30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៥,១៦៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៣៣,០៩៧
សរុប ៣៨៥,៦១៩,៧៩០
អានអត្ថបទ
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ២៦,២៤២ ដង)

រដ្ឋបាលសូត្រ



 

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅក្នុងដែនកុរុ  ថុល្លកោដ្ឋិតនិគម​ មួយអន្លើដោយភិក្ខុសង្ឃច្រើនអង្គ ។  ក្នុងសម័យនោះឯងដែលព្រះរដ្ឋបាលត្ថេរ  បានចូលកាន់ផ្នួស  ក្រោយមកព្រះពុទ្ធអង្គទ្រង់តែងតាំងក្នុងតំណែងឯតទគ្គៈ  ខាងមានសទ្ធាចេញចាកផ្ទះចូលកាន់ផ្នួសបួសជាបព្វជិត ។  

ក្នុងកាលដែលព្រះថេរៈបួសហើយ  បានកន្លះខែ  ព្រះដ៏មានព្រះភាគ  បាននាំព្រះរដ្ឋបាលត្ថេរទៅកាន់ក្រុងសាវត្ថី  ព្រះរដ្ឋបាលត្ថេរជានេយ្យបុគ្គល  បំពេញព្យាយាមអស់ ១២ ឆ្នាំ  ទើបបានសម្រេចព្រះអរហត្ត ។ បានជាព្រះអរហន្តហើយ  ព្រះរដ្ឋបាលត្ថេរ  បានក្រាបថ្វាយ បង្គំព្រះដ៏មានព្រះភាគ និមន្តមកកាន់ស្រុកកំណើតរបស់លោក  ទទួលចង្ហាន់នៅផ្ទះញោម  ហើយសម្តែងព្រះធម៌  រួចហើយបាននិមន្តគង់សម្រាកនៅក្នុងព្រះរាជឧទ្យានឈ្មោះមិគាចីរៈ   របស់ព្រះបាទកោរព្យរាជ ។  

ព្រះរាជាបានយាងមកជួបហើយ  បានសន្ទនាជាមួយនឹងព្រះថេរៈអំពីធម្មុទ្ទេស ៤ យ៉ាង ។  ធម្មុទ្ទេស  ៤ យ៉ាង  គឺ

១- ឧបនីយតិ លោកោ អទ្ធុវោ  សត្វលោកមិនទៀង  ត្រូវជរានាំចូលទៅរកសេចក្តីស្លាប់ ។
២- អតាណោ លោកោ អនភិស្សរោ  សត្វលោកមិនមានគ្រឿងការពារ  មិនមានទីពឹងឡើយ ។
៣- អស្សកោ  លោកោ  សព្វំ  បហាយ  គមនីយំ  សត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួន  ត្រូវលះបង់នូវរបស់គ្រប់-យ៉ាងហើយទៅ ។  
៤- ឩនោ លោកោ អតិត្តោ តណ្ហាទាសោ  សត្វលោកមានតែការខ្វះខាត  មិនចេះឆ្អែតសុទ្ធតែជាខ្ញុំរបស់តណ្ហា ។

ព្រះរដ្ឋបាលដ៏មានអាយុ បានសម្តែងធម្មុទ្ទេសរួចហើយ ទើប បានសម្តែងគាថាពន្ធ  តទៅទៀតដូច្នេះថា៖  

បស្សាមិ  លោកេ  សធនេ  មនុស្សេ        
លទ្ធាន  វិត្តំ  ន  ទទន្តិ  មោហា          
លុទ្ធា  ធនំ  សន្និចយំ  ករោន្តិ          
ភិយ្យោ  ច  កាមេ  អភិបត្ថយន្តិ ។  
អាត្មាភាព  ឃើញពួកមនុស្សអ្នកមានទ្រព្យក្នុងលោក  បានទ្រព្យគាប់ចិត្តហើយ    មិនឲ្យទានព្រោះតែសេចក្តីវង្វេង រមែងធ្វើនូវការសន្សំ ព្រោះជាប់ជំពាក់នឹងទ្រព្យ រឹងរឹតតែប្រាថ្នានូវកាមទាំងឡាយ  ឲ្យក្រៃលែងទៅទៀត ។

រាជា  បសយ្ហ  បឋវឹ  វិជិត្វា       
សសាគរន្តំ  មហិមាវសន្តោ       
ឱរំ  សមុទ្ទស្ស  អតិត្តរូបោ       
បារំ  សមុទ្ទស្សបិ  បត្ថយេថ ។
ព្រះរាជាប្រាបប្រាម  ឈ្នះមនុស្សលើផែនដី  ហើយគ្រប់គ្រងសម្បត្តិលើផែនដី  មានសមុទ្រជាទីបំផុត  តែនៅមិនស្កប់នឹងប្រទេសខាងអាយនៃសមុទ្រ       តែងប្រាថ្នានូវប្រទេសខាងនាយនៃសមុទ្រទៀត ។

រាជា  ច  អញ្ញេ  ច  ពហូ  មនុស្សា       
អវីតតណ្ហា  មរណំ  ឧបេន្តិ       
ឩនាវ  ហុត្វាន  ជហន្តិ  ទេហំ       
កាមេហិ  លោកម្ហិ  ន  ហត្ថិ  តិត្តិ ។
ព្រះរាជាក្តី  មនុស្សទាំងឡាយដទៃច្រើនក្តី  នៅមិនទាន់អស់តណ្ហាផង   ក៏រមែងចូលដល់សេចក្តីស្លាប់  មានសភាពជាអ្នកខ្វះខាត ហើយលះបង់នូវរាងកាយ  ឈ្មោះថាសេចក្តីឆ្អែតឆ្អន់ដោយកាមទាំងឡាយ  រមែងមិនមានក្នុងលោកឡើយ ។

កន្ទន្តិ  នំ  ញាតិ  បកីរិយំ  កេសេ       
អហោ  វតានោ  អមរាតិ  ចាហុ       
វត្ថេន  នំ  បារុតំ  នីហរិត្វា       
ចិតំ  សមាទាយ  តតោ  ឌហន្តិ ។
ពួកញាតិរំសាយសក់ទាំងឡាយ  ហើយកន្ទក់កន្ទេញ  នឹងអ្នកស្លាប់នោះថា  ឱហ្ន៎ !  ញាតិយើងស្លាប់ហើយ  រួចក៏យកបុគ្គលដែលស្លាប់នោះ  រុំដោយសំពត់  នាំទៅដល់ជើងថ្ករហើយដុតក្នុងទីនោះ ។

សោ  ឌយ្ហតិ  សូលេហិ  តុជ្ជមានោ       
ឯកេន  វត្ថេន  បហាយ  ភោគេ       
ន មិយ្យមានស្ស  ភវន្តិ  តាណា       
ញាតី  ច  មិត្តា  អថវា  សហាយា       
ទាយាទកា  តស្ស  ធនំ  ហរន្តិ       
សត្តោ  បន  គច្ឆតិ  យេន  កម្មំ ។
បុគ្គលដែលស្លាប់ទៅនោះ  លះបង់នូវភោគៈទាំងឡាយ  នៅតែសំពត់មួយ  ត្រូវគេដុតចាក់ដោយឈើសូល៍  ពួកញាតិមិត្ត  ឬ សម្លាញ់ទាំងឡាយមកជាគ្រឿងការពារឲ្យដល់អ្នកស្លាប់នោះ      មិនមានឡើយ  មានតែពួកទាយាទនាំយកទ្រព្យរបស់បុគ្គលដែលស្លាប់នោះឯងទៅ  ចំណែកសត្វក៏ទៅតាមយថាកម្ម ។

ន  មិយ្យមានំ  ធនមន្វេតិ  កិញ្ចិ       
បុត្តា  ច  ទារា  ច  ធនញ្ច  រដ្ឋំ ។
ទ្រព្យបន្តិចបន្តួច  រមែងមិនទៅតាមបុគ្គលស្លាប់ឡើយ  ពួកកូនប្រពន្ធ  ទ្រព្យនិងដែនក៏មិនជាប់តាមទៅដែរ ។

ន  ទីឃមាយុំ  លភតេ  ធនេន        
ន  ចាបិ  វិត្តេន  ជរំ  វិហន្តិ       
អប្បកញ្ចិទំ  ជីវិតមាហុ  ធីរា       
អស្សសតំ  វិប្បរិណាមធម្មំ ។
បុគ្គលមិនមែនបានអាយុវែងព្រោះទ្រព្យទេ ទាំងមិនមែនលះបង់ជរាបាន  ព្រោះទ្រព្យដែរ  អ្នកប្រាជ្ញទាំងឡាយ  ពោលថា  ជីវិតនេះតិចពេកណាស់  មិនទៀងទាត់  មានសភាពប្រែប្រួលជាធម្មតា ។

អឌ្ឍា  ទលិទ្ទា  ច  ផុសន្តិ  ផស្សំ       
ពាលោ  ច  ធីរោ  ច  តថេវ  ផុដ្ឋោ       
ពាលោ  ហិ  ពាល្យា  វធិតោ  វ  សេតិ       
ធីរោ  ច  ន  វេធតិ  ផស្សផុដ្ឋោ ។
ពួកអ្នកស្តុកស្តម្ភក្តី    អ្នកកំសត់ក្តី    តែងពាល់ត្រូវនូវសម្ផស្សស្លាប់  ទាំងពាលទាំងប្រាជ្ញ  ក៏ពាល់ត្រូវដូច្នោះដែរ  តែថាមនុស្សពាលរមែងដេកទាំងតក់ស្លុត  ព្រោះសេចក្តីល្ងង់  ចំណែកអ្នកប្រាជ្ញដែលបានពាល់ត្រូវសម្ផស្សស្លាប់ហើយ   ក៏មិនញាប់ញ័រឡើយ ។

តស្មា  ហិ  បញ្ញា  ច  ធនេន  សេយ្យោ       
យាយ  វោសានំ  ឥធាធិគច្ឆតិ       
អព្យាសិតត្តា  ហិ  ភវាភវេសុ       
បាបានិ  កម្មានិ  ករោន្តិ  មោហា ។
ព្រោះហេតុនោះ  បុគ្គលបានដល់អរហត្តផលជាទីបំផុតកិច្ច  ក្នុងលោកនេះដោយបញ្ញាណា   បញ្ញានោះប្រសើរវិសេសជាងទ្រព្យ  ( ផ្ទុយមកវិញ )  ព្រោះតែខ្លួនមិនទាន់ដល់កិច្ចជាទីបំផុត  និងព្រោះតែសេចក្តីវង្វេង   ពួកជនរមែងធ្វើអំពើអាក្រក់   ក្នុងភពតូចនិងភពធំទាំងឡាយ ។

ឧបេតិ  គព្ភញ្ច  បរញ្ច  លោកំ       
សំសារមាបជ្ជ  បរម្បរាយ       
តស្សប្បបញ្ញោ  អភិសទ្ទហន្តោ            
ឧបេតិ  គព្ភញ្ច  បរញ្ច  លោកំ ។   
បុគ្គលរមែងចូលទៅកាន់គភ៌ផង  កាន់លោកខាងមុខផង  ព្រោះដល់នូវការអន្ទោលទៅតៗគ្នា  បុគ្គលអប្បប្រាជ្ញាជឿបុគ្គលនោះ  ក៏ចូលទៅកាន់គភ៌ផង  កាន់លោកខាងមុខដូចគ្នាដែរ ។

ចោរោ  យថា  សន្ធិមុខេ  គហីតោ       
សកម្មុនា  ហញ្ញតិ  បាបធម្មោ       
ឯវំ  បជា  បេច្ច  បរម្ហិ  លោកេ            
សកម្មុនា  ហញ្ញតិ  បាបធម្មា ។   
ចោរកាន់ធម៌អាក្រក់  ដែលគេចាប់បាន  ត្រង់កន្លែងនោះៗ  ហើយត្រូវគេបៀតបៀន ( ដាក់ទារុណកម្ម )  ព្រោះកម្មរបស់ខ្លួន  យ៉ាងណា  ពួកសត្វកាន់ធម៌អាក្រក់  លុះលះលោកនេះទៅ  រមែងក្តៅក្រហាយ ព្រោះកម្មរបស់ខ្លួន  ក្នុងលោកខាងមុខ  យ៉ាងនោះដែរ ។

កាមា  ហិ  ចិត្រា  មធុរា  មនោរមា       
វិរូបរូបេន  មថេន្តិ  ចិត្តំ       
អាទីនវំ  កាមគុណេសុ  ទិស្វា            
តស្មាហំ  បព្វជិតោម្ហិ  រាជ ។   
ព្រោះតែកាមទាំងឡាយដ៏វិចិត្រ  មានរសឆ្ងាញ់ និងជាទីរីករាយនៃចិត្ត ទើបបានញាំញីនូវចិត្ត ដោយសភាពផ្សេងៗ បពិត្រមហារាជ  ព្រោះហេតុនោះ  អាត្មាភាពឃើញទោសក្នុងកាមគុណទាំងឡាយហើយ  បានជាអាត្មាភាពបួស ។ 

ទុមប្ផលានេវ  បតន្តិ  មាណវា       
ទហរា  ច  វុឌ្ឍា  ច  សរីរភេទា       
ឯតំ  វិទិត្វា  បព្វជិតោម្ហិ  រាជ            
អបណ្ណកំ  សាមញ្ញមេវ  សេយ្យោតិ ។   
មនុស្សទាំងឡាយ ទាំងក្មេង ទាំងចាស់ រមែងបែកធ្លាយសរីរៈ  ដូចជាផ្លែឈើទាំងឡាយដែលតែងតែជ្រុះចុះ  ដូច្នោះឯង  បពិត្រមហារាជ  អាត្មាភាព  បានយល់ច្បាស់នូវហេតុនេះថា  សមណភាព  ជាការប្រតិបត្តិមិនខុស  ប្រសើរជាទីបំផុត  ដូច្នេះបានជាអាត្មាភាពបួស ។ សូមអនុមោទនា !

ដកស្រងពី សៀវភៅ សិក្សាព្រះសូត្រភាគ១១
ដោយ៥០០០ឆ្នាំ
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២០,៧៣០ ដង)
សរុបសេចក្ដី​កាយកម្ម វចីកម្ម មនោកម្ម
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៣៥២ ដង)
មក​ដល់​កូន​ប្រុស​សម្លាញ់​មាស​ឪពុក
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៣៤,៦៤០ ដង)
ការសង្គ្រោះគ្នាក្នុងក្រុមគ្រួសារ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៨៥៩ ដង)
ទោស​នៃ​ការ​ជាប់​ចិត្ត​ចំ​ពោះ​ទ្រព្យ​សម្បត្តិ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,២២៧ ដង)
ប្រៀប​ធៀប​ព្រះ​ធម៌​ជា​មួយ​នឹង​ស្លឹក​ឈើ​ក្នុង​ដៃ​
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៤,៩៧៤ ដង)
បុគ្គល​គប្បី​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​ដោយ​ហេតុ​ដូចម្តេច ?
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ១៩,២៦១ ដង)
តើអ្វីដែលធ្វើឱ្យយើងភ្លេចរឿងកើតទុក្ខទាំងពួង?
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៤,៥៥៨ ដង)
សរសើរមនុស្សដែលពណ៌នា​គុណ​របស់​មិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.31
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿