ថ្ងៃ ច័ន្ទ ទី ៣០ ខែ វិច្ឆិកា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺពុទ្ធចក្រ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៨,២៥១
Today
ថ្ងៃម្សិលមិញ ១៥៨,៥៤៧
ខែនេះ ៤,៩១៣,១៣៤
សរុប ១៥៧,៧១៥,៣៣៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២៥៧០០ ដង)

មនុស្សគួរដល់ការហ្វឹកហាត់



ស្តាប់សំឡេង

 

ការ​លះ​បង់​នូវ​សេចក្ដី​ទុក្ខ​ទាំង​ពួង​បាន គឺ​ជា​សុខ ។ ត្រូវ​ប្រយ័ត្ន​ការ​ស្វែង​រក​សុខ ដែល​ជា​ការ​បង្ក​ហេតុ​នៃ​សេចក្ដី​ទុក្ខ​ទៅ​វិញ។ គួរ​ហ្វឹក​ហាត់ ៧ យ៉ាង នឹង​បាន​ក្សេមក្សាន្ត​ក្នុង​ចិត្ត គឺ

១-ហ្វឹក​ហាត់ មើល​ខ្លួន​ឯង​ឲ្យ​ឃើញ​តូច​ទៅ ៗ ។ គប្បី​ជា​មនុស្ស​ខ្លួន​តូច​ដោយ​សតិ កុំ​ជា​មនុស្ស​ខ្លួន​ធំ​ដោយ​កិលេស ចូរ​ជា​មនុស្ស​ធម្មតា ៗ ។ កុំ​ប្រកាន់​ថា អញ​ជា​មនុស្ស​សំខាន់ គេ​ត្រូវ​គោរព​យើង​យ៉ាង​នេះ យ៉ាង​នោះ​ឲ្យ​សោះ គប្បី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ខ្លួន​ឯង​ឲ្យ​រួច​ពី​សេចក្តី​សៅហ្មង​ទៅ បាន​ហើយ ។ ត្រូវ​ចាំ​ថា ធម្មតា​ជីវិត​គឺ​ធម្មតា​ធម៌ ។

២-ហ្វឹកហាត់ ឲ្យ​ខ្លួន​ឯង​ជា​អ្នក​មិន​សន្សំ ។ ការ​សន្សំ​អ្វី ៗ គ្រប់​យ៉ាង គឺ​ជា​ភារៈ មិន​មាន​អ្វី​ដែល​យើង​សន្សំ​ហើយ មិន​មែន​ជា​ភារៈ​នោះ​ឡើយ វៀរ​លែង​តែ​សេចក្ដី​ល្អ​ក្នុង​ការ​លះ​បាប​ប៉ុណ្ណោះ ក្រៅ​ពី​ហ្នឹង​សុទ្ធ​តែ​ជា​ភារៈ​ទាំង​អស់ បើ​មិន​ច្រើន​ក៏​តិច​ដែរ ។

៣-ហ្វឹក​ហាត់ ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​សប្បាយ ៗ ។ មាន​បុគ្គល​ជាទី​សប្បាយ មាន​ធម៌​ស្ដាប់​ជា​ទី​សប្បាយ និង​មាន​បដិបទា​ជា​ទី​សប្បាយ​ជា​ដើម ។ កុំ​ទៅ​វង្វេង​ជា​មួយ​នឹង​របស់​សម្បូណ៌​បែប ព្រោះ​តាម​ពិត របស់​សម្បូណ៌​បែប​នោះ​មិន​មាន​ទេ វា​គ្រាន់​តែ​ជា​អារម្មណ៍​នៃ​ឆន្ទរាគៈ​តែ​ប៉ុណ្ណោះ មាន​តែ​បុគ្គល​ល្ងង់​ខ្លៅ​ទេ​ដែល​លិច​ចុះ​ក្នុង​របស់​សម្បូណ៌​បែប ព្រោះ​យល់​ច្រឡំ​ថា មាន​ពិត​ក្នុង​មាយា​ធម៌​នោះៗ ចំណែក​អ្នក​ចេះ​ដឹង មិន​លិច​ចុះ​ឡើយ ។

៤-ហ្វឹកហាត់ ឲ្យ​ខ្លួន​ឯង​ដឹង​ធម្មជាតិ​ថា អ្វី ៗ សុទ្ធ​តែ​មាន​ការ​កន្លង​ទៅ ។ ពេល​ដែល​សុខ ត្រូវ​ដឹង​ថា បន្តិច​វា​នឹង​កន្លង​ទៅ ពេល​ដែល​មាន​ទុក្ខ ក៏​ត្រូវ​ដឹង​ថា វា​នឹង​កន្លង​ទៅ​ដូច​គ្នាដែរ ។ នៅ​ពេល​ដែល​ស្ថាន​ការណ៍​លំបាក​យ៉ាក​យ៉ាប់​មក​ដល់ ត្រូវ​ដឹង​ឲ្យ​ទាន់​ថា រឿង​រ៉ាវ​ទាំង​នេះ វា​មិន​បាន​នៅជា​មួយ​យើង​រហូត​ទៅ​នោះ​ឡើយ ហើយ​យើង​ត្រូវ​តែ​ឈរ​នៅ​ខាង​សេចក្ដី​ល្អ​ជានិច្ច ។

៥-ហ្វឹកហាត់ ឲ្យ​ខ្លួន​ឯង​ចេះ​លះ​បង់ និង​ចេះ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ផង ។ ការ​ដែល​មនុស្ស​យើង​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ ជា​ការ​ចាំ​បាច់ ព្រោះ​បើ​យើង​ទាមទារ​តែ​ពី​ត្រូវ អាង​ហេតុ អាង​ផល យ៉ាង​នេះ យ៉ាង​នោះ ដោយ​មិន​ព្រម​ចាញ់​ប្រៀប​គេ ចង់​តែ​ពី​ត្រូវ​គ្រប់​យ៉ាង ចង់​តែ​ពី​ឈ្នះ​គេ ប៉ុន្តែ​បែរ​ទៅ​ជា​មិន​មាន​សេចក្ដី​សុខ​ក្នុង​ជីវិត​ទៅ​វិញ ព្រោះ​ត្រូវ​តស៊ូ​ជា​មួយ​នឹង​មនុស្ស​ជុំ​វិញ​ខ្លួន ដើម្បី​ទាម​ទារ​រក​ឲ្យ​ខ្លួន​ឯង​ត្រូវ និង​ឈ្នះ​គេ​តែ​ម្យ៉ាង ដូច្នេះ​មាន​តែ​ការ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ហ្នឹង​ឯង ដើម្បី​សេចក្ដី​សុខ​ក្នុង​ជីវិត​ផង និង​ដើម្បី​បាន​ឈ្នះ​នូវ​មានៈ​ក្នុង​ខ្លួន​ឯង​ផង ។

៦-ហ្វឹកហាត់  ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​ស្ងៀមស្ងាត់ មិន​និយាយ​ច្រើន​អត់​ប្រយោជន៍ ។ កាល​បើ​ត្រូវ​និយាយ គប្បី​និយាយ​ដោយ​សតិ​សម្បជញ្ញៈ មិន​ទម្លាយ​សេចក្ដី​ស្ងប់​ក្នុង​ចិត្ត​របស់​ខ្លួន មិន​និយាយ​បៀត​បៀន​អ្នក​ដទៃ​ដោយ​ពាក្យ​សម្តី​របស់​ខ្លួន​ឡើយ ត្រូវ​ដក​ចង្កូម គឺ​វចីទុច្ចរិត​ទាំង ៤ អំពី​មាត់​របស់​ខ្លួន​ចេញ ត្រូវ​នឹក​រលឹក​ដល់​ព្រះពុទ្ធ​ដីកា ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​អំពី​សម្ដី​ល្អ ៥ យ៉ាង គឺ ១-ពាក្យពិត ២-ពាក្យពីរោះ ៣-ពាក្យ​មាន​ប្រយោជន៍ ៤-ពោល​តាម​កាលៈទេសៈត្រឹម​ត្រូវ ៥-​ពោល​ដោយ​មេត្តា​ចិត្ត ។ ត្រូវ​ប្រយ័ត្ន​សម្ដី​មិន​ល្អ ៥ យ៉ាង​ផ្ទុយ​គ្នា ប្រយ័ត្ន​ម្យ៉ាង គឺ​ខ្លួន​ឯង​កុំ​ពោល​ឲ្យ​សោះ និង​ប្រយ័ត្ន​ម្យ៉ាង​ទៀត ត្រូវ​តាំង​មេត្តា​ចិត្ត​ឲ្យ​បាន​ល្អ នៅ​ពេល​បាន​ស្ដាប់​ឮពី​អ្នក​ដទៃ​នូវ​សម្ដី​មិន​ល្អ ៥ យ៉ាង​នេះ ត្រូវ​ចាំ​ថា សម្ដី​មិន​ល្អ​ទាំង​នេះ រមែង​មាន​ក្នុង​លោក ដូច្នោះឯង ។

៧-ហ្វឹក​ហាត់ ឲ្យ​ខ្លួន​ឯង​រួច​ផុត​អំពី​ភាព​ជា​ទាសៈ​នៃ​មាស​ប្រាក់ ។ ពាក្យ​ថា​ទាសៈ គឺ​ជា​សកម្មភាព​នៃ​សេចក្ដី​ញាប់​ញ័រ​ក្នុង​ចិត្ត ។ ដើម្បី​ភាព​ជា​ឥស្សរៈ​នេះ ត្រូវ​ហ្វឹក​ហាត់​ឲ្យ​ចេះ​ល្មម​ជា​មួយ​នឹង​របស់​បរិភោគ​ប្រើ​ប្រាស់ កាល​បើ​ចេះ​ល្មម ចេះ​សន្តោស​ហើយ ទើប​មាន​ឱកាស​មក​ទទួល​យក​ព្រះធម៌ ដើម្បី​សិក្សា​បដិបត្តិ ដែល​ការ​សិក្សា​បដិបត្តិ​តាម​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​នេះ គឺ​ជា​ការងារ​មាន​សារៈ​សំខាន់​បំផុត ។

ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣៣៧៨ ដង)
បុគ្គល​អត់បញ្ញា​ប្រាថ្នាលាមក
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩ (អាន: ២៣០៥១ ដង)
ទស្សនគតិ​របស់​ពុទ្ធសាសនិក​បុគ្គល
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៩៨២៤ ដង)
បុគ្គល​ដែល​មាន​ប្រ​ក្រ​តី​ចម្រើន​សតិ​ប្បដ្ឋាន​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕