30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦២,៥៦៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧១៣,១៨៣
សរុប ៣៨៩,៧៩៥,៦៦៧
អានអត្ថបទ
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២,៩៦៥ ដង)

កម្មបថវគ្គ ទី ៧ ឬ កម្មបថ ៨០



ស្តាប់សំឡេង

 

កម្មបថវគ្គ ទី៧

បាណាតិបាតីសូត្រ ទី១
[១១៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ រមែងកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺបុគ្គលដែលសម្លាប់សត្វ ដោយខ្លួនឯង ១ ដឹកនាំអ្នកដទៃ ក្នុងការសម្លាប់សត្វ ១ ពេញចិត្តក្នុងការសម្លាប់សត្វ ១ ពោលសរសើរការសម្លាប់សត្វ [ការរាប់ ៤ៗនោះ ឲ្យរាប់ក្នុងមួយបទៗ គឺក្នុងមួយបទៗ ចែកការធ្វើជា៤ គឺធ្វើខ្លួនឯង ដឹកនាំអ្នកដទៃ ពេញចិត្ត និយាយសរសើរ។] ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការនេះ រមែងកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ រមែងកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺបុគ្គលវៀរចាកការសម្លាប់សត្វដោយខ្លួនឯង ១ ដឹកនាំអ្នកដទៃ ក្នុងការវៀរចាកការសម្លាប់សត្វ ១ ពេញចិត្តក្នុងការវៀរចាកការសម្លាប់សត្វ ១ ពោលសរសើរការវៀរចាកការសម្លាប់សត្វ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការនេះ រមែងកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។

អទិន្នាទាយីសូត្រ ទី២
[១១៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ រមែងកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺបុគ្គលជាអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យដោយខ្លួនឯង ១ ដឹកនាំបុគ្គលដទៃ ក្នុងការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ពេញចិត្តក្នុងការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ពោលសរសើរការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១។ អម្បាលនេះ។បេ។ គឺបុគ្គលជាអ្នកវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យដោយខ្លួនឯង ដឹកនាំអ្នកដទៃ ក្នុងការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ពេញចិត្តក្នុងការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ពោលសរសើរការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យអម្បាលនេះ។បេ។

មិច្ឆាចារីសូត្រ ទី៣
[១១៦] ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងកាមេសុមិច្ឆាចារ ពេញចិត្ត ក្នុងកាមេសុមិច្ឆាចារ ពោលសរសើរកាមេសុមិច្ឆាចារ  អម្បាលនេះ។បេ។ ជាអ្នកវៀរចាកកាមេសុមិច្ឆាចារដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកកាមេសុមិច្ឆាចារ ពេញចិត្តក្នុងការវៀរចាកកាមេសុមិចា្ឆចារ ពោលសរសើរការវៀរចាកកាមេសុមិច្ឆាចារ។ អម្បាលនេះ។បេ។

មុសាវាទីសូត្រ ទី៤
[១១៧] ជាអ្នកនិយាយកុហក ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងមុសាវាទ ពេញចិត្តក្នុងមុសាវាទ ពោលសរសើរមុសាវាទ។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកមុសាវាទ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកមុសាវាទ ពេញចិត្តក្នុងការវៀរចាកមុសាវាទ ពោលសរសើរការវៀរចាកមុសាវាទ។ អម្បាលនេះ។បេ។

បិសុណវាចាសូត្រ ទី៥
[១១៨] ជាអ្នកពោលពាក្យញុះញង់ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងបិសុណាវាចា ពេញចិត្តក្នុងបិសុណាវាចា ពោលសរសើរបិសុណាវាចា។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកបិសុណាវាចា ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកបិសុណាវាចា ពេញចិត្តក្នុងការវៀរចាកបិសុណាវាចា ពោលសរសើរការវៀរចាកបិសុណាវាចា។ អម្បាលនេះ។បេ។

ផរុសវាចាសូត្រ ទី៦
[១១៩] ជាអ្នកនិយាយពាក្យអាក្រក់ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងផរុសវាចា ពេញចិត្ត ក្នុងផរុសវាចា ពោលសរសើរផរុសវាចា។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកផរុសវាចា ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកផរុសវាចា ពេញចិត្ត ក្នុងការវៀរចាកផរុសវាចា ពោលសរសើរការវៀរចាកផរុសវាចា។ អម្បាលនេះ។បេ។

សម្ផប្បលាបសូត្រ ទី៧
[១២០] ជាអ្នកពោលពាក្យឥតប្រយោជន៍ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងសម្ផប្បលាបៈ ពេញចិត្ត ក្នុងសម្ផប្បលាបៈ ពោលសរសើរសម្ផប្បលាបៈ។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកសម្ផប្បលាបៈ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកសម្ផប្បលាបៈ ពេញចិត្តក្នុងការវៀរចាកសម្ផប្បលាបៈ ពោលសរសើរការវៀរចាក សម្ផប្បលាបៈ។ អម្បាលនេះ។បេ។

អភិជ្ឈាលុសូត្រ ទី៨
[១២១] ជាអ្នកមានចិត្តសំឡឹងរំពៃទ្រព្យអ្នកដទៃ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងអភិជ្ឈា ពេញចិត្ត ក្នុងអភិជ្ឈា ពោលសរសើរអភិជ្ឈា។ អម្បាលនេះ។បេ។ ជាអ្នកមានចិត្តមិនរំពៃ (ទ្រព្យអ្នកដទៃ) ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងអនភិជ្ឈា ពេញចិត្ត ក្នុងអនភិជ្ឈា ពោលសរសើរអនភិជ្ឈា។ អម្បាលនេះ។បេ។

ព្យាបន្នចិត្តសូត្រ ទី៩
[១២២] ជាអ្នកមានចិត្តព្យាបាទ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃក្នុងព្យាបាទ ពេញចិត្ត ក្នុងព្យាបាទ ពោលសរសើរព្យាបាទ។ អម្បាលនេះ។បេ។ ជាអ្នកមានចិត្តមិនព្យាបាទ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការមិនព្យាបាទ ពេញចិត្ត ក្នុងការមិនព្យាបាទ ពោលសរសើរការមិនព្យាបាទ។ អម្បាលនេះ។បេ។

មិច្ឆាទិដ្ឋិសូត្រ ទី១០
[១២៣] ជាអ្នកយល់ខុស ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃក្នុងសេចក្ដីយល់ខុស ពេញចិត្ត ក្នុងសេចក្ដីយល់ខុស ពោលសរសើរសេចក្ដីយល់ខុស។ អម្បាលនេះ។បេ។ ជាអ្នកយល់ត្រូវដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងសេចក្ដីយល់ត្រូវ ពេញចិត្ត ក្នុងសេចក្ដីយល់ត្រូវ ពោលសរសើរសេចក្ដីយល់ត្រូវ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤នេះ រមែងកើតក្នុងឋានសួគ៌ ដូចគេនាំទៅដាក់។

ចប់ កម្មបថវគ្គ ទី៧។

កម្មបថវគ្គ ទី ៧ ឬ កម្មបថ ៨០
បិដកភាគ ៤៣ ទំព័រ ២៧៨ ឃ្នាប ១១៤

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៣,០៩០ ដង)
ធម៌ដែលនាំឲ្យពួកអកុសលចម្រើនឡើង
ផ្សាយ : ១៨ មេសា ឆ្នាំ២០២២ (អាន: ៣,៥២៩ ដង)
ភូមិចាលសូត្រ ទី ១០ (ទ្រង់ដាក់ អាយុសង្ខារ)
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣ (អាន: ២,២០១ ដង)
ប្រពន្ធត្រូវគោរពប្រតិបត្តិប្ដី
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ២,៨៣០ ដង)
ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មាន​សេចក្តី​ទុក្ខ​ច្រើន​
ផ្សាយ : ២០ មីនា ឆ្នាំ២០២៤ (អាន: ២,៣០៨ ដង)
អារាម​ទាយ​កត្ថេ​រាប​ទាន ទី៧
ផ្សាយ : ១១ កុម្ភះ ឆ្នាំ២០២៣ (អាន: ៤,៨២៥ ដង)
ទោស ៥ យ៉ាង របស់បុគ្គលនិយាយច្រើន
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៤,៧៥៧ ដង)
តួនាទីព្រះសង្ឃនិងតួនាទីពុទ្ធបរិស័ទ្ធ
ផ្សាយ : ២៦ មេសា ឆ្នាំ២០២៣ (អាន: ៣,៣៣៥ ដង)
សាស្ដាជាអសព្វញ្ញូតែងពោលខុស
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.97
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿