ថ្ងៃ សៅរ៍ ទី ២៣ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៤,៧៧១
Today
ថ្ងៃម្សិលមិញ ២០៤,៤៨១
ខែនេះ ៤,១៩០,៤២២
សរុប ២២៨,៩៦៥,២០៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២១ (អាន: ៥៩៤ ដង)

រឿងសេដ្ឋី​បុត្រ​បី​នាក់



 

​ក្នុង​គម្ពីរ​តិក្កនិបាត មាន​សេចក្ដី​ដំណាល​ថា ក្នុង​អតីតកាល​កន្លង​ទៅ​យូរ​ហើយ​មាន​សេដ្ឋី​បុត្រ​បី​នាក់​ជា​សម្លាញ់​នឹង​គ្នា នៅ​ក្នុង​ក្រុង​ពារាណសី ឯ​ក្នុង​ក្រុង​នោះ​មាន​ស្រះ​ឈូក​មួយ មាន​បុរស​ម្នាក់​អ្នក​រក្សា​ស្រះ​ឈូក​ជា​មនុស្ស​កំបុត​ច្រមុះ ។

ថ្ងៃ​មួយ​សេដ្ឋី​បុត្រ​ទាំង​បី​នាក់​ចង់​ប្រដាប់​តែង​ខ្លួន​ដោយ​កម្រង​ផ្កា ទើប​នាំ​គ្នា​ដើរ​ចូល​ទៅ​កាន់​សម្នាក់​អ្នក​រក្សា​ស្រះ​ឈូក​ដោយ​ប៉ង​ថា យើង​ទាំង​អស់​គ្នា​នឹង​ពោល​ពាក្យ​មិន​ពិត ​សរសើរ​គុណ​បុរស​កំបុត្រ​ច្រមុះ​នេះ ហើយ​នឹង​សូម​ផ្កា​គាត់ លុះ​គិត​ហើយ ​ទើប​ចូល​ទៅ​ឈរ​ជិត​បុរស​នោះ លុះ​គិត​ហើយ​ ទើប​ចូល​ទៅ​ឈរ​ជិត​បុរស​នោះ សេដ្ឋី​បុត្រ​ជា​បឋម (ទី១) កាល​រៀប​នឹង​សូម​ផ្កា​ក៏​សូត្រ​ជា​បទ​គាថា​ថា ៖ យថា កេសា ច មស្សុចឆិន្នំ ឆិន្នំ វិរូហតិ ឯវំរូហតុ តេ នាសា បទុមំ ទេហិ យាចិតោ ប្រែ​ថា សក់​និង​ពុក​ចង្កា​គេ​កោរ​កាត់​ហើយ​គង់​ដុះ​ឡើង​វិញ​បាន​យ៉ាង​ណា ច្រមុះ​របស់​អ្នក​ចូរ​ឱ្យ​ដុះ​ឡើង​ដូច​សក់​និង​ពុក​ចង្កា​នោះ​ចុះ ឯ​ខ្ញុំ​ត្រូវ​ការ​សូម​ផ្កា​អ្នក អ្នក​ចូរ​ឱ្យ​ផ្កា​ដល់​ខ្ញុំ ។



សេដ្ឋី​បុត្រ​ជា​គម្រប់​ពីរ កាល​រៀប​នឹង​សូម​ផ្កា​ក៏​សូត្រ​ជា​បទ​គាថា ថា យថា សារទិកំ ពីជំខេត្តេ វុត្តំ វិរូហតិ ឯវំ រូហតុ តេ នាសាបទុមំទេហិ យាចិតោ ប្រែ​ថា ធម្មតា​ពូជ​ដែល​បុគ្គល​សាប​ព្រោះ ក្នុង​ស្រែ​ឬ​ក្នុង​ចម្ការ ក្នុង​រដូវ​សរទកាល គឺ​រដូវ​សម្រក​តែង​លូត​លាស់​ដុះ​ឡើង​បាន​យ៉ាង​ណា ច្រមុះ​របស់​អ្នក​ចូរ​ឱ្យ​លូតលាស់​ដុះ​ឡើង​ដូច​ពូជ​ទាំង​នោះ​ចុះ ឯ​ខ្ញុំ​ត្រូវ​ការ​សូម​ផ្កា​អ្នក អ្នក​ចូរ​ឱ្យ​ផ្កា​ដល់​ខ្ញុំ ។



បុរស​អ្នក​រក្សា​ស្រះ​ឈូក​ក៏​ខឹង​អន់​ចិត្ត មិន​ឱ្យ​ផ្កា​ឈូក​ដល់​សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ​ឡើយ ព្រោះ​សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ​ពោល​ពាក្យ​មុសាវាទ ។ ឯ​សេដ្ឋី​បុត្រ​ជា​គម្រប់​បី កាល​រៀប​នឹង​សូម​ផ្កា​ក៏​ពោល​ពាក្យ​ពិត​សូត្រ​ជា​បទ​គាថា​ថា ឧភោបិ បលបន្តេ តេ អបិ បទុមានិ ទស្សតិ វជ្ជុំ វា តេ ន វា វជ្ជុំ នត្ថិ នាសាយ រូហនា ទេហិ សម្ម បទុមានិ តស្ស មេ សម្ម យាចិតោ ប្រែ​ថា សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ ពោល​ពាក្យ​មិន​ពិត​ចំពោះ​អ្នក​ដោយ​គំនិត​គិត​ថា អ្នក​នឹង​ឱ្យ​ផ្កា​មិន​ខាន ក៏​នាំ​គ្នា​ពោល​ពាក្យ​ប្រៀបធៀប​ក្ដី មិន​ពោល​ក្ដី ពាក្យ​នោះ​មិន​ជា​ប្រមាណ​ដល់​ចិត្ត​អ្នក ឯ​ចំណែក​ខ្ញុំ​ៗ​គិត​ថា ធម្មតា​ច្រមុះ​បើ​កំបុត​ហើយ​វា​មិន​ដែល​ដុះ​វិញ​ទេ តែ​ពាក្យ​នេះ​ខ្ញុំ​មិន​ពោល​សំដៅ​ដល់​ច្រមុះ​អ្នក​ទេ ខ្ញុំ​មក​នេះ​មាន​បំណង​តែ​នឹង​សូម​ផ្កា​ប៉ុណ្ណោះ អើ​សម្លាញ់​ ខ្ញុំ​ត្រូវ​ការ​សូម​ផ្កា​អ្នក ចូរ​សម្លាញ់ ​អ្នក​ឱ្យ​ផ្កា​ដល់​ខ្ញុំ​ដោយ​ស្រួល​ចុះ បុរស​អ្នក​រក្សា​ស្រះ​ឈូក​ក៏​តប​ថា អ្នក​ទាំង​ពីរ​នាក់​នោះ​ពោល​ពាក្យ​មុសាវាទ ឯ​អ្នក​នេះ​ពោល​ពាក្យ​តាម​សភាវៈ​ពិត ខ្ញុំ​នឹង​ឱ្យ​ផ្កា​ដល់​អ្នក ថា​ហើយ​ក៏​កាច់​ផ្កា​យក​មក​ចង​ជា​បាច់​ហុច​ឱ្យ​ទៅ ។



បុគ្គល​អ្នក​ប្រព្រឹត្ត​ពោល​ពាក្យ​មុសាវាទ​ហើយ នឹង​ខាត​លាភ​ដូច​រឿង​សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ​ឯង អ្នក​លះ​ចោល​មិន​ពោល​ពាក្យ​មុសាវាទ​ហើយ នឹង​បាន​លាភ​ចម្រើន​ដូច​សេដ្ឋី​បុត្រ​ជា​គម្រប់​បី ដែល​នាំ​មក​ក្នុង​រឿង​ជា​មួយ​គ្នា​នេះ ។ ចប់​រឿង​សេដ្ឋី​បុត្រ៣​នាក់ ។

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕