ថ្ងៃ សៅរ៍ ទី ២០ ខែ មករា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៨,៨០៩
Today
ថ្ងៃម្សិលមិញ ៨១,៥២៧
ខែនេះ ១,៥១៥,៧៤២
សរុប ៥៥,៣៨៧,៨៤២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ ធ្នូ ឆ្នាំ២០១៧ (អាន: ១០៣ ដង)

អស្សលាយនសូត្រ



ស្តាប់សំឡេង

 

សម័យមួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះជេតពន​មហាវិហារ សម័យ​នោះ មាន​ពួក​ព្រាហ្មណ៍​មក​អំពី​ដែន​ផ្សេង​ៗ​រាប់​រយ​នាក់ អាស្រ័យ​នៅ​ក្រុង​សាវត្ថី ដោយ​កិច្ចការ​របស់​ពួក​គេ មាន​ការ​បូជាយញ្ញ​ជា​ដើម ។ ពួក​ព្រាហ្មណ៍​ទាំង​នោះ បាន​ចាត់​មាណព​ម្នាក់​ឈ្មោះ​អស្សលាយនៈ អាយុ​ទើប​តែ ១៦ ឆ្នាំ ប៉ុន្តែ​រៀន​ចេះ​ចប់​នូវ​គម្ពីរ​ត្រៃ​វេទ ព្រម​ទាំង​គម្ពីរ​ព្រាហ្មណ៍​ផ្សេង​ៗ​ទៀត​ជា​ច្រើន ឲ្យ​ចូល​ទៅ​ពិគ្រោះ​ពិភាក្សា​នឹង​ព្រះដ៏មាន​ព្រះភាគ អំពី​វណ្ណៈព្រាហ្មណ៍ ជា​វណ្ណៈប្រសើរ​ខ្ពង់ខ្ពស់​ជាង​គេ ។

អស្សលាយន​មាណព បាន​ក្រាប​បង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពួក​ព្រាហ្មណ៍​តែង​និយាយ​យ៉ាង​នេះ​ថា មាន​តែ​ពួក​ព្រាហ្មណ៍​ទេ ទើប​ជា​វណ្ណៈ​ប្រសើរ វណ្ណៈ​ឯ​ទៀត​ជា​វណ្ណៈ​ថោក​ទាប ពួក​ព្រាហ្មណ៍​ទើប​ជាវណ្ណៈ​ស  វណ្ណៈ​ឯ​ទៀត​ជា​វណ្ណៈ​ខ្មៅ ពួក​ព្រាហ្មណ៍​ទើប​បរិសុទ្ធ វណ្ណៈ​ឯ​ទៀត​ដែល​មិន​មែន​ពួក​ព្រាហ្មណ៍​គឺ​មិន​បរិសុទ្ធ​ឡើយ ពួក​ព្រាហ្មណ៍​ជាបុត្រ ជា​ឱរស​កើត​មក​អំពី​ព្រះឱស្ឋ​របស់​ព្រះព្រហ្ម មាន​ព្រះព្រហ្ម​ជា​អ្នក​បង្កើត មាន​ព្រះព្រហ្ម​ជា​អ្នកនិម្មិត ជា​ញាតិ​នឹង​ព្រះព្រហ្ម ត្រង់​នេះ តើ​ព្រះគោតម​ដ៏​ចម្រើន​សម្ដែង​ដូចម្ដេច ? ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​ថា

ម្នាល​អស្សលាយនៈ នាង​ព្រាហ្មណី​ទាំង​ឡាយ​របស់​ពួក​ព្រាហ្មណ៍ ជា​ស្រី​មាន​រដូវ មាន​គភ៌ សម្រាល​កូន​និង​បំបៅ​ដោះ​កូន អ្នក​រាល់​គ្នា​ក៏​ឃើញដែរ... ។

ម្នាល​អស្សលាយនៈ កាល​ពីមុន អ្នក​អាង​ជាតិ​កំណើត លុះ​អាង​ជាតិ​កំណើត​ហើយ អ្នក​អាងមន្ត​ទាំង​ឡាយ លុះ​អាងមន្ត​ទាំង​ឡាយ​ហើយ ត្រឡប់​ជា​លើក​លែង​នូវ​មន្ត​នោះ ហើយ​មក​ប្រកាន់​យក​នូវ​សេចក្ដី​បរិសុទ្ធ​ក្នុង​វណ្ណៈ​ទាំង ៤ តាម​ដែល​តថាគតបញ្ញត្ត​វិញ ។

នៅ​ក្នុង​ព្រះពុទ្ធសាសនា ព្រះអង្គ​ទ្រង់​ត្រាស់​ថា បុគ្គល​ធ្វើ​បាប​ដោយ​ខ្លួន​ឯង រមែង​សៅ​ហ្មង​ដោយ​ខ្លួន​ឯង បុគ្គល​​មិន​ធ្វើ​បាប​ដោយ​ខ្លួន​ឯង រមែង​បរិសុទ្ធ​ដោយ​ខ្លួន​ឯង ដូច្នេះ​បុគ្គល​បរិសុទ្ធ ឬ​ថោក​ទាប​សៅ​ហ្មង មិន​មែន​នៅ​លើ​វណ្ណៈ​ជាតិ​កំណើត​ទេ គឺ​នៅ​លើ​ការ​ប្រព្រឹត្ត​ជាក់​ស្ដែង ។

នៅ​ខាង​ចុង​នៃ​ព្រះសូត្រ អស្សលាយនៈ បាន​ប្រកាស​ខ្លួន​ជា​ឧបាសក អ្នក​ដល់​សរណៈ​​ស្មើ​ដោយ​ជីវិត ។

ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ


 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៥ មេសា ឆ្នាំ២០១៧ (អាន: ៣៣៦១៥ ដង)
ខ្ញុំ​បាន​ឃើញ​ព្រះ​សាស្តា ព្រះ​អង្គ​ឩត្តម​ជាង​ជន
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៦៩៩៥ ដង)
សុខ​ដទៃ​ក្រៅ​ពី​សេចក្តី​ស្ងប់​មិន​មាន​ឡើយ
ផ្សាយ : ២៨ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៧៦៩៤ ដង)
ក្នុង​ខ្លួន​គ្មាន​មេត្តា ដូច​ស្រុក​គ្មាន​ភ្លៀង
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៣៥៤៧ ដង)
ភាវៈជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភត្ត
ផ្សាយ : ០៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ២០៤៣ ដង)
ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​កូន​ខូច
ផ្សាយ : ១៥ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៦២៦០ ដង)
កូន​ត្រូវ​មាន​កតញ្ញូកតវេទិតាតប​វិញ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៧ (អាន: ១២៦២៦ ដង)
ហ្វឹកហាត់ ៥ យ៉ាង នឹងបានក្សេមក្សាន្តក្នុងចិត្ត
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៤៩៨៦ ដង)
ដែល​ឈ្មោះ​ថា​ជា​ទុក្ខ​ហើយ គឺ​មិនមាន​អ្នក​ណា​ប្រាថ្នា​ឡើយ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro