30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១០,៦៨៥
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១០៨,៤៨៦
សរុប ៣៨៥,៣៩៥,១៧៩
អានអត្ថបទ
ផ្សាយ : ១២ មិថុនា ឆ្នាំ២០១៦ (អាន: ៤,៥៥៣ ដង)

ថ្ងៃ​នេះ​គេ​ហទំព័រ​៥០០០​ឆ្នាំ​ មាន​អា​យុ​ ៥ ឆ្នាំ​



 
ថ្ងៃ​នេះ​ គេ​ហទំព័រ​៥០០០​ឆ្នាំ​ មាន​អា​យុ​គម្រប់​ ៥ ឆ្នាំ​

គេហទំព័រ​៥០០០​ឆ្នាំ​ត្រូវបាន​បង្កើត​ឡើង​នៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែ​មិថុនា​ឆ្នាំ​២០១១ ) ក្នុង​​គោល​​បំណង ផ្សព្វ​​ផ្សាយ​​ព្រះធម៌​នៃ​​ព្រះ​សម្មា​សម្ពុទ្ធ ​តាម​ប្រព័ន្ធ​​​អ៊ីនធឺ​ណែត ដើម្បី​បញ្ជៀប​នូវ​សីលធម៌ ចរិយា​ធម៌ និងសេច​ក្តីថ្លៃថ្នូរ ទៅ​ដល់​ស្រទាប់​យុវវ័យនិង​ពុទ្ធ​បរិស័ទ​ទូទៅ​ទាំងក្នុង​ស្រុកនិង​ក្រៅ​ស្រុក។ និង​ម៉្យាង​ដើម្បី​សម្រួល​ដល់​ការ​សិក្សា​ព្រះ​ពុទ្ធវចនៈ​តាម​បែប​បច្ចេក​វិទ្យា​សម័យ​ទំនើប ។

គេហទំព័រ​៥០០០​ឆ្នាំ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ពុទ្ធសាសនា​និក​ជន​ទូទៅ​​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ចូល​មក​គេហ​ទំព័រ​៥០០០​ឆ្នាំ​ដើម្បី​ស្តាប់​ព្រះ​ធម៌និង​ស្រាវ​ជ្រាវ​ព្រះ​ពុទ្ធ​វចនៈ​ផ្សេង​ៗ ។ ​ជា​ពិសេស សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ធម្មទាន​ដ៏ថ្លៃថ្លា របស់ ​ពុទ្ធបរិស័ទ​នៅ​ក្នុងប្រទេ​ស​និង​ ក្រៅ​ប្រទេស​ដូច​ជា ប្រទេស​អាមេរិក បារាំង កូរ៉េ អូស្រ្តាលី... ដែល​បាន​បរិច្ចាគ​ធន​ធាន​យ៉ាង​ច្រើន​ក្នុង​ការផ្គត់​ផ្គង់​ទ្រទ្រង់​គេហ​ទំព័រ​៥០០០ឆ្នាំ ជា​ប្រចាំខែ​ផង ជា​បន្ទាន់​ផង.. ដែល​ជា​​កម្លាំង​យ៉ាង​ក្រៃលែង​ដល់​ដំណើរ​ការ​៥០០០​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ ។

ដោយអំណាច​ផលនៃ​ធម្មទាន​ទាំងឡាយ​ ដែល៥០០០ឆ្នាំ​បាន​ធ្វើ​ហើយ សម្រេច​ហើយ សូម​ផល​នៃ​ធម្ម​ទាននោះ ចូរជាចំណែកនៃបុណ្យមហា​កុសល​ សូម​ប្រគេន និង​ចែកប្រគេន​ថ្វាយ​​ជូន​ចំពោះ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​សូមបាន​នូវចំណែក​បុណ្យស្មើ​ៗ​គ្មា និង​បាន​ជា​បច្ច័យ​រួច​ផុត​ចាក​ទុក្ខទាំង​ពួង​ ។

សូមគោរព​​ឧទ្ទិស​ថ្វាយ​នូវព្រះ​រាជ​កុសលនេះ ថ្វាយ​ចំពោះព្រះ​មហាវីរក្សត្រ ព្រះ​ករុណា ព្រះបាទ​សម្តេច ​ព្រះ​នរោត្តម ​សីហនុ សូម​ទ្រង់​បានអនុមោទនា​នូវ​មហា​កុសល​នេះ និង​សោយ​នូវ​ព្រះ​បរម​សុខ។

សូមគោរ​ព​​ថ្វាយ​ព្រះរាជ​កុសល ថ្វាយ​ចំពោះ ព្រះករុណា​ជាអម្ចាស់​ជីវិត​តម្កល់​​លើត្បូង ព្រះ​បាទ​សម្តេច ​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ សូមទ្រង់​បាន​អនុមោទនា​នូវ​មហា​កុស​ល​​នេះ ដោយ​ព្រះរាជ​ហឫទ័យ​ដ៏ខ្ពង់​ខ្ពស់​បំផុត ។ សូម​ព្រះអង្គទ្រង់​ប្រកប​ដោយ​ព្រះ​រាជ​សុខភាព​ល្អ​បរិបូណ៌ ព្រះកាយ​ពល​មាំមួន ព្រះជន្ម​យឺន​យូរ ព្រះ​បញ្ញា​ញាណ​វាង​វៃ និង​គង់​ប្រថាប់​ជាម្លប់ដ៏​ត្រជាក់​ដល់​ប្រជា​រាស្រ្ត ដើម្បី​ទទួល​បាន​នូវ​សេចក្តីសុខ​ក្សេម​ក្សាន្ត ចម្រើន​រុងរឿង​ជានិច្ច​និរន្ត​រ៍ត​រៀង​ទៅ ។

សូមគោរព​​ប្រគេនឧទ្ទិស​ថ្វាយ និង​ថ្វាយ​ចំពោះ​សម្តេចព្រះសង្ឃរាជ​ទាំង​ឡាយ​ចាប់​តាំង​ពី​អតី​ត​កាល​មក​​ហើយ​ និង​ព្រះសង្ឃ​គ្រប់ៗ​ព្រះអង្គ សូម​ព្រះសង្ឃ​មេត្តា​អនុមោទនា​ត្រេក​អរ​​ទទួល​យក​នូវចំណែក​មហាកុ​សល​នេះ។

សូម​គោរព​ជូន​ចំពោះ ប្រមុខរាជរដ្ឋាភិបាល មន្រ្តីរាជការ​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ​គ្រប់​រូប សូមបាន​អនុមោទនាត្រេកអរ​ទទួលយក​នូវចំណែក​មហាកុសល​នេះ។

សូម​គោរពជូន មាតាបិតា រួមទាំង​ក្រុម​ញាតិ, លោកគ្រូ អគ្គ​បណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស​ ជា​ម្ចាស់ ,លោកគ្រូ​ធម្មាចារ្យ​ទាំងអស់ និង​លោក​អ្នក​មានឧបការៈចំពោះ​កិច្ចការធម្មទាន​នេះ សូម​មេត្តា​អនុមោទនាត្រេកអរ​ទទួលយក​នូវចំណែក​ម​ហាកុសល​នេះ។

សូមឧទ្ទិស​ជូន​ចំពោះសព្វ​សត្វ​ទូទៅ មានសត្វដែល​ធ្លាប់ជា​ញាតិ សត្វមិនមែន​ជាញាតិ សត្វនរក​ទាំងឡាយ​មាន ប្រេត អសុរកាយ អមនុស្ស, ទេវតា​ទាំងឡាយ​មាន រុក្ខទេវតា ភូមិ​ទេវតា អាកាសទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះយមរាជ យមបាល សក្កទេវរាជ មារទាំង​ឡាយ កន្ធប់ទាំងឡាយ និងពពួកនាគទាំងឡាយ ដែល​អស់​លោក​អ្នក​ទាំង​នោះ​ជា​អ្នក​ប្រាថ្នា​នៅក្នុងបុណ្យកុសល ក៏សូមអនុមោទនា​​ទទួល​យកនូ​វចំណែក​មហាកុសល​នេះ​រៀង​ៗខ្លួន​។ បើទទួល​បានចំណែក​នៃបុណ្យ​ហើយ ក៏​សូម​នៅ​ជាសុខចុះ..។

សូមឲ្យប្រទេស​កម្ពុជាជា​ប្រទេសសម្បូរ​ទៅដោយ​សេចក្តី​ស្ងប់​សុខ៕
សូម​អនុមោទនា​បុណ្យ..!


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ តុលា ឆ្នាំ២០១៥ (អាន: ១២,៨២៩ ដង)
សៀវភៅ​ដែន​ដី​ពុទ្ធ​ភូមិ​ និង​សុវណ្ណភូមិ​ (បោះ​ពុម្ព​លើក​ទី​​៤​)
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៨,៩០០ ដង)
ទាញយកព្រះត្រៃបិដក pdf បច្ចុប្បន្នមានបីប្រភេទ
ផ្សាយ : ១៧ កញ្ញា ឆ្នាំ២០១៥ (អាន: ៤,០០៤ ដង)
បុណ្យ​ផ្កា​ប្រាក់​ម​ហា​សាម​គ្គី​
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០១៤ (អាន: ៦,៦៧៦ ដង)
វេន​កាន់​បិណ្ឌយុវវ័យ​ម​ហា​សាម​គី្គ
ផ្សាយ : ០៥ តុលា ឆ្នាំ២០១៣ (អាន: ១៥,៨៧៧ ដង)
ប្រាសាទ​រូងភ្នំ​បង្កប់​សាសនា​ នៅ​ប្រទេស​ឥណ្ឌា
ផ្សាយ : ០៤ កក្តដា ឆ្នាំ២០១២ (អាន: ២០,០០៨ ដង)
បញ្ចូល ៥០០០ឆ្នាំ​ Toolbar​ សម្រាប់ ​Chrome, Firefox, ​Internet Explorer
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ១,៤០២ ដង)
ថ្ងៃនេះគេហទំព័រមានអាយុគ្រប់១២ឆ្នាំ
ផ្សាយ : ១៨ មេសា ឆ្នាំ២០១៥ (អាន: ៦,៤៨៨ ដង)
គម្ពីព្រះត្រៃបិដករួមអដ្ឋកថាថ្មី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.52
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿