30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧០,០១៩
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦២០,៦៣៧
សរុប ៣៨៩,៧០៣,១២១
អានអត្ថបទ
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ៣,៤១២ ដង)

មហាកស្សបត្ថេររាបទាន ទី ៥



 

កាលព្រះមានព្រះភាគ ទ្រង់ព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌ ជាទីពឹងនៃសត្វ លោក ទ្រង់បរិនិញ្វនទៅ ពួកជននាំគ្នាធ្វើការបូជាព្រះសាស្តា អង្គនោះ ។ ប្រជុំជនមានចិត្តខ្ពស់ មានចិត្តសប្បាយរីករាយ កាលញាតិនិងមិត្តនៃខ្ញុំទាំងនោះ កំពុងកើតសង្វេត បីតិកើត ឡើងដល់ខ្ញុំ ។ ខ្ញុំប្រជុំញាតិនិងមិត្តទាំងឡាយ ទើបពោលពាក្យ នេះថា ព្រះលោកនាថ មានព្យាយាមធំ ទ្រង់បរិនិញ្វនហើយ បើ ដូច្នោះ យើងនឹងធ្វើការបូជា ។ ញាតិនិងមិត្តទាំងនោះទទួល ស្តាប់ថា ប្រពៃហើយ ក៏ញុំាងសេចក្តីរីករាយឲ្យកើតដល់ខ្ញុំ ដោយច្រើន ខ្ញុំបានធ្វើនូវការសន្សំបុណ្យ ក្នុងព្រះពុទ្ធជាទីពឹងនៃ សត្វលោក ព្រះអង្គនោះ ។

ខ្ញុំបានសង់វិមាន មានកំពស់ ១០០ ហត្ត មានទំហំ ១៥០ ហត្ថ ខ្ពស់ទើសអាកាស ជាវិមានមាន តម្លៃ ដែលរចនាយ៉ាងល្អ ។ ខ្ញុំសង់វិមានដ៏មានតម្លៃ វិចិត្រ  ដោយគំនរកុសលទាំង​ឡាយ​ក្នុងទីនោះហើយ បានញុំាងចិត្ត របស់ខ្លួនឲ្យជ្រះថ្លា បានបូជានូវចេតិយដ៏ប្រសើរ ។ ឯចេតិយ នោះរុងរឿង ដូចគំនរភ្លើង ឬដូចស្តេចសាលព្រឹក្សមានផ្ការីក ភ្លឺ ស្វាងក្នុងទិសទាំង ៤ ដូចឥន្ទធនូក្នុងអាកាស ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លា ក្នុងធាតុចេតិយនោះ ហើយធ្វើកុសលដ៏ច្រើន ខ្ញុំបាន ទៅកើតក្នុងឋានតាវត្តឹង្ស ព្រោះរឭកនូវបុព្វកម្មនោះ ។

ខ្ញុំជិះយានទិព្វ ទឹមដោយសេះមួយពាន់ ឯវិមាន ៧ ជាន់ ដ៏ខ្ពស់ កើត ឡើងសម្រាប់ខ្ញុំ ។ ផ្ទះមានកំពូលមួយពាន់ ជាវិការៈនៃមាស សុទ្ធ រុងរឿងជានិច្ច ទិសទាំងពួង សឹងតែភ្លឺដោយតេជះរបស់ ខ្លួន ។ ផ្ទះខាងមុខដទៃទៀត ជាវិការៈនៃកែវក្រហម មានក្នុង កាលនោះ ផ្ទះទាំងនោះភ្លឺរន្ទាល ដោយរស្មី ទៅកាន់ទិសទាំង ៤ ដោយជុំវិញ ។ ផ្ទះមានកំពូលទាំងឡាយ កើតឡើងដោយបុញ្ញកម្ម ដ៏តាក់តែងល្អ ជាវិការៈនៃកែវមណី តែងភ្លឺច្រាលទៅកាន់ ទិសតូចទិសធំ ដោយជុំវិញ ។ ផ្ទះកំពូលទាំងនោះកាលភ្លឺ   ឡើង រស្មីធំទូលាយ ខ្ញុំគ្របសង្កត់នូវទេវតាទាំងពួង នេះជា  ផលនៃបុញ្ញកម្ម ។ ក្នុងកប្ប ៦ ហ្មឺន អំពីកប្បនេះ ខ្ញុំកើតជាស្តេច ចក្រពត្តិព្រះនាមឧព្វិទ្ធៈ មានសមុទ្រទាំង ៤ ជាព្រំដែន ជាស្តេច ឈ្នះលើផែនដី គ្រប់គ្រងផែនដី ។ ក្នុងភទ្ទកប្បនេះ ខ្ញុំកើតជា ស្តេចចក្រពត្តិមានកម្លាំងច្រើន អស់ ៣០ ដង ខ្ញុំបានប្រារព្ធនូវ កម្មរបស់ខ្លួន ( ប្រព្រឹត្តខ្ជាប់ដោយរាជធម៌ ១០ ) ។

ខ្ញុំបរិបូណ៌ ដោយកែវទាំង ៧ ជាឥស្សរៈក្នុងទ្វីបទាំង ៤ ប្រាសាទរបស់ខ្ញុំ ខ្ពស់ភ្លឺផ្លេកដូចផ្លេកបន្ទោរ ក្នុងរជ្ជកាលនៃស្តេចចក្រពត្តិនោះ ។ ទីក្រុងឈ្មោះរម្មកៈ មានបណ្តោយ ២៤ យោជន៍ ទទឹង ១២ យោជន៍ មានកំពែងនិងក្លោងទ្វារដ៏មាំ ។ ឯកំពែងនោះ មាន បណ្តោយ ៥០០ យោជន៍ មានទទឹង ២៥០ យោជន៍ កុះករ ដោយពួកជនទាំងឡាយ ដូចជាបុរីនៃទេវតា ក្នុងជាន់ត្រៃត្រឹង្ស ។ ម្ជុលមានចំនួន ២៥ ដែលគេយកទៅចក្រ ក្នុងបំពង់ម្ជុលពេញ ណែន រមែងកកិតដិតជាប់គ្នា យ៉ាងណាមិញ ។

ទីក្រុងរបស់ខ្ញុំ កុះករដោយដំរី សេះ រថ ទីក្រុងនោះ ច្រើនដោយពួកមនុស្ស ជាក្រុងវិសេសគួរជាទីត្រេកអរ ក៏យ៉ាងនោះដែរ ។ ខ្ញុំបរិភោគ (ភោជន) ផង ផឹកទឹកផង ក្នុងបុរីនោះ រួចហើយទៅកាន់អត្ត ភាពជាទេវតាទៀត ក្នុងបច្ឆិមភព ខ្ញុំបរិបូណ៌ដោយត្រកូលខ្ពង់ ខ្ពស់ ។ ខ្ញុំកើតក្នុងត្រកូលញ្រហ្មណ៍ ជាអ្នកសម្បូណ៌ដោយ រតនៈច្រើន បានលះបង់ហិរញ្ញៈចំនួន ៨០ កោដិ ហើយចេញ   បួស ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ ឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិ បត្តិហើយ ។

បានឮថា ព្រះមហាកស្សបត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។ ចប់ មហាកស្សបត្ថេរាបទាន ។

ព្រះត្រៃបិដកភាគ៧២
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ៤,៤២៣ ដង)
យមកវគ្គ ទី ២ ឬ អាហាររបស់ធម៌នីមួយៗ
ផ្សាយ : ១១ សីហា ឆ្នាំ២០២២ (អាន: ៧,២១៥ ដង)
ធម៌ ៦ យ៉ាងនេះ ធ្វើឲ្យមនុស្សចេះស្រលាញ់គ្នា
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ៤,២៦២ ដង)
មហាមោគ្គល្លានត្ថេររាបទាន ទី ៤
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៨,៦៣៣ ដង)
ប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ និងបរលោក ៤
ផ្សាយ : ១៨ មេសា ឆ្នាំ២០២២ (អាន: ៣,៥២៨ ដង)
ភូមិចាលសូត្រ ទី ១០ (ទ្រង់ដាក់ អាយុសង្ខារ)
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣ (អាន: ២,៩៧៦ ដង)
មាតាបិតាទាំងឡាយឈ្មោះថាព្រហ្ម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.18
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿