុ​របស់​ព្រះតថាគត ឲ្យ​ក្រៃ​លែង ឲ្យអស្ចារ្យព្រោះថា ការសន្សំ​បុណ្យ នាំ​មក​នូវ​សេចក្ដីសុខ។

ព្រះមានព្រះភាគទ្រង់​ធរមាន​នៅក៏ដោយ បរិនិព្វាន​ទៅ​ហើយ​ក៏​ដោយ កាល​បើ​ចិត្តស្មើ ផល​ក៏​ស្មើ ព្រោះថា​សត្វ​ទាំងឡាយ ទៅកាន់​សុគតិ ដោយសារ​តែការតម្កល់​ចិត្តឲ្យ​ល្អជាហេតុ។

ឱ! ទាយក​ទាំងឡាយ តែងទៅកាន់​ឋានសួគ៌បាន ព្រោះ​ធ្វើ​ការបូជា ចំពោះ​ព្រះតថាគត​ទាំងឡាយ ព្រះតថាគត​ទាំងឡាយ​នោះ ទ្រង់​កើត​ឡើង ដើម្បីជាប្រយោជន៍ដល់​ជនច្រើនហ្ន៎!។

លុះសក្កៈជាធំជាងទេវតា ទ្រង់ត្រាស់​យ៉ាង​នេះ​ហើយ​ទើប​ធ្វើ​ការ​ខ្វល់ខ្វាយ ការលេង​ក្នុង​ឧទ្យាន ឲ្យរម្ងាប់​ចុះទៅ (គឺ​ឈប់​ទៅលេងក្នុងឧទ្យាន) យាង​ត្រឡប់​ចេញ​អំពី​ឧទ្យាន​នោះវិញ ហើយទ្រង់​ក៏ធ្វើការ​បូជា​អស់​៧ថ្ងៃ ក្នុង​ព្រះចូឡាមណីចេតិយ ជាស្ថាន​ទីដែល​ព្រះអង្គ​ទ្រង់​បូជារឿយៗ។ សម័យ​តមក​ព្រះអង្គ​បាន​ប្រាប់​រឿង​នោះ ដល់​ព្រះថេរៈ​នាមនារទៈ ដែល​ត្រាច់​ចារិក​ទៅ​កាន់​ទេវលោក ដោយ​គាថា​ទាំង​នេះ​ឯង។ ព្រះថេរៈ​បាន​ប្រាប់​ដល់​ព្រះធម្មសង្គាហកាចារ្យ​ទាំងឡាយ ពួក​លោក ទើប​បាន​លើក​រឿង​នោះ​ឡើង​កាន់​សង្គាយនា ដោយ​ប្រការដូច្នោះ។

ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ
រៀប​រៀង​ដោយ លោក ង៉ែត សុផាន់

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៧,២៨៣ ដង)
សុខ​របស់​អ្នក​មាន​ប្តី​ប្រពន្ធ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៣០,៧៤០ ដង)
សេច​ក្ដី​ទុក្ខ​សោក​ កើត​អំពី​សេចក្ដី​ស្រលាញ់
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៩,០០៣ ដង)
តើអ្វីគឺជាការយកព្រះរតនត្រ័យជាទីពឹងទីរលឹក?
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៦៣ ដង)
យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ១១,៥៨៦ ដង)
មនុស្សល្អ ព្រោះចេះទូន្មានខ្លួន
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៣០៩ ដង)
ពុទ្ធឱវាទនៃព្រះដ៏មានព្រះភាគ ចំពោះកុមារីចៅរបស់មេណ្ឌកសេដី្ឋ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.72
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿