15
ថ្ងៃ អង្គារ ទី ២៧ ខែ កញ្ញា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បណ្តុំសៀវភៅ (eBook)
បណ្តុំវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៩,១៤៥
Today
ថ្ងៃម្សិលមិញ ១១១,៣២៥
ខែនេះ ៣,៥៧៦,៤៤១
សរុប ២៧៤,៧៤៧,២៩៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១០ មីនា ឆ្នាំ២០២២ (អាន: ៥៨៦ ដង)

ជតុ​កណ្ណិ​កត្ថេ​រាប​ទាន



 

កាលនោះ ខ្ញុំ​កើតជា​សេដ្ឋី​បុត្រ នៅក្នុង​នគរ​ហង្ស​វតី ជា​អ្នក​ឆ្អែត​ស្កប់ស្កល់​ដោយ​កាមគុណ​ទាំងឡាយ ញុំាង​គេ​ឲ្យ​ចោមរោម។ កាលនោះ ខ្ញុំ​ឡើង​កាន់​ប្រាសាទ​ទាំង ៣ ប្រើប្រាស់​ភោគៈ​ច្រើន ញុំាង​គេ​ឲ្យ​ចោមរោម​ដោយ​ការ​រាំច្រៀង ក្នុង​ប្រាសាទ​នោះ។ តូ​រ្យ​តន្រ្តី​ប្រកបដោយ​ការ​ប្រគំ​ដ៏​ពីរោះ ដែលគេ​នាំមក​ដើម្បី​ខ្ញុំ ពួក​ស្រី​ទាំងអស់ កាល​ត្រេកអរ រមែង​ដឹកនាំ​នូវ​ចិត្ត​ខ្ញុំ។ ពួក​ស្រី​កំពុង​ពេញ​ល្បែង ពួក​ស្រី​តឿ ពួក​ស្រី​ពេញ​រូបរាង ពួក​ស្រី​ចំទង់ ពួក​ស្រី​ឡើង​រ៉ាវ និង​ពួក​ស្រី​ត្លុក តែង​ចោមរោម​ខ្ញុំ​សព្វៗ កាល។ ពួក​អ្នក​ប្រគំ ពួក​អ្ន​កដំ​ស្គ ពួក​អ្នករបាំ ជាច្រើន​គ្នា ពួក​របាំ​ប្រុសស្រី តែង​ចោមរោម​ខ្ញុំ​សព្វៗ កាល។ ពួក​ជាង​កំណោរ ពួក​អ្នក​ផ្ងូត​ទឹក ពួក​អ្នក​ដាំ​ស្ល ពួក​អ្នកធ្វើ​ផ្កាកម្រង ពួក​សុ​បាសក​ជន ពួក​អ្នកប្រដាល់ ពួក​អ្នក​ចំបាប់​ទាំងអស់​នោះ តែង​ចោមរោម​ខ្ញុំ​សព្វៗ កាល។

កាល​ពួក​ជន​ទាំង​នុ៎ះ កំពុង​លេង​ក្នុង​ការ​បាញ់​ធ្នូ​ដែល​សិក្សា​ស្ទាត់​ហើយ ខ្ញុំ​ឥត​ស្គាល់​យប់ និង​ថ្ងៃ​ឡើយ ដូចជា​ព្រះ​ឥន្រ្ទ​ឋិតនៅ​ក្នុង​តាវត្តិង្ស​បុរី។ ពួក​អ្នកដើរ​ផ្លូវ ពួក​អ្នក​កំព្រា ពួក​យាចក ពួក​អ្នកដើរ​ជាច្រើន​គ្នា អ្នក​ទាំងអស់​នោះ តែង​ចូល​ទៅ​សុំទាន​ក្នុង​ផ្ទះ​ខ្ញុំ​ជានិច្ច។ ពួក​សមណៈ និង​ព្រាហ្មណ៍​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ ញុំាង​បុណ្យ​ឲ្យ​ចម្រើន​ដល់​ខ្ញុំ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​និគ្រន្ថ​ទាំងអស់​នោះ គឺ​ពួក​បដកៈ លដុកៈ បុប្ផ​សា​ដកៈ ទណ្ឌិ​កៈ ឯកសិ​ខៈ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នក​ប្រព្រឹត្ត​ចិញ្ចឹមជីវិត​ដោយ​ប្រពៃ ពួក​អ្នក​ប្លន់​ដណ្តើម​ទ្រព្យ​គេ ពួក​អ្នក​ប្រព្រឹត្ត​ធម៌​ដូច​គោ ពួក​អ្នក​ប្រព្រឹត្ត​ធម៌​ដូច​ទេវតា ពួក​អ្នក​ទ្រទ្រង់​ល្អងធូលី​ទាំង​នុ៎ះ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នក​ប្រព្រឹត្ត​ធម៌ ពួក​អ្នក​ដល់​នូវ​ការសម្រេច​ហេ​តុ​ផ្សេងៗ ពួក​អ្នក​ប្រជុំ​គ្នា​រម្ងាប់​ការ​ក្រោធ ពួក​អ្នកមាន​តបៈ និង​ពួក​អ្នក​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ជាច្រើន តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជន​ខ្វាក់ ពួក​ទមិឡ ពួក​អ្នក​ដែន​សា​កុ​ឡៈ ពួក​អ្នក​ដែន​មល​យាល​កៈ ពួក​អ្នក​ដែន​សវ​រៈ និង​ពួក​អ្នក​ដែន​យោន​កៈ តែង​មកកាន់​ផ្ទះ​ខ្ញុំ។

ពួក​អ្នក​ដែន​គន្ធ​កៈ ពួក​អ្នក​ដែន​មុ​ណ្ឌ​កៈ ពួក​អ្នក​ដែ​នកុ​ដ្ឋ​លៈ ពួក​អ្នក​ដែន​សានុ​វិន្ទ​កៈ ពួក​អ្នក​ដែន​អា​រាព និង​ពួក​អ្នក​ដែន​ចិន តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នក​អាស្រ័យ​នៅ​ភ្នំ​អលស​ន្ទ​កៈ ពួក​អ្នក​អាស្រ័យ​នៅ​ភ្នំ​បល្ល​វៈ ពួក​អ្នក​ឡើង​កំពូលភ្នំ និង​ពួក​ចេត​បុត្ត អ្នក​នៅ​ក្រៅ​ដែន តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជន​អ្នក​នៅក្នុង​ដែន​មធុរៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​កោសល ពួក​ជន​អ្នក​នៅក្នុង​ដែន​កាសី ពួក​ជន​អ្នក​នៅក្នុង​ដែន​ហត្ថិ​បុរី ពួក​ជន​អ្នក​នៅក្នុង​ដែន​ឥសិ​ន្ទៈ និង​ពួក​ជន​អ្នក​នៅក្នុង​ដែន​មក្ក​លៈ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជន​អ្នក​នៅក្នុង​ដែន​ចេ​លាវ​កៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​អា​រម្ពៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​ឱភា​សៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​មេឃ​លៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​ខុទ្ទកៈ និង​ពួក​ជន​អ្នក​នៅក្នុង​ដែន​សុទ្ទ​កៈ​ជាច្រើន តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជន​អ្នក​នៅក្នុង​ដែន​រោ​ហកៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​សិន្ទវៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​ចិត្ត​កៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​ឯក​កណ្ណិ​កៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​សុ​រដ្ឋៈ និង​ពួក​ជន​អ្នក​នៅក្នុង​ដែន​អបរ​ន្តៈ តែង​មកកាន់​ផ្ទះ​ខ្ញុំ។

ពួក​កុមារ​នៅក្នុង​ដែន​សុ​បារ​កៈ នៅក្នុង​ដែន​មលយៈ នៅក្នុង​សោ​ណភូមិ នៅក្នុង​ដែន​វិជ្ជ​ហារ ពួក​ជន​ទាំងអស់​នោះ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជាង​ផ្កាកម្រង ពួក​ជាងតម្បាញ ពួក​ជាង​ធ្វើ​ស្បែក ពួក​ជាង​ចាំងឈើ ពួក​អ្នកធ្វើការ​ងារ និង​ពួក​ស្មូនឆ្នាំង តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជាង​កែវមណី ពួក​ជាង​លោហៈ ពួក​ជាងមាស ពួក​ជាង​ត្បាញសំពត់ និង​ពួក​ជាង​សំណ ទាំងអស់​នោះ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជាង​កូនសរ ពួក​ជាងក្រឡឹង ពួក​ជាងតម្បាញ ពួក​អ្នកធ្វើ​ទឹកអប់ ពួក​ជាង​ជ្រលក់ និង​ពួក​ជាង​ជុល តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នក​ស្ល​ប្រេង ពួក​អ្នកនាំ​ឧស ពួក​អ្នក​ដងទឹក ពួក​អ្នក​ចិញ្រ្ចាំ​សាច់ ពួក​អ្នក​ដាំ​ស្ល និង​ពួក​អ្នក​ឈ្លាសវៃ​ក្នុង​សំឡេង តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នកចាំ​ទ្វារ ពួក​អ្នករក្សា​អង្គ ពួក​អ្នក​ក្រងផ្កា ពួក​អ្នក​ចាក់ចោល​ផ្កា ពួក​អ្នក​ជិះដំរី និង​ពួក​គង្វាលដំរី តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ខ្ញុំ​បាន​ឲ្យ​សាមគ្គី ដល់​ស្តេច​ឈ្មោះ​អា​នន្ទៈ ខ្ញុំ​បំពេញ​សេចក្តី​ខ្វះខាត​ដោយ​រតនៈ​មាន​ពណ៌ ៧។

ពួក​ជន​ជាច្រើន​ទាំងអស់​ណា មាន​វណ្ណៈ​ផ្សេងៗគ្នា ដែល​ខ្ញុំ​បាន​ពណ៌នា​រួចហើយ ខ្ញុំ​ដឹងចិត្ត​នៃ​ជន​នោះ ហើយ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយ​រតនវត្ថុ។ កាលបើ​គេ​និយាយ​ពាក្យពីរោះ កាលបើ​គេ​ទួងស្គរ​ឡើង កាលបើ​គេ​ផ្លុំស័ង្ខ​ឡើង ខ្ញុំ​ត្រេកអរ​តែ​ក្នុង​ផ្ទះ​របស់​ខ្លួន។ សម័យ​នោះ ព្រះមានព្រះភាគ ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រមទាំង​ព្រះ​ខីណាស្រព​មួយ​សែន​អង្គ កើតមានឡើង​ហើយ។ ព្រះសម្ពុទ្ធ​មាន​ចក្ខុ ព្រមដោយ​ភិក្ខុ​ទាំងឡាយ ទ្រង់​ស្តេច​ទៅតាម​ថ្នល់ រុងរឿង​ដូចជា​ដើម​ទីប​ព្រឹក្ស ដែ​លញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺ។ កាលបើ​ព្រះ​លោកនាយក​ស្តេច​យាង​ទៅ ស្គរ​ទាំងពួង ក៏​លាន់ឮ​ឡើង រស្មី​របស់​ព្រះពុទ្ធ​ក៏​ផ្សាយ​ចេញទៅ ហាក់ដូច​ព្រះអាទិត្យ​ទើបនឹង​រះ។ ខណៈនោះ ពន្លឺ​ដ៏​ធំ​ទូលាយ ចាំង​ចូល​ទៅ​ក្នុង​ផ្ទះ​ទាំងឡាយ ដោយ​រស្មីផ្សាយ​ចូល​ទៅតាម​ចន្លោះ​សន្ទះទ្វារ។ ខ្ញុំ​បានឃើញ​រស្មី​របស់​ព្រះពុទ្ធ​ហើយ បាន​ប្រាប់​បរិស័ទ​ខ្ញុំ​ថា ព្រះពុទ្ធ​ដ៏​ប្រសើរ ស្តេច​យាង​មក​តាម​ថ្នល់​នេះ​ដោយ​ឥត​សង្ស័យ។

ខ្ញុំ​បាន​ចុះ​អំពី​ប្រាសាទ​ដោយ​រហ័ស ទៅ​រង់ចាំ​ពាក់កណ្តាល​ផ្លូវ ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ហើយ​ក្រាបបង្គំទូល​ថា សូម​ព្រះពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ អនុគ្រោះ​ដល់​ខ្ញុំ​ព្រះអង្គ។ ព្រះពុទ្ធ​ជា​អ្នកប្រាជ្ញ​អង្គ​នោះ ទ្រង់​ទទួល​និមន្ត មួយអន្លើដោយ​ពួក​ភិក្ខុ​មួយ​សែន​អង្គ។ លុះ​ខ្ញុំ​និមន្ត​ព្រះសម្ពុទ្ធ​រួចហើយ នាំ​ព្រះអង្គ​ទៅ​ឯផ្ទះ​របស់ខ្ញុំ ញុំាង​ព្រះ​មហាមុនី​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយ​បាយ និង​ទឹក ក្នុង​ផ្ទះ​នោះ។ ខ្ញុំ​បានដឹង​កាល​ដ៏​គួរ​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ ជាតា​ទិ​បុគ្គល ទ្រង់​ឆាន់​រួចហើយ ក៏​បម្រើ​ព្រះពុទ្ធ​ដ៏​ប្រសើរ​ដោ​យតូរ្យ​តន្រ្តី ព្រមទាំង​ចម្រៀង។ ព្រះសម្ពុទ្ធ ទ្រង់ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​លោក គួរ​ទទួល​គ្រឿងបូជា ទ្រង់​គង់នៅ​ខាងក្នុង​ផ្ទះ ហើយ​ត្រាស់​គាថា​ទាំងនេះ​ថា បុគ្គល​ណា បាន​បម្រើ​តថាគត​ដោ​យតូរ្យ​តន្រ្តី​ផង បាន​ថ្វាយ​បាយ និង​ទឹក​ផង ដល់​តថាគត តថាគត​នឹង​សរសើរ​បុគ្គល​នោះ អ្នក​ទាំងឡាយ​ចូរ​ស្តាប់ តថាគត​នឹង​សម្តែង​ដូចតទៅ​នេះ នរៈ​នេះ នឹង​មាន​គ្រឿង​បរិភោគ​ច្រើន ព្រមទាំង​មាសប្រាក់ ភោជន និង​បាន​សោយ​ឯករាជ្យ​ក្នុង​ទ្វីប ៤។

នរៈ​នេះ នឹង​សមាទានសីល ៥ ត្រេកអរ​ក្នុង​កុសលកម្មបថ ១០ ប្រព្រឹត្ត​សមាទាន​កុសលធម៌ ហើយ​នឹង​ញុំាង​បរិស័ទ​ឲ្យ​សិក្សា។ តូ​រ្យ​តន្រ្តី​មួយ​សែន និង​ពួក​នារី​មានខ្លួន​ប្រដាប់​ប្រពៃ តែង​គាល់​បម្រើ​នរៈ​នេះ​ជានិច្ច នេះ​ជា​ផល​នៃ​ការបម្រើ។ នរៈ​នេះ នឹង​ត្រេកអរ​ក្នុង​ទេវលោក អស់ ៣០ ពាន់​កប្ប បាន​ជា​ព្រះ​ឥន្រ្ទ​សោយរាជ្យ​ជា​ស្តេច​ទេវតា អស់ ៦៤ ដង។ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៧៤ ដង បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​បាន​មួយ​អសង្ខេយ្យ​កប្ប។ កន្លងទៅ​មួយ​សែន​កប្ប នឹង​មាន​ព្រះ​សាស្តា ព្រះនាម​គោតម កើត​ក្នុង​ត្រកូល​ព្រះបាទ​ឱក្កា​ករាជ្យ ត្រាស់​ដឹង​ក្នុង​លោក។ នរៈ​នេះ បើ​ចូល​ទៅកាន់​កំណើត​ណា ទោះជា​ទេវតា ឬជា​មនុស្ស នឹងជា​អ្នកមាន​ភោគៈ​មិន​ខ្វះខាត ក្នុង​បច្ឆិមជាតិ នឹង​បាន​នូវ​ភាពជា​មនុស្ស។ ក្នុង​កាលនោះ នរៈ​នេះ ជា​អ្នក​ស្វាធ្យាយមន្ត ដល់​នូវ​ត្រើយ​នៃ​វេទ​ទាំង ៣ កាល​ស្វែងរក​ប្រយោជន៍​ដ៏​ឧត្តម នឹង​ត្រាច់​ទៅតាម​ផែនដី។ នរៈ​នោះ លុះ​កាល​ជា​ខាងក្រោយ ក៏​ចេញ​បួស ត្រូវ​កុសល​មូល​ដាស់តឿន នឹង​តេ្រ​កអរ​ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ ព្រះនាម​គោតម។
នរៈ​នេះ នឹង​ញុំាង​ព្រះសម្ពុទ្ធ ព្រះនាម​គោតម ជាស​ក្យៈ​ដ៏​ប្រសើរ ឲ្យ​ប្រោសប្រាណ នឹង​ដុត​កំ​ដៅ​នូវ​កិលេស​ទាំងឡាយ ហើយ​បាន​ជា​ព្រះអរហន្ត។

ថ្ងៃនេះ ខ្ញុំ​នៅក្នុង​សាសនា​នៃ​ព្រះពុទ្ធ​ជា​សក្យ​បុត្រ ខ្ញុំ​ឥត​ភ័យ ដូចជា​ស្តេចខ្លា​ធំ ឬដូច​ជា​កេសរ​រាជសីហ៍ ជា​ស្តេចម្រឹគ​នៅក្នុង​ព្រៃ។ ខ្ញុំ​មិនដែល​ឃើញ​នូវ​កំណើត​របស់ខ្ញុំ​ក្នុង​ទេវលោក​កំសត់ ឬក្នុង​កំណើត​មនុស្ស​កំសត់ ឬក៏​ក្នុង​ទុគ្គតិ​ឡើយ នេះ​ជា​ផល​នៃ​ការបម្រើ។ ខ្ញុំ​ជា​អ្នក​ប្រកប​ក្នុង​វិវេក ជា​អ្នកមាន​ចិត្តស្ងប់ មិន​មាន​ឧបធិ មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ កាត់​ផ្តាច់​នូវ​ទន្លីង។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​បាន​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិ​ជា្ជ ៣ ខ្ញុំ​បាន​ដល់ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។

បានឮ​ថា ព្រះ​ជតុ​កណ្ណិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។  ចប់ ជតុ​កណ្ណិ​កត្ថេ​រាប​ទាន។

បិដក ភាគ ៧៤ - ទំព័រទី ២៦០
ជតុ​កណ្ណិ​កត្ថេ​រាប​ទាន ទី៩

 
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៨៦៨ ដង)
ធម៌ដែលនាំឲ្យពួកអកុសលចម្រើនឡើង
ផ្សាយ : ២០ សីហា ឆ្នាំ២០២២ (អាន: ២,២៨០ ដង)
ប្រវត្តិរឿងមារសុំឱ្យព្រះសម្មាសម្ពុទ្ធទ្រង់រំលត់ខន្ធបរិនិព្វាន
ផ្សាយ : ២០ សីហា ឆ្នាំ២០២២ (អាន: ៣,១៣៨ ដង)
ឧបាសកថោកទាបនិងឧបាសកផ្កាឈូក
ផ្សាយ : ២០ សីហា ឆ្នាំ២០២២ (អាន: ២,១៧៩ ដង)
ទោស ៥ យ៉ាងនេះ រមែងមានក្នុងស្រ្តី
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ១,១០៤ ដង)
ឧបោសថប្រកបដោយអង្គ ៨ ប្រការ
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ១,១៣២ ដង)
សេចក្តីព្រមព្រៀងនៃសង្ឃនាំមកនូវសេចក្តីសុខ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ ខាងក្រោមនេះជា នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកទំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿