30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤,៤៦៩
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៦៧០,២៨៣
សរុប ៣៩០,៧៥២,៧៦៧
អានអត្ថបទ
ផ្សាយ : ១៥ កុម្ភះ ឆ្នាំ២០២២ (អាន: ៣,៦៨៨ ដង)

អច្ឆរិយព្ភូតធម្មសូត្រ



 

សម័យមួយ  ព្រះដ៏មានព្រះភាគ  ទ្រង់គង់នៅនាវត្តជេតពន  ជិតក្រុងសាវត្ថី ។  ភិក្ខុទាំងឡាយសន្ទនាគ្នាអំពីសេចក្ដីអស្ចារ្យរបស់ព្រះដ៏មានព្រះភាគ  ក្នុងកាលនោះ  ព្រះដ៏មានព្រះភាគ  ទ្រង់ត្រាស់ឱ្យព្រះអានន្ទសម្ដែងអំពីសេចក្ដីអស្ចារ្យ  ចម្លែកនៃព្រះតថាគតជាភិយ្យោភាព  ក្នុងទីនេះចុះ ។

១-ព្រះអង្គទ្រង់មាននូវសតិសម្បជញ្ញៈ  កើតនៅក្នុងពួកទេវតាជាន់តុសិត   គឺព្រះអង្គមានសតិសម្បជញ្ញៈតាំងពីនៅជាព្រះវេស្សន្ដរថាព្រះអង្គនឹងកើតនៅតុសិតទេវលោក  បន្ទាប់អំពីជាតិនេះ  លុះដល់កើតហើយ  ក៏មាននូវសតិសម្បជញ្ញៈទាន់ពេលវេលាក្នុងឋានតុសិតនោះឯង ។

២-ព្រះអង្គទ្រង់មាននូវសតិសម្បជញ្ញៈ  ឋិតនៅក្នុងពួកទេវតាជាន់តុសិតនោះ  គឺ  អតិឥដ្ឋារម្មណ៍មិនគ្របសង្កត់ព្រះអង្គ ។

៣-ព្រះអង្គទ្រង់ឋិតនៅក្នុងឋានតុសិត រហូតដល់អស់អាយុ  ព្រោះការបំពេញនូវអភិនីហារបារមីរបស់ព្រះអង្គគ្រប់គ្រាន់ហើយ មិនដូចជាតិមុនៗ  ដែលព្រះអង្គទ្រង់ឋិតនៅក្នុងទេវលោក  ឬព្រហ្មលោកអាយុវែងៗ     ព្រះអង្គតែងធ្វើនូវអធិមុត្តិកាលកិរិយា    ចុតិមកកើតជា មនុស្សបំពេញព្រះបារមីនោះឡើយ ។
    
៤-ព្រះអង្គទ្រង់មានសតិសម្បជញ្ញៈច្យុតចាកឋានតុសិត  ចុះកាន់គភ៌នៃព្រះវរមាតា  ទាំងមានសតិសម្បជញ្ញៈឋិតនៅក្នុងព្រះគភ៌  និងពេលប្រសូតទៀតផង ។  ព្រះអគ្គសាវ័កទាំងពីរអង្គ  និងព្រះ-បច្ចេកពុទ្ធទាំងឡាយ  មានសតិសម្បជញ្ញៈដឹងពេលចុះកាន់ផ្ទៃ  និងពេលតាំងនៅក្នុងផ្ទៃ   ចំណែកព្រះអសីតិមហាសាវ័កដទៃ   ដឹងតែពេលចុះកាន់ផ្ទៃប៉ុណ្ណោះ  ឯចំណែកជនដទៃទៀត  អត់ដឹងគ្រប់កាលទាំងបី ។

៥-ពេលព្រះអង្គទ្រង់យាងចុះកាន់ព្រះគភ៌  មានពន្លឺដល់លោកន្តរនរក ។
    
៦-មហារាជទាំង ៤ យាងមករក្សាព្រះអង្គដែលគង់នៅក្នុងផ្ទៃនៃព្រះវរមាតា ។
    
៧-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ  ព្រះវរមាតាមានសីលដោយប្រក្រតី ។       
    
៨-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ  ព្រះវរមាតាមិនមានចំណង់ក្នុងកាមគុណទៅរកបុរសណាឡើយរួមទាំងព្រះពុទ្ធបិតាផង  ទាំងបុរសណានោះក៏មិនអាចមកប្រព្រឹត្តកន្លងព្រះវរមាតាបានដែរ ។
    
៩-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ ព្រះវរមាតាសម្បូណ៌ទៅដោយកាមគុណទាំង ៥  ( វៀរបុរសក្នុងរឿងទី ៨ ) ។
    
១០-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ  ព្រះវរមាតាមិនមានអាពាធ
ណាមួយ  ទាំងបានទតឃើញព្រះបរមពោធិសត្វក្នុងផ្ទៃទៀតផង ។
    
១១-ពេលប្រសូតព្រះបរមពោធិសត្វបាន ៧ ថ្ងៃ  ព្រះវរមាតារមែងធ្វើមរណកាលទៅកើតក្នុងឋានតុសិតទេវលោក ។
    
១២-ព្រះវរមាតា  ទ្រង់គភ៌ ១០ខែគត់  ទើបប្រសូត 
    
១៣-ព្រះវរមាតា  ទ្រង់ប្រថាប់ឈរប្រសូតព្រះបរមពោធិសត្វ
    
១៤-ពេលប្រសូតព្រះបរមពោធិសត្វ  ទេវតាទទួលមុន  ទើបមនុស្សទទួលក្រោយ ។
    
១៥-ពេលប្រសូតព្រះបរមពោធិសត្វ  ព្រះអង្គប្រសូតមិនទាន់ដល់ផែនដីផង  ទេវបុត្រ ៤ អង្គ  គឺមហារាជទាំង ៤  ទទួលព្រះបរម-ពោធិសត្វ  មកតាំងនៅចំពោះព្រះភក្ត្រនៃព្រះវរមាតា  ហើយពោលថា  សូមព្រះនាងទេវីមានព្រះហឫទ័យរីករាយចុះ  ព្រះរាជបុត្រមានស័ក្ដិធំរបស់ព្រះនាង  ទ្រង់បានប្រសូតហើយ ។
    
១៦-ពេលប្រសូតព្រះបរមពោធិសត្វ  ទ្រង់ស្អាតវិសេស  គឺ មិនមានប្រឡាក់អ្វីឡើយ ។
    
១៧-ពេលប្រសូត  មានធារទឹកក្ដៅ  និងធារទឹកត្រជាក់ហូរធ្លាក់ពីអាកាសសម្រាប់ប្រើប្រាស់ពេលនោះ ។
    
១៨-ពេលប្រសូត  ព្រះបរមពោធិសត្វចុះពីដៃមនុស្សហើយ  ទ្រង់យាង ៧ ជំហាន  ទ្រង់ក្រឡេកមើលគ្រប់ទិស  រួចហើយទើបទ្រង់បន្លឺនូវអាសភិវាចាថា 
អគ្គោហមស្មិ  លោកស្ស
ជេដ្ឋោហមស្មិ  លោកស្ស
សេដ្ឋោហមស្មិ  លោកស្ស
អយមន្តិមា  មេ  ជាតិ  នត្ថិទានិ  បុនព្ភវោតិ ។

    
១៩-មានពន្លឺភ្លឺស្វាងពេលប្រសូតព្រះបរមពោធិសត្វ  ដូចពេលទ្រង់យាងចុះកាន់ព្រះគភ៌ដែរ ។
    
២០-វិទិតា  សង្ខារធម៌បានប្រាកដដល់ព្រះពុទ្ធអង្គ  ដោយការកើត   តាំងនៅ   និងរលត់ទៅ   ដោយឥតមានបុគ្គលណាជ្រាបដូចព្រះអង្គឡើយ  គឺមិនមានធម៌អ្វីដែលមិនច្បាស់លាស់ចំពោះព្រះពុទ្ធអង្គនោះទេ ។
    
ព្រះអានន្ទដ៏មានអាយុ បានសម្ដែងនៅក្នុងព្រះសូត្រនេះហើយព្រះបរមសាស្ដាទ្រង់ពេញព្រះហឫទ័យ  ភិក្ខុទាំងនោះ  ក៏មានចិត្តត្រេកអររីករាយ ។
     
សូមអនុមោទនា !

ជំនួយសតិ២៣
ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៥,៦៨៣ ដង)
ផ្លូវដ៏ប្រសើរសម្រាប់ជីវិត
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ៦៤,១០៣ ដង)
សម្ដី​មនុស្ស​​និង​សត្វ​យំ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៥០,៥៤៦ ដង)
គុណ​តម្លៃ​ពិត​របស់​វត្ថុ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥២,៨៩៤ ដង)
អានិសង្ស​បោស​សម្អាត​ទី​លាន​ពោធិ​ព្រឹក្ស​
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៦,៩៦២ ដង)
ភ្នំមាស ២ ក៏មិនល្មមនឹងមនុស្សម្នាក់
ផ្សាយ : ៣០ មិថុនា ឆ្នាំ២០១២ (អាន: ១១,៨៥២ ដង)
ស្តាប់ការអានគម្ពីរព្រះត្រៃបិដកភាគទី ២១
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.54
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿