30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៨,៩៣៥
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤១៨,៦៥៥
សរុប ៣៨៣,៧០៥,៣៤៨
អានអត្ថបទ
ផ្សាយ : ០១ កុម្ភះ ឆ្នាំ២០២២ (អាន: ២,៦២២ ដង)

សមថភាវនា (តចប់)



 

អានទៅដើមអត្ថបទ

កាលណាលេីកបេីករូបចេញ ហេីយរលឹកដល់សេចក្តីមិនអាចមានទីបំផុត នៃអរូបជាអារម្មណ៍ រហូតអប្បនាសមាធិកេីត ក៏ជាអរូបជ្ឈានកុសល ដេាយវិថីចិត្តកេីតរលត់បន្តគ្នាតាមផ្លូវមនេាទ្វារដូចតែគ្នានឹងឈានវិថី ហេីយនិងត្រូវប្រកបដេាយវសី ៥ ទេីបនឹងបន្លុះដល់អរូបជ្ឈានថ្នាក់ខ្ពស់ឡេីងៗ បាន ។ អរូបជ្ឈានមាន ៤ ថ្នាក់ ជាបពា្ចមជ្ឈានទាំង ៤ ថ្នាក់ តែផ្សេងគ្នាត្រង់អារម្មណ៍ល្អិតឡេីង ៗ ជាលំដាប់ថ្នាក់ គឺ៖

»អរូបជ្ឈានទី ១ អាកាសានពា្ចាយតនឈានចិត្តមានអាកាសដែលមិនមានទីបំផុតជាអារម្មណ៍។ 
»អរូបជ្ឈានទី ២ វិញ្ញាណពា្ចាយតនឈានចិត្តមានអាកាសានពា្ចាយតនចិត្ត ជាអារម្មណ៍ព្រេាះពិចារណាឃេីញថា អាកាសដែលមិនមានទីបំផុតជាអារម្មណ៍នេាះ ក៏នៅមិនទាន់ល្អិតប្រណីតស្មេីនឹងអាកាសានពា្ចយតនចិត្ត ដែលមានអាកាសមិនមានទីបំផុតជាអារម្មណ៍ដែរ ដូច្នេាះ ទេីបកន្លងអាកាសដែលមិនមានទីបំផុតជាអារម្មណ៍ ហេីយបង្អេានទៅដល់អាកាសានពា្ចាយតនចិត្តជាអារម្មណ៍ រហូតអប្បនាសមាធិកេីតឡេីងជាអរូបជ្ឈានទី ២ គឺ វិញ្ញាណពា្ចាយតនចិត្ត ដែលជាអរូបជ្ឈានចិត្តមានវិញ្ញាណ គឺ អាកាសានពា្ចាយតនចិត្តជាអារម្មណ៍។
»អរូបជ្ឈានទី ៣ អាកិពា្ចញ្ញាយតនឈានចិត្ត មានភាវៈដែលមិនមានអ្វីជាអារម្មណ៍ ព្រេាះជាភាវៈដែលមិនមាន អាកាសានពា្ចាយតនចិត្តជាអារម្មណ៍ហេីយ កាលពិចារណាឃេីញថា ពេលនៅមានអាកាសានពា្ចាយតនចិត្តជាអារម្មណ៍ ក៏នៅមិនទាន់ស្ងប់ មិនល្អិតប្រណីតស្មេីដូចនឹងមិនមានអ្វីជាអារម្មណ៍ឡេីយ ទេីបកន្លងនូវអាកាសានពា្ចាយតនចិត្តដែលជាអារម្មណ៍ ហេីយបង្អេានទៅដល់ភាវៈដែលមិនមានអាកាសានពា្ចាយតនចិត្ត ជាអារម្មណ៍រហូតអប្បនាសមាធិកេីតឡេីងជា អរូបជ្ឈានទី ៣ គឺអាកិពា្ចញ្ញាយតនឈានចិត្ត មានភាវៈដែលមិនមានអ្វីឡេីយជាអារម្មណ៍ ព្រេាះមិនមានអាកាសានពា្ចាយតនចិត្តជាអារម្មណ៍ហេីយ។
»អរូបជ្ឈានទី ៤ នេវសញ្ញានាសញ្ញាយតនឈានចិត្ត មានអាកិពា្ចញ្ញាយតនឈានចិត្តជាអារម្មណ៍ ។ កាលណាពិចារណាឃេីញថា អាកិពា្ចញ្ញាយតនឈានចិត្ត ដែលមានភាវៈមិនមានអ្វីឡេីយជាអារម្មណ៍នេាះ ជាភាវៈដែលល្អិតណាស់ ទេីបបង្អេានទៅដល់ភាវៈនៃអាកិពា្ចញ្ញា​យតនចិត្តដែលល្អិតនេាះ រហូតអប្បនាសមាធិចិត្តកេីតឡេីងជាអរូបជ្ឈានទី ៤ គឺ នេវសញ្ញានាសញ្ញាយតនឈានចិត្ត ជាសភាពដែលសញ្ញាព្រមទាំងសម្បយុត្តធម៌ទាំងឡាយ ដែលកេីតរួមគ្នានេាះល្អិតរហូតពេាលមិនបានថា មានឬមិនមាន ព្រេាះមិនបានធ្វេីកិច្ចនៃសម្បយុត្តធម៌ទាំងឡាយពេញកម្លាំង ទេីបមិនបានថា មានឬមិនមាន សម្បយុត្តធម៌នេាះ ៗ ។ អរូបជ្ឈានទី ៤ ទេីបឈ្មេាះថា នេវសញ្ញានាសញ្ញាយតន គឺ មានសញ្ញាក៏មិនមែនមិនមានសញ្ញា ក៏មិនមែន។

ការចម្រេីនសមថភាវនា រហូតចិត្តស្ងប់ចាកអកុសលធម៌ទាំងឡាយ ដល់ថ្នាក់អរូបជ្ឈាននេាះ ជាចិត្តដែលមានកម្លាំងអាចហ្វឹកហាត់ឲ្យជាប្រយេាជន៍តាមសេចក្តីប៉ងប្រាថ្នាបាន ដូចរលឹកជាតិបាន អធិដ្ឋានឲ្យកេីតទិព្វចក្ខុឃេីញវត្ថុផ្សេងៗ ដែលនៅឆ្ងាយ ឬដែលកំបាំងបាន, អធិដ្ឋានឲ្យកេីតសេាតទិព្វ ឮសម្លេងផ្សេងៗ ជិត ឬឆ្ងាយបាន, សម្រេចឥទ្ធិបាដិហារិយផ្សេងៗ ដូចដេីរលេីទឹកជ្រែកក្នុងដី ហេាះហេីរក្នុងអាកាស និងនិមិត្តនូវវត្ថុផ្សេងៗ បានជាដេីម ។

ប៉ុន្តែការនឹងហ្វឹកហាត់អបំរំឲ្យកេីតគុណវិសេសម្យា៉ងៗនេះ នឹងចាំបាច់ជាអ្នកមានសមត្ថភាពក្នុងកសិណគ្រប់កសិណ និងឈានសមាបត្តិទាំង ៨ (រូបឈាន ៤ ដេាយចតុត្ថន័យ និងអរូបឈាន ៤) យ៉ាងប្រសេីរក្រៃលែង ហេីយនឹងត្រូវហ្វឹកហាត់ចិត្តដេាយអាការ ១៤ គឺ “១”៖
១. កសិណានុលេាមតេា ចូលឈានតាមលំដាប់កសិណ។
២. កសិណបដិលេាមតេា ចូលឈានត្រឡប់បព្ច្រាាស់កសិណ។
៣. កសិណនុលេាម បដិលេាមតេា ចូលឈានតាមលំដាប់កសិណ ហេីយត្រឡប់បព្ច្រាាស់កសិណ។
៤. ឈានានុលេាមតេា ចូលឈានតាមលំដាប់ឈាន តាំងពីបឋមជ្ឈានដល់ នេវសញ្ញានាសញ្ញាយតនឈាន។
៥. ឈានបដិលេាមតេា ចូលឈានដេាយត្រឡប់បព្ច្រាាស់ឈានតាមលំដាប់តាំងពី នេវសញ្ញានាសញ្ញាយតនឈាន ដល់បឋមជ្ឈាន។
៦. ឈានានុលេាមបដិលេាមតេា ចូលឈានតាមលំដាប់ឈានហេីយត្រឡប់បព្ច្រាាស់ឈានតាមលំដាប់។
៧. ឈានានុន្តកតេា ចូលឈានដេាយឆ្លងឈាន តែមិនឆ្លងកសិណ។
៨. កសិណុក្កន្តកតេា ចូលឈានដេាយឆ្លងកសិណ តែមិនឆ្លងឈាន។
៩. ឈានកសិណុក្កន្តកតេា ចូលឈានដេាយឆ្លងឈាន និងឆ្លងកសិណ។
១០. អង្គសង្កន្តិតេា ចូលឈានដេាយកន្លងអង្គ។
១១. អារម្មណ៍សង្កន្តិតេា ចូលឈានដេាយកន្លងអារម្មណ៍។ 
១២. អង្គារម្មណសង្កន្តិតេា ចូលឈានដេាយកន្លង ទាំងអង្គ និងទាំងអារម្មណ៍។
១៣. អង្គវវដ្ឋាបនតេា ចូលឈានដេាយកំណត់អង្គ នៃឈាននិមួយៗ។
១៤. អារម្មណវវដ្ឋាបនតេា ចូលឈានដេាយកំណត់អារម្មណ៍ នៃឈាននិមួយៗ។

ការធ្វេីណាៗ ឬប្រព្រឹត្តកម្មណាៗ ដែលមេីលទៅហាក់ដូចជាគុណវិសេសទាំងឡាយនេាះ, ប៉ុន្តែ មិនមែនគុណវិសេសពិតប្រាកដទេ កាលណាហេតុមិនសមគួរដល់ផល ។ សេចក្តីក្នុងវិសុទ្ធិមគ្គសម្តែងថា៖ អ្នកផ្តេីមបំពេញព្យាយាមនៅមិនទាន់ហ្វឹកហាត់ចិត្តដេាយអាការ ១៤ ទាំងនេះ និងញាុំងឥទ្ធិ ឬទ្ធិផ្សេងៗ ឲ្យសម្រេចបាននេាះ មិនមែនឋានៈនឹងប្រព្រឹត្តទៅបាន​ឡេីយ​ ។ សូម្បីក្នុងការបរិកម្មកសិណ គឺ ការផ្តេីមបំពេញសមថភាវនានេាះ ក្នុងរាប់រយ ឬរាប់ពាន់នាក់នេាះរមែងអាចនឹងធ្វេីសម្រេចបានប្រហែលត្រឹមតែម្នាក់ ។ ហេីយកាលណាចម្រេីន​សមថភាវនា គឺបរិកម្មកសិណទៅហេីយ ត្រង់ឧគ្គហនិមិត្តនឹងកេីតបាន ក្នុងរាប់រយ ឬ រាប់ពាន់នាក់នេាះ រមែងអាចនឹងសម្រេចបានប្រហែលត្រឹមតែម្នាក់។ កាលណាឧគ្គហនិមិត្តកេីតហេីយ ការរក្សាទុកនូវនិមិត្ត និឹងការរវ័ងរក្សាទុកនូវចិត្តឲ្យស្ងប់តាំងមាំឡេីង រហូតបដិភាគនិមិត្តកេីតហេីយបន្លុះអប្បនាសមាធិនេាះ ក្នុងរាប់រយ ឬរាប់ពាន់នាក់ រមែងអាចនឹងសម្រេចបានត្រឹមតែម្នាក់ ។ ក្នុងបណ្តាអ្នកដែលសម្រេចឈានសមាបត្តិ ៨ ហេីយនេាះ ក្នុងរាប់រយ រាប់ពាន់នាក់ នឹងហ្វឹកហាត់ចិត្តដេាយអាការ ១៤ នេះបានប្រហែលត្រឹមតែមួយនាក់ ។ ក្នុងបណ្តាអ្នកដែលហ្វឹកហាត់ចិត្តដេាយអាការ ១៤ បានហេីយក្នុងរាប់រយ រាប់ពាន់នាក់ នឹងអាចសម្តែងឬទ្ធិបានប្រហែលត្រឹមតែមួយនាក់ ហេីយក្នុងបណ្តាអ្នកដែលសម្តែងឬទ្ធិបានរាប់រយ រាប់ពាន់នាក់នេាះ អ្នកដែលនឹងសម្តែងឬទ្ធិបានយ៉ាងឆាប់រហ័សទាន់ពេលនេាះ គឺនឹងអាចធ្វេីសម្រេចបានត្រឹមតែមួយនាក់ប៉ុណ្ណេាះ ។ សូម្បីក្នុងរឿងការរលឹកជាតិ ក៏មាន​ន័យ​ដូចគ្នា ។ នរណាទៅនឹងបានឧបចារសមាធិ កាលណាមិនមែនចិត្តដែលស្ងប់​ដេាយ​មហា​កុសលញ្ញាណសម្បយុត្ត នរណាទៅនឹងបានអប្បនាសមាធិដែលជា បឋមជ្ឈាន នរណាទៅនឹងបានទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន បពា្ចមជ្ឈាន និងអរូបជ្ឈាន នរណាទៅនឹងហ្វឹកហាត់អប់រំរលឹកជាតិ ដេាយហ្វឹកហាត់រលឹកត្រឡប់បព្ច្រាាស់ពីខណៈនេះទៅគ្រប់ៗ​ខណៈ ​រហូតដល់ព្រឹកមុិញ ថយដេញរហូតដល់យប់មុិញ ព្រឹកថ្ងៃម្សិល រឿយៗ រលឹក​ថយ​ដេញ​ទៅៗ ដេាយចិត្តដែលស្ងប់មាំទាំរហូតដល់បដិសន្ធិ ហេីយទេីបរហូតដល់ខណៈចុងក្រេាយ ថ្ងៃចុងក្រេាយនៃជាតិមុន រួចហេីយទេីបថយដេញទៅ ៗ តាមលំដាប់ដេាយកម្លាំងនៃឈានចិត្ត ដែលហ្វឹកហាត់អប់រំឲ្យជំនាញពូកែជាកម្លាំង កាលណាអធិដ្ឋានឲ្យមហាកុសល​ញ្ញាណសម្បយុត្តចិត្តកេីតឡេីងរលឹកបាន សម្រេចពីខណៈមួយហេីយថយដេញទៅខណៈមួយៗ ទៀត។

អ្នកដែលសិក្សាយល់ហេតុនិងផល នៃគុណវិសេសទាំងឡាយ ដេាយល្អិតទេីបដឹងបានថា ព្រឹត្តការណ៍ណាជាគុណវិសេសពិតប្រាកដហេីយ ព្រឹត្តការណ៍ណាដែលមិនមែនគុណវិសេសដែលពិតប្រាកដ ។ ការចម្រេីនសមថភាវនា មិនមែនការរំលត់កិលេសជាសមុច្ឆេទ ព្រេាះមិនមែនការប្រចក្សនូវលក្ខណៈនៃសភាវធម៌ ជាប្រក្រតីតាមសេចក្តីពិតឡេីយ ។

កាលណាឈានចិត្តមិនសាបសូន្យ ហេីយឈានវិថីចិត្ត កេីតមុនចុតិចិត្ត ជាកម្មប្បច្ច័យឲ្យឈានវិបាកចិត្តបដិសន្ធិក្នុងព្រហ្មភូមិជាន់ផ្សេងៗ ប៉ុន្តែកាលណាអស់អាយុហេីយនៃព្រហ្មភូមិនេាះៗ រួចហេីយក៏ត្រូវត្រឡប់មកដល់សេចក្តីជាយ៉ាងនេះទៀត គឺ ត្រេកអរ ពេញចិត្ត ជាប់ជំពាក់ ក្នុងតួខ្លួន ក្នុងរូប សម្លេង ក្លិន រស ផេាដ្ឋព្វៈ ។ ការធ្លាប់ចម្រេីនសមថភាវនាសន្សំ​មក​ខ្លះក្នុងជាតិមុន ៗ ក្នុងសំសារវដ្ត អាចនឹងធ្វេីឲ្យលេាកខ្លះមានហេតុការណ៍ដឹកនាំបណ្តាលឲ្យកេីតឡេីងក្នុងចិត្ត គំនិតជាដេីម ។

ចំណែកអ្នកដែលធ្វេីសមាធិ ហេីយឃេីញវត្ថុផ្សេងៗ ឃេីញហេតុការណ៍ផ្សេងៗនេាះ កាល​ណា​មិន​មែនការអប់រំសមថភាវនាដេាយមហាកុសលញ្ញាណសម្បយុត្តចិត្ត ដែលស្ងប់ចុះ​ណែន​តាំងមាំក្នុងអារម្មណ៍តាមលំដាប់រហូតជាឈានចិត្តថ្នាក់ផ្សេងៗទេ សឹងរមែងនឹងប្រព្រឹត្ត​ទៅបានលំបាកយ៉ាងក្រៃលែងនេាះ ក៏មិនមែនគុណវិសេសដែលជាឧត្តរិមនុស្សធម៌ គឺធម៌ដែលក្រៃលែងជាងប្រក្រតីនៃមនុស្សទាំងឡាយ ។ ដូច្នេាះកាលណាធ្វេីសមាធិហេីយ ឃេីញ​វត្ថុផ្សេងៗខ្លះ ឃេីញហេតុការណ៍ផ្សេងៗ ជាដេីមនេាះទេីបជាផលបន្តិចបន្តួច ខុសខ្លះ ត្រូវខ្លះ នៃសមាធិដែលមិនមែនការចម្រេីនសមថភាវនាទេ។

ការចម្រេីនសមថភាវនា ដែលនឹងបន្លុះដល់សូម្បីឧបចារសមាធិក៏ដេាយក៏សែនលំបាកណាស់ទៅហេីយ ព្រេាះជាប្រក្រតីកាលណាអារម្មណ៍ណាខ្ទប់ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ក៏រមែងបណ្តេាយទៅតាមអារម្មណ៍នេាះដេាយ លេាភៈខ្លះ ទេាសៈខ្លះ មេាហៈខ្លះ ។ កុសលដែលប្រព្រឹឹត្តក្នុងទានខ្លះ ក្នុងសីលខ្លះ ក្នុងភាវនាខ្លះនេាះ ក្នុងមួយថ្ងៃៗ មានតិចតួចណាស់ កាលណាធៀបនឹងអកុសលដែលកេីតឡេីង យ៉ាងរហ័សជាប្រចាំតាមផ្លូវ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ។ ហេីយការចម្រេីនសមថភាវនានេាះក៏រលត់កិលេសមិនបាន កាលកិលេសកេីតឡេីងគ្របសង្កត់ចិត្តខណៈណា សមថភាវនាដែលព្យាយាមអប់រំមករហូតដល់ថ្នាក់អាចសម្តែងឥទ្ធិបាដិហារិយផ្សេងៗ បាន ក៏វិនាស បាត់អស់ទៅវិញ។

មុននៃការត្រាស់ដឹងនៃព្រះដ៏មានព្រះភាគ ក៏មានអ្នកបំពេញព្យាយាមចម្រេីននូវសមថភាវនា រហូតដល់បន្លុះ ដល់នេវសញ្ញានាសញ្ញាយតនឈាន ហេីយនឹងហ្វឹកអប់រំចិត្ត រហូតដល់អធិដ្ឋានឲ្យមានភ្នែកទិព្វ ត្រចៀកទិព្វ រលឹក ជាតិបាន និងអាចធ្វេីឥទ្ធិបាដិហារិយបានដែរ ប៉ុន្តែ សូម្បីយ៉ាងនេាះក៏ដេាយលេាកទាំងនេាះក៏នៅមិនទាន់អាចដឹងច្បាស់នូវអរិយសច្ចធម៌បាន​ឡេីយ ​កាលណាមិនបានអប់រំចម្រេីនហេតុ គឺ វិបស្សនាភាវនារហូតដល់បរិបូណ៌ នឹងជាបច្ច័យ​ឲ្យដឹងច្បាស់នូវអរិយសច្ចធម៌បាន ហេីយលេាកខ្លះក៏ញាុំងការយល់ខុសប្រកាន់មាំក្នុងការបដិបត្តិ សឹងមិនមែនគន្លងផ្លូវឲ្យដឹងច្បាស់នូវអរិយសច្ចធម៌ទៀតសូម្បីពេលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដឹង និងទ្រង់សម្តែងព្រះធម៌ហេីយក៏ដេាយ ។ អ្នកឃេីញច្បាស់នូវអរិយសច្ចធម៌ ដល់សេចក្តីជាព្រះអរិយសាវក ដែលមិនបានបន្លុះឈានចិត្ត ក៏មានច្រេីនជាងព្រះអរិយសាវ័ក អ្នកដឹងច្បាស់នូវអរិយសច្ចធម៌ ព្រមដេាយអង្គនៃឈានថ្នាក់ផ្សេងៗ “១” ។ ទាំងនេះរមែងសម្តែងឲ្យឃេីញថា ការចម្រេីនសមថភាវនាដែលត្រឹមត្រូវនេាះ ជាសភាវៈធ្វេីបានដេាយលំបាកត្រឹមណាទៅ។

ស្រង់​ចាក​ សៀវ​ភៅ​ បរមត្ថ​ធម៌​សង្ខេប​
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៧,៦២៦ ដង)
កា​រសាក​សួរ​អំពី​ព្រះ​ចន្ទ​​ និង​ព្រះ​អា​ទិត្យ
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៦,៣៤៦ ដង)
ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៩១៩ ដង)
មាន​ទ្រព្យ​សម្បតិ្ត​ និង​ការ​អស់​ទ្រព្យសម្បត្តិ
ផ្សាយ : ៣០ កញ្ញា ឆ្នាំ២០២៣ (អាន: ១០,៨០៦ ដង)
បុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៩៧៥ ដង)
ស្គាល់​មុខ​តែ​មិន​ស្គាល់​ចិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.84
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿