ថ្ងៃ ច័ន្ទ ទី ០៨ ខែ សីហា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១០៧,៤៦៣
Today
ថ្ងៃម្សិលមិញ ១៥៥,៩៨៧
ខែនេះ ១,២៧២,៤០៨
សរុប ២៦៨,៤៦០,១២៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៨ មេសា ឆ្នាំ២០២២ (អាន: ៩២៩ ដង)

សមថភាវនា



 

សមថភាវនាមិនមែនការធ្វើសមាធិ ។ សមាធិជាសភាវធម៌ដែលតាំងមាំ ក្នុងអារម្មណ៍ ដែលបានដល់ឯកគ្គតាចេតសិក ដែលកេីតព្រមនឹងចិត្តគ្រប់ៗ ដួង ។ កាលណាចិត្តស្លុងមានអារម្មណ៍ណាមួយតាំងយូរៗ លក្ខណៈនៃឯកគ្គតាចេតសិក ក៏ប្រាកដជាសមាធិ គឺតាំង​មាំ​ណែន​ត្រង់អារម្មណ៍ណាមួយត្រឹមតែមួយប៉ុណ្ណេាះ ។ ឯកគ្គតាចេតសិកដែលកេីតព្រមនឹងអកុសលចិត្តជា មិច្ឆាសមាធិ ឯកគ្គតាចេតសិកដែលកេីតព្រមនឹងកុសលចិត្តជា សម្មាសមាធិ។

ការធ្វេីសមាធិឲ្យចិត្តផ្តេាតចំត្រង់អារម្មណ៍ណាមួយយូរៗ នេាះ កាលណាមិនប្រកបដេាយបញ្ញាទេក៏ជាមិច្ឆាសមាធិ ព្រេាះខណៈនេាះជាសេចក្តីពេញចិត្ត ដែលនឹងឲ្យចិត្តតាំងមាំណែនត្រង់អារម្មណ៍តែមួយ ។ កាលណាប្រាសចាកនូវបញ្ញាហេីយក៏មិនអាចដឹងសេចក្តីផ្សេងគ្នានៃលេាភមូលចិត្តនិងកុសលចិត្ត ព្រេាះលេាភមូលចិត្តនិងកាមាវចរកុសលចិត្តមានវេទនាប្រភេទដូចគ្នាកេីតជាមួយ គឺ៖ លេាភមូលចិត្ត ៨ ដួង មានឧបេក្ខាវេទនាកេីតរួមជាមួយ ៤ ដួង មានសេាមនស្សវេទនាកេីតរួមជាមួយ ៤ ដួង ។ កាមាវចរកុសលចិត្ត ៨ ដួង មានឧបេក្ខាវេទនាកេីតរួមជាមួយ ៤ ដួង មានសេាមស្សវេទនាកេីតរួមជាមួយ ៤ ដួង ។ ដូច្នេាះ ខណៈណាដែលឧបេក្ខាវេទនាកេីតឡេីង ឬសេាមនស្សវេទនាកេីត ឡេីង ទេីបលំបាកនឹងដឹងថា ចិត្តដែលមិនសុខមិនទុក្ខ មិនក្តៅក្រហាយ ឬខណៈដែលសេាមនស្សរីករាយជាសុខនេាះ តេីជាលេាភមូលចិត្ត ឬជាមហាកុសលចិត្ត។

សេចក្តីផ្សេងគ្នានៃលេាភមូលចិត្ត ៨ ដួង និងមហាកុសលចិត្ត ៨ ដួង គឺ៖ លេាកភមូលចិត្តមានអកុសលចេតសិកកេីតរួមជាមួយ មហាកុសលចិត្តមាន សេាភណចេតសិកកេីតរួមជាមួយ ។ អកុសលចេតសិកដែលបពា្ជាក់សេចក្តីផ្សេងគ្នានៃលេាភមូលចិត្តនិងមហាកុសលចិត្ត គឺ មិច្ឆាទិដ្ឋិ សេចក្តីឃេីញខុស និងសេាភណចេតសិកដែលបពា្ជាក់សេចក្តីផ្សេងគ្នានៃកុសលចិត្ត និងលេាកភមូលចិត្តគឺសម្មាទិដ្ឋិ ដែលជាបញ្ញាចេតសិក ។

ដូច្នេាះ សេចក្តីផ្សេងគ្នានៃលេាភមូលចិត្ត ៨ ដួង និងមហាកុសល ៨ ដួង គឺ៖ លេាភមូលចិត្ត ៨ ដួង កេីតរួមជាមួយនឹងទិដ្ឋិចេតសិក ៤ ដួង , មិនកេីតរួមនឹងទិដ្ឋិចេតសិក ៤ ដួង ។ មហាកុសលចិត្ត ៨ ដួង កេីតរួមជាមួយនឹងបញ្ញាចេតសិក ៤ ដួង, មិនកេីតរួមនឹងបញ្ញាចេតសិក ៤ ដួង ។

ដូច្នេាះ អ្នកដែលនឹងចម្រេីនសមថភាវនា ទេីបត្រូវដឹងសេចក្តីផ្សេងគ្នា នៃលេាភមូលចិត្ត និងកុសលចិត្ត មិនដូច្នេាះទេ ក៏នឹងធ្វេីសមាធិដេាយលេាភមូលចិត្ត ជាមិច្ឆាសមាធិដែលមិនប្រកបដេាយ បញ្ញា ។ ភាគច្រេីន អ្នកដែលធ្វេីសមាធិមិនត្រូវការចង់ឲ្យចិត្តរវេីរវាយ ក្តៅក្រហាយកង្វល់ទៅនឹងរឿងរ៉ាវផ្សេងៗទេ ពេញចិត្តនឹងឲ្យចិត្តតាំងនៅមាំត្រង់អារម្មណ៍ណាមួយដេាយមិនដឹងថា ខណៈដែលកំពុងត្រូវការចង់ឲ្យចិត្តផ្តេាតត្រង់អារម្មណ៍ដែលត្រូវការនេាះ មិនមែនមហាកុសលញាណសម្បយុត្ត។ 

ការចម្រេីនសមថភាវនា ជាការចម្រេីនមហាកុសលញាណសម្បយុត្ត អ្នកដែលនឹងចម្រេីន​សមថភាវនា ត្រូវជាអ្នកមានបញ្ញាឃេីញទេាសរបស់អកុសលទាំង លេាភៈ និងទាំង ទេាសៈ មិនមែនឃេីញតែទេាសរបស់ទេាសមូលចិត្ត ដែលជាការកង្វល់ចិត្ត ក្តៅក្រហាយចិត្តផ្សេងៗ ប៉ុណ្ណេាះទេ ។

អ្នកដែលមិនស្គាល់នូវកិលេស និងមិនឃេីញទេាសរបស់លេាភៈ រមែងមិនចម្រេីនសមថភាវនា ដូច្នេាះអ្នកដែលចម្រេីនសមថភាវនា ទេីបជាអ្នកត្រង់មានបញ្ញាឃេីញទេាសរបស់​លេាភៈ ​និងមានសតិសម្បជញ្ញៈ ដឹងខណៈដែលផ្សេងគ្នា នៃលេាភមូលចិត្ត និងមហាកុសលញ្ញាណសម្បយុត្តចិត្ត ទេីបនឹងចម្រេីនមហាកុសលញាណសម្បយុត្ត​កេីន​ឡេីង​ៗ រហូតអកុសលចិត្តមិនកេីតជ្រែកខ័ណ្ឌបាន រហូតដល់នឹងជាឧបចារសមាធិ ហេីយបន្លះនូវអប្បនាសមាធិ គឺបឋមជ្ឈាន កុសលចិត្តប្រកបដេាយអង្គឈាន ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា។

ការចម្រេីនសមថភាវនា ដែលនឹងឲ្យមហាកុសលញាណសម្បយុត្តចិត្តចម្រេីនឡេីងៗ រហូតដល់ជាបាទឲ្យកេីតបឋមជ្ឈានកុសលចិត្តដែលជារូបាវចរកុសលនេាះ ជាសភាវៈដែលធ្វេីបានដេាយលំបាក ព្រេាះនឹងត្រូវជាអភ័ព្វបុគ្គល ។ អភ័ព្វបុគ្គលគឺ អ្នកដែលសូម្បីចម្រេីនសមថៈ ឬវិបស្សនាក៏ដេាយ ក៏មិនអាចបន្លុះនូវឈានចិត្ត ឬ លេាកុត្តរចិត្តបានដែរ ។ អ្នកដែលជាអភ័ព្វបុគ្គល គឺអ្នកដែលកាលចម្រេីនសមថភាវនា ឬ វិបស្សនាភាវនា ក៏នឹងអាចបន្លុះឈានចិត្ត ឬ លេាកុត្តរចិត្ត នេាះ ត្រូវជាអ្នកដែល៖ 

១. មិនមានវិបាកជាគ្រឿងរារាំង “១” គឺបដិសន្ធិជា តិហេតុកៈមានបញ្ញាចេតសិកកេីតរួមជាមួយ។
២. មិនមានកម្មជាគ្រឿងរារាំង គឺមិនបានធ្វេីនូវអនន្តរិយកម្មយ៉ាងណាមួយក្នុងអនន្តរិយកម្មទាំង ៥ ដែលជាគ្រឿងរារាំង សួគ៌ មគ្គ ផល ឡេីយ។ អនន្តរិយកម្ម សម្លាប់មាតា ១ សម្លាប់បិតា ១ សម្លាប់ព្រះអរហន្ត ១ ធ្វេី្របទូស្តនឹងព្រះមានព្រះភាគឲ្យពុះពេារពងនូវព្រះលេាហិត ១ ធ្វេីសង្ឃភេទ គឺ បំបែកសង្ឃឲ្យបែកគ្នាដេាយមិនធ្វេីសង្ឃកម្មរួមជាមួយគ្នា ១។
៣. មិនមានកិលេសជាគ្រឿងរារាំង គឺមិនមាននិយតមិច្ឆាទិដ្ឋិ ៣ បានដល់ នត្ថិកទិដ្ឋិ ១ អហេតុកទិដ្ឋិ ១ អកិរិយទិដ្ឋិ ១ ។ សូម្បីថា បដិសន្ធិជា តិហេតុកៈ ប្រកបដេាយបញ្ញា តែបេីត្រេកអរ ភ្លេីតភ្លេីនក្នុងរូប សំឡេង ក្លិន រស ផេាដ្ឋព្វៈ ដេាយមិនឃេីញទេាស ក៏រមែងនឹងមិនគិតបន្ថយបន្សាត់បង់សេចក្តីភ្លេីតភ្លេីនក្នុងរូប សំឡេង ក្លិន រស ផេាដ្ឋព្វៈ ដេាយការរក្សាសីល ឬ ចម្រេីនភាវនា ឡេីយ។ ដូច្នេាះ ការអប់រំសមថភាវនាឲ្យដល់ឧបចារសមាធិ និងអប្បនាសមាធិ ទេីបមិនងាយឡេីយ មិនមែនត្រឹមតែការផ្តេាតចិត្តត្រង់​អារម្មណ៍ណាមួយដែលត្រូវការ ក៏នឹងជាមហាកុសលញ្ញាណសម្បយុត្តដែលនឹងធ្វេីឲ្យ​បន្លុះដល់ឧបចារសមាធិបាននេាះទេ ។

បេីយល់ខុសថាលេាភមូលចិត្តខណៈនេាះជាមហាកុសល ក៏នឹងធ្វេីឲ្យគិតថា និមិត្តផ្សេងទាំងឡាយដែលចិត្តតាក់តែងឲ្យកេីតឡេីងឃេីញជា នរក ជាសួគ៌ ជាទីស្ថាន ជារឿងរ៉ាវ ហេតុការណ៍ផ្សេងៗនេាះ ជាឧបចារសមាធិ និងអប្បនាសមាធិ ដែលជាឈានចិត្តថ្នាក់ផ្សេងៗ ។ ដូច្នេាះ សមថភាវនា ទេីបជារឿងល្អិតដែលនឹងត្រូវសិក្សាឲ្យយល់ត្រឹមត្រូវពិតៗ។ 

ក្នុងមួយថ្ងៃៗ ក្នុងខណៈដែលឃេីញ ឮ ធុំក្លិន ដឹងរស ដឹងផេាដ្ឋព្វៈ និងនឹកគិត អកុសលចិត្តរមែងកេីតច្រេីនជាង កុសលចិត្ត ។ កុសលចិត្តដែលកេីតក្នុងមួយថ្ងៃៗ នេាះតែងជាទានខ្លះ សីលខ្លះ ត្រឹមបន្តិចបន្តួចប៉ុណ្ណេាះក្នុងមួយថ្ងៃៗ មួយខែៗ អ្នកដែលឃេីញទេាសរបស់អកុសលទេីបអប់រំចិត្ត ឲ្យជាកុសលកេីនឡេីងជាមួយផង ក្នុងខណៈដែលមិនមែនជាទាន និងសីល ។

ការអប់រំចិត្តឲ្យស្ងប់ចាកអកុសលទាំងឡាយក្នុងមួយថ្ងៃៗ នេាះ ជាកុសលថ្នាក់សមថភាវនាក្នុងជីវិតប្រចាំថ្ងៃ សូម្បីថាមិនអាចនឹងដល់ថ្នាក់ឧបចារសមាធិ និងអប្បនាសមាធិក៏ដេាយ ក៏ជាវត្ថុដែលគួរចម្រេីន ។ តែការនឹងរំងាប់ចិត្តឲ្យស្ងប់ចាកអកុសលនេាះ ត្រូវជាបញ្ញាដែលដឹងថា ចិត្តនឹងស្ងប់ក្នុងខណៈដែលឃេីញ ឮធុំក្លិន ដឹងរស ដឹងផេាដ្ឋព្វៈ និងនឹកគិតបានយ៉ាងណាៗ នេាះ បេីមិនដូច្នេាះទេកុសលចិត្តក៏កេីតមិនបានឡេីយ។

ចិត្តដែលស្ងប់ចាកអកុសលជាសមថភាវនានេាះ ត្រូវជាកុសលចិត្តក្នុងអារម្មណ៍ ៤០ គឺ កសិណ ១០ អសុភ ១០ អនុស្សតិ ១០ អាហារេបដិកូល សញ្ញា ១ ចតុធាតុវវដ្ឋាន ១ ព្រហ្មវិហារ ៤ អរូបជ្ឈានអារម្មណ៍ ៤។

» កសិណ ១០ 
ឈ្មេាះថាកសិណ ព្រេាះអត្ថថា ធ្វេីអារម្មណ៍ទាំងអស់ ។ កសិណ ១០ បានដល់៖
១. បឋវីកសិណ រលឹកដល់តែ ដី ប៉ុណ្ណេាះ
២. អបេាកសិណ រលឹកដល់តែ ទឹក ប៉ុណ្ណេាះ
៣. តេជេាកសិណ រលឹកដល់តែ ភ្លេីង ប៉ុណ្ណេាះ
៤. វាយេាកសិណ រលឹកដល់តែខ្យល់ ប៉ុណ្ណេាះ
៥. នីលកសិណ រលឹកដល់តែ ពណ៌ខៀវ ប៉ុណ្ណេាះ
៦. បីតកសិណ រលឹកដល់តែ ពណ៌លឿង ប៉ុណ្ណេាះ
៧. លេាហិតកសិណ រលឹកដល់តែ ក្រហម ប៉ុណ្ណេាះ
៨. ឱទាតកសិណ រលឹកដល់តែ ពណ៌ស ប៉ុណ្ណេាះ
៩. អាលេាកកសិណ រលឹកដល់តែ ពន្លឺ ប៉ុណ្ណេាះ
១០. អាកាសកសិណ រលឹកដល់តែ អាកាស ប៉ុណ្ណេាះ

ចិត្តរលឹកដល់តែ ដី ជាកុសល ឬជាអកុសល ?
កាលណាបញ្ញាមិនកេីត ខណៈដែលគិតដល់ដីទេ ក៏ជាអកុសលដែលនឹងត្រូវការគិតដល់ដី ឬត្រូវការតម្កល់ផ្តេាតត្រង់ដី ។ កាលណាបញ្ញាកេីត ចិត្តដែលរលឹកដល់ដី ក៏ជាកុសល កាលដឹងថា រូបគ្រប់យ៉ាងដែលប្រាកដប្រាសចាកធាតុដីមិនបាន វត្ថុដែលធ្លាប់ពេញចិត្ត ប្រាថ្នាត្រូវការទាំងអស់នេាះ សុទ្ធត្រឹមតែជាដីប៉ុណ្ណេាះ ។ កាលណាដឹងដល់ខ្លឹមពិតៗ នៃវត្ថុទាំងពួងក្នុងលេាកដែលធ្លាប់ពេញចិត្ត ប្រាថ្នាថា ត្រឹមតែជាដីហេីយ ក៏ធ្វេីឲ្យលះបង់នូវសេចក្តីពេញចិត្តក្នុងវត្ថុទាំងឡាយ ក្នុងខណៈដែលរលឹកដឹងថា ត្រឹមតែជាដីប៉ុណ្ណេាះ។

ការដែលចិត្តនឹងជាកុសលរលឹកដល់តែដីនេាះ ប្រព្រឹត្តទៅបានដេាយលំបាក ព្រេាះពេលដែលអារម្មណ៍ខ្ទប់ភ្នែកត្រចៀក ច្រមុះ អណ្តាត កាយ ចិត្តក៏ទេារទៅតាមអារម្មណ៍នេាះៗ ទាន់ពេលភ្លាម ។ ដេាយហេតុនេះ ការចម្រេីនសមថភាវនា ដែលនឹងឲ្យចិត្តស្ងប់ចាកអកុសល តាំងមាំឡេីងនេាះ ទេីបត្រូវអាស្រ័យទីកន្លែងដែលស្ងាត់ប្រាសចាកសម្លេង អ្នករំខានរុកគួន ហេីយធ្វេីដីជាវង់មូលរាបស្មេី (បឋវីកសិណ) ប្រាសចាកទេាសមន្ទិលដែលធ្វេីឲ្យចិត្តបង្អេានទៅនឹកពេញចិត្តក្នុងរូបរាងសណ្ឋានផ្សេងៗ បាន (សេចក្តីល្អិតមានក្នុងគម្ពីរវិសុទ្ធិមគ្គសមាធិ និទេ្ទស បឋវីកសិណ) ។ ខណៈដែលមេីល បឋវីកសិណនេាះ កាលណាចិត្តរលឹកដល់ដី ្របកបដេាយបញ្ញា ជាមហាកុសលញាណសម្បយុត្ត ទេីបចិត្តនឹងស្ងប់បាន ហេីយនឹងត្រូវមេីលបឋវីកសិណដេីម្បីដាស់តឿនឲ្យរលឹកដល់ដីប៉ុណ្ណេាះជារឿយៗ ទៅ ដេីម្បីមិនឲ្យចិត្តដឹងអារម្មណ៍ដទៃ។ 

តេីលំបាកប៉ុណ្ណាទៅដែលនឹកដល់តែដីដេាយចិត្តដែលស្ងប់ចាកពីអកុសល ទាំងឡាយតាំងនៅជារឿយៗ ដេាយមេីលបឋវីកសិណដែលមិនតូចពេក មិនធំពេក មិនឆ្ងាយពេក មិនជិតពេក មិនខ្ពស់ពេក មិនទាបពេក នេាះ ។

ដូច្នេាះវិតក្កចេតសិកទេីបជាអង្គឈានដែលដាច់បាត់មិនបានឡេីយ វិតក្កចេតសិកដែលកេីតព្រមនឹងមហាកុសលញាណសម្បយុត្ត ចិត្តនឹងត្រូវច្រត់ទល់ត្រង់បឋវីកសិណ ដេាយចិត្តដែលស្ងប់ចាកពីអកុសលទាំងឡាយ ទាំងក្នុងខណៈបិទភ្នែកក្តី ឬ បេីកភ្នែកក្តី រហូតទំរាំដល់ឧគ្គហនិមិត្ត គឺនិមិត្តរបស់បឋវីកសិណដែលប្រាកដតាមផ្លូវមនេាទ្វារ ស្មេីដូចជានឹងក្នុង​ខណៈ​ដែលបេីកភ្នែក ដែលលេាកអ្នកខ្លះសូម្បីបដិសន្ធិចិត្ត និងជា, តិហេតុកៈក្តី តែឧគ្គហ​និមិត្តក៏​មិនប្រាកដឡេីយ ។

ឧគ្គហនិមិត្តនឹងប្រាកដកាលណាមហាកុសលញ្ញាណសម្បយុត្តបន្ថែមសេចក្តីស្ងប់ តាំងមាំទាំងក្នុងបឋវីកសិណរួចហេីយ តែខណៈដែលឧគ្គហនិមិត្តប្រាកដនេាះក៏នៅមិនទាន់ដល់ឧបចារសមាធិ។

ការរវ័ងរក្សាទុកឲ្យមហាកុសលញ្ញាណសម្បយុត្តចិត្ត តាំងមាំក្នុងឧគ្គហនិមិត្តតទៅ និងមាំ​ទាំ​ឡេីងនេាះមិនងាយឡេីយ ។ តាមសេចក្តីក្នុង វិសុទ្ធិមគ្គបឋវីកសិណនិទ្ទេស កាល​នីវរណៈ​ទាំងឡាយ (អកុសលដែលគ្របសង្កត់ចិត្ត) រំងាប់ទ្រេាមចុះដេាយលំដាប់ហេីយ ចិត្តរមែងស្ងប់មាំទាំជាឧបចារសមាធិ ពេលដែលមានបដិភាគនិមិត្តប្រាកដ ហាក់បីដូចជាជ្រែកឧគ្គហនិមិត្តចេញមក ។ បដិភាគនិមិត្តជានិមិត្តដែលថ្លាផូរផង់ជាងឧគ្គហនិមិត្ត ។

ខណៈដែលបដិភាគនិមិត្តប្រាកដនេាះ មហាកុសលញ្ញាណសម្បយុត្តចិត្ត ស្ងប់មាំទាំមិន​កំរេីក​ដល់ថ្នាក់ឧបចារសមាធិ គឺសមាធិដែលជិតដល់ការស្ងប់តាំងណែនក្នុងអារម្មណ៍ថ្នាក់ អប្បនាសមាធិ ដែលជាបឋមជ្ឈានចិត្ត។

ការរវាំងរក្សាទុកឲ្យមហាកុសលញ្ញាណសម្បយុត្តចិត្ត ដែលស្ងប់ដល់ថ្នាក់ឧបចារសមាធិ បានស្ងប់តទៅទៀតជារឿយៗ ហេីយបន្ថែមនូវសេចក្តីស្ងប់មាំទាំឡេីងរហូតដល់ថ្នាក់អប្បនាសមាធិដែលជាចិត្តថ្នាក់រូបាវចរៈ ជាបឋមជ្ឈានចិត្តកេីតឡេីងបាននេាះ ត្រូវរក្សាឧបចារសមាធិដែលបានហេីយ ដូចត្រូវវៀរហេតុ ដែលមិនមែនជាសប្បាយៈ (ធម៌ដែលស្រួលសប្បាយឧបត្ថម្ភគាំទ្រដល់ការចម្រេីន ភាវនា) ៧ យ៉ាងនេះគឺ៖

១. វៀរអាវាស គឺទីអាស្រ័យនៅ ដែលកាលណានៅហេីយ និមិត្តដែលមិនទាន់កេីតក៏មិនកេីត និមិត្តដែលកេីតហេីយក៏បាត់បង់ទៅវិញ។
២. វៀរគេាចរ គឺផ្លូវទៅ ដែលឆ្ងាយដាច់ពីអាវាសឬ ដែលជិតនឹងអាវាសពេក ដែលរកសុំអាហារមិនបានងាយស្រួល និងមិនសំបូណ៌។
៣. វៀរគន្លងនៃពាក្យដែលមិនសប្បាយ ដែលទាក់ទិននឹងតិរច្ឆានកថា គឺ កថាដែលមិនឧបការៈដល់បញ្ញា ដែលធ្វេីឲ្យនិមិត្តកេីតឡេីងហេីយបាត់បង់ទៅវិញ។ 
៤. វៀរបុគ្គលដែលបរិបូណ៌ទៅដេាយកិេលស ដែលខ្វល់ខ្វាយរវល់តែក្នុងកិលេស ព្រេាះធ្វេីឲ្យចិត្តកេីតសេចក្តីសៅហ្មង។
៥.៦. វៀរភេាជន និងអាកាសដែលមិនសម មិនត្រូវនឹងរាងកាយដែលនឹងធ្វេីឲ្យឈឺចាប់គ្រុនរងារ។
៧. វៀរឥរិយាបថដែលមិនធ្វេីឲ្យចិត្តតាំងមាំ។ 

កាលណាវៀរនូវវត្ថុដែលគួរវៀរ និង សេពនូវវត្ថុដែលគួរសេពហេីយ អប្បនាសមាធិក៏នៅមិនទាន់កេីត ក៏នឹងត្រូវបំពេញអប្បនាកេាសល្យឲ្យពេញលេញ គឺត្រូវប្រកបដេាយអប្បនាកេាសល្យ ចំណេះចេះដឹងឈ្លាសវៃក្នុងធម៌ដែលឧបត្ថម្ភឲ្យឈានចិត្តកេីតឡេីងបាន ១០ ប្រការ គឺ “១”៖

១- ដេាយការធ្វេីវត្ថុឲ្យជារបស់ស្អាត គឺទាំងរាងកាយ និងគ្រឿងស្លៀកដណ្តប់ និងទីអាស្រ័យនៅឲ្យស្អាត បេីមិនដូច្នេាះ ចិត្តក៏មិនភ្លឺថ្លា។
២- ដេាយការញុាំងសេចក្តីស្មេីគ្នានៃឥន្ទ្រីយ៍ ៥ គឺ សទ្ធា និងបញ្ញា វីរិយៈ និងសមាធិ ឲ្យស្មេីគ្នាដេាយសតិ។
៣- ដេាយការឈ្លាសវៃដេាយនិមិត្ត។
៤- រមែងផ្គងចិត្តដេាយសម័យដែលគួរផ្គង។
៥- រមែងសង្កត់ចិត្តដេាយសម័យដែលសង្កត់។
៦- រមែងញាុំងចិត្តឲ្យរីករាយក្នុងសម័យដែលគួរឲ្យរីករាយ។
៧- រមែងព្រងេីយចិត្តក្នុងសម័យដែលគួរព្រងេីយ ។
៨- ដេាយការវៀរបុគ្គល អ្នកដែលមិនតាំងមាំ។ 
៩- ដេាយសេពនឹងបុគ្គលអ្នកដែលតាំងមាំ។
១០- ដេាយសេចក្តីជាអ្នកមានអធ្យាស្រ័យបង្អេានទៅក្នុងគុណនេាះៗ។

បេីមិនជាអ្នកឈ្លាសវៃក្នុងអប្បនាកេាសល ១០ នេះទេ មហាកុសល ញ្ញាណសម្បយុត្តចិត្ត ក៏មិនអាចបន្ថែមសេចក្តីស្ងប់មាំទាំឡេីងទៀត រហូតជាបាទឲ្យអប្បនាសមាធិគឺរូបាវចរបឋមជ្ឈានចិត្តកេីតបានឡេីយ ។ ខណៈរូបាវចរបឋមជ្ឈានចិត្ត ដែលជាចិត្តលំដាប់ថ្នាក់មួយទៀតគឺជាចិត្តភូមិមួយទៀតកេីតឡេីង ផុតចាកអំពីសភាពចិត្តដែលជាកាមាវចរនេាះ វិថីចិត្តនឹងកេីតបន្តគ្នាតាមលំដាប់ តាមផ្លូវមនេាទ្វារជា ឈានវិថី ដូចនេះ។

ភវង្គចិត្ត ជា មហាវិបាកញ្ញាណសម្បយុត្ត 
ភវង្គចលនៈ ជា មហាវិបាកញ្ញាណសម្បយុត្ត 
ភវង្គុបច្ឆេទ ជា មហាវិបាកញ្ញាណសម្បយុត្ត
មនេាទ្វារាវជ្ជនៈ ជា អហេតុកកិរិយា
បរិកម្ម ជាមហាកុសលញ្ញាណសម្បយុត្ត
ឧបចារ ជា មហាកុសលញ្ញាណសម្បយុត្ត (ប្រភេទដូចនឹងបរិកម្ម)
អនុលេាម ជា មហាកុសលញ្ញាណសម្បយុត្ត (ប្រភេទដូចនឹងបរិកម្ម)
គេាត្រភូ ជា មហាកុសលញ្ញាណសម្បយុត្ត (ប្រភេទដូចនឹងបរិកម្ម)
បឋមជ្ឈានកុសលចិត្ត ជា រូបាវចរកុសលចិត្ត
ភវង្គចិត្ត ជា មហាវិបាកញ្ញាណសម្បយុត្ត

រូបាវចរបឋមជ្ឈានកុសលចិត្តដែលកេីតជាគ្រាដំបូងនេាះ កេីតត្រឹមតែមួយខណៈប៉ុណ្ណេាះ ។ ដល់ពេលជាខាងក្រេាយស្ទាត់ជំនាញឡេីងហេីយ ឈានចិត្តទេីបអាចកេីតរលត់បន្ត​ថែម​ឡេីង​ៗបាន ដេាយមិនមានភវង្គចិត្តកេីតជ្រែកខ័ណ្ឌឡេីយ តាមកំណត់វេលាដែលតាំងចិត្តទុកបាន ។ ឈានវិថីចិត្តដែលកេីតរលត់បន្តគ្នាដេាយមិនមានភវង្គចិត្តកេីតជ្រែកខ័ណ្ឌ​សេាះ​នេាះ ជា ឈានសមាបត្តិ គឺជាការបន្លុះដល់សភាពចិត្តដែល ស្ងប់តាំងណែនក្នុងអារម្មណ៍របស់ឈានបានតាមកំណត់វេលាដែលតាំងចិត្តទុក ។ មុនដែលឈានវិថីចិត្តដែល​កេីត​ឡេីង​នេាះ ត្រូវមានមហាកុសលញ្ញាណសម្បយុត្តចិត្តកេីតមុនគ្រប់ៗគ្រា។

មហាកុសលជវន ខណៈទី ១ ជាបរិកម្ម គឺជាបរិកម្មនៃអប្បនាសមាធិ ព្រេាះតាក់តែងអប្បនា គឺ បេីមហាកុសលដែលជាបរិកម្មមិនកេីត ចិត្តខណៈបន្ទាប់តទៅ និង អប្បនាសមាធិ គឺឈានចិត្ត ក៏កេីតមិនបាន។
មហាកុសលជវន ខណៈទី ២ ជាឧបចារ ព្រេាះចូលទៅជិតអប្បនាសមាធិ។
មហាកុសលជវន ខណៈទី ៣ ជាអនុលេាម ព្រេាះឧបការៈដល់អប្បនាសមាធិ។
មហាកុសលជវន ខណៈទី ៤ ជាគេាត្រភូ ព្រេាះឆ្លងផុតកាមាវចរភូមិ ដេីម្បីឡេីងដល់ រូបាវចរភូមិ ។ កាលដែលមហាកុសលជវន ខណៈទី ៤ រលត់ហេីយជវនវិថីចិត្តខណៈបន្ទាប់តទៅ ទេីបជារូបាវចរបឋមជ្ឈានកុសលចិត្ត។

រូបាវចរឈានកុសលចិត្ត ប្រកបដេាយអង្គ ៥ គឺ៖ វិតក្ក វិចារ បីតិ សុខ ឯកគ្គតា។ សូម្បីថាមានសេាភណចេតសិកកេីតរួមជាមួយក៏ដេាយ តែអង្គប្រកបដែលធ្វេីឲ្យរូបាវចរបឋមជ្ឈានចិត្តកេីតនេាះ បានដល់ ចេតសិក ៥ ដួងនេះសឹងជាបដិបក្ខដល់នីវរណធម៌ គឺ អកុសលធម៌ដែលគ្របសង្កត់រារាំងចិត្តមិនឲ្យដំណេីរទៅក្នុងផ្លូវស្ងប់ ។ នីវរណធម៌ ៥ គឺ៖
- កាមច្ឆន្ទនីវរណៈ បានដល់សេចក្តីត្រេកអរ ពេញចិត្តក្នុងរូបសំឡេង ក្លិន រស ផេាដ្ឋព្វៈ។
- ព្យាបាទនីវរណៈ បានដល់សេចក្តីមួរម៉ៅចិត្ត
- ថីនមិទ្ធនីវរណៈ បានដល់សេចក្តីរួញរា ក្រៀមក្រំ និងការងងុយងេាកងក់។
- ឧទ្ធច្ចកុក្កុច្ចនីវរណៈ បានដល់សេចក្តីរាយមាយ និង ការរំខានចិត្ត។
- វិចិកិច្ចានីវរណៈ បានដល់សេចក្តីសង្ស័យ មិនប្រាកដជាក់ច្បាស់ក្នុងសភាវធម៌ និងក្នុងហេតុក្នុងផលនៃសភាវធម៌។

អង្គឈាន ៥ ជាបដិបក្ខដល់នីវរណធម៌ ៥ ដេាយវិតក្កចេតសិក ច្រត់ទល់ត្រង់អារម្មណ៍ដែលធ្វេីឲ្យចិត្តស្ងប់បាន ហេីយវិចារចេតសិកតាមរវ័ងផ្គងអារម្មណ៍ដែលវិតក្កចេតសិកចុះច្រត់ទល់នេាះ ធ្វេីឲ្យចិត្តមិនរាយមាយទៅកាន់អារម្មណ៍ដទៃឡេីយ ។ បីតិចេតសិក ជាសភាពដែលឆ្អែត សុខវេទនាបន្ថែមក្រៃលែងឡេីងៗ តាមសេចក្តីឆ្អែតយ៉ាងស្ងប់នេាះ ហេីយឯកគ្គតា ដែលអង្គឈាន ៤ ឧបការៈទំនុកបំរុងហេីយ ក៏តាំងយ៉ាងមាំទាំក្នុងអារម្មណ៍ដេាយអាការនៃ បឋមជ្ឈាន ដែលប្រកបដេាយអង្គ ៥។
អង្គឈាន ៥ ជាបដិបក្ខដល់នីវរណៈ ៥ ដូចនេះគឺ “១”៖

១- វិតក្កចេតសិក ជាបដិបក្ខដល់ថីនមិទ្ធនីវរណៈ ព្រេាះពេលវិតក្កចេតសិកត្រិះរិះដល់អារម្មណ៍នៃសមថភាវនាច្រេីនឡេីងជារឿយៗ សេចក្តីរួញរាក្រៀមក្រំ និង ការងងុយងេាកងក់ ក៏រមែងកេីតមិនបាន។
២- វិចារចេតសិក ជាបដិបក្ខដល់វិចិកិច្ចានីវរណៈ ពេលវិចារចេតសិករវ័ង្គផ្គងអារម្មណ៍តាមវិតក្កចេតសិក ដែលច្រត់ទល់ចុះទៅក្នុងអារម្មណ៍នៃសមថភាវនា ជារឿយៗនេាះ សេចក្តីសង្ស័យ សេចក្តីមិនជាក់ច្បាស់ក្នុងចិត្ត ក្នុងសភាវធម៌ និង ក្នុងហេតុផលនៃសភាវធម៌ ក៏កេីតមិនបាន។ 
៣- បីតិចេតសិក ជាបដិបក្ខដល់ព្យាបាទនីវរណៈ កាលសេចក្តីស្ងប់ក្នុងអារម្មណ៍នៃសមថភាវនាកេីតឡេីង បីតិក៏ឆ្អែតស្កប់ក្នុងសេចក្តីស្ងប់នេាះក្រៃលែងឡេីង ធ្វេីឲ្យសេចក្តីព្យាបាទមួរម៉ៅចិត្ត េកីតមិនបានក្នុងរវាងនេាះ។
៤- សុខ (សេាមនស្សវេទនា) ជាបដិបក្ខដល់ឧទ្ធច្ចកុក្កុច្ចនីវរណៈ ពេលកំពុងនៅជាសុខក្នុងអារម្មណ៍របស់សមថភាវនា សេចក្តីក្តៅក្រហាយចិត្ត ការកង្វល់ចិត្ត និងសេចក្តីរាយមាយក្នុងអារម្មណ៍ដទៃ ក៏កេីតមិនបាន ព្រេាះកំពុងនៅជាសុខក្នុងសមថអារម្មណ៍ក្នុងខណៈនេាះ។
៥- ឯកគ្គតាចេតសិក ជាបដិបក្ខដល់កាមច្ឆន្ទនីវរណៈ ព្រេាះពេលសមាធិតាំងមាំក្នុងអារម្មណ៍នៃសមថភាវនាហេីយ ក៏មិនត្រេអរក្នុងកាមអារម្មណ៍ណាៗឡេីយ។

រូបាវចរបឋមជ្ឈានកុសលចិត្ត ជាអប្បនាសមាធិដែលចុះស៊ប់ែណនក្នុងអារម្មណ៍ដេាយអង្គ​ឈាន​ ៥ ។ ដូច្នេាះ សូម្បីដល់ទៅថារូបាវចរឈានកុសលនឹងកេីតឡេីង គ្រាដំបូងត្រឹមតែ​មួយ​ខណៈក៏ដេាយ កាលណាភវង្គចិត្តកេីតខ័ណ្ឌច្រេីនខណៈរលត់ទៅហេីយ មនេាទ្វារវិថីចិត្តក៏​កេីត​បន្ត ដេាយមនេាទ្វារាវជ្ជនចិត្តកេីតឡេីងរំពឹងដល់អង្គនៃឈាន ១ ខណៈ ហេីយរលត់​ទៅ រួច​ហេីយមហាកុសលញ្ញាណសម្បយុត្តចិត្ត កេីតឡេីងពិចារណាអង្គឈាននេាះ ៧ ខណៈ ហេីយ​ភវង្គចិត្តក៏កេីតខ័ណ្ឌ ។ មនេាទ្វារវិថីចិត្តកេីតឡេីង ពិចារណាអង្គឈានមួយក្នុង ១ វារៈ​ខណៈដែលមនេាទ្វារវិថីចិត្ត កេីតឡេីងពិចារណាអង្គនៃឈាននិមួយៗនៃវារៈនីមួយ​ៗ​នេាះ​ ជាបច្ចវេក្ខណវិថី ដែលត្រូវកេីតចាកអំពីឈានវិថីគ្រប់ៗគ្រា។

បញ្ញានៃអ្នកដែលបន្លុះរូបាវចរឈានកុសលចិត្ត ទេីបដឹងសេចក្តីខុសគ្នានៃអង្គឈានទាំង ៥ គឺ ដឹងសេចក្តីផ្សេងៗគ្នានៃវិតក្កចេតសិក និង វិចារចេតសិក ដឹងសេចក្តីផ្សេងគ្នានៃបីតិចេតសិក និងសុខ (សេាមនស្សវេទនាចេតសិក) និងដឹងនូវលក្ខណៈនៃឯកគ្គតាចេតសិក ដែលជាអប្បនាសមាធិ។

អ្នកចម្រេីនសមថភាវនាត្រូវមានសតិសម្បជញ្ញៈជាប្រក្រតី និងដឹងលក្ខណៈនៃចិត្ត ដែលជាកុសលនិងអកុសលដែលកេីតផ្លាស់ប្តូរគ្នា និង ជ្រែកខ័ណ្ឌគ្នាយ៉ាងរហ័សឲ្យបានត្រឹមត្រូវ ។ បេីមិនដូចយ៉ាងនេាះទេ ក៏នឹងយល់ខុសថាលេាភមូលចិត្តដែលរួមនឹងសេាមនស្សវេទនា ជាសេចក្តីស្ងប់ និងជាកុសល ។

អ្នកចម្រេីនសមថភាវនាមិនមានអាការខុសប្រក្រតី​ណា​ៗ​ឡេីយ​ ព្រេាះការចម្រេីនសមថភាវនា ជាការចម្រេីនកុសលតាមផ្លូវចិត្ត ដែលកាលណាចិត្តស្ងប់​ហេីយ ក៏នឹងប្រាកដតែនិមិត្តនៃអារម្មណ៍ ដែលធ្វេីឲ្យចិត្តបង្អេានទៅជាកុសល តាំងមាំក្រៃលែង​ឡេីងៗ ដូចអ្នកដែលចម្រេីនអាបេាកសិណ ក៏មាននិមិត្តនៃអាបេាកសិណជាអារម្មណ៍ប៉ុណ្ណេាះ គឺគ្មាននឹងទៅឃេីញនរក សួគ៌ ទេវតា ហេតុការណ៍រឿងរ៉ាវផ្សេងៗឡេីយ។

ខណៈដែលធ្វេីសមាធិហេីយឃេីញនូវភាពផ្សេងៗ ខណៈនេាះក៏មិនមែនសមថភាវនា ។ ការចម្រេីនសមថភាវនា ត្រូវជាមហាកុសលញ្ញាណសម្បយុត្តចិត្ត ដែលស្ងប់ព្រេាះរលឹកនូវអារម្មណ៍ណាមួយនៃសមថភាវនាក្នុង ៤០ អារម្មណ៍ ។ សូម្បីលេាភមូលចិត្ត ឬមហាកុសល​ញ្ញាណ​វិប្បយុត្តចិត្តនឹងមានអារម្មណ៍ណាមួយក្នុង ៤០ អារម្មណ៍ ក៏មិនមែនជាសមថភាវនាដែរ ដូចក្មេងៗ ឬមនុស្សចាស់ ដែលទន្ទេញថា ពុទ្ធេា ៗ ដេាយមិនបានរំលឹកដល់ព្រះពុទ្ធ​គុណប្រការផ្សេងៗ ក៏មិនមែនជាមហាកុសលញ្ញាណសម្បយុត្តចិត្ត ។ អ្នកដែល​ឃេីញ​សាកសព ហេីយភ័យខ្លាចក៏ជាទេាសមូលចិត្ត មិនមែនមហាកុសលញ្ញាណសម្បយុត្ត ។ អ្នកដែលព្យាយាមធ្វេីទាំងមិនជាក់ប្រាកដក្នុងចិត្តត្រង់ខ្យល់ដកដង្ហេីម ដេាយមិនទាំងដឹងថា ព្រេាះហេតុអ្វីចិត្តទេីបនឹងស្ងប់បាន ក៏មិនមែនជាមហាកុសលញ្ញាណសម្បយុត្ត ។ កសិណដទៃៗ និងអារម្មណ៍ដទៃៗនៃសមថភាវនានេាះ មហាកុសលញ្ញាណសម្បយុត្តិចិត្ត ត្រូវពិចារណា​ដេាយត្រឹមត្រូវទេីបចិត្តស្ងប់បាន ដេាយន័យតែមួយដូចនឹងការចម្រេីនបឋវី​កសិណ​។

កាលអ្នកបន្លុះបឋមជ្ឈានកុសល ឃេីញទេាសនៃវិតក្កចេតសិក ដែលជាចេតសិកច្រត់ទល់ចុះក្នុងអារម្មណ៍ថា ប្រក្រតីរមែងច្រត់ទល់ចុះក្នុងអារម្មណ៍ដែលជាកាមារម្មណ៍ គឺ រូប សំឡេង ក្លិន រស ផេាដ្ឋព្វៈ ទេីបនៅជិតបង្កេីយនឹងអកុសលធម៌ទាំងឡាយ បេីអាចឲ្យឈានចិត្តនេាះប្រាសចាកវិតក្កចេតសិកឲ្យមានតែវិចារចេតសិក បីតិ សុខ ឯកគ្គតា ក៏រមែងស្ងប់ប្រណីតជាង ហេីយទេីបព្យាយាមរលឹកដល់អារម្មណ៍នៃបឋមជ្ឈានកុសល ដែលបានបន្លុះហេីយ រួចព្យាយាមរវ័ងផ្គងឲ្យចិត្តស្ងប់តាំងមាំត្រង់អារម្មណ៍នៃបឋមជ្ឈាន ដេាយមិនឲ្យវិតក្ក ចេតសិក ត្រូវច្រត់ទល់ក្នុងអារម្មណ៍នេាះឡេីយ សឹងនឹងសំរេចបានកាលណាដល់ព្រមដេាយ វសី ៥ គឺសេចក្តីជំនាញ វៀងវៃក្នុងឈាន ៥ ប្រការសិន។

វសី ៥ គឺ “១”៖
១- អាវជ្ជនវសី ជំនាញក្នុងការនឹកដល់បឋមជ្ឈាន ក្នុងស្ថានទី និង ខណៈ តាមដែលប្រាថ្នា។
២- សមាបជ្ជនវសី ជំនាញក្នុងការចូលឈាន គឺឲ្យឈានចិត្តកេីតបាន ក្នុងស្ថានទី និង ខណៈតាមដែលប្រាថ្នា។
៣- អធិដ្ឋានវសី ជំនាញក្នុងការឲ្យឈានចិត្តកេីតរលត់បន្តយូរឆាប់ តិចច្រេីន ក្នុងស្ថានទី និង ខណៈតាមដែលប្រាថ្នា។
៤- វុដ្ឋានវសី ជំនាញក្នុងការចេញចាកឈានបាន ក្នុងស្ថានទី និង ខណៈតាមដែលប្រាថ្នា។
៥- បច្ចវេក្ខណវសី ជំនាញក្នុងការនឹកដល់អង្គឈាននិមួយៗបាន ក្នុងស្ថានទី និង ខណៈតាមដែលប្រាថ្នា។

ការដែលបន្លុះឈានចិត្តថ្នាក់ខ្ពស់ឡេីងទៅបាននេាះ ត្រូវឃេីញទេាសរបស់អង្គឈានថ្នាក់​ដេីម​ៗ ហេីយលះអង្គឈានបានតាមលំដាប់ គឺ៖

ទុតិយជ្ឈាន លះវិតក្កៈ ទេីបប្រកបជាមួយអង្គឈាន ៤ គឺ វិចារ បីតិ សុខៈ ឯកគ្គតា។
តតិយជ្ឈាន លះវិចារៈ ទេីបប្រកបជាមួយអង្គឈាន ៣ គឺ បីតិ សុខៈ ឯកគ្គតា។
ចតុត្ថជ្ឈាន លះបីតិ ទេីបប្រកបជាមួយអង្គឈាន ២ គឺ សុខៈ ឯកគ្គតា។
បពា្ចមជ្ឈាន លះសុខៈ ទេីបប្រកបជាមួយអង្គឈាន ២ គឺ ឧបេក្ខា ឯកគ្គតា។
ការលះអង្គឈានទៅនិមួយៗនេាះ ជាឈានដេាយបពា្ចកន័យ គឺដេាយន័យនៃឈាន ៥។ 

ចំពេាះអ្នកដែលបញ្ញាអាចលះវិតក្ក និង វិចារបាន ព្រមគ្នានេាះ ជាឈានដេាយចតុត្ថន័យ គឺដេាយន័យនៃឈាន ៤ ដូចនេះ៖

ទុតិយជ្ឈាន លះវិតក្ក វិចារ ទេីបប្រកបដេាយអង្គឈាន ៣ គឺ បីតិ សុខៈ ឯកគ្គតា។
តតិយជ្ឈាន លះបីតិ ទេីបប្រកបដេាយអង្គឈាន ២ គឺ សុខៈ ឯកគ្គតា។
ចតុត្ថជ្ឈាន លះសុខៈ ទេីបប្រកបដេាយអង្គឈាន ២ គឺ ឧបេក្ខា ឯកគ្គតា។
ទុតិយជ្ឈានដេាយចតុត្ថន័យ ក៏គឺ តតិយជ្ឈានដេាយបពា្ចកន័យ។
តតិយជ្ឈានដេាយចតុត្ថន័យ ក៏គឺ ចតុត្ថជ្ឈានដេាយបពា្ចកន័យ។
ចតុត្ថជ្ឈានដេាយចតុត្ថន័យ ក៏គឺ បពា្ចមជ្ឈានដេាយបពា្ចកន័យ។

បេីដាច់នៅវសីហេីយ ការលះអង្គឈានថ្នាក់ដេីមៗ ដេីម្បីបន្លុះឈានថ្នាក់ខ្ពស់ឡេីងជារឿយៗនេាះ ក៏ប្រព្រឹត្តទៅមិនបានឡេីយ ។ កាលណាឈានវិថីចិត្តរលត់ហេីយ បច្ចវេក្ខណវិថីត្រូវកេីតតគ្រប់លេីក ។ ការរំងាប់កិលេសដេាយការចម្រេីនសមថភាវនា មិនមែនរំលត់កិលេសជាសមុច្ឆេទ ដូច្នេះទេីបឈានចិត្តអាចទ្រុឌទ្រេាមអន់ថយ គឺកេីតយឺតមិនជំនាញវៀងវៃដូចពីដេីមក៏មាន ឬក៏រហូតអាចនឹងមិនកេីតទាល់តែសេាះក៏មាន ។ ដូច្នេះដែលឈានចិត្តនឹងកេីតបានជំនាញវៀងវៃនេាះ ទេីបត្រូវមានវសីគ្រប់ៗឈាននៅជាដរាប (សេចក្តីល្អិតមាននៅក្នុងវិសុទ្ធិមគ្គ) 

អារម្មណ៍នៃសមថភាវនា ៤០ នេាះ អារម្មណ៍ខ្លះចិត្តក៏ស្ងប់បាន មិនដល់ឧបចារសមាធិទេ អារម្មណ៍ខ្លះចិត្តក៏ស្ងប់បានដល់ឧបចារសមាធិ អារម្មណ៍ខ្លះចិត្តក៏ស្ងប់ បានដល់បឋមជ្ឈានប៉ុណ្ណេាះ អារម្មណ៍ខ្លះចិត្តក៏ស្ងប់ បានដល់ ចតុត្ថជ្ឈានបពា្ចកន័យ អារម្មណ៍ខ្លះក៏ស្ងប់បានដល់បពា្ចមជ្ឈាន ហេីយអារម្មណ៍ខ្លះក៏ជាអារម្មណ៍ចំពេាះតែបពា្ចមជ្ឈានប៉ុណ្ណេាះដូចយ៉ាងនេះគឺ៖

អនុស្សតិ ៦ បានដល់ ពុទ្ធានុស្សតិ ១ ធម្មានុស្សតិ ១ សង្ឃានុស្សតិ ១ ចាគានុស្សតិ ១ សីលានុស្សតិ ១ ទេវតានុស្សតិ ១ ។ អ្នកដែលមិនមែនព្រះអរិយបុគ្គលរលឹកដល់អនុស្សតិ ៦ នេះ ចិត្តស្ងប់បានមិនដល់ឧបចារសមាធិទេ ចំពេាះព្រះអរិយបុគ្គលនេាះអាចស្ងប់បានដល់ ឧបចារសមាធិប៉ុណ្ណេាះ មិនដល់អប្បនាសមាធិឡេីយ ។ អនុស្សតិ ២ គឺ ឧបសមា​នុស្សតិ​ ការរលឹកដល់ព្រះនិព្វាន និងមរណានុស្សតិ ការរលឹកដល់សេចក្តីស្លាប់នេាះ មរណានុស្សតិស្ងប់បានដល់ ឧបចារសមាធិប៉ុណ្ណេាះ តែឧបសមានុស្សតិស្ងប់ បានដល់ឧបចារសមាធិចំពេាះតែអ្នកដែលជាព្រះអរិយបុគ្គលប៉ុណ្ណេាះ។

អាហាេរបដិកូលសញ្ញា ១ គឺ ការរលឹកដល់សេចក្តីបដិកូលនៃអាហារ ចិត្តស្ងប់បានដល់ឧបចារសមាធិ ។ ចតុធាតុវវដ្ឋាន ១ គឺ ការរលឹកដល់ ធាតុដី ទឹក ភ្លេីង ខ្យល់ ត្រង់កាយ ចិត្តស្ងប់បានដល់ឧបចារសមាធិ ។ អសុភ ១០ គឺ ការរលឹកដល់សភាពនៃសាកសព ១០ យ៉ាង ចិត្តស្ងប់បានដល់បឋមជ្ឈាន ។ កាយគតាសតិ (អនុស្សតិ) ១ គឺការនឹកដល់សេចក្តីមិនគួរប្រាថ្នានៃចំណែកផ្សេងៗ គឺ អាការ ៣២ នៃកាយមួយចំណែក ដូចសក់ រេាម ក្រចក ធ្មេញ ស្បែក ជាដេីម ចិត្តអាចស្ងប់បានដល់បឋមជ្ឈាន ។ អានាបាណស្សតិ (អនុស្សតិ) ១ ការរលឹកដល់ខ្យល់ដកដង្ហេីម ចិត្តស្ងប់ ដល់ បពា្ចមជ្ឈាន, កសិណ ១០ ចិត្តស្ងប់បានដល់បពា្ចមជ្ឈាន ព្រហ្មវិហារ ៣ គឺ មេត្តា ១ ករុណា ១ មុទិតា ១ ចិត្តស្ងប់បានចតុត្ថជ្ឈាន​ដេាយ​បពា្ចកន័យ (តតិយជ្ឈានដេាយចតុត្ថន័យ)។

ព្រហ្មវិហារ ១ គឺ ឧបេក្ខាព្រហ្មវិហារ កាលណាចិត្តស្ងប់ចាកពីព្រហ្មវិហារ ៣ ដល់​ចតុត្ថជ្ឈាន​ហេីយ​ ទេីបចម្រេីនឧបេក្ខាព្រហ្មវិហារធម៌តទៅទៀតបាន ។ ក្នុងបណ្តាព្រហ្មវិហារធម៌ ៤ ឧបេក្ខាព្រហ្មវិហារ ទេីបមានអារម្មណ៍ចំពេាះតែបពា្ចមជ្ឈានតែមួយឈានប៉ុណ្ណេាះ ។

អរូបជ្ឈាន ៤ គឺ បពា្ចមជ្ឈានដែលមិនមានរូបជាអារម្មណ៍ ។ អ្នកដែលនឹងចម្រេីនអរូបជ្ឈានបាននេាះ ត្រូវបន្លុះរូបបពា្ចមជ្ឈានសិនពេលឃេីញទេាសនៃរូបបពា្ចមជ្ឈានថា សូម្បីនឹងដល់ជារូបជ្ឈានថ្នាក់ខ្ពស់បំផុតគឺថ្នាក់រូបបពា្ចមជ្ឈានក៏ពិតមែនក៏ដេាយ តែកាលណានៅមានរូបជាអារម្មណ៍ ក៏នៅជិតបង្កេីយញាប់ញ័រដល់ការដែលនឹងបង្អេានទៅដល់រូបដែលជាកាមារម្មណ៍បានដេាយងាយ គួរនឹងលេីករូបដែលជាអារម្មណ៍ចេញ ហេីយបង្អេានចិត្តទៅដល់អារម្មណ៍ដែលមិនមែនរូប សឹងស្ងប់ប្រណីតជាងរូបទៅទៀត។


អានបន្ត


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៦៩៩ ដង)
អាត្មាអញ​តែង​មាន​ការ​ចាស់​ជរា​ជា​ធម្មតា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២៩៤ ដង)
ស្ត្រី​ចូល​ទៅ​កាន់​ត្រកូល​ស្វាមី​មាន​ ៥ យ៉ាង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០៥៧ ដង)
សិក្សារៀនសូត្រនាំមកនូវបញ្ញា
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,១៤០ ដង)
ការឈ្លាស​​​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧ​បាយ​កល​អ្នក​ដ​ទៃ
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩ (អាន: ១៦,១៣១ ដង)
កាល​បើ​ផ្ទះ​ ត្រូវ​ភ្លើង​ឆេះ ជន​ម្ចាស់​ផ្ទះ​បាន​ជញ្ជូន​ភាជន៍​ណា​ចេញ​ផុត
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយធម្មទាន៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ ✿ ✿ ✿ ខាងក្រោមនេះជា នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកទំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿