30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០២,៦០១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៨០,៥៣៥
សរុប ៣៨៥,៦៦៧,២២៨
អានអត្ថបទ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣,៧៤៨ ដង)

ចូឡបលោភនជាតក



 

ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតពនទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុមួយរូបប៉ុណ្ណោះ  (ភិក្ខុដែលអផ្សុក) បានត្រាស់ធម្មទេសនានេះមានពាក្យផ្ដើមថា អភិជ្ជមានេ វារិស្មិំ ដូច្នេះ ។ បានឮថា ព្រះសាស្ដាត្រាស់សួរភិក្ខុនោះ ដែលត្រូវនាំមកកាន់រោងធម្មសភាថា ម្នាលភិក្ខុ បានឮថា អ្នកមានសេចក្ដីអផ្សុកចង់សឹកពិតមែនឬ ? 
    
កាលភិក្ខុនោះទូលទទួលជាការពិតហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា ស្ត្រីទាំងឡាយនេះរមែងធ្វើបុគ្គលដែលបរិសុទ្ធឲ្យសៅហ្មង ក្នុងឥឡូវនេះតែប៉ុណ្ណោះក៏ទេ សូម្បី បុគ្គលដែលបរិសុទ្ធក្នុងកាលមុន ក៏ធ្វើឲ្យសៅហ្មងដូចគ្នា ។ ព្រះសាស្ដាដែលភិក្ខុទាំងនោះ ទូលអារាធនាហើយ ទើបទ្រង់នាំយកអតីតនិទានមកជាសាធកៈ (គ្រឿងអាង) ដូចតទៅនេះ
    
ក្នុងអតីតកាល ព្រះបាទព្រហ្មត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ជាអ្នកមិនមានឱរស ទើបទ្រង់ត្រាស់នឹងនាងស្នំរបស់ព្រះអង្គថា នាងទាំងឡាយចូរធ្វើសេចក្ដីដើម្បីឲ្យបានបុត្រ ។ នាងស្នំទាំងនោះទើបនាំគ្នាតាំងសេចក្ដីប្រាថ្នាបុត្រ ។ កាលកន្លងទៅដោយអាការនេះ ព្រះពោធិសត្វទើបចុតិចាកព្រហ្មលោក កើតហើយក្នុងផ្ទៃរបស់ព្រះអគ្គមហេសី ។ ព្រះពោធិសត្វនោះពេលប្រសូតហើយ ព្រះជនក ព្រះជននីបានឲ្យស្រង់ទឹកហើយប្រគល់ឲ្យម៉ែដោះដើម្បីប្រយោជន៍ដល់ការផឹកទឹកដោះ ។ ព្រះពោធិសត្វនោះ កាលម៉ែដោះទាំងឡាយឲ្យផឹក ទឹកដោះ ក៏ទ្រង់ស្រែកយំ ។ លំដាប់នោះ ទើបបានឲ្យព្រះពោធិសត្វនោះដល់ម៉ែដោះដទៃ ។

នៅក្នុងដៃរបស់មាតុគ្រាម ព្រះពោធិសត្វជាអ្នកមិននៅស្ងៀមឡើយ ។ លំដាប់នោះ ទើបបានប្រគល់ព្រះពោធិសត្វឲ្យដល់បុរសម្នាក់អ្នកជាបាទមូលិកៈ (ខ្ញុំព្រះបាទ) គ្រាន់តែបាទមូលិកៈនោះទទួលយកប៉ុណ្ណោះ ព្រះពោធិសត្វក៏នៅស្ងៀម ។ ក្នុងថ្ងៃបន្តបន្ទាប់មក បុរសទាំងឡាយប៉ុណ្ណោះ ដែលកាន់យកនូវព្រះពោធិសត្វនោះ ហើយត្រាច់ទៅ ។ កាលនឹងឲ្យបៅទឹកដោះ ទើបច្របាច់ (ដោះ) ហើយឲ្យផឹក ឬបំបៅដោះក្នុងព្រះឱស្ឋតាមចន្លោះវាំងនន ។ ដោយហេតុនោះ ទើបថ្វាយព្រះនាមថា អនិត្ថិគន្ធកុមារ ។ កាលព្រះកុមារយាងទៅមកៗ អ្នកណាៗមិនអាចសម្ដែងមាតុគ្រាមឲ្យឃើញឡើយ ។ ដោយហេតុនោះ ព្រះរាជាទើបឲ្យសាងស្ថានទីទាំងឡាយមានទីប្រថាប់គង់ជាដើម និងឈានាគារ ក្នុងទីដោយឡែកមួយ ។ 
    
ក្នុងវេលាព្រះកុមារមានព្រះជន្ម ១៦ វស្សា ព្រះរាជាទ្រង់ត្រិះរិះថា យើងមិនមានឱរសដទៃទៀត ចំណែកកុមារនេះមិនបរិភោគកាម សូម្បីរាជសម្បត្តិក៏មិនប្រាថ្នា យើងបានឱរស លំបាកពិតហ្ន៎ ! គ្រានោះ មានស្ត្រីរបាំក្រមុំមួយរូប ឆ្លាតក្នុងការច្រៀងរាំនិងប្រគំ អាច​ប្រលោម​លួង​លោមបុរសឲ្យធ្លាក់ក្នុងអំណាចរបស់ខ្លួនបាន ចូលទៅគាល់ (ព្រះរាជា) ហើយទូលថា បពិត្រ​ព្រះសម្មតិទេព ព្រះអង្គទ្រង់ព្រះតម្រិះរឿងអ្វី ? ព្រះរាជាក៏ត្រាស់ប្រាប់ហេតុនោះ ។ ស្ត្រីរបាំនោះទូលថា បពិត្រព្រះអង្គដ៏ចម្រើន រឿងនោះមេត្តាលើកទុកសិនចុះ ខ្ញុំម្ចាស់នឹងប្រលោម​លួងលោមព្រះរាជកុមារនោះឲ្យដឹងកាមរស (រសជាតិនៃកាមគុណ) ។

ព្រះរាជាត្រាស់​ថា បើនាងអាចប្រលោមព្រះអនិត្ថិគន្ធកុមារដែលជាឱរសរបស់យើងបានសោត ព្រះកុមារនោះនឹងជាព្រះរាជា ខ្លួននាងនឹងបានជាអគ្គមហេសី ។ ស្ត្រីរបាំនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ការប្រលោមជាភារៈរបស់ខ្ញុំម្ចាស់ ព្រះអង្គកុំទ្រង់បរិវិតក្កៈឡើយ  ដូច្នេះហើយ ចូលទៅរកមនុស្សដែលធ្វើនាទីរក្សាព្រះឱរសហើយពោលថា ក្នុងវេលាព្រលឹមយើងនឹងមកឈរត្រង់ខាងក្រៅឈានាគារដែលជាទីផ្ទំរបស់ព្រះអយ្យបុត្រហើយយើងនឹងច្រៀង ។ បើព្រះអយ្យបុត្រ (ឮហើយ) ទ្រង់គ្រោធ ។ លោកចូរប្រាប់ដល់យើង យើងនឹងគេចចេញ ។ បើទ្រង់ស្ដាប់ហើយ ពោលសរសើរដល់យើង (លោកចូរប្រាប់ដល់យើងដូចគ្នា) ។ បុរសអ្នករក្សានោះ ទទួលព្រមហើយថា ល្អណាស់ (នាង) ។ 
    
ចំណែកស្ត្រីរបាំនោះ ក្នុងវេលាព្រលឹមស្រាងៗ បានទៅឈរក្នុងកន្លែងនោះ ហើយស្រែកច្រៀងជាមួយសំឡេងពិណ ដេញពិណជាមួយនឹងសំឡេងច្រៀង ដោយសំឡេងយ៉ាង ពីរោះ ។ ព្រះកុមារនាកាលស្ដាប់ប៉ុណ្ណោះរមែងផ្ទំលក់ ។ ក្នុងថ្ងៃស្អែក ទ្រង់បង្គាប់ឲ្យនាងឈរក្នុងទីជិតឈានាគារដើម្បីច្រៀង, ក្នុងថ្ងៃស្អែកទៀត បង្គាប់ឲ្យនាងឈរខាងក្នុងឈានាគារ ដើម្បីច្រៀង, ក្នុងថ្ងៃស្អែកទៀត បង្គាប់ឲ្យនាងឈរក្នុងទីជិតនៃខ្លួន ដោយវិធីយ៉ាងនេះ ព្រះអង្គទ្រង់ធ្វើតណ្ហាឲ្យកើតឡើងតាមលំដាប់ ៗ រហូតដល់សេពលោកធម៌ បានដឹងកាមរសហើយត្រាស់ថា មាតុគាមំ នាម អញ្ញេសំ ន ទស្សាមិ ដែលឈ្មោះថា មាតុគ្រាម យើងនឹងឲ្យដល់បុរសដទៃ  បានកាន់យកនូវដាវ ឆ្លងកាត់ផ្លូវជាចន្លោះ ត្រាច់ដេញតាមបុរសទាំងឡាយ ។   
    
លំដាប់នោះ ព្រះរាជាបញ្ជាឲ្យចាប់ព្រះកុមារនោះហើយឲ្យនាំចេញទៅចាកនគរ ជាមួយនឹងកុមារិកានោះ ។ សូម្បីព្រះកុមារ និងស្ត្រី ទាំងពីរស្ដេចចូលទៅកាន់ព្រៃ ហើយទៅកាន់ទន្លេគង្គាផ្នែកខាងក្រោម បានកសាងអាស្រមក្នុងចន្លោះរវាងទន្លេគង្គា និងសមុទ្រ ដោយមានទន្លេគង្គានៅក្នុងទីម្ខាង និងមានសមុទ្រក្នុងទីម្ខាង សម្រេចការនៅក្នុងទីនោះ ។ នាងកុមារិកាអង្គុយនៅក្នុងបណ្ណសាលាចម្អិននូវមើមឈើជាដើម ចំណែកព្រះពោធិសត្វទៅនាំយកផលាផលអំពីព្រៃ ។
    
ក្នុងថ្ងៃមួយ ពេលដែលព្រះពោធិសត្វទៅដើម្បីប្រយោជន៍ដល់ផលាផល មានតាមមួយរូបដែលអាស្រ័យនៅនឹងកោះក្នុងសមុទ្រ ត្រាច់ទៅតាមផ្លូវអាកាសដើម្បីប្រយោជន៍ដល់ ភិក្ខា​ចារ បានឃើញនូវផ្សែងបានចុះមកកាន់អាស្រម ។ លំដាប់នោះ កុមារិកានោះ បាននិមន្តតាបសឲ្យអង្គុយដោយពោលថា លោកម្ចាស់ចូរគង់សិន ដរាបដល់ខ្ញុំចម្អិនឆ្អិន ហើយ ប្រលោមលួងលោមដោយឥត្ថិកុត្តៈ ឲ្យឃ្លាតចាកឈាន ញ៉ាំងព្រហ្មចរិយស្សរបស់តាបសឲ្យ អន្តរធានទៅ ។

តាបសនោះហាក់បីជាក្អែកបាក់ស្លាប មិនអាចដើម្បីបោះបង់កុមារិកានោះ បាននៅក្នុងទីនោះឯងរហូតពេញមួយថ្ងៃ បានឃើញនូវព្រះពោធិសត្វមក ហើយក៏រត់ស្ទុះ ទៅដោយមានមុខទៅរកសមុទ្រ ។ លំដាប់នោះ ព្រះពោធិសត្វ កាន់យកនូវដាវដេញតាម តាបសនោះដោយសម្គាល់ថា តាបសនេះជាសត្រូវរបស់យើង ។ តាបសសម្ដែងអាការលោតឡើងទៅក្នុងអាកាស ទើបធ្លាក់ទៅក្នុងសមុទ្រ ។ ព្រះពោធិសត្វគិតថា តាបសនេះកាលមកតាមផ្លូវអាកាស ព្រោះភាពនៃឈានសាបសូន្យទើបធ្លាក់ចុះក្នុងសមុទ្រ ឥឡូវនេះ យើងគួរជាទីពឹងរបស់តាបសនេះ គិតដូច្នេះហើយ បានឈរត្រង់ជាយច្រាំងពោលគាថាទាំងនេះថា 
    
អភិជ្ជមានេ វារិស្មិំ,        សយំ អាគម្ម ឥទ្ធិយា,
មិស្សីភាវិត្ថិយា គន្ត្វា    សំសីទសិ មហណ្ណវេ។

លោកមក (តាមអាកាស) ដោយខ្លួនឯង លើទឹកមិនបែករលក ដោយអំណាចនៃឬទ្ធិ លុះទៅច្រឡូកច្រឡំដោយស្រី ក៏លិចចុះក្នុងសមុទ្រធំ ។

អាវដ្ដនី មហាមាយា,    ព្រហ្មចរិយវិកោបនា,
សីទន្តិ នំ វិទិត្វាន,        អារកា បរិវជ្ជយេ។

ធម្មតាស្រីទាំងឡាយ រមែងញ៉ាំងបុរសឲ្យវិលវល់ មានមាយាច្រើន ញ៉ាំងព្រហ្មចរិយ ធម៌ឲ្យកម្រើក រមែងលិចចុះ (ក្នុងអបាយ ៤) បណ្ឌិតបុរស ដឹងច្បាស់ហើយ គប្បីចៀសវាងអំពីចម្ងាយ ។
        
យំ ឯតា ឧបសេវន្តិ,    ឆន្ទសា វា ធនេន វា,
ជាតវេទោវ សំ ឋានំ,    ខិប្បំ អនុទហន្តិ នំ។

ស្ដ្រីទាំងឡាយនុ៎ះ ចូលទៅគប់រកបុរសណា ដោយសេចក្ដីពេញចិត្តក្ដី ដោយទ្រព្យក្ដី តែងដុតបំផ្លាញបុរសនោះ (ឲ្យវិនាស) យ៉ាងឆាប់ ដូចភ្លើង (ដែលឆេះ) នូវលំនៅរបស់ខ្លួន ។

បណ្ដាបទទាំងនោះ បទថា អភិជ្ជមានេ វារិស្មិំ សេចក្ដីថា កាលទឹកនេះមិនហូរ គឺមិនរញ្ជួយ តាបសមិនប៉ះនូវទឹកមកដោយឫទ្ធិតាមផ្លូវអាកាសដោយខ្លួនឯង ។ បទថា 
មិស្សីភាវិត្ថិយា  បានដល់ ភាវៈដែលលាយឡំមួយអន្លើដោយស្ត្រីដោយអំណាចការសេពនូវលោកធម៌ ។ បទថា អាវដ្ដនី មហាមាយា សេចក្ដីថា ធម្មតា ស្ត្រីទាំងឡាយ ឈ្មោះថាធ្វើបុរសឲ្យវិលមក ព្រោះឲ្យវិលមកដោយកាម, ឈ្មោះថា មានមាយាច្រើន ព្រោះប្រកបដោយមាយារបស់ស្ត្រីដែលរាប់មិនមានទីបំផុត ។ សមពិតដូចបោរាណាចារ្យពោលទុកថា 

មាយា ចេតា មរីចី ច,        សោកោ រោគោ ចុបទ្ទវោ,
ខរា ច ពន្ធនា ចេតា,        មច្ចុបាសោ គុហាសយោ,
តាសុ យោ វិស្សសេ បោសោ,    សោ នរេសុ នរាធមោ។  

ស្ត្រីទាំងនេះ មានមាយាដូចជាថ្ងៃបណ្តើរកូន ជាទីសោយសោក ជាទីកើតនៃរាគៈ ជាទីឧបទ្រព ស្រ្តីទាំងនេះមានអធ្យាស្រ័យដ៏រឹងរូស ជាចំណងសម្រាប់ចង ជាអន្ទាក់នៃសេចក្តីស្លាប់ ជាគុហាសម្រាប់នៅ (របស់មច្ចុរាជ) បុរសណា ទុកចិត្តក្នុងស្រ្តីទាំងនោះ បណ្តាបុរសទាំងឡាយ បុរសនោះឈ្មោះថា បុរសថោកទាប ។

(សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត មហាហំសជាតក បិដកលេខ ៦១ ទំព័រ ១១៧)    

បទថា ព្រហ្មចរិយវិកោបនា សេចក្ដីថា ញ៉ាំងការប្រព្រឹត្តដ៏ប្រសើរ គឺមេថុនវិរតិព្រហ្មចរិយៈ ឲ្យកម្រើក ។ បទថា សីទន្តិ សេចក្ដីថា ធម្មតាស្ត្រីទាំងឡាយ ឈ្មោះថា រមែងលិចចុះក្នុងអបាយទាំងឡាយ ព្រោះញ៉ាំងព្រហ្មចរិយៈរបស់ឥសីឲ្យកម្រើក ។ ពាក្យដ៏សេស គប្បីប្រកបដោយន័យមុននោះឯង ។
    
ចំណែកតាបសកាលបានស្ដាប់ពាក្យរបស់ព្រះពោធិសត្វយ៉ាងនេះហើយ ឋិតនៅក្នុង កណ្ដាលសមុទ្រនោះឯង ធ្វើឈានដែលសាបសូន្យឲ្យត្រឡប់កើតឡើងវិញ ហើយទៅកាន់ទីនៅរបស់ខ្លួនតាមផ្លូវអាកាស ។ 
    
ព្រះពោធិសត្វគិថា តាបសជាអ្នកបានអប់រំមកហើយយ៉ាងនេះ ទៅតាមផ្លូវអាកាសហាក់ដូចសំឡីដើមរកា សូម្បីយើងក៏គួរធ្វើឈានឲ្យកើតឡើងហើយទៅតាមផ្លូវអាកាសដូចតាបសនេះដែរ ។ គ្រាគិតហើយក៏ទៅកាន់អាស្រម នាំស្ត្រីនោះទីកាន់ផ្លូវរបស់មនុស្ស ហើយបញ្ជូនទៅដោយពាក្យថា គច្ឆ ត្វំ នាងចូរទៅចុះ ស្រេចហើយក៏ចូលទៅកាន់ព្រៃ កសាងអាស្រមក្នុងភូមិភាគដែលជាទីគួររីករាយ ហើយបួសជាឥសី ធ្វើការបរិកម្មកសិណ ញ៉ាំងអភិញ្ញានិងសមាបត្តិឲ្យកើតឡើង បានជាអ្នកមានព្រហ្មលោកជាទីប្រព្រឹត្តទីខាងមុខ ។
    
ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ។ ក្នុងវេលាចប់អរិយសច្ច ឧក្កណ្ឋិតភិក្ខុ បានតាំងនៅក្នុងសោតាបត្តិផល ។ ទ្រង់ប្រជុំជាតកថា អនិត្ថិគន្ធកុមារ ក្នុងកាលនោះ ក៏គឺ តថាគតនេះឯង ។    

ចប់ ចូឡបលោភនជាតក ។
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក
តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥០)
ប្រែដោយ ខេមរ អភិធម្មាវតារ

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២១ (អាន: ១៥,៤១៣ ដង)
អំណាច​កាម​រោគៈ​នាំ​ឲ្យ​កើត​តម្រេក​ក្នុង​វត្ថុ​មិន​គួរ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៦៦ ដង)
រឿង​ព្រាហ្មណ៏​សម្លាប់​កូន​ធ្វើ​ទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.36
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿