30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥,៥៤៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៨៣,៤៨១
សរុប ៣៨៥,៤៧០,១៧៤
អានអត្ថបទ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២១ (អាន: ១៣,០៩៤ ដង)

សមុទ្ទជាតក



 

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះឧបនន្ទត្ថេរ បានត្រាស់ព្រះ ធម្មទេសនានេះ មានពាក្យថា កោ នាយំ ដូច្នេះជាដើម ។

ពិតមែនហើយ ព្រះឧបនន្ទត្ថេរនោះជាអ្នកប្រាថ្នាច្រើន ជាអ្នកល្មោភច្រើន មិនអាចនឹងគ្រប់គ្រាន់ សូម្បីដោយបច្ច័យទាំងឡាយដែលពេញរទេះ ។ ក្នុងវេលាដែលជិតចូលព្រះវស្សា បានចូលវស្សា ក្នុងវត្តទាំងឡាយពីរបី ដោយដាក់ស្បែកជើងក្នុងវត្តមួយ, ដាក់ឈើច្រត់ ក្នុងវត្តមួយ, ដាក់កំសៀវទឹកក្នុងវត្តមួយ ។

ចំណែកលោកនៅដោយខ្លួនឯងក្នុងវត្តមួយ និងបានទៅកាន់វត្តក្នុងជនបទ ឃើញភិក្ខុទាំងឡាយទាំង​ឡាយដែលមានបរិក្ខារប្រណីត ទើបសម្ដែងអរិយវំសកថា ឲ្យភិក្ខុទាំងឡាយនោះកាន់យកសំពស់បង្សុ​កូលទាំងឡាយ ហើយ លោកទទួលចីវររបស់ភិក្ខុទាំងនោះ, ឲ្យភិក្ខុទាំងឡាយកាន់យកបាត្រដី លោកខ្លួន​ឯងកាន់ យកបាត្រដែលជាទីពេញចិត្តៗ និងភាជនៈដែលថ្លាស្អាត ហើយញ៉ាំងយានឲ្យពេញដោយ គ្រឿង​បរិក្ខារទាំងនោះ ដំណើរទៅកាន់វត្តជេតពន ។

លំដាប់នោះ ថ្ងៃមួយ ភិក្ខុទាំងឡាយ ញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះឧបនន្ទសក្យបុត្ត ជាអ្នកប្រាថ្នា ច្រើន សម្ដែងនូវការបដិបត្តិដល់ភិក្ខុដទៃ ហើយញ៉ាំងយានឲ្យពេញដោយ​សមណ​​បរិក្ខារ រួចដើរមក ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយកថាអ្វី ? កាលភិក្ខុទាំងឡាយទូលថា ដោយកថាឈ្មោះ នេះ ទ្រង់ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អំពើដែលឧបនន្ទធ្វើនេះ មិនសមគួរឡើយ អរិយវំសកថា ដែលឧបនន្ទសម្ដែងដល់ភិក្ខុទាំងឡាយដទៃ យ៉ាងនេះ ឧបនន្ទគួរតែជាអ្នក ប្រាថ្នាតិចដោយខ្លួនឯងជាដំបូងសិន ហើយទើបនឹងសម្ដែងអរិយវង្ស ដល់ភិក្ខុដទៃ ដូច្នេះហើយ ទ្រង់ក៏សម្ដែងធម្មបទគាថានេះថា          
អត្តានមេវ បឋមំ,             បតិរូបេ និវេសយេ;
អថញ្ញមនុសាសេយ្យ,         ន កិលិស្សេយ្យ បណ្ឌិតោ។

បណ្ឌិតគួរតម្កល់ខ្លួនទុក ក្នុងគុណដ៏សមគួរជាមុនសិន ហើយសឹមប្រៀនប្រដៅអ្នកដទៃជាខាងក្រោយ (ធ្វើយ៉ាងនេះ) នឹងមិនលំបាកឡើយ ។
(សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ អត្តវគ្គ បិដកលេខ ៥២ ទំព័រ ៥៥)

ដូច្នេះហើយ កាលទ្រង់តិះដៀលព្រះឧបនន្ទរួចហើយ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧបនន្ទជាអ្នកប្រាថ្នាច្រើន មិនមែនតែក្នុងកាលឥឡូវនេះទេ ក្នុងកាលមុន ឧបនន្ទបានសម្គាល់នូវភាពជាអ្នករក្សាទឹក សូម្បីក្នុងមហាសមុទ្រ ដូចនេះហើយ ទ្រង់នាំអតីតនិទានមកថា

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី គ្រានោះ ព្រះពោធិសត្វកើតជាសមុទ្ទទេវតា ។ លំដាប់នោះ មានក្អែកមួយ បានត្រាច់ទៅខាងលើសមុទ្រ កាលហាមពួកត្រី និង ពួកបក្សីទាំងឡាយថា អ្នកទាំងឡាយកុំផឹកទឹកក្នុងសមុទ្រឲ្យលើសប្រមាណឡើយ កាលត្រាច់ទៅ ចូរផឹកតិចៗ ដូច្នេះហើយ ទើបត្រាច់ទៅ ។ សមុទ្រទេវតាឃើញក្អែកនោះហើយ ក៏ពោលគាថាទី ១ ថា      

កោ នាយំ លោណតោយស្មិំ,     សមន្តា បរិធាវតិ;
មច្ឆេ មករេ ច វារេតិ,         ឩមីសុ ច វិហញ្ញតិ។

អ្នកណានេះហ្ន៎ ស្ទុះទៅមក ដោយជុំវិញ ក្នុងសមុទ្រមានទឹកប្រៃ ហាមឃាត់នូវពួកត្រី   នឹងពួកមករ លំបាកក្នុងរលកទឹក ។

បណ្ដាបទទាំងនោះ បទថា កោ នាយំ សេចក្ដីថា អ្នកនេះជានរណាហ្ន៎ ។

ក្អែកបានស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ២ ថា   
អនន្តបាយី សកុណោ,         អតិត្តោតិ ទិសាសុតោ;
សមុទ្ទំ បាតុមិច្ឆាមិ,         សាគរំ សរិតំបតិំ។

ខ្ញុំជាសត្វស្លាប ជាសត្វផឹកទឹកមិនមានទីបំផុត ល្បីល្បាញទៅគ្រប់ទិស ថាជាសត្វមិនចេះឆ្អែត ប្រាថ្នាដើម្បីផឹកនូវទឹកសមុទ្រ គឺសាគរ ដែលជាម្ចាស់នៃទន្លេ ។

គាថានោះមានសេចក្ដីថា យើងប្រាថ្នានឹងផឹកទឹកសមុទ្រដែលមិនមានទីបំផុត ព្រោះហេតុនោះ យើងទើបជាបក្សីដែលមានឈ្មោះថា អនន្តបាយី ព្រោះភាពជាអ្នកដល់ព្រមដោយតណ្ហាដែលមិនអាចឲ្យពេញ សូម្បីដោយវត្ថុដ៏ធំ ។ សូម្បីបទថា អតិត្តោតិ សេចក្ដីថា ខ្ញុំប្រាកដ គឺល្បីល្បាញក្នុងទិសទាំងឡាយ ។ យើងប្រាថ្នាផឹកទឹកសមុទ្រនេះទាំងអស់ ដែលឈ្មោះថា សាគរ ព្រោះជាអណ្ដូងនៃរតនៈដ៏ល្អ និងព្រោះភាពដែលត្រូវជីកហើយ ។ ឈ្មោះថា ជាម្ចាស់នៃទន្លែ ព្រោះជាធំលើទន្លេទាំងឡាយ ។
សមុទ្រទេវតាស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៣ ថា  

សោ អយំ ហាយតិ ចេវ,     បូរតេ ច មហោទធិ;
នាស្ស នាយតិ បីតន្តោ,         អបេយ្យោ កិរ សាគរោ។

សមុទ្រធំនោះ ជួនកាលក៏នាចទៅ ជួនកាលក៏ជោរឡើង ទីបំផុតនៃទឹកសមុទ្រនោះដែលសកលលោកផឹកហើយ មិនប្រាកដទេ ឮថាសាគរ អ្នកណាមួយក៏មិនអាចផឹកទឹក ឲ្យអស់បានឡើយ ។

បណ្ដាបទទាំងនោះ បទថា សោ អយំ ហាយតិ ចេវ សេចក្ដីថា សមុទ្ររមែងនាចក្នុងវេលាថយមក, រមែងពេញក្នុងវេលាចេញទៅ ។ បទថា នាស្ស នាយតិ សេចក្ដីថា បើសត្វក្នុងសកលលោកគប្បីផឹកទឹកមហាសមុទ្រនោះ រមែងមិនមានការកំណត់ថា ទឹកដែលសត្វទាំងនោះផឹកហើយមានប្រមាណប៉ុណ្ណេះអំពីមហាសមុទ្រនោះ ។ បទថា អបេយ្យោ កិរ  សេចក្ដីថា បានឮមកថា សាគរនោះ គឺអ្នកណាមួយ មិនអាចផឹកទឹកឲ្យអស់ទៅ ។

សមុទ្រទេវតាពោលយ៉ាងនេះហើយ បានសម្ដែងរូបារម្មណ៍ដែលគួរខ្លាច ញ៉ាំងក្អែកសមុទ្រឲ្យរត់ទៅ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា  

តទា សមុទ្ទកាកោ ឧបនន្ទោ អហោសិ ក្អែកសមុទ្រក្នុងកាលនោះ បានមកជា ឧបនន្ទ ។ 
ទេវតា បន អហមេវ អហោសិំ ចំណែកទេវតា គឺ តថាគត នេះឯង។
ចប់ សមុទ្ទជាតក ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត កុម្ភវគ្គ បិដកលេខ ៥៨ ទំព័រ ១៧៦)
ដោយខេមរ អភិធម្មាវតារ

ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៥៩៣ ដង)
ការ​ឈ្លាស​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧបាយកល​អ្នក​ដទៃ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,២៦០ ដង)
អានិសង្ស​ធ្វើ​ផ្លូវ​ថ្នល់ ដោយ​សេចក្តី​ជ្រះ​ថ្លា
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,៨៩៨ ដង)
បណ្ឌិត(ភិក្ខុ)អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​កិលេស
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២១ (អាន: ៧,៥២៥ ដង)
រឿងស្រណោះស្នេហ៍ក្បែរគុម្ពផ្កាច្បារ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.88
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿