30
ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១១,១៦១
Today
ថ្ងៃម្សិលមិញ ១៦២,៩៦៥
ខែនេះ ៤,៣៧៧,៩៣៧
សរុប ៣៩០,៤៦០,៤២១
អានអត្ថបទ
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២ (អាន: ៣,១០៧ ដង)

ឧទានថេរគាថា




នែភ្លៀង ខ្ទមរបស់អាត្មា បានបិទបាំង​ហើយ ជាសុខ មិនមាន​ខ្យល់ អ្នកចូរ​បង្អោរ​តាម​សប្បាយ​ចុះ ចិត្តរបស់​អាត្មា ដម្កល់​ទុកល្អហើយ ជាចិត្ត​រួចស្រឡះ (ចាក​អាសវៈ) អាត្មា​មានព្យាយាម​ដុតកំដៅ​កិលេស​ជាប្រក្រតី ម្នាលភ្លៀង អ្នកចូរបង្អោរ​មកចុះ។ — ឮថា ព្រះសុភូតិត្ថេរ​មានអាយុ បានពោលគាថា​ដោយប្រការ​ដូច្នេះ។

បុគ្គលអ្នកស្ងប់រម្ងាប់ វៀរចាកបាប ពោលពាក្យ​ដោយឧបាយ​ប្រាជ្ញា ជាអ្នក​មិនរវើរ​រវាយ តែងកំចាត់​បង់នូវបាបធម៌ (ចាកខន្ធសន្តាន) ដូចខ្យល់​បក់ផ្តាច់​ស្លឹកឈើ។ — ឮថា មហាកោដ្ឋិតត្ថេរមានអាយុ បានពោល​គាថា ដោយប្រការ​ដូច្នេះ។

អ្នកចូរមើលបញ្ញានេះ របស់ព្រះតថាគតទាំងឡាយ ដូចជាភ្លើង​ដែលរុងរឿង​ក្នុងរាត្រី ព្រះតថាគត​ទាំងឡាយ ជាអ្នក​ប្រទាន​ពន្លឺចក្ខុ តែង​កំចាត់បង់​សេចក្តី​សង្ស័យ​របស់​វេនេយ្យជន ដែលមក​ហើយ។ — ឮថា កង្ខារេវតត្ថេរមានអាយុ បានពោលគាថា​ដោយប្រការ​ដូច្នេះ។

បុគ្គលគប្បីនៅរួមជាមួយនឹងពួកសប្បុរស​ជាបណ្ឌិត អ្នកឃើញ​ប្រយោជន៍ ព្រោះ​អ្នកប្រាជ្ញ​ទាំងឡាយ អ្នកមាន​ប្រាជ្ញា​ឈ្លាសវៃ មិនប្រមាទ តែងបាន​ប្រយោជន៍​ច្រើន ជ្រៅ ល្អិត​ម៉ត់ចត់ ដែលឃើញ​បានដោយក្រ។ — ឮថា បុណ្ណត្ថេរមានអាយុ ជាបុត្រ​នាងមន្តានី បានពោល​គាថាដោយ​ប្រការ​ដូច្នេះ។

ភិក្ខុណា ឈ្មោះទព្វ ដែលគេទូន្មាន​បានដោយក្រ បានទូន្មាន​ដោយការទូន្មាន (ឥន្ទ្រិយ) ជាព្រះថេរៈ​មានចិត្ត​សន្តោស ឆ្លងសេចក្តី​សង្ស័យ មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​តក់ស្លុត ភិក្ខុទព្វមល្លបុត្ត​នោះ មានចិត្ត​ខ្ជាប់ខ្ជួន បរិនិព្វាន​ហើយ។ — ឮថា ទព្វត្ថេរមានអាយុ បាន​ពោលគាថា​ដោយប្រការ​ដូច្នេះ។

ភិក្ខុណា ជាបុគ្គលម្នាក់ឯង ចូលទៅកាន់​ព្រៃត្រជាក់ ជាអ្នក​សន្តោស មានចិត្តខ្ជាប់​ខ្ជួន មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​ព្រឺរោម (ភិក្ខុនោះ ឈ្មោះថា) មានប្រាជ្ញា រក្សាកាយគតាសតិ។ — ឮថា សីតវនិយត្ថេរមានអាយុ (បានពោល) ដោយប្រការ​ដូច្នេះ។

បុគ្គលណា កំចាត់បង់​នូវសេនា​នៃមច្ចុរាជ ដូចជាជំនន់​ដ៏ធំ កំចាត់​បង់នូវ​ស្ពានបបុស ដែលមាន​កំឡាំង​ថយ ជាអ្នក​មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​តក់ស្លុត បុគ្គលនោះ ឈ្មោះថា​មានឥន្ទ្រិយ​ទូន្មាន​ហើយ មានចិត្ត​ខ្ជាប់ខ្ជួន រំលត់ទុក្ខ​ហើយ។ — ឮថា ភល្លិយត្ថេរមានអាយុ (បានពោល) ដោយប្រការ​ដូច្នេះ។

ភិក្ខុណា ដែលគេទូន្មានបាន​ដោយក្រ តែបាន​ទូន្មានខ្លួន​ឯង ដោយការ​ទូន្មាន (ឥន្ទ្រិយ) ជាអ្នកប្រាជ្ញ មានចិត្ត​សន្តោស ឆ្លងផុត​សេចក្តីសង្ស័យ មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​ព្រឺរោម ភិក្ខុនោះ ប្រាសចាក​រាគៈ មានចិត្ត​ខ្ជាប់ខ្ជួន រំលត់ទុក្ខ​ហើយ។ — វីរត្ថេរ។

ដំណើរនៃអាត្មាអញមកល្អហើយ មិនមែន​ប្រាសចាក (បញ្ញា) ទេ សេចក្តី​គិត​របស់​អាត្មាអញ​នោះ មិនមែន​ជាការ​គិតខុសទេ ព្រោះអាត្មាអញ បានសំរេច​គុណដ៏​ប្រសើរ​នោះ ក្នុងធម៌​ទាំងឡាយ ដែលព្រះមានព្រះភាគ ទ្រង់ចែកទុកហើយ។ — បិលិន្ទវច្ឆត្ថេរ។

បុគ្គលដែលបានដល់នូវវេទ ជាអ្នកសន្តោស មានខ្លួន​សង្រួមហើយ មិនជាប់​ចំពាក់​ក្នុងធម៌​ទាំងពួង គឺតណ្ហា ទិដ្ឋិទេ រមែង​កំចាត់​ចេញនូវ​សេចក្តី​អាល័យ​ក្នុងលោក​នេះ និង​លោកខាង​មុខបាន ព្រោះដឹង​ច្បាស់នូវ​ទីកើត និងទី​រលត់នៃ​លោក។ — បុណ្ណមាសត្ថេរ។

ឧទាន
និយាយអំពីសុភូតិត្ថេរ ១ មហាកោដ្ឋិតត្ថេរ ១ កង្ខារេវតត្ថេរ ១ បុណ្ណមន្តានីបុត្ត ១ ទព្វមល្លបុត្ត ១ សីតវនិយត្ថេរ ១ ភល្លិយត្ថេរ ១ វីរត្ថេរ ១ បិលិន្ទវច្ឆត្ថេរ ១ បុណ្ណមាសត្ថេរ អ្នកកំចាត់​បង់​ងងឹត ១។

ចប់ បឋមវគ្គ។
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ១១,៥៧៨ ដង)
គួររៀនកម្មដ្ឋាន​ក្នុងសំណាក់​ពុទ្ធឱរសទាំងអ្នកបានឈាន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣៥១ ដង)
នាមអ្នក​ពោល នមោ គ្រា​ដំបូង ៥ នាក់
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៧,៧០៣ ដង)
ក្នុងបេះដូងកូនមានរូបពុកម៉ែដែរទេ?
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៨,០០៧ ដង)
ការសម្តែងព្រះធម៌ និង​ការ​ស្តាប់​ព្រះធម៌
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៤៤៩ ដង)
បូជនីយដ្ឋាននៃដែនលង្កាទ្វីប
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.41
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿