30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៩,២៤៣
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៩៧,០៤៤
សរុប ៣៨៥,៣៨៣,៧៣៧
អានអត្ថបទ
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៤,៩៧២ ដង)

ទោសការពោលនូវពាក្យរាយមាយឥតប្រយោជន៍



 

ទោសសម្ផប្បលាប (ពោលនូវពាក្យរាយមាយឥតប្រយោជន៍) សេចក្ដី​ថា បុគ្គល​ឯ​ណា​ពោល​ពាក្យ​ឥត​ប្រយោជន៍​ឥត​ផល បុគ្គល​នោះ​ឯង​ឈ្មោះ​ថា អធម្ម​វាទី អធម្ម​វាទី​បុគ្គល​នោះ​ឈ្មោះ​ថា ជា​អ្នក​ធ្វើ​ព្រះ​សទ្ធម្ម​គឺ​សាសនា​ព្រះ​ពុទ្ធ​ឱ្យ​វិនាស​ទៅ​ឆាប់ ។

ហេតុ​ដូច្នោះ បាន​ជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្ដែង​កបិល​សូត្រ​ក្នុង​គម្ពីរ​ឯក​និបាតង្គុត្តរ​ដូច្នេះ​ថា យេបិ តេ ភិក្ខវេភិក្ខ អធម្មំ ធម្មោតិ ទីបេន្តិ តេបិ ភិក្ខវេ ភិក្ខូ ពហុជនាហិតាយ បដិបន្នា ពហុជនាសុខាយ ពហុនោ ជនស្ស អនត្ថាយ អហិតាយ ទុក្ខាយ ទេវមនុស្សានំ ពហុញ្ច តេ ភិក្ខវេ ភិក្ខូ អបុញ្ញំ បសវន្តិ តេបិ មំ សទ្ធម្មំ អន្តរធាបេន្តិ ប្រែ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ណា​សម្ដែង​សភាវៈ​​មិន​មែន​ធម៌​ថា​ជា​ធម៌ (សម្ដែង​ធម៌​ពិត​ថា​មិន​មែន​ជា​ធម៌​វិញ) ម្នាល​ភិក្ខុ​ទាំងឡាយ​ភិក្ខុ​ទាំង​នោះ​ឈ្មោះ​ថា ជា​អ្នក​ប្រតិបត្តិ​ដើម្បី​មិន​ឱ្យ​ជា​ប្រយោជន៍​នឹង​សេចក្ដី​សុខ​ដល់​ជន​ច្រើន ឈ្មោះ​ថា ជា​អ្នក​ប្រតិបត្តិ​ដើម្បី​មិន​ឱ្យ​ជា​ប្រយោជន៍​នឹង​មិន​បាន​ជា​គុណ​ដល់​ជន​ច្រើន (គ្រាន់​តែ​ជា​អ្នក​ប្រតិបត្តិ) ដើម្បី​សេចក្ដី​ទុក្ខ​ដល់​ទេវតា​និង​មនុស្ស​ទាំងឡាយ ម្នាល​ភិក្ខុ​ទាំងឡាយ​ភិក្ខុ​នោះ​តែង​សោយ​នូវ​ទោស​មាន​ប្រមាណ​ច្រើន (មិន​តែ​ប៉ុណ្ណោះ​សោត) ភិក្ខុ​នោះ​ឈ្មោះ​ថា ធ្វើ​ព្រះ​សទ្ធម្ម​គឺ​សាសនា​របស់​តថាគត​ឱ្យ​សាប​សូន្យ​ទៅ ។



ដូច​រឿង​កបិល​ភិក្ខុ​ដែល​នាំ​មក​សម្ដែង​ក្នុង​គម្ពីរ​ធម្មបទ​នោះ ។ សេចក្ដី​ថា កាល​ក្នុង​សាសនា​ព្រះ​ពុទ្ធ​ព្រះ​នាម​កស្សបៈ មាន​ភិក្ខុ​មួយ​រូប​ឈ្មោះ​កបិល​ភិក្ខុ អ្នក​ចេះ​ចាំ​ព្រះ​ត្រៃបិដក​មាន​បរិវារ​ច្រើន​ផង មាន​លាភ​ច្រើន​ផង ក៏​មាន​ចិត្ត​ស្រវឹងដោយ​ការ​នៃ​ខ្លួន​ជា​ពហុស្សូត ប្រកាន់​មានះ​​រឹង​ត្អឹង ព្រោះ​តណ្ហា​គ្រប​សង្កត់​ក៏​ពោល​ពាក្យ​ញាំ​ញី​បង្កាច់​បង្កិន​របស់​គួរ​ក្នុង​ធម៌​វិន័យ ត្រឡប់​ថា​មិន​គួរ របស់​មិន​គួរ​ក្នុង​ធម៌​វិន័យ ត្រឡប់​ថា​គួរ​វិញ ភិក្ខុ​ដែល​ត្រឹម​ត្រូវ​ក្នុង​​​វិន័យ​ ពោល​ហាម​ប្រាម​ក៏​មិន​ស្ដាប់​ ប្រែ​ជា​ជេរ​ប្រទេច​ដល់​ភិក្ខុ​ទាំង​នោះ​វិញ ដោយ​ពាក្យ​ផរុសវាទ លុះ​ច្យុត​អំពី​មនុស្ស​លោក​នេះ ក៏​ទៅ​ឆេះ​ក្នុង​អវិចី​នរក​អស់​កាល​ដ៏​យូរ​រវាង​មួយ​ពុទ្ធន្តរ សេស​ផល​ពី​នោះ​មក​កើត​ជា​ត្រី​ឆ្ពិន​មាស​ក្នុង​ស្ទឹង​អចិរវតី មាន​មាត់​ស្អុយ​អាក្រក់ ព្រោះ​ជេរ​ប្រទេច​ភិក្ខុ​ផង​គ្នា មាន​សម្បុរ​ល្អ​ដូច​មាស ព្រោះ​ទ្រទ្រង់​ព្រះ​ត្រៃ​បិដក​ក្នុង​កាល​នោះ ។

ហេតុ​ដូច្នេះ​ពាក្យ​ពោល​ជា​សម្ផប្ប​លាប ដែល​អ្នក​ប្រាជ្ញ​មិន​រាប់​ថា​ជា​ធម៌ បុគ្គល​គប្បី​លះ​ចោល​ចេញ ពាក្យ​ពោល​ជា​អសម្ផប្ប​លាប​ដែល​អ្នក​ប្រាជ្ញ​រាប់​ថា​ជា​ធម៌ បុគ្គល​គប្បី​ពោល​ចុះ ។ ចប់​រឿង​កបិល​ភិក្ខុ

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥៨២ ដង)
សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,២៩៧ ដង)
បុ​រស​ចាស់​មាន​ប្រ​ពន្ធ​ក្រ​មុំ ដូច​បាន​ដុំ​ភ្លើង
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៣៣១ ដង)
ស្រលាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំ​ណី ស្គាល់​គុណ​ទោស​ពៃរ៍ទើបបាន​សុខា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.13
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿