ថ្ងៃ សុក្រ ទី ០១ ខែ កក្តដា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍ (តាកែវ)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៥,៦៩៧
Today
ថ្ងៃម្សិលមិញ ១០៦,៦៣១
ខែនេះ ១៥,៦៩៧
សរុប ២៦២,៩៣៥,០៥០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ មិថុនា ឆ្នាំ២០២២ (អាន: ១,០៨១ ដង)

អញ្ញាកោណ្ឌញ្ញត្ថេរាបទានទី៩



 

ខ្ញុំបានឃើញជាដំបូង នូវព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ព្រះ អង្គជាច្បងក្នុងលោក ជាអ្នកដឹកនាំសត្វលោក ទ្រង់ដល់នូវពុទ្ធ ភូមិ ។ ពួកយក្សទាំងអស់មកជួបជុំគ្នា ចោមរោមធ្វើអញ្ជលី ថ្វាយបង្គំព្រះសម្ពុទ្ធ ទៀបគល់នៃពោធិព្រឹក្ស ។ ពួកទេវតាទាំង អស់នោះ មានចិត្តត្រេកអរ សញ្ជរទៅព្ធដ៏អាកាស (ពោលថា) ព្រះពុទ្ធអង្គនេះ ទ្រង់បានដល់ដោយលំដាប់ ទ្រង់កម្ចាត់បង់ងងឹត ដែលជាធម៌ធ្វើឲ្យខ្វាក់ ។

ពួកទេវតាទាំងអស់នោះ មាន សេចក្តីរីករាយប្រព្រឹត្តទៅខាងមុខ សំឡេងកងរំពឹងដ៏ខ្លាំង ប្រព្រឹត្តទៅថា យើងទាំងឡាយនឹងដុតបំផ្លាញនូវពួកកិលេស ក្នុង សាសនារបស់ព្រះសម្មាសម្ពុទ្ធ ។ លុះខ្ញុំដឹងពាក្យរបស់ទេវតាទាំងឡាយ ដែលពោលដោយវាចា ហើយក៏ត្រេកអរ បាន ថ្វាយចង្ហាន់ជាដំបូង ដោយចិត្តដែលត្រេកអរ ។


ព្រះសាស្តា   ព្រះអង្គប្រសើរក្នុងលោក ទ្រង់ជ្រាបបំណងរបស់ខ្ញុំ ទ្រង់គង់ ក្នុងកណ្តាលនៃពួកទេវបរិស័ទ ហើយត្រាស់គាថាទាំងនេះថា ៖ តថាគតចេញទៅទ្រង់ព្រះផ្នួសអស់ ៧ ថ្ងៃ ក៏បានដល់នូវ ពោធិញាណ ភត្តជាដម្បូងរបស់តថាគតនេះ ញុំាងព្រហ្មចារីបុគ្គលឲ្យប្រព្រឹត្តទៅបាន ។ បុគ្គលណា ចុះចាកឋានតុសិត មក កើតក្នុងមនុស្សលោកនេះ ហើយថ្វាយចង្ហាន់ដល់តថាគត តថា គតនឹងសម្តែងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតសម្តែងចុះ ។

បុគ្គលនេះ នឹងបានសោយរាជ្យ ជាស្តេច នៃទេវតា អស់ ៣០ ពាន់កប្ប នឹងគ្របសង្កត់ទេវតាទាំងអស់ ហើយនៅគ្រប់គ្រងទេវលោក ។ លុះច្យុតចាកទេវលោក មក កាន់អត្តភាពជាមនុស្ស នឹងបានជាស្តេចចក្រពត្តិ សោយរាជ្យ ក្នុងមនុស្សលោកនោះ អស់មួយពាន់ដង ។

កន្លងទៅមួយ សែនកប្ប ព្រះសាស្តាព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងបានត្រាស់ដឹងក្នុងលោក ។ កុលបុត្រនោះ ច្យុតចាកទេវលោកមកកាន់អត្តភាពជាមនុស្ស នឹងចេញចាកផ្ទះទៅបួស នៅអស់ ៦ វស្សា ។

លំដាប់អំពីនោះមក ព្រះពុទ្ធនឹងទ្រង់  សម្តែងនូវអរិយសច្ច ក្នុងវស្សាជាគម្រប់ ៧ កុលបុត្រមាន ឈ្មោះថាកោណ្ឌញ្ញៈ នឹងបានធ្វើឲ្យជាក់ច្បាស់នូវធម៌ ជា ដម្បូង ។ ខ្ញុំបួសតាមព្រះពោធិសត្វ ដែលចេញទៅទ្រង់ព្រះផ្នួស  ហើយ បានធ្វើសេចក្តីព្យាយាមដោយប្រពៃ ខ្ញុំចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដុតបំផ្លាញ នូវកិលេសទាំងឡាយ ។

ព្រះសព្វញ្ញុពុទ្ធ លុះបានត្រាស់ដឹង ក្នុងលោក ព្រមទាំងទេវលោកហើយ ទ្រង់យកសច្ចៈនេះទួងស្គរ គឺអមតនិញ្វន ក្នុងព្រៃធំដល់ខ្ញុំ ។ ឥឡូវនេះ ខ្ញុំនោះបានដល់នូវអមតនិញ្វន ជាសន្តិបទដ៏ប្រសើរ ជាអ្នកមិនមានអាសវៈ ព្រោះកំណត់ដឹងនូវអាសវៈទាំងពួង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ  ហើយ ។

បានឮថា ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។ ចប់ អញ្ញាកោណ្ឌញ្ញត្ថេររាបទាន ។

ព្រះត្រៃបិដកភាគ៧២

 
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៧ មេសា ឆ្នាំ២០២២ (អាន: ៣៥០ ដង)
សារីបុត្តត្ថេររាបទាន ទី ៣ (ភាណវារៈ ទី ១ )
ផ្សាយ : ២៤ មេសា ឆ្នាំ២០២២ (អាន: ២,៣០៥ ដង)
ប្រធាននៃសេចក្តីវិនាសភោគៈ ៦ យ៉ាង
ផ្សាយ : ០៥ មករា ឆ្នាំ២០២២ (អាន: ១,២៧៨ ដង)
ទោស ៥ យ៉ាង របស់បុគ្គលទ្រុស្តសីល
ផ្សាយ : ២៤ មេសា ឆ្នាំ២០២២ (អាន: ២,៣៤៤ ដង)
ប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ និងបរលោក ៤
ផ្សាយ : ១០ មីនា ឆ្នាំ២០២២ (អាន: ៣៣៣ ដង)
ជតុ​កណ្ណិ​កត្ថេ​រាប​ទាន
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៤៤៨ ដង)
ធម៌ ២ ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីភ្លាំងភ្លាត់នៃព្រះសទ្ធម្
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕