30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៥,៥០៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៥៣,៣១០
សរុប ៣៨៥,៤៤០,០០៣
អានអត្ថបទ
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៣,៣៥៦ ដង)

គុណ​អ្នក​ស្ដាប់​សុភាសិត​ជា​សាធារណៈ



 

សេចក្ដី​ថា កិរិយា​ស្ដាប់​ធម៌​ទេសនា​ទាំងអស់​ក្ដី ស្ដាប់​ចម្រៀង​ដែល​ប្រកប​ដោយ​ធម៌​ក្ដី ក៏​រាប់​ថា ស្ដាប់​សុភាសិត​ទាំងអស់​នោះ សម​ដូច​មាន​និទាន​ថា កាល​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បរិនិព្វាន​ហើយ មាន​ភិក្ខុ៦០រូប​ក្នុង​សីហលទ្វីប ជា​អ្នក​រៀន​វិបស្សនា បាន​ឮ​ចម្រៀង​មនុស្ស​ស្រី​ម្នាក់​អ្នក​រក្សា​ស្រែ​ក្នុង​ស្រុក​លង្កា ច្រៀង​ប្រកប​ដោយ​សំវេជ្ជនីយ​ធម៌៤ម៉ាត់​គឺ កើត ចាស់ ឈឺ ស្លាប់ ភិក្ខុ​ទាំង​នោះ​កាន់​យក​មក​ពិចារណា​ជា​អារម្មណ៍ ក៏​លុះ​ព្រះ​អរហត្ត​ផល​ក្នុង​ពេល​នោះ ។



មាន​ភិក្ខុ​មួយ​រូប​ទៀត ឈ្មោះ​តិស្សៈ ជា​អ្នក​រៀន​វិបស្សនា​ដែរ បាន​ឮ​ចម្រៀង​មនុស្ស​ស្រី​ម្នាក់ ចុះ​កាច់​ផ្កា​ឈូក​ក្នុង​ស្រះ​ច្រៀង​ដោយ​ទំនុក​ថា​ផ្កា​ឈូក​អើយ​រីក​ស្រស់​តែ​ពេល​ព្រឹក ល្គឹក​បើ​ពេល​ល្ងាច​ស្វិត​ស្រពោន​វិញ ដោយ​កំដៅ​ព្រះ​អាទិត្យ​មាន​ឧបមា​យ៉ាង​ណា មនុស្ស​សត្វ​ទាំងឡាយ​អើយ តែង​ស្វិត​ស្រពោន​ជ្រួញ​ជ្រីវ​ទន់​ទោរ​ទៅ​ដោយ​កម្លាំង​ជរា​ញាំញី​គ្រប​សង្កត់ ក៏​មាន​ឧបមេយ្យ​ដូច​ផ្កា​ឈូក​នោះ​ដែរ ។

តិស្ស​ភិក្ខុ​កាន់​យក​មក​ពិចារណា​ជា​អារម្មណ៍ ក៏​បាន​លុះ​ព្រះ​អរហត្ត​ផល​ក្នុង​ពេល​នោះ ។ មាន​រឿង​មួយ​ទៀត​ថា កាល​ក្នុង​ចន្លោះ​ពុទ្ធ​កាល​មាន​បុរស​ម្នាក់​នាំ​កូន​ប្រុស​របស់​ខ្លួន៧នាក់​ដើរ​មក​ពី​ព្រៃ លុះ​ដើរ​មក​ដល់​ស្រុក​បាន​ឮ​ចម្រៀង​មនុស្ស​ស្រី​ម្នាក់​កំពុង​ស្រិត​អង្ករ​ច្រៀង​ដោយ​ទំនុក​ថា សរីរាង​កាយ​យើង​នេះ គឺ​អំណាច​ជរា​ញាំញី​ឱ្យ​ស្វិត​ស្រពោន​ជ្រួញ​ជ្រីវ​ទៅ ពណ៌​សម្បុរ​ស្បែក​ដែល​អាស្រ័យ​សរីរាងកាយ យើង​នេះ​សោត ក៏​បែក​ធ្លាយ​ទៅ​ដោយ​កម្លាំង​មរណៈ សរីរាង​កាយ​យើង​នេះ តែ​ច្រឡំ​ដោយ​គ្រឿង​ចង្អៀត​ចង្អល់​នៃ​ម្រឹត្យុ​គឺ​សេចក្ដី​ស្លាប់ ជា​សម្បុក​នៃ​ហ្វូង​ដង្កូវ​ជា​កន្លែង​សម្រាប់​ដាក់​របស់​ស្មោក​គ្រោក​ផ្សេងៗ ជា​ភាជន៍​សម្រាប់​តម្កល់​របស់​មិន​ស្អាត ​សរីរាង​កាយ​នេះ​ប្រហែល​ដោយ​កំណាត់​ឈើ ។

បុរស​ជា​បិតា​ព្រម​និង​កូន​ទាំង៧នាក់ បាន​កាន់​យក​មក​ពិចារណា​ជា​អារម្មណ៍ ក៏​បាន​សម្រេច​ពោធិញ្ញាណ​ជា​ព្រះ​បច្ចេក​ពុទ្ធ​ទាំងអស់​គ្នា​គ្រា​នោះ​ឯង ។ និទាន​ទាំង​បី​រឿង​ដែល​នាំ​មក​នេះ អ្នក​ប្រាជ្ញ​រាប់​ថា ចម្រៀង​នោះ​ជា​សុភាសិតា​វាចា​ដោយ​ពិត ។ គុណ​អ្នក​ស្ដាប់​សុភាសិត​សាធារណ​ចប់ ។

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦៥៦ ដង)
បុគ្គល​ដែល​មាន​មិត្ត​ និយាយ​ចាក់​បណ្តោយ​ឲ្យ​តែ​គាប់​ចិត្ត​
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ១១,៧២០ ដង)
គាថា​របស់​ព្រះ​អធិមុត្តត្ថេរ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៦៥,២៦៥ ដង)
បុណ្យ​នៃ​ការ​បូជា​ព្រះ​ធាតុ​ របស់​ព្រះ​សាស្តា​
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៧០,៩៥៨ ដង)
សម្លឹង​ដោយ​បញ្ញា នឹង​ឃើញ​សេចក្ដី​ប្រាថ្នា​ល្អ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.72
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿