ថ្ងៃ អាទិត្យ ទី ០៨ ខែ ធ្នូ ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៤,៣៨៣
Today
ថ្ងៃម្សិលមិញ ៧៥,០១១
ខែនេះ ៥២៤,៥៣០
សរុប ១១៥,០៣៩,៦១៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២១ តុលា ឆ្នាំ២០១៨ (អាន: ១៤៩៣ ដង)

ដើមកំណើត​នៃបុណ្យ​វិសាខបូជានៅកម្ពុជា



 

បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ទុំ​អ្នក​មុខ អ្នកការ​ទាំងឡាយ​តំណាល​ត​ៗ​គ្នា​បានឱ្យ​ដឹង​ថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ ហរិរក្ស​រា​មា​ឥស្សរាធិបតី “​ព្រះអង្គឌួង​” ដែលគង់នៅ​ក្នុង​ឧដុង្គ​ ជាដំបូង​ព្រោះថា កាល​ក្នុងពុទ្ធសករាជ​ ២៣៩៧ គ្រិស្ដសករាជ​១៨៥៤ សម្ដេចព្រះ​អង្គឌួង ទ្រង់​សព្វព្រះរាជហឫទ័យ ស្នើ​សុំឲ្យធ្វើ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ ។



គម្ពីរ​ទី​៣ ហៅ​ថា “​បឋមសម្ពោធិ​កថា​” គឺ បឋមសម្ពោធិ​វិត្ថារ​នោះ​ឯង​ដែល​ព្រះ​ឥន្ទ​មុនី “​ប៉ែន​” គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ប្រែ និង​រៀបរៀង​ចេញពី​ច្បាប់​របស់​សម្ដេចព្រះ មហាសង្ឃរាជ “​សា​” ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ​ស៊ី​សុវត្ថិ មាន​៣០​បរិច្ឆេទ ដូចច្បាប់ដើម ។ គម្ពីរ​នេះ​មាន​ជា​បែបបទ​សំរាប់​ទេសនា ក្នុង​ថ្ងៃ​វិសាខបូជា ក្នុង​វត្ដ​គណៈ​ធម្មយុត្ដិ​ក​និ កាយ​ទូ​ទាំង​ប្រទេស​ខ្មែរ ។ ការ​ធ្វើ​វិសាខបូជា ក្នុង​សម័យ​រជ្ជកាល​ទី​២ នោះ​ប្រហែលជា​មាន​ធ្វើ​តែ​ក្នុង​ក្រុង មិន​ទាន់​បាន ផ្សព្វផ្សាយ​ទៅ​គ្រប់​វត្ដ​អារាម​នៅឡើយ​ទេ ហើយក៏​មិន​ទាន់​មាន​ភាព​ឱឡារិក​អធិកអធម​ដែរ ។


(ព្រះ​មហា ប៉ាន)

ពុទ្ធសាសនិក​ប្រទេស​ថៃ បាន​អះអាង​ថា ប្រពៃណី​ធ្វើ​វិ​សា​ខ​បូជា​ដែល​ត្រឹមត្រូវ​តាម លក្ខណៈ កើត​មាន​ឡើង​តាំងពី​ត្រឹម​រជ្ជកាល​ទី ៤ ដោយ​ព្រះរាជា​អង្គ​នេះ​ជា​អ្នកប្រាជ្ញ​ក្នុង​ផ្លូវ ព្រះពុទ្ធ​សាសនា ទ្រង់​ចេះ​គម្ពីរ​ព្រះ​ត្រៃ​បិដក ជ្រៅជ្រះ ទ្រង់​បាន​ផ្ដើម​ធ្វើ​ វិសាខបូជា​ តាំងពី កាល​ទ្រង់​ព្រះ​ផ្នួស​នៅឡើយ ។ លុះដល់​ទ្រង់ ដាក់​ព្រះ​ផ្នួស​មក​ទទួល​រាជសម្បត្ដិ​ក៏​ទ្រង់​នៅ តែ​បន្ដ​ធ្វើ​វិសាខបូជា​រៀងដរាប​មក រហូត​ដល់ ទ្រង់​បញ្ជា​ឱ្យ​រៀបចំ​គម្ពីរ​សម្រាប់​ ​ទេសនា​ក្នុង ពិធីបុណ្យ​នេះ​ដូច​បាន​ពោល​ខាងលើ ។ ព្រះ​មហា ប៉ាន គឺ​សម្ដេចព្រះ​សុ​គ​ន្ធា​ធិ​បតី ជា​គណៈ​ធម្ម យុ​ត្ដិក​និកាយ​នៅ​ក្រុង​ទេព “​បាងកក​” អំពី​ព្រះបាទ​សម្ដេចព្រះ​ចម​ក្លៅ “​រជ្ជកាល​ទី​៤” ។

បន្ទាប់​មក​ក្រោយ​នោះ​មួយ​ឆ្នាំ​គឺ​ក្នុង​ពុទ្ធ សករាជ​២៣៩៨ ព្រះ​មហា​ប៉ាន ទើប​និមន្ដ​មក អំពី​ក្រុង​ទេព ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស​ទ្រង់ មាន​ព្រះរាជ​ហឫទ័យ​សោមនស្ស​ណាស់ ហើយ បាន​និមន្ដ​ឱ្យ​គង់នៅ​ជា​ចៅអធិការ​វត្ដ សាលា​គូ ហៅ​វត្ដ​អម្ពិល​បី នៅ​ក្រុង​ឧដុង្គ តរៀង​មក ។ ដោយហេតុ​ថា ព្រះ​មហាថេរ​អង្គ​នេះ កាលដែល លោក​គង់នៅ​ទីក្រុង​ទេព​ធ្លាប់​ធ្វើ​វិសាខបូជា រួច​មក​ហើយ ហើយ​កាល បាន​គង់នៅ​ប្រទេស ខ្មែរ ព្រមទាំង​បាន​ធ្វើ​ជា​ធំ​ក្នុង​គណៈ​ធម្មយុត្ដិក​និកាយ​ផង លោក​ក៏​ផ្ដើម​ឡើង​តាម​ដែល​ធ្លាប់ ធ្វើ​កន្លង​មក​។

ប៉ុន្ដែយើង​ពុំ​បានដឹង​ច្បាស់​ថា នៅ​ពេល​ដំបូង​នោះ តើ​លោក​ចាប់ផ្ដើម​ធ្វើ​ក្នុង ឆ្នាំ​ណា សករាជ​ ប៉ុន្មាន​នោះ​ទេ ព្រោះ​គ្មាន​ឯកសារ​ជាក់ស្ដែង គ្រាន់តែ​មាន​សេចក្ដី​អះអាង​ពី អ្នកមុខអ្នកការ ទាំងឡាយ​ថា ប្រាកដជា​មាន ធ្វើ​វិសាខបូជា តាំងពី​ក្នុង​ពេល​ដែល​លោក​គង់ នៅ​ក្រុង​ឧដុង្គ​មក​ម្ល៉េះ​ ។ លុះដល់​ពេល​លោក​មក គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ក្នុង​ពុទ្ធសករាជ ២៤០៨ ក៏​បាន​ប្រារឰ​វិសាខបូជា​រហូត​ដល់​អស់ ព្រះ​ជន្ម ។ ពិធី​វិសាខបូជា​ត្រូវ​បាន​ផ្សព្វផ្សាយ ទូទៅ​នៅ​គ្រប់​វត្ដ​គណៈធម្មយុត្ដិកនិកាយ​ ជាប់ជា​ទំនៀម​រហូត​មក ។

ចំណែក​វត្ដ​ខាង​មហានិកាយ ទើប​មាន​ធ្វើ ក្នុង​សម័យ​ក្រុងភ្នំពេញ ក្នុង​រជ្ជកាល​ព្រះ​ស៊ីសុវត្ថិ​ ។ តាម​ដែល​សម្ដេចព្រះ​មហា​សុមេធា​ធិ បតី​ព្រះសង្ឃ​រាជ​ជួន ណាត “​កាល​នៅ​ព្រះសង្ឃ នាយក​” ដំណាល​ថា ក្នុង​ឆ្នាំ​មួយ​នោះ​លោកគ្រូ ព្រះ​វនរ័ត ចន្ទ គង់នៅ​វត្ដ​ឧណ្ណាលោម បាន​និមន្ដ ទៅ​ក្រុង​ទេព ឃើញ​ព្រះសង្ឃ​នៅ​ក្រុង​នោះ ទាំង​គណៈធម្មយុត្ដិក និកាយ ទាំង​គណៈ​មហា និកាយ ធ្វើ​វិសាខបូជា ក៏​កើត​ជ្រះថ្លា​នៅ​ពេល និមន្ដ​ត្រឡប់​មក​វិញ បាន​ក្រាប​បង្គំ​ទូល​សម្ដេច ព្រះ​មហាសង្ឃរាជ “​ព្រះ​នាម​ទៀង​” សុំ​ឱ្យធ្វើ វិសាខបូជា សម្ដេចព្រះ​មហាសង្ឃរាជ​ទៀង ក៏ ទ្រង់​បាន​ព្រះ​រាជានុញាត​តាម​សំណូមពរ ទើប វិសាខបូជា​ ត្រូវ​បាន​ធ្វើ​ជា​បន្ដបន្ទាប់​រៀងដរាប មក ។ ប៉ុន្ដែ​ពេល​នោះ​ក៏​ពុំ​ទាន់​បាន​ធ្វើ​គ្រប់​វត្ដ នៅឡើយ គឺ​មាន​ធ្វើ​ចំពោះតែ​វត្ដ​នៅ​ក្នុង​ក្រុង​។ ឯ​វត្ដ នៅ​តាម​ខេត្ដ​ក្រៅ​មាន​ធ្វើ​តែ​វត្ដ​ធំ​ៗ វត្ដ តូច​ៗ ច្រើន​ពុំ​បាន​ធ្វើ​នៅឡើយ ។


(ព្រះ​ស៊ីសុវត្ថិ)


(សម្ដេចព្រះ​មហា​សុមេធា​ធិ បតី​ព្រះសង្ឃ​រាជ​ជួន ណាត)

ចំណែក​ព្រះមហាក្សត្រ​ តាំងពី​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស “​ព្រះ​អង្គឌួង​” មក​សុទ្ធតែ​ទ្រង់​ជ្រះថ្លា​បាន​ទទួល​ធ្វើ​គ្រប់​ៗព្រះ​អង្គ ។ តាម​ឯកសារ​បាន​លើក​សរសើរ​ព្រះ​គុណសម្បត្ដិ ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស ដែល​ជា អ្នក​ផ្ដួចផ្ដើម​ធ្វើ​វិសាខបូជា​ឡើងជា​ដំបូង ព្រោះ រាជា​អង្គ​នេះ​ទ្រង់​ធ្លាប់​ទៅ​គង់នៅ​ក្រុង​ទេព “​បាងកក​” និង​ទ្រង់​ធ្លាប់​សាង​ព្រះ​ផ្នួស នៅ​ទី នោះ​។ ទ្រង់​បាន​សិក្សា​ព្រះ​បរិយត្ដិ​ធម៌​ជ្រួតជ្រាប​គម្ពីរ​ព្រះ​ត្រៃ​បិដក​ជ្រៅជ្រះ ។ នៅ​ពេល ដែល​ទ្រង់​បាន​ឡើង​សោយរាជ​សម្បត្ដិ ក៏​ទ្រង់ ផ្ដើម​ធ្វើ​ពិធីបុណ្យ​នេះ​តាម​ដែល​ទ្រង់ ធ្លាប់​បាន ជ្រួតជ្រាប និង​ធ្លាប់​បាន​ទត​ឃើញ​របៀប​បែប ផែន ដែល​គេ​ធ្វើ​នៅ​ក្រុង​ទេព ទើប​ជាប់​ជា​ប្រពៃណី​រហូត​មក​ដល់​សព្វថ្ងៃ ។

វិសាខបូជា​នេះ បុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​៣ យ៉ាង​គឺ​កំណត់​យក​ត្រង់ថ្ងៃ​ដែល ព្រះសម្ពុទ្ធបរមគ្រូ​ទ្រង់​ប្រសូត​១, ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញាណ​១​​, ទ្រង់​ចូល​កាន់ ព្រះនិព្វាន១ ។  អាស្រ័យ​ហេតុនេះ​ហើយ  ទើប​អ្នក​ប្រាជ្ញបុរាណ​លោក​កំណត់​យក  ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​នេះ  ទុក​ជា​ពិធី​ធ្វើ​សក្ការបូជា​ជាដរាប​រៀង​រាប​មក​ទល់​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​នេះ ។

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៤ កុម្ភះ ឆ្នាំ២០១៩ (អាន: ៧២១៩ ដង)
ជីវ​ប្រវត្តិរបស់​ធម្មិក​ឧបាសក​
ផ្សាយ : ០២ តុលា ឆ្នាំ២០១៣ (អាន: ៨២៨៤ ដង)
សម្ដេច​ព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ ឥន្ទញ្ញាណោ ភុល ទេស
ផ្សាយ : ០២ តុលា ឆ្នាំ២០១៣ (អាន: ១០៨៧១ ដង)
សម្ដេច​ព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ គន្ធរោ ទេព លឿង
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៩ (អាន: ១២៥៦៧ ដង)
ជីវ​ប្រ​វត្តិ​របស់​ឧ​បាសិ​កា​ខុជ្ជុត្ត​រា​
ផ្សាយ : ១៤ កុម្ភះ ឆ្នាំ២០១៩ (អាន: ៧១៩៦ ដង)
ជីវ​ប្រវត្តិ​របស់​ឧ​បាសិកា​ឧត្ត​រា​នន្ទ​មា​តា​
ផ្សាយ : ០៧ កុម្ភះ ឆ្នាំ២០១៤ (អាន: ១០៤១៦ ដង)
ពេទ្យ​ជីវ​ក​កោ​មារ​ភច្ច​ឧ​បាសក
ផ្សាយ : ០៩ កុម្ភះ ឆ្នាំ២០១៨ (អាន: ៦០២៧៣ ដង)
ជីវប្រវត្តិសង្ខេប​ ព្រះ​ធម្ម​វិបស្សនា សំ ប៊ុនធឿន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕