30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧២,១៣៩
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤២១,៨៥៩
សរុប ៣៨៣,៧០៨,៥៥២
អានអត្ថបទ
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៩,០៥៤ ដង)

បុណ្យកេីតអំពីការរក្សាសីល



 

សីលមយៈ. (បុណ្យកេីតអំពីការរក្សាសីល)
ក្នុងអដ្ឋកថាបរមត្ថទីបនីថា ពាក្យថា សីលមយៈ បានដល់ចេតនាដែលប្រព្រឹត្តទៅហេីយដល់​បុគ្គលអ្នកសមាទានសីល ៥ សីល ៨ ឬសីល ១០ ដេាយអំណាចនៃការកំណត់ឲ្យជានិច្ច​សីល និង ឧបេាសថសីលជាដេីម ឬអ្នកគិតថា យេីងនឹងបួសដេីម្បីបំពេញសីលឲ្យបរិបូរណ៌ ហេីយទៅកាន់វិហារបួស និងញាំងមនេារថឲ្យដល់ទីបំផុតរលឹកថា យេីងបួស​ហេីយ​​ជាការល្អ ហេីយអប់រំបំពេញបាតិមេាក្ខសំវរសីលឲ្យបរិបូរណ៌ដេាយសទ្ធា ពិចារណាបច្ច័យ ៤ មានចីវរជាដេីម ដេាយបញ្ញាសង្រួមចក្ខុទ្វារជាដេីម ក្នុងរូបជាដេីមដែលមកកាន់កន្លងដេាយសតិ និងជម្រះអាជីវបារិសុទ្ធិសីលដេាយសេចក្តីព្យាយាម រមែងតាំងមាំ ព្រេាះដូច្នេាះ ចេតនានេាះ ទេីបឈ្មេាះថា បុញ្ញកិរិយាវត្ថុសម្រេចដេាយសីល។

ម្យ៉ាងទៀត កាលឲ្យទានដេាយតាំងនៅក្នុងវត្តបដិបត្តិ បុញ្ញកិរិយាវត្ថុ ជាសីលមយៈ ។ ក្នុងបរមត្ថជេាតិកថាៈ សីល សម្តែងវចនត្ថៈថា៖ សីលយតិ កាយវចីកម្មនា សម្មា ទហតីតិ=សីលំ ធម្មជាតិណារមែងធ្វេីឲ្យកាយកម្ម និងវចីកម្មតាំងទុកដេាយល្អដូច្នេាះ ធម្មជាតិនេាះឈ្មេាះថា សីល, បានដល់ កិរិយារួបរួមទុកនូវកម្មទាំងឡាយ មានកាយកម្មជាដេីម មិនរាត់រាយដេាយអំណាចភាវៈនៃបុគ្គលអ្នកមានសីល ឬកិរិយាចូលទៅទ្រទ្រង់ទូទៅដេាយអំណាចនៃកិរិយាស្ថាននៃធម៌ទាំងឡាយ ជាកុសលម្យ៉ាង ដេីម្បីឲ្យកុសលកេីត, ទានចេតនា គឺចេតនាដែលទាក់ទងនឹងការបរិច្ចាគទាន សីលចេតនាគឺចេតនាដែលទាក់ទងនឹងការរក្សាសីលទាំងនេះ កេីតឡេីងដល់ព្រះអរហន្តទាំងឡាយក៏មាន តែចេតនាទាំងនេះនៅក្នុងមហាកិរិយាចិត្តុប្បាទទាំងអស់។

សេចក្តីនេះអធិប្បាយថា ពាក្យថា សីលនេាះ ជាតួចេតនាដែលមានការជំរុញនូវកាយ វាចា ឲ្យតាំងនៅក្នុងកិរិយាមារយាទដែលល្អទាំងបិទចន្លេាះមិនឲ្យអកុសលផ្សេងៗ ដេាយអំណាចកាយទុច្ចរិត វចីទុច្ចរិតប្រាកដឡេីងបាន សេចក្តីនេះសម្តែងឲ្យដឹងបានថា សីលនេាះមាននាទីរក្សាកាយ វាចាមិនឲ្យប្រព្រឹត្តទៅក្នុងទុច្ចរិតដែលកេីតមកអំពីអកុសលផ្សេងៗប៉ុណ្ណេាះ, ចំណែកការរក្សាផ្លូវចិត្តដេីម្បីមិនឲ្យមនេាទុច្ចរិតផ្សេងៗកេីតឡេីងនេាះជានាទីរបស់ភាវនាដេាយចំពេាះ។ 

វចនត្ថៈមួយទៀតថា សីលយតិ កុសលធម្មេ ឧបធារេតីតិ=សីលំ ធម្មជាតិណារមែងទ្រទ្រង់ទុកនូវកុសលធម៌ មានសមាធិ បញ្ញានិងវិមុត្តិជាដេីម ដូច្នេាះ ធម្មជាតិនេាះ ឈ្មេាះថា សីល។
អធិប្បាយថា សីលចេតនា គឺការរក្សាសិក្ខាបទផ្សេងៗ មានបាណាតិបាត វិរតិជាដេីមទាំងនេះ អាចឲ្យសមាធិបញ្ញា និងមគ្គផលកេីតឡេីងបាន ឧបមាដូចជាផ្ទៃផែនដី ដែលជាទីអាស្រ័យរបស់វត្ថុផ្សេងៗ ទាំងមានជីវិត និងមិនមានជីវិត បេីខ្វះផែនដីដែលជាទីអាស្រ័យហេីយវត្ថុផ្សេងៗទាំងមានជីវិត និងមិនមានជីវិតទាំងឡាយនេាះ ក៏រមែងកេីតឡេីង និងចម្រេីនឡេីងមិនបាន សេចក្តីឧបមានេះយ៉ាងណា សមាធិ បញ្ញា មគ្គផល ទាំងនេះរមែងអាស្រ័យកេីត​ឡេីង​ បេីវៀរចាកសីលកុសលចេញ ហេីយវត្ថុ (ធម៌) ទាំងនេះ រមែងកេីតឡេីងមិនបាន។

ដូច្នេះ ព្រះមានព្រះភាគជាម្ចាស់ ទេីបវិសជ្ជនាសេចក្តីសម្គាល់របស់សីល ក្នុងការបដិបត្តិ​ដេីម្បី​ផុតចាកទុក្ខ ដែលមានសេចក្តីវិលវល់ ដេាយលំបាក ទាំងខាងក្នុងទាំងខាងក្រៅហេីយចូល​កាន់ព្រះនិព្វាននេាះថា៖ សីលេ បតិដ្ឋាយ នរេា សបញ្ញេា ចិត្តំ បញ្ញពា្ច ភាវយំ អាតាបី និបកេា ភិក្ខុ សេា ឥមំ វិជដយេ ជដំ ។ នរជនមានប្រាជ្ញា បានតាំងមាំក្នុងសីលហេីយ ចម្រេីននូវ សមាធិ ចិត្តនិងវិបស្សនា ជាអ្នកមានព្យាយាមដុតកំដៅកិលេស ប្រកប​ដេាយ​បារិហារិយប្បញ្ញា ជាអ្នកឃេីញភ័យក្នុងសង្សារ បុគ្គលនេាះ ទេីបកាប់ឆ្កានូវតណ្ហាជាគ្រឿងចាក់ស្រែះនេះបាន។

ក្នុងគាថានេះសម្តែងអំពីធម៌ ៦ យ៉ាង គឺ សីល ១ សមាធិ ១ បញ្ញា ៣ អាតបៈ គឺសេចក្តីព្យាយាម ១ ។
-បញ្ញា ៣ គឺសជាតិប្បញ្ញា បញ្ញាជាប់មកជាមួយនឹង បដិសន្ធិជាត្រៃហេតុ កេីតអំពីកម្មចាស់ដែលបានកសាងទុកមកក្នុងអតីតជាតិ ១។
-វិបស្សនាបញ្ញា បញ្ញាសម្រេចមកអំពីការពិចារណាឃេីញតាមការណ៍ពិត ក្នុងបច្ចុប្បន្ន ១,
-នេបកប្បញ្ញា បញ្ញាដែលរក្សាខ្លួនទុក ចាកធម៌ដែលជាសត្រូវ ឬបារិហារិកប្បញ្ញា បញ្ញាដែលអាចកំណត់នូវកិច្ចទាំងពួងមានកិរិយាឈានចូល និងឈានថយជាដេីម ហេីយនាំទៅកាន់តែអំពេីដែលមានប្រយេាជន៍ តែងប្រកបមិនដាច់ក្នុងកិរិយារក្សាទុកនូវកម្មដ្ឋាន ១។
ក្នុងគាថានេះ នរជននេះដែលព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងថា ប្រកបដេាយបញ្ញាដូច្នេះ ដេាយបញ្ញាញាណ កិច្ចដែលនរជននេាះ គប្បីធ្វេីមិនមានក្នុងបញ្ញានេាះ។ ព្រេាះថា បញ្ញានេាះសម្រេចហេីយដល់បុគ្គលនេាះ ដេាយអានុភាពនៃកម្មដែលមានមកក្នុងកាលមុនតែម្យ៉ាង ។ ក៏នរជននេាះដែលជាអ្នកធ្វេីរឿយៗ និងជាអ្នកធ្វេីនូវការដឹងខ្លួនដេាយអំណាចនៃវិរិយៈ ដេាយអំណាចនៃបញ្ញាដែលព្រះអង្គទ្រង់សម្តែងត្រង់បទនេះថា អ្នកមានអាតបៈ គឺសេចក្តីព្យាយាម, អ្នកមាននេបកៈ គឺបញ្ញាចាស់ក្លា, ដូច្នេះគប្បីប្រតិស្ថានក្នុងសីល ហេីយចម្រេីននូវសមថៈ ដូច្នេះគប្បីប្រតិបត្តិ វិបស្សនា ដែលព្រះអង្គទ្រង់សម្តែងដេាយអំណាចនៃចិត្ត និងបញ្ញា ។

ចាកពីសៀវភៅ»សីលមយៈ
ដេាយ៖ (ព្រះភិក្ខុសីលប្បញ្ញេា ឆៃ សុផល្លី)
វត្តនិគ្រេាធវ័ន គល់ទទឹង
…………………
ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធើ្វព្រួញតែងពត់ព្រួញ(ឱ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះឯង)។

 
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦៣១ ដង)
បុគ្គល​ដែល​មាន​មិត្ត​ និយាយ​ចាក់​បណ្តោយ​ឲ្យ​តែ​គាប់​ចិត្ត​
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៨៣,៦៨៩ ដង)
កូន​ចាប​ចៀប​កប្បាស​ដែល​មិន​ទាន់​ចេះ​ហើរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.49
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿