30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៨,៤៩៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២២៦,៤៣១
សរុប ៣៨៥,៥១៣,១២៤
អានអត្ថបទ
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៦៤,២៧៨ ដង)

ការបរិនិព្វានរបស់ព្រះបាទសុទ្ធោទនៈ 



 

ការសម្រេចធម៌និងការបរិនិព្វានរបស់ព្រះបាទសុទ្ធោទនៈ ក្នុងវេលាដែលព្រះមានព្រះភាគទ្រង់យាងបិណ្ឌបាតប្រព្រឹត្តកិច្ចប្រោសសត្វ ដែល ពុទ្ធវង្សរបស់ព្រះអង្គ ។ ព្រះបាទសុទ្ធោទនៈជាពុទ្ធបិតា បាន​យាងទៅឃាត់ ហើយបានស្ដាប់ ព្រះគាថាដែលព្រះមានព្រះភាគទ្រង់សម្ដែង ក៏បានសម្រេចសោតាបត្តិផល ដោយ ព្រះគាថានេះថា ៈ
ឧត្តិដ្ឋេ នប្បមជ្ជេយ្យ,         ធម្មំ សុចរិតំ ចរេ;
ធម្មចារី សុខំ សេតិ,         អស្មិំ លោកេ បរម្ហិ ច។

បុគ្គលមិនគួរប្រមាទ ក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌ឲ សុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ លោកវគ្គ បិដកលេខ ៥២ ទំព័រ ៥៧) ហើយព្រះបាទសុទ្ធោទនៈ ក៏បានសម្រេចសកទាគាមិផលដោយស្ដាប់ព្រះគាថានេះថា
ធម្មំ ចរេ សុចរិតំ,            ន នំ ទុច្ចរិតំ ចរេ;
ធម្មចារី សុខំ សេតិ,         អស្មិំ លោកេ បរម្ហិ ច។

បុគ្គលគួរប្រព្រឹត្តធម៌ឲសុចរិត មិនគួរប្រព្រឹត្តធម៌នោះឲទុច្ចរិតឡើយ បុគ្គល ប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ លោកវគ្គ បិដកលេខ ៥២ ទំព័រ ៥៧)

ធម្មបាលជាតកំ សុត្វា អនាគាមិផលេ បតិដ្ឋាសិ ហើយព្រះរាជាបានស្ដាប់នូវ ធម្មបាលជាតក (ក្នុងថ្ងៃខាងក្រោយអំពីការបួសរបស់ព្រះនន្ទ) ទ្រង់ក៏បានតាំងនៅក្នុង អនាគាមិផល ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទសកនិបាត មហាធម្មបាលជាតក បិដកលេខ ៥៩ ទំព័រ ១៨៦) មរណសមយេ សេតច្ឆត្តស្ស ហេដ្ឋា សិរិសយនេ និបន្នោយេវ អរហត្តំ បាបុណិ។ អរញ្ញវាសេន បធានានុយោគកិច្ចំ រញ្ញោ នាហោសិ។

ក្នុងមរណសម័យ (ពេលជិតនឹងស្លាប់) ព្រះបាទសុទ្ធោទនៈទ្រង់ផ្ទុំលើសិរិសយនៈ ខាងក្រោមស្វេតច្ឆត្រប៉ុណ្ណោះ ហើយបានដល់នូវព្រះអរហត្ត ។ កិច្ចដែលត្រូវប្រកបដោយ សេចក្ដីព្យាយាមជាគ្រឿងតម្កល់ទុកដោយអរញ្ញវាស (ព្រៃជាទីនៅ) មិនមានដល់ ព្រះរាជាឡើយ ។ (សមន្តបាសាទិកា អដ្ឋកថា វិនយបិដក មហាវគ្គ មហាខន្ធកៈ រាហុលវត្ថុកថា ត្រង់ព្រះសម្មាសម្ពុទ្ធទ្រង់យាងនិវត្តទៅនគរកបិលពស្ដុតាមការអារាធនារបស់ព្រះកាឡុទាយីដែលជារាជទូតរបស់ព្រះពុទ្ធបិតា)

សេចក្ដីសន្និដ្ឋាន : កាលដែលព្រះបាទសុទ្ធោទនៈសម្រេចព្រះអរហត្តហើយបរិនិព្វាននេះ មិនមែនកើតឡើងក្នុងរវាងវស្សាទី ៤ ឬ ទី ៥ ដូចដែលគម្ពីរជិនមហានិទាន និង ព្រះសាវកនិព្វាន សម្ដែងនោះឡើយ មិនមានបញ្ជាក់ក្នុងគម្ពីរព្រះត្រៃបិដក ឬអដ្ឋកថា ។ រឿងនេះអាចកើតឡើងក្នុងពេលវេលាព្រះសម្មា​សម្ពុទ្ធ​ទ្រង់យាងជាលើកដំបូងនោះឯង ដោយអាងទៅលើរឿងការចេញបួសរបស់ស្ដេចសក្យទាំង ៦ (គឺភទ្ទិយសក្យរាជ ១ អនុរុទ្ធ ១ អានន្ទ ១ ភគ្គុ ១ កិមិល ១ ទេវទត្ត ១) គប្បីពិចារណាដល់ស្ដេចដែលត្រូវសោយរាជសម្បត្តិ ។


ថ្ងៃពុធ ១៥ កើត ខែចែត្រ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០
ដោយ ខេមរ អភិធម្មាវតារ 

ដោយ៥០០០ឆ្នាំ
 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៨៣,៧៣០ ដង)
កូន​ចាប​ចៀប​កប្បាស​ដែល​មិន​ទាន់​ចេះ​ហើរ
ផ្សាយ : ០៣ មីនា ឆ្នាំ២០១៧ (អាន: ៣៨,៩៩៩ ដង)
គាថា​របស់​ព្រះ​នាង​សុមេធាថេវី
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១១,៦៦៦ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា មាន​ចិត្ត​រីក​រាយ​ បាន​ថ្វាយ​ផ្កា​ ១​ ក្តាប់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.26
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿