15
ថ្ងៃ អង្គារ ទី ២៧ ខែ កញ្ញា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បណ្តុំសៀវភៅ (eBook)
បណ្តុំវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥១,៥៤៥
Today
ថ្ងៃម្សិលមិញ ១១១,៣២៥
ខែនេះ ៣,៥៧៨,៨៤១
សរុប ២៧៤,៧៤៩,៦៩៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១០ មិថុនា ឆ្នាំ២០២២ (អាន: ៨៣៤ ដង)

ចតុប្បោសថជាតក



 

ចតុប្បោសថជាតកនេះ មានពាក្យថា យោ កោបនេយ្យ ជាដើម នឹងមានជាក់ច្បាស់ ក្នុងបុណ្ណកជាតក (វិធុរជាតក បិដកលេខ ៦៣ ទំព័រ ៣៣) ។ ខាងក្រោមនេះជាសេចក្ដីដែលមានមកក្នុងព្រះបាលី ៖

(ព្រះបាទវរុណនាគរាជពោលថា) 
យោ កោបនេយ្យេ ន ករោតិ កោបំ, ន កុជ្ឈតិ សប្បុរិសោ កទាចិ;
កុទ្ធោបិ សោ នាវិករោតិ កោបំ, តំ វេ នរំ សមណមាហុ លោកេ។

បុគ្គលណាជាសប្បុរស មិនធ្វើនូវសេចក្តីក្រោធ ក្នុងបុគ្គលគួរក្រោធ និងមិនក្រោធ ក្នុងកាលណាមួយ បុគ្គលជាសប្បុរសនោះ បើទុកជាក្រោធ ក៏មិនធ្វើសេចក្តីក្រោធឲ្យប្រាកដ បណ្ឌិតទាំងឡាយ ហៅជននោះឯងថាជាសមណៈ ក្នុងលោក ។

(សុបណ្ណរាជពោលថា) 
ឩនូទរោ យោ សហតេ ជិឃច្ឆំ, ទន្តោ តបស្សី មិតបានភោជនោ;
អាហារហេតុ ន ករោតិ បាបំ, តំ វេ នរំ សមណមាហុ លោកេ។

ជនណា មានពោះធូរ អត់ទាំ្រនូវសេចក្តីស្រេកឃ្លានបាន ទូន្មាននូវឥន្ទ្រិយ ជាអ្នកមានតបធម៌ មានទឹក និងភោជនល្មមប្រមាណ មិនធ្វើនូវបាប ព្រោះហេតុនៃអាហារឡើយ បណ្ឌិតទាំងឡាយ ហៅជននោះថាជាសមណៈ ក្នុងលោក ។

(សក្កទេវរាជ ពោលថា) 
ខិឌ្ឌំ រតិំ វិប្បជហិត្វាន សព្ពំ, ន ចាលិកំ ភាសសិ កិញ្ចិ លោកេ;
វិភូសដ្ឋានា វិរតោ មេថុនស្មា, តំ វេ នរំ សមណមាហុ លោកេ។

ជនណា លះបង់នូវល្បែង (ដោយកាយនិងវាចា) និងសេចក្តីត្រេកអរ (ក្នុងកាមគុណ) ទាំងពួង ទាំងមិនពោលនូវពាក្យឡេះឡោះ តិចតួចក្នុងលោក វៀរចាកហេតុជាទីតាំង នៃការស្អិតស្អាង និងមេថុនធម្ម បណ្ឌិតទាំងឡាយហៅជននោះឯង ថាជាសមណៈ ក្នុងលោក ។

(ព្រះបាទធនព្ជា័យ ពោលថា) 
បរិគ្គហំ លោភធម្មញ្ច សព្ពំ, យោ វេ បរិញ្ញាយ បរិច្ចជេតិ;
ទន្តំ ឋិតត្តំ អមមំ និរាសំ, តំ វេ នរំ សមណមាហុ លោកេ។

ជនណា កំណត់ដឹង ហើយលះបង់នូវទ្រព្យសម្បត្តិផង លោភៈទាំងពួងផង បណ្ឌិតទាំងឡាយ ហៅជនដែលមានខ្លួនទូន្មាន មានសភាពខ្ជាប់ខ្ជួន មិនមានសេចក្តីប្រកាន់ថា អញមិនមានសេចក្តីប្រាថ្នានោះឯង ថាជាសមណៈ ក្នុងលោក ។

(ព្រះរាជាទាំង ៤ ព្រះអង្គនោះ ត្រាស់សួរថា) 
បុច្ឆាម កត្តារមនោមបញ្ញំ, កថាសុ នោ វិគ្គហោ អត្ថិ ជាតោ;
ឆិន្ទជ្ជ កង្ខំ វិចិកិច្ឆិតានិ, តទជ្ជ កង្ខំ វិតរេមុ សព្ពេ។

ម្នាលអ្នកមានប្រាជ្ញាមិនថោកថយ យើងទាំងឡាយ សូមសួរចំពោះអ្នក ជាអ្នកធ្វើ (នូវហេតុដែលគួរធ្វើ) ការជជែកចំពោះពាក្យទាំងឡាយ កើតមានដល់យើង សូមអ្នកកាត់នូវ  សេច​ក្តី​ងឿងឆ្ងល់ និងសេចក្តីសង្ស័យចេញ ក្នុងថ្ងៃនេះ យើងទាំងអស់គ្នា គប្បីឆ្លងនូវសេចក្តីសង្ស័យនោះ ក្នុងថ្ងៃនេះ ។

(វិធូរបណ្ឌិតពោធិសត្វ ពោលថា) 
យេ បណ្ឌិតា អត្ថទសា ភវន្តិ, ភាសន្តិ តេ យោនិសោ តត្ថ កាលេ;
កថំ នុ កថានំ អភាសិតានំ, អត្ថំ នយេយ្យុំ កុសលា ជនិន្ទា។

បណ្ឌិតណា ជាអ្នកយល់សេចក្តី បណ្ឌិតនោះ រមែងពោលដោយឧបាយនៃប្រាជ្ញា ក្នុងកាលគួរ ក្នុងពាក្យជជែកនោះ បពិត្រព្រះអង្គជាធំជាងជនទាំងឡាយ ពួកជនអ្នកឈ្លាស គប្បីយល់នូវសេចក្តីនៃពាក្យពោលដែលគេមិនទាន់និយាយ ដោយប្រការដូចម្តេចបាន ។

កថំ ហវេ ភាសតិ នាគរាជា, គរុឡោ បន វេនតេយ្យោ កិមាហ;
គន្ធព្ពរាជា បន កិំ វទេសិ, កថំ បន កុរូនំ រាជសេដ្ឋោ។

ស្តេចនាគ ពោលដូចម្តេច ស្តេចគ្រុឌវេនតេយ្យ ពោលដូចម្តេច ស្តេចគន្ធព្វ
(ព្រះឥន្ទ) ពោលដូចម្តេច ស្តេចដ៏ប្រសើររបស់អ្នកដែនកុរុ ពោលដូចម្តេច ។
 
(ព្រះរាជាទាំងឡាយនោះ ឆ្លើយថា) 
ខន្តិំ ហវេ ភាសតិ នាគរាជា, អប្បាហារំ គរុឡោ វេនតេយ្យោ;
គន្ធព្ពរាជា រតិវិប្បហានំ, អកិញ្ចនំ កុរូនំ រាជសេដ្ឋោ។

ស្តេចនាគ ពោលចំពោះខន្តិធម៌តែម្យ៉ាង សេ្តចគ្រុឌវេនតេយ្យ ពោលចំពោះអាហារតិច ស្តេចគន្ធព្វ ពោលចំពោះការលះបង់សេចក្តីត្រេកអរ ស្តេចដ៏ប្រសើររបស់អ្នកដែនកុរុ ពោលចំពោះការមិនមានកង្វល់ ។

(ព្រះវិធូរពោធិសត្វ ពោលថា) 
សព្ពានិ ឯតានិ សុភាសិតានិ, ន ហេត្ថ ទុព្ភាសិតមត្ថិ កិញ្ចិ;
យស្មិញ្ច ឯតានិ បតិដ្ឋិតានិ, អរាវ នាភ្យា សុសមោហិតានិ;
ចតុព្ភិ ធម្មេហិ សមង្គិភូតំ, តំ វេ នរំ សមណមាហុ លោកេ។

ពាក្យទាំងអស់នេះ ជាសុភាសិត ពាក្យជាទុពា្ភសិត សូម្បីបន្តិចបន្តួច ក៏មិនមាន ក្នុងប្រស្នានេះទេ ម្យ៉ាងទៀត ពាក្យទាំងនេះ តាំងនៅស៊ប់ ប្រជុំចុះដោយល្អ ក្នុងបុគ្គលណា ដូចជាកាំរទេះ ដែលគេបញ្ចុះស៊ប់ក្នុងដុំ បណ្ឌិតទាំងឡាយ ហៅបុគ្គលដែលព្រមព្រៀង ដោយធម៌ ៤ យ៉ាងនោះឯង ថាជាសមណៈ ក្នុងលោក ។

(ព្រះរាជាទាំង ៤ ព្រះអង្គពោលថា) 
តុវញ្ហិ សេដ្ឋោ ត្វមនុត្តរោសិ, ត្វំ ធម្មគូ ធម្មវិទូ សុមេធោ;
បញ្ញាយ បញ្ហំ សមធិគ្គហេត្វា, អច្ឆេច្ឆិ ធីរោ វិចិកិច្ឆិតានិ;
អច្ឆេច្ឆិ កង្ខំ វិចិកិច្ឆិតានិ, ចុន្ទោ យថា នាគទន្តំ ខរេន។

អ្នកជាបុគ្គលប្រសើរ អ្នកជាបុគ្គលមិនមានអ្នកណាវិសេសជាង អ្នកជាបុគ្គលដល់នូវត្រើយនៃធម៌ ចេះដឹងនូវធម៌ មានយោបល់ដ៏ល្អ កំណត់ដឹងនូវប្រស្នាដោយប្រាជ្ញា អ្នកជាអ្នកប្រាជ្ញ បានផ្តាច់សេចក្តីសង្ស័យចេញហើយ អ្នកបានកាត់នូវសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ដូចជាគេកាត់នូវភ្លុកនៃដំរី ដោយរណារ ។

(សក្កទេវរាជ ពោលថា) 
នីលុប្បលាភំ វិមលំ អនគ្ឃំ, វត្ថំ ឥទំ ធូមសមានវណ្ណំ;
បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ ធម្មបូជាយ ធីរ។

បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះនូវប្រស្នា ហើយជូនសំពត់នេះ មានពន្លឺដូចផ្កាឧប្បលខៀវ មិនមានមន្ទិល ជាសំពត់កាត់ថ្លៃមិនបាន មានពណ៌ស្មើដោយផ្សែង ដើម្បីបូជានូវធម៌របស់អ្នក ។

(សុបណ្ណរាជពោលថា) 
សុវណ្ណមាលំ សតបត្តផុល្លិតំ, សកេសរំ រត្នសហស្សមណ្ឌិតំ;
បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ ធម្មបូជាយ ធីរ។

បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះនូវប្រស្នា ហើយជូននូវកម្រងផ្កាមាស ដែលរីកសំពោង ដោយត្របកច្រើនស្រទាប់ ប្រកបដោយលំអង ដ៏ប្រដាប់ដោយកែវដ៏ច្រើន ដើម្បីបូជានូវធម៌របស់អ្នក ។

(វរុណនាគរាជពោលថា) 
មណិំ អនគ្ឃំ រុចិរំ បភស្សរំ, កណ្ឋាវសត្តំ មណិភូសិតំ មេ;
បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ ធម្មបូជាយ ធីរ។

បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះស្រាយនូវប្រស្នា ហើយជូននូវកែវមណី ដែលកាត់ថ្លៃមិនបាន ជាកែវដ៏រុងរឿង មានពន្លឺផ្លេក ៗ សម្រាប់ពាក់ព្ធដ៏ក ដែលស្អិតស្អាងដោយកែវមណី ដើម្បីបូជានូវធម៌របស់អ្នក ។

(ព្រះបាទធនញ្ជ័យពោលថា) 
គវំ សហស្សំ ឧសភញ្ច នាគំ, អាជញ្ញយុត្តេ ច រថេ ទស ឥមេ;
បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ គាមវរានិ សោឡស។

ខ្ញុំត្រេកអរនឹងការដោះស្រាយនូវប្រស្នា ហើយជូននូវគោមួយពាន់ ទាំងគោឧសភៈផង ដំរីផង រថ ១០ ដែលទឹមដោយសេះអាជានេយ្យនេះផង ស្រុកសួយ ១៦ ផង ដល់អ្នក ។

(អភិសម្ពុទ្ធគាថា)
សារិបុត្តោ តទា នាគោ, សុបណ្ណោ បន កោលិតោ;
គន្ធព្ពរាជា អនុរុទ្ធោ, រាជា អានន្ទ បណ្ឌិតោ;
វិធុរោ ពោធិសត្តោ ច, ឯវំ ធារេថ ជាតកំ។

អ្នកទាំងឡាយ ចូរចាំទុកនូវជាតក យ៉ាងនេះថា សេ្តចនាគក្នុងកាលណោះ បានមកជាព្រះសារីបុត្ត សេ្តចគ្រុឌ បានមកជាកោលិតភិក្ខុ (មោគ្គល្លាន) សេ្តចគន្ធព្វ បានមកព្រះអនុរុទ្ធ ព្រះបាទធនញ្ជ័យបានមកជាអានន្ទបណ្ឌិត វិធុរបណ្ឌិត គឺតថាគត ។

ចប់ ចតុប្បោសថជាតក ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក
ទសកនិបាត បិដកលេខ ៥៩ ទំព័រ ១៦៧)
ដោយ ស.ដ.វ.ថ.

 

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១១,៦២៩ ដង)
ចិត្ត​របស់​បុថុជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២០,៦៥២ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល និង​ផឹក​សុរា
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,០១៤ ដង)
អ្នក​មាន​ប្រាជ្ញា​អាច​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​សម្លាប់​សត្រូវ​ខ្លួន​បាន
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨៦,៥៥៧ ដង)
អ្វី​ជា​គ្រឿង​បាំង​មិន​ឲ្យ​ឃើញ​នរក?
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៤,៩០៦ ដង)
រឿង​សីល​វិ​មំ​សក​ព្រាហ្ម​ណ៏
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ ខាងក្រោមនេះជា នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកទំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿