30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៨,១១៧
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៤២,៣០៤
សរុប ៣៨៩,២២៤,៧៨៨
អានអត្ថបទ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១០,៨៧២ ដង)

ធម៌នាំឲ្យវិនាស១២យ៉ាង (បរាវភសូត្រ)



ស្តាប់សំឡេង

 

បរាភវសូត្រ ស្រង់ចេញពីព្រះត្រៃបិដក

[១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី ។ គ្រានោះឯង ទេវតា ១ អង្គ កាល​ដែលរាត្រី​បឋមយាម​កន្លងទៅហើយ មានរស្មី​ដ៏រុងរឿង ញុំាងវត្ត​ជេតពន​ជុំវិញទាំងអស់ ឲ្យភ្លឺ​ស្វាងហើយ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយស្ថិត​ក្នុងទីសមគួរ ។ លុះ​ទេវតានោះ ស្ថិតនៅ​ក្នុងទីសម​គួរហើយ ទើបក្រាប​បង្គំទូល​ព្រះមានព្រះភាគ ដោយគាថា​ដូច្នេះថា ។

[១១] យើងទាំងទ្បាយ មកដើម្បីសួរព្រះគោតមដ៏​ចម្រើន​ (ដោយគិតថា)​យើង​ទាំងទ្បាយ សូមសួរ​អំពីបុរស​បុគ្គល ដែលមាន​សេចក្តីវិនាស​ចុះអ្វីជា​ប្រធាន​នៃសេចក្តី​វិនាស ។

(ព្រះមានព្រះភាគ ត្រាស់ថា)
. បុរសដែល​ចម្រើន​ ជាបុគ្គល គឺបណ្ឌិត​ដឹងបាន​ដោយងាយ​បុរស​ដែលវិនាស ជាបុគ្គល គឺបណ្ឌិត​ដឹងបាន​ដោយងាយដែរ​ បុគ្គលអ្នក​ប្រាថ្នាធម៌ រមែង​ចម្រើន​ អ្នកស្អប់ធម៌ រមែងវិនាស ។

យើងទាំងទ្បាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តីវិនាសទី ១ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ២ អ្វីជា​ប្រធាននៃ​សេចក្តីវិនាស ។

. បុគ្គលមានពួកអសប្បុរសជាទីស្រឡាញ់ មិនធ្វើសេចក្តី​ស្រឡាញ់​ចំពោះ​ពួក​សប្បុរស ពេញចិត្ត​ចំពោះធម៌​របស់ពួក​អសប្បុរស នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី​ ​២ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស ។

. ជនអ្នកដេកលក់ច្រើនក្តី និយាយច្រើនក្តី មិនខ្មីឃ្មាតក្តី ខិ្ជលច្រអូសក្តី ប្រាកដ​តែខាង​ក្រោធក្តី នោះជា​ប្រធាន​នៃសេចក្តីវិនាស ។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តី​វិនាសទី ៣ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៤ អ្វីជាប្រធាន​នៃសេចក្តីវិនាស ។

. បុគ្គលជាអ្នកស្តុកស្តម្ភ តែមិនចិញ្ចឹមមាតាក្តី បិតាក្តី ដែលចាស់ មានវ័យកន្លង​ហើយ នោះ​ជាប្រធាន​នៃសេចក្តីវិនាស ។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៤ បពិត្រ​ព្រះមាន​ព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ៥ អ្វីជា​ប្រធាននៃ​សេចក្តីវិនាស ។

. បុគ្គលបញ្ឆោតព្រាហ្មណ៍ក្តី សមណៈក្តី ឬអ្នកសូម​ដទៃក្តី ដោយពាក្យ​កុហក នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៥ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៦ អ្វីជាប្រធាន​នៃសេចក្តី​វិនាស ។

. បុរសបុគ្គល មានទ្រព្យជាគ្រឿងត្រេកអរ​ច្រើន មានប្រាក់ សម្បូណ៌​ភោជន​បរិភោគ​នូវភោជន​មានរសឆ្ងាញ់​តែម្នាក់ឯង នោះជា​ប្រធាននៃ​សេចក្តីវិនាស ។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៦ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ៧ អ្វី​ជាប្រធាន​នៃសេចក្តី​វិនាស ។

. ជនដែលរឹងត្អឹងដោយអាងជាតិក្តី រឹងត្អឹងដោយអាង​ទ្រព្យ​ក្តី រឹងត្អឹង​ដោយអាង​គោត្រកូល​ក្តី ហើយ​មើលងាយ​ញាតិរបស់​ខ្លួន នោះ​ជា​ប្រធាននៃ​សេចក្តី​វិនាស ។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាស ទី ៧ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៨ អ្វី​ជាប្រធាន​នៃសេចក្តី​វិនាស ។

. ជនជាអ្នកលេងស្រីក្តី លេងសុរាក្តី លេងល្បែងភ្នាល់​ក្តី រមែងញុំាង​ទ្រព្យ ដែលខ្លួន​បានហើយ បានហើយ ឲ្យវិនាសទៅ នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៨ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៩ អ្វីជា​ប្រធាននៃ​សេចក្តី​វិនាស ។

. ជនមិនត្រេកអរនឹងប្រពន្ធរបស់ខ្លួន ទៅខូច​ចំពោះពួក​ស្រីពេស្យា ឬខូចចំពោះ​ប្រពន្ធនៃ​បុគ្គល​ដទៃ នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៩ បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​សំដែង​នូវហេតុទី ១០ អ្វីជាប្រធាន​នៃសេចក្តីវិនាស ។

១០. បុរសមានវ័យកន្លងហើយ នាំយកស្រ្តី (ក្មេង) ដែលមាន​ដោះក្បំ ដូចជាផ្លែទន្លាប់ រមែង​ដេកមិនលក់ ព្រោះ​សេចក្តី​ប្រច័ណ្ឌ​ចំពោះ​ស្រ្តីនោះ នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ១០ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ១១ អ្វីជា​ប្រធាន​នៃសេចក្តី​វិនាស ។

១១. បុរសបុគ្គល តាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរស​បែបនោះ​ដែរ ក្នុងឋានៈ​ជាធំ នោះជា​ប្រធាន​នៃសេចក្តី​វិនាស​ ។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ១១ បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​សំដែង​នូវហេតុទី ១២ អ្វីជាប្រធាន​នៃសេចក្តី​វិនាស ។

១២. បុគ្គលដែលកើតក្នុងខតិ្តយត្រកូល មានភោគៈ​តិច តែមាន​សេចក្តី​ប្រាថ្នាធំ ទៅប្រាថ្នា​រជ្ជសម្បត្តិ នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។

បុគ្គលជាបណ្ឌិត បរិបូណ៌ដោយការឃើញ​ដ៏ប្រសើរ ពិចារណា​ឃើញច្បាស់ នូវសេចក្តី​វិនាស​ទាំងនុ៎ះ​ក្នុងលោក បណ្ឌិត​នោះ រមែងគប់​រកនូវ​លោក ដែលមាន​សេចក្តី​សុខដ៏ក្សេម​ក្សាន្ត [បាលីថា សិវំ ក្នុងទីឯទៀតៗ បានដល់​ព្រះនិព្វាន តែក្នុង​ទីនេះ អដ្ឋកថា​ប្រាប់ថា បានដល់​សេចក្តី​សុខ​ក្សេមក្សាន្ត ក្នុងមនុស្ស និងទេវតា ។] ។

ចប់ បរាភវសូត្រ ទី៦ ។
(ព្រះត្រៃបិដក ភាគ៥៤ ទំព័រទី ៣៦ សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត)


ប្រភពដកស្រង់ Kh Wiki
សំឡេង YouTube: yun tong

ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ៣០,៨៧៦ ដង)
សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២២ (អាន: ៨,១៩៥ ដង)
ប្រើ​​សញ្ញា “អឌ្ឍចន្ទ” នឹង​​ពាក្យ​កំព្រា​
ផ្សាយ : ២៦ មីនា ឆ្នាំ២០២៤ (អាន: ១,០១០ ដង)
អានិសង្សការកសាងព្រះត្រៃបិដក
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៩,៩៦៣ ដង)
ទ្រង់ដាក់ព្រះជន្មាយុសង្ខារ
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ១៤,០០១ ដង)
ការចូលព្រះវស្សា នៅក្នុងព្រះពុទ្ធសាសនា
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១០,៨៧២ ដង)
ធម៌នាំឲ្យវិនាស១២យ៉ាង (បរាវភសូត្រ)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.57
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿