30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣០,៨៨៥
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៨០,៦០៥
សរុប ៣៨៣,៧៦៧,២៩៨
អានអត្ថបទ
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ១០,៦៩៧ ដង)

ដោះស្រាយបញ្ហាជីវិត



ស្តាប់សំឡេង

 

ព្រះអាទិត្យរះខ្ពស់ អស់កំណត់ហើយក៏ទាប រួចលិចទៅវិញ បញ្ហាទុក្ខសោកទាំងឡាយដែលបានកើតឡើង​ដល់កំពូល បើយើងដោះ​ស្រាយ មិនចេញទេបើកដៃ ឲ្យវាប្រព្រឹត្តិទៅតាមយថាហេតុ របស់វាទៅ ក្នុងស្មារតី​សង្ឃឹម​ តាមសភាវៈពិតថា ឲ្យតែដល់កំណត់វានឹងលិចបាត់ទៅ តាមពេលវេលាដោយខ្លួន​ឯង​ទេ ។
 
អ្នកដែលមិនយល់ តែងខំបង្កើនទុក្ខសោក តាមរយៈការ​គិតឲ្យ ហួសពីសន្ទុះរបស់វា ដរាបទៅដល់ការសម្លាប់ខ្លួនឲ្យឆាប់បានរួចផុតទុក្ខសោក ដែលនេះគ្រាន់​តែជាការឆោតល្ងង់ ព្រោះស្លាប់តែរូបកាយ ឯចិត្តមានទុក្ខត្រូវទៅចាប់ជាតិនៅកន្លែងដែលមានទុក្ខកាន់តែខ្លាំង « គ្រាប់ស្វាយត្រូវតែដុះចេញជាកូនស្វាយ ចិត្តកំពុងតែមានទុក្ខត្រូវតែទៅកើតនៅកន្លែងដែលមានទុក្ខ នេះជាសច្ចៈធម៌ »
 
 
បើយើងត្អូញត្អែរថាៈ ខ្ញុំលំបាកខ្លាំងណាស់ ខ្ញុំអស់កម្លាំងខ្លាំងណាស់ ខ្ញុំពិតជាឈឺហើយ ខ្ញុំធុញថប់ណាស់ ខ្ញុំជួបតែរឿងអាក្រក់រហូត ខ្ញុំអភ័ព្វណាស់ កំសត់ណាស់ ......។ មានន័យថាយើងគ្មានសមត្ថ​ភាពធ្វើឲ្យរឿងនោះចេញទៅឲ្យឆ្ងាយពីជីវិតយើង យើងព្រមឲ្យជីវិតជួបតែរឿងអាក្រក់គ្រប់យ៉ាងដោយមិនព្រមរើបំរះចេញពីផលអាក្រក់។
 
យើងស្រូបទាញយក ព្រឹត្តិការណ៍អាក្រក់ មកកាន់ជីវិតឲ្យកាន់តែ ច្រើនឡើងទៀត តាមច្បាប់ឋាមពល យើងបានបន្ថែមទំងន់ទុក្ខ ទៅលើបញ្ហា ដែលកំពុងតែមានស្រាប់ ។ តាមការពិត ជីវិតទាំងអស់គ្នាគឺសុទ្ធ​​តែ​ដូចជាមនុស្សធ្លាក់ជ្រោះដែលមាន ជំរៅខុសៗគ្នា ហើយប្រឹងប្រវារឡើងមកវិញតាមជញ្ជាំងភ្នំ បើមិនប្រឹង​ប្រវារតោងឡើងមកវិញទេ នឹងធ្លាក់ចុះកាន់តែជ្រៅជាមិនខាន ហេតុនេះមានតែត្រូវគិតឲ្យកើតការ​តស៊ូ​ព្យាយាមតែប៉ុណ្ណោះ ! ! ! ។
 
មុននឹងធ្វើអ្វីមួយគប្បីគិត បើសិនជាភ្នែកយើងបើកពិតមែន យើងនឹងឃើញអ្វីដែលគួរមើល និងមិនគួរមើលជាមិនខាន ! សូម្បីត្រចៀកក៏ដូចគ្នា ! ។ ជីវិតឥតធម៌ គឺជាជីវិតពោរពេញទៅដោយគ្រឿងកង្វល់ ! ខ្វល់ណាស់ ! ខ្វល់នឹងរឿងមិនទាន់កើត ខ្វល់នឹងរឿងកន្លងហួស ! ខ្វល់នឹងគិតជិះជាន់គេ ខ្វល់នឹងត្រូវគេជិះជាន់ ! ខ្វល់នឹងរក្សា ខ្វល់នឹងការស្វែងរក ខ្វល់នឹងការមិនពេញចិត្ត ខ្វល់នឹងការបោកប្រាស់ ខ្វល់នឹងការបាត់បង់ ! ខ្វល់រហូតខូចចិត្តចង ក លោតទឹក ផឹកថ្នាំ រត់ចូលឡាន សម្លាប់ខ្លួន ! លោកនេះងងឹតណាស់ ! បើមិនបានរត់រកធម៌ជាប្រទីបទេ គេនឹងលោះព្រលឹងព្រោះតែរឿងរ៉ាវក្នុងលោកនេះ ! ។
 

 
ជីវិតមានធម៌ គឺជាជីវិតស្បើយទុក្ខកង្វល់ ព្រោះលោកនេះគឺតែអញ្ចឹង ! ធម៌នាំឲ្យចេះពេញចិត្ត ចេះរស់ជាមួយការបាននិងការបាត់បង់ រៀនរស់ជាមួយបញ្ហា កំណត់ដឹងនូវទុក្ខ ធ្វើឲ្យសោមនស្សញាណបានកើតឡើង ត្រជាក់ក្សេមក្សាន្តមិនក្រហល់ក្រហាយជាមួយការរស់នៅ ឃើញសត្វលោកប្រព្រឹត្តិទៅតាមកម្មរៀងៗខ្លួន ! ! ! គួរឲ្យសង្វេគណាស់ ! ។

ដកស្រង់ពី ហ្វេសប៊ុក Thong Nidamony

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៤,០៧៩ ដង)
ជីវិតរបស់​មនុស្សយើង រមែងតែង​តែមាន​នូវបញ្ហា​ជារឿយៗ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣១៩ ដង)
ការ​ងារ​មាន​តម្លៃ​ចំពោះ​មនុស្ស​នៅ​ត្រង់​ណា​?
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១២,៨៣៩ ដង)
ធម៌​ធ្វើ​បុគ្គល​ឲ្យ​ជា​សមណៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.46
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿