30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០១,០១១
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥០,៧៣១
សរុប ៣៨៣,៧៣៧,៤២៤
អានអត្ថបទ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២១ (អាន: ៥៤,១៨៨ ដង)

សហជាតវត្ថុ



 

សហជាតវត្ថុ វត្ថុដែលកើតដំណាលគ្នានឹងព្រះពោធិសត្វប្រសូតមាន ៧ យ៉ាង ។ តាមការស្រាវជ្រាវរបស់ខ្ញុំព្រះករុណា ខ្ញុំបាទ បានឃើញថា សហជាតវត្ថុនេះ ដែលព្រះអដ្ឋកថាទាំងឡាយបាល​សម្ដែងមកនោះ មានន័យ ដូច្នេះគឺ  

១. សហជាតវត្ថុ (ន័យទី ១)
១. រាហុលមាតា         រាហុលមាតា
២. អានន្ទត្ថេរោ        ព្រះអានន្ទត្ថេរ
៣. ឆន្នោ             ឆន្នាមាត្យ
៤. កណ្ដកោ         សេះកណ្ដកៈ
៥. និធិកុម្ភោ         កំណប់ទ្រព្យ ៤ 
៦. មហាពោធិ         មហាពោធិព្រឹក្ស
៧. កាឡុទាយី         អាមាត្យកាឡុទាយី



សេចក្ដីខាងលើនេះ ខ្ញុំព្រះករុណាដកស្រង់ពីគម្ពីរអដ្ឋកថាទាំងឡាយ គឺ 
- សុមង្គលវិលាសិនី មហាបទានសុត្ត សម្ពហុលបរិច្ឆេទវណ្ណនា 
- ជាតក-អដ្ឋកថា និទានកថា អវិទូរេនិទាន 
- វិសុទ្ធជនវិលាសិនិយា អបទាន-អដ្ឋកថា និទានកថា អវិទូរេនិទាន
- មធុរត្ថវិលាសិនី ពុទ្ធវំស-អដ្ឋកថា ទីបង្ករពុទ្ធវំសវណ្ណនា
- មធុរត្ថវិលាសិនី ពុទ្ធវំស-អដ្ឋកថា គោតមពុទ្ធវំស អវិទូរេនិទាន

២. សហជាតវត្ថុ (ន័យទី ២)
ពិតមែនហើយ សហជាតវត្ថុទាំងឡាយបានកើតក្នុងថ្ងែ ដែលព្រះពោធិសត្វប្រសូតមាន ៧ នេះ គឺ 
១. ពោធិរុក្ខោ             ដើមពោធិព្រឹក្ស
២. រាហុលមាតា             រាហុលមាតា
៣. ចតស្សោ និធិកុម្ភិយោ     កំណប់ទ្រព្យទាំងបួន
៤. អារោហនិយហត្ថី         ដំរីអារោហនិយៈ
៥. កណ្ឌកោ             សេះកណ្ឌកៈ
៦. ឆន្នោ                 ឆន្នាមាត្យ
៧. កាឡុទាយី             កាឡុទាយី 



សេចក្ដីខាងលើនេះ ខ្ញុំព្រះករុណាដកស្រង់ពីគម្ពីរអដ្ឋកថាទាំងឡាយ និង ដីកា គឺ 
- មនោរថបូរណី-អដ្ឋកថា ឯកកនិបាត ចតុត្ថឯតទគ្គវគ្គ កាឡុទាយិត្ថេរវត្ថុ
- ថេរគាថា-អដ្ឋកថា ទសកនិបាត កាឡុទាយិត្ថេរគាថាវណ្ណនា
- វិសុទ្ធជនវិលាសិនិយា អបទាន-អដ្ឋកថាយ កុណ្ឌធានវគ្គ កាឡុទាយិត្ថេរអបទានវណ្ណនា
- វិសុទ្ធជនវិលាសិនិយា អបទាន-អដ្ឋកថាយ ភទ្ទិយវគ្គ កាឡុទាយិត្ថេរអបទានវណ្ណនា
- សារត្ថទីបនីដីកា មហាខន្ធក រាហុលវត្ថុកថាវណ្ណនា

និធិ កំណប់ទ្រព្យទាំង ៤  ក្នុងថ្ងៃដែលព្រះតថាគតប្រសូតនុ៎ះឯង មានកំណប់ទ្រព្យ ៤ រណ្តៅ បានផុសឡើង គឺ 
១. កំណប់ទ្រព្យ ឈ្មោះ សង្ខៈ 
២ . កំណប់ទ្រព្យ ឈ្មោះ ឯលៈ 
៣. កំណប់ទ្រព្យ ឈ្មោះ ឧប្បលៈ 
៤. កំណប់ទ្រព្យ ឈ្មោះ បុណ្ឌរីក 

បណ្តារណ្តៅទ្រព្យទាំង ៤ នោះ កំណប់ទ្រព្យ ឈ្មោះ សង្ខៈ មានប្រមាណមួយគាវុត 
កំណប់ទ្រព្យ ឈ្មោះ ឯលៈ មានប្រមាណកន្លះយោជន៍ 
កំណប់ទ្រព្យ ឈ្មោះ ឧប្បលៈ មានប្រមាណបីគាវុត
កំណប់ទ្រព្យ ឈ្មោះ បុណ្ឌរីក មានប្រមាណមួយយោជន៍ 

ទ្រព្យដែលកាន់យកសូម្បីអំពីក្នុងកំណប់ទ្រព្យទាំងនោះ ក៏ត្រឡប់ពេញវិញ ។ គប្បីជ្រាបថា ព្រះដ៏មានព្រះភាគទ្រង់លះមាសប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយចេញសាងផ្នួស ដោយប្រការដូច្នេះ ។

(សុមង្គលវិលាសិនី អដ្ឋកថា សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ សោណទណ្ឌសូត្រ)
ដោយខេមរ អភិធម្មាវតារ

ដោយ៥០០០ឆ្នាំ

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.1
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿