ថ្ងៃ ពុធ ទី ១៥ ខែ កក្តដា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៩,៣៥១
Today
ថ្ងៃម្សិលមិញ ៩៦,៦៤៧
ខែនេះ ១,១០៤,៨៣០
សរុប ១៣៩,៣៥៦,៣០៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៣ មករា ឆ្នាំ២០២០ (អាន: ១៩៣០០ ដង)

ព្រហ្មាយុសូត្រ



ស្តាប់សំឡេង

 

សម័យ​មួយ ដ៏​មាន​ព្រះ​ភាគ ទ្រង់​ស្តេច​យាង​ទៅ​កាន់​ដែន​វិទេហៈ ជា​មួយ​នឹង​ភិក្ខុ​សង្ឃ​ប្រមាណ ៥០០ អង្គ សុទ្ធ​តែ​សម្បូណ៌​ទៅ​ដោយ​គុណ មាន​គុណ​គឺ​សេចក្តី​សន្តោស និង​ការ​ប្រាថ្នា​តិច​ជាដើម ។ សម័យ​នោះ​ឯង ព្រហ្មាយុ​ព្រាហ្មណ៍ នៅ​អាស្រ័យ​ក្នុង​នគរមិថិលា ជា​មនុស្ស​ចាស់​ជរា មានអាយុ ១២០ ឆ្នាំ ចេះ​ចប់​គម្ពីរ​ត្រៃវេទ និង​គម្ពីរ​មហាបុរិស​លក្ខណៈ គាត់​មាន​បំណង​គាល់​ព្រះដ៏​មានព្រះភាគ ប៉ុន្តែ​ចាំ​ឲ្យ​ប្រាកដ​សិន​ថា តើ​ព្រះពុទ្ធ​មែន ឬ​មិន​មែន ដូច្នេះ​ទើប​គាត់​ចាត់​ឲ្យ​ឧត្តរមាណព​ជា​កូនសិស្ស ទៅ​ពិនិត្យ​មើល​មហាបុរិស​លក្ខណៈ ៣២ ប្រការ​នៃ​ព្រះពុទ្ធ​អង្គ​ជា​មុនសិន ។

ឧត្តរមាណព បាន​ឃើញ​មហាបុរិស​លក្ខណៈ ៣២ ប្រការ​នៃ​ព្រះដ៏មាន​ព្រះភាគ​ហើយ ទាំង​បាន​នៅ​ជាប់​តាម​ព្រះដ៏មាន​ព្រះភាគ​អស់ ៧ ខែ​ទៀត​ផង ។ កាល​ដែល​ឧត្តរមាណព បាន​ជម្រាប​ដំណឹង​ដល់​ព្រហ្មាយុ​ព្រាហ្មណ៍ អំពី​មហាបុរិស​លក្ខណៈ​ទាំង​៣២​ប្រការ ព្រម​ទាំង​ព្រះចរិយាគុណ​របស់​ព្រះដ៏មាន​ព្រះភាគ យ៉ាង​សន្ធឹក​សន្ធាប់​រួច​មក ព្រហ្មាយុ​ព្រាហ្មណ៍​បាន​ក្រោក​អំពី​អាសនៈ ធ្វើ​នូវ​សំពត់ឧត្តរាសង្គៈ​ឆៀង​ស្មា​ម្ខាង ប្រណម្យ​អញ្ជលី ចំពោះ​ត្រង់​ទី​ដែល​ព្រះដ៏មាន​ព្រះភាគ​គង់​នៅ ហើយ​បន្លឺ​វា​ចាន​មស្ការ​ព្រះសម្មាសម្ពុទ្ធ​គ្រា​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ស្ដេច​យាង​ទៅ​កាន់​ចារិក​ក្នុង​ដែន​វិទេហៈ តាម​លំដាប់ ក៏​បាន​ដល់​នគរ​មិថិលា ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ក្នុង​មឃទេវម្ពវ័ន ជិត​ក្រុង​មិថិលា​នោះ​ឯង ។ ព្រហ្មាយុ​ព្រាហ្មណ៍ បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ​ទូល​សួរ​បញ្ហា ៨ ចំណុច គឺ

១- កថំ  ខោ  ព្រាហ្មណោ  ហោតិ  បុគ្គល​ដូចម្ដេច ហៅថា ព្រាហ្មណ៍ ?​
២- កថំ  ភវតិ  វេទគូ  បុគ្គល​ដូចម្ដេច ហៅ​ថា អ្នក​ចេះ​ចប់​នូវ​វេទៈ ?
៣- តេវិជ្ជោ  ភោ  កថំ  ហោតិ  បុគ្គល​ដូច​ម្ដេច ហៅ​ថា អ្នក​មាន​ត្រៃវិជ្ជា ?
៤- សោត្ថិយោ  កិន្តិ  វុច្ចតិ  បុគ្គល​ដូច​ម្ដេច ហៅ​ថា អ្នក​មាន​សួស្ដី ?
៥- អរហំ  ភោ  កថំ  ហោតិ  បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន បុគ្គល​ដូច​ម្ដេច​ហៅថា ព្រះអរហន្ត ?
៦-កថំ ភវតិ កេវលី បុគ្គល​ដូច​ម្ដេច​ហៅ​ថា អ្នក​បរិបូណ៌​ដោយ​គុណ​ទាំង​អស់ ?
៧- មុនិ  ច  ភោ  កថំ  ហោតិ  បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មួយ​ទៀត បុគ្គល​ដូច​ម្ដេច ហៅ​ថា មុនី ?
៨- ពុទ្ធោ  កិន្តិ  បវុច្ចតីតិ  បុគ្គល​ដូច​ម្ដេច ហៅ​ថា ព្រះ​ពុទ្ធ ?

គ្រា​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​តប​នឹង​ព្រហ្មាយុ​ព្រាហ្មណ៍​វិញ ដោយ​គាថា​ទាំង​ឡាយ​ថា

បុព្វេនិវាសំ  យោ  វេទី   សគ្គាបាយញ្ច  បស្សតិ
អថោ  ជាតិក្ខយំ  បត្តោ   អភិញ្ញាវោសិតោ  មុនិ ។

បុគ្គល​ណា ដឹង​នូវ​ខន្ធ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ក្នុង​កាល​មុន ឃើញ​ច្បាស់​នូវ​ឋាន​សួគ៌​និង​អបាយ មួយ​ទៀត បុគ្គល​ណា ដល់​នូវ​កិរិយា​អស់​ទៅនៃ​ជាតិ បុគ្គល​នោះ​ជា​មុនី ដល់​នូវ​ទី​បំផុត​ដោយ​អភិញ្ញា ( ក្នុង​ព្រះគាថា​មួយ​នេះ ព្រះអង្គ​ទ្រង់​ត្រាស់​អំពី​អ្នក​មាន​វិជ្ជា ៣ ) ។
ចិត្តំ  វិសុទ្ធំ  ជានាតិ    មុត្តំ  រាគេហិ  សព្វសោ

បហីនជាតិមរណោ             ព្រហ្មចរិយស្ស  កេវលី
បារគូ  សព្វធម្មានំ             ពុទ្ធោ  តាទិ  បវុច្ចតីតិ ។

អ្នក​ប្រាជ្ញ​ដឹង​ច្បាស់​នូវ​ចិត្ត​ដ៏​បរិសុទ្ធ ជា​ចិត្ត​រួច​ស្រឡះ​ហើយ​ចាក​រាគៈ ដោយ​ប្រការ​ទាំង​ពួង ជា​អ្នក​មាន​ជាតិ​និង​មរណៈ​លះ​បង់​ហើយ ជា​អ្នក​ប្រកប​ដោយ​មគ្គព្រហ្មចរិយៈ​ទាំង​អស់ ជា​អ្នក​ដល់​ត្រើយ​នៃ​ធម៌​ទាំង​ពួង បុគ្គល​ប្រាកដ​ដូច្នោះ តថាគតហៅ​ថា ព្រះពុទ្ធ ។

ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​តប​បញ្ហា​ទី ១ ឈ្មោះ​ថា​ព្រាហ្មណ៍ ព្រោះ​ជា​អ្នក​មាន​បាប​បាន​បណ្ដែត​ចោល​ហើយ ដោយ​ព្រះតម្រាស់​ថា ចិត្តំ  វិសុទ្ធំ  ជានាតិ  មុត្តំ  រាគេហិ  សព្វសោ ។ ព្រះអង្គ​ទ្រង់​ត្រាស់​តប​បញ្ហា​ទី ២ គឺ​ជា​អ្នក​ចេះ​ចប់​នូវ​វេទៈ ដោយ​ព្រះ​តម្រាស់​ថា បារគូ ។ ព្រះអង្គ​ទ្រង់​ត្រាស់​តប​បញ្ហា​ទី ៣ គឺ​ជា​អ្នក​មាន​ត្រៃវិជ្ជា ដោយ​ព្រះ​តម្រាស់ ៣ បាទ​ខាង​ដើម ក្នុង​ព្រះ​គាថា​ទី ១ មាន​បទ​ថា បុព្វេនិវាសំ ជា​ដើម ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​តប​បញ្ហាទី ៤ គឺ​អ្នក​មាន​សួស្ដី​ ដោយ​ព្រះតម្រាស់​ថា មុត្តំ រាគេហិ  សព្វសោ ។ ព្រះអង្គ​ទ្រង់​ត្រាស់​តប​បញ្ហា​ទី ៥ គឺ​ព្រះអរហន្ត ដោយ​ព្រះតម្រាស់​ថា បហីន​ជាតិ​មរណោ ។

ព្រះអង្គ​ទ្រង់​ត្រាស់​តប​បញ្ហាទី ៦ គឺ​អ្នក​បរិបូណ៌​ដោយ​គុណ​ទាំង​អស់ ដោយ​ព្រះតម្រាស់​ថា ព្រហ្មចរិយស្ស កេវលី ។ ព្រះអង្គ​ទ្រង់​ត្រាស់​តបបញ្ហាទី ៧ គឺ​ដែល​ហៅថា​មុនី ដោយ​ព្រះតម្រាស់​ថា អភិញ្ញាវោសិតោ មុនិ ។ ព្រះអង្គ​ទ្រង់​ត្រាស់​តប​បញ្ហា​ទី ៨ គឺ​ដែល​ហៅ​ថា​ព្រះពុទ្ធ ដោយ​ព្រះតម្រាស់​ថា បារគូ សព្វធម្មានំ ពុទ្ធោ តាទិ បវុច្ចតិ ។

នៅ​ខាង​ចុង​នៃ​ព្រះសូត្រ គឺ​ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​ព្រះធម្មទេសនា ឲ្យ​ព្រហ្មាយុ​ព្រាហ្មណ៍ សម្រេច​មគ្គផល ហើយ​បាន​អារាធនា​ព្រះពុទ្ធអង្គ មួយ​អន្លើ​ដោយ​ព្រះភិក្ខុសង្ឃ ថ្វាយ​ចង្ហាន់​អស់ ៧ ថ្ងៃ ។ ព្រហ្មាយុព្រាហ្មណ៍​បាន​ចាក​លោក​នេះ​ហើយ បដិសន្ធិ​ក្នុង​សុទ្ធាវាស​ព្រហ្ម នឹង​បរិនិព្វាន​ក្នុង​ទី​នោះ​ឯង ។

ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ២៤២២ ដង)
បុគ្គល​ជាបណ្ឌិត​និង​លក្ខណៈ​របស់​បណ្ឌិត
ផ្សាយ : ១៩ សីហា ឆ្នាំ២០១៩ (អាន: ១៥៣៥៩ ដង)
បណ្ឌិត​រមែង​ត្រេកអរ​ក្នុងព្រះធម៌
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៧៤៤៤ ដង)
សេចក្តី​សង្វេគ​ក្នុង​ហេតុ​ដែល​គួរ​សង្វេគ​ និង​សេចក្តី​ព្យាយាម​ដោយ​ឧបាយ​របស់​បុគ្គល​អ្នក​មាន​ចិត្ត​សង្វេគ
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២៧០៧៤ ដង)
ឧ​បាយ​បង្កើត​សេចក្តី​សុខ​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣២៩៩ ដង)
ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​កូន​ខូច
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២២៤៥៩ ដង)
ពុទ្ធពេចន៍សក្តិសិទ្ធ ត្បិតអ្នកប្រតិបត្តិ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕