ថ្ងៃ សុក្រ ទី ១០ ខែ កក្តដា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤,១៤៥
Today
ថ្ងៃម្សិលមិញ ៦៨,៨១៥
ខែនេះ ៦២២,៣៤១
សរុប ១៣៨,៨៧៣,៨១៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១២ ឧសភា ឆ្នាំ២០២០ (អាន: ១៨៨៣៦ ដង)

និកាយតិរ្ថីយ៍មានជំនឿបីយ៉ាង



 

សូមប្រយ័ត្នផង ទទេៗ ធ្វើតាមតិរ្ថីយ៍ ដោយមិនដឹងខ្លួន ហើយប្រកាសខ្លួនថាជាពុទ្ធបរិស័ទ ពេញក្រអូមមាត់ ទៀតផងក៏មាន !

និកាយតិរ្ថីយ៍មានជំនឿបីយ៉ាងៈ
១- បុគ្គលទទួលសុខទុក្ខក្នុងជាតិនេះព្រោះអំពើបានធ្វើហើយក្នុងជាតិមុន(ប្រកាន់យកកម្មចាស់ទាំង​ស្រុង ដែលព្រះពុទ្ធលោកពិចារណាទាំងកម្មចាស់និងកម្មថ្មី មិនឲ្យដេកដួលតាមកម្ម ត្រូវតស៊ូ កែខៃកម្ម មិនព្រមទទួលយកតាមព្រហ្មលិខិតជាដាច់ខាតបើមិនទាន់បានប្រើគំនិតខ្លួនឯងជាមុនទេ)។កុំសម្លាប់គំនិតខ្លួនឯងដោយការយល់ព្រមរស់តាមកម្មឲ្យសោះ បើខ្លួនរស់នៅលើដី ជនជាតិណាគេធ្វើអ្វីបានយើងក៏ត្រូវតែធ្វើឲ្យបានដូចគេដែរ ។

២- បុគ្គលទទួលសុខទុក្ខព្រោះតែទេវតាឬព្រះអាទិទេពចាត់ចែងឲ្យ ព្រោះហេតុនេះភារៈរបស់យើងគឺការអង្វរក លន់តួព្រះអាទិទេពនិងការធ្វើតាមហឫទ័យទ្រង់ បញ្ហានេះព្រះពុទ្ធបានទាត់ចោលទាំង​ស្រុង​។

៣- បុគ្គលទទួលសុខទុក្ខព្រោះមិនមានហេតុបច្ច័យអ្វីទាំងអស់ គឺជារបស់កើតឯងជួបឯងជាភាពចៃដន្យ ។ ព្រះពុទ្ធលោកពន្យល់ថា សុខទុក្ខកើតឡើងព្រោះកម្មចាស់ផងនិងកម្មថ្មីផង ទេវតាអាចជួយយើងក្រោយពីយើងបានជួយខ្លួនឯងហើយ គ្មានអាទិទេពណាអាចចាត់ចែងវាសនាក្រៅពីខ្លួនយើងបានឡើយ ជីវិតគឺជារបស់យើងវាឋិតក្រោមកណ្តាប់ដៃយើង ស្រេចតែយើងប្រើវាទេ កើតជាមនុស្សមិនត្រូវមើលងាយខ្លួនឯងឡើយ មិនត្រូវខ្វះឆន្ទះនិងការព្យាយាមជាដាច់ខាត ។ 

គរុកម្មប្រែថាកម្មមានទំងន់ធ្ងន់ មានពីរយ៉ាងៈ
១- ផ្នែកកុសលៈបានដល់មហគ្គតកម្មគឺសមាបត្តិ៨ មានរូបឈាន៤និងអរូបឈាន៤។
២- ផ្នែកអកុសលៈបានដល់អនន្តរិយកម្ម៥យ៉ាង(និងនិយតមិច្ឆាទិដ្ឋិមួយ)
គរុកម្មរមែងឲ្យផលមុនកម្មណាៗទាំងអស់ សូមប្រឹងប្រែងធ្វើតែខាងកុសលនិងតាំងចេតនាកុំបីបានធ្វើក្នុងអកុសលឲ្យសោះ ! សូមគ្រប់ៗជាតិកុំឲ្យកើតចិត្តអាក្រក់បែបនោះឲ្យសោះ កុំបីមានសូម្បីតែការនឹកគិត ! ។

ភាពក្តៅក្រហាយចិត្តត្រូវបានស្ងប់រំងាប់ដោយវិធីពីរយ៉ាងៈ
១- តាមរបៀបមនុស្សអត់បញ្ញាៈ ស្ងប់ព្រោះបានជះកំហឹងដាក់អ្នកដទៃ បានធ្វើអ្វីៗតាមចិត្តប្រាថ្នា ដែលអាចមានផលវិបាកដោយសារមានការប្រឆាំងតបដែលអាចនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរផងក៏មាន។មនុស្សបែបនេះជាមនុស្សឥតហេតុផល ត្រូវព្រាត់ញាតិមិត្តគ្មានគេរាប់អានព្រោះជាមនុស្សនោមឆេះ ឬជាមនុស្សភ្លើងចំបើង។
២- តាមរបៀបមនុស្សមានហេតុផលៈ ភាពក្តៅក្រហាយចិត្តត្រូវបានស្ងប់រំងាប់ដោយសារសតិនិងបញ្ញាបានកើតឡើងទាន់ពេលវេលា បានរួមកម្លាំងគ្នាជាមួយការអត់ធន់(ខន្តី) ហើយបញ្ចេញវាចាប្រកបដោយហេតុផលនិងការទទួលខុសត្រូវ។

ប្រភព ហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ

 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៩១៩៩ ដង)
ចិត្ត​រ​បស់​បុ​ថុ​ជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ១៩៩៩៥ ដង)
បរម​សុខ​ក្នុង​បច្ចុប្បន្ន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៩៨៩០ ដង)
កំណើត​នៃ​សុរា​មាន​ក្នុង​លោក
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០១២ (អាន: ៩៧៩០ ដង)
ស្តាប់ការអាន និងពន្យល់ចំពោះគម្ពីរព្រះត្រៃបិដកលេខ១៦ របស់លោកគ្រូ អឿ សៅ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥៥៦ ដង)
កូន​មាន​ជម្ងឺ​ត្រូវ​ខំព្យាបាល
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕