30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៦,២២៥
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៧៥,៩៤៥
សរុប ៣៨៣,៧៦២,៦៣៨
អានអត្ថបទ
ផ្សាយ : ០៥ មករា ឆ្នាំ២០២៤ (អាន: ៤,៧៥៤ ដង)

វិសាខាសូត្រ ទី ៣ 



ស្តាប់សំឡេង

 

សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​នាប្រាសាទ​មិគារមាតា ក្នុង​បុព្វារាម ជិតក្រុង​សាវត្ថី។ គ្រានោះ នាង​វិសាខា​ជាមិគារមាតា ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​​ក្នុងទី​សមគួរ។ លុះ​វិសាខា ជាមិគារមាតា អង្គុយក្នុង​ទីសមគួរ​ហើយ ទើប​ព្រះដ៏មាន​ព្រះភាគ ​ទ្រង់ត្រាស់​ដូចនេះ​ថា ម្នាល​វិសាខា ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​ហើយ រមែង​មានផល​ច្រើន មានអានិសង្ស​ច្រើន មានសេចក្តី​​រុងរឿងច្រើន មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន។

ម្នាល​វិសាខា ចុះ​ឧបោសថ ​ប្រកប​​ដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​ហើយ រមែងមាន​ផលច្រើន មាន​អានិសង្ស​ច្រើន មានសេចក្តី​រុងរឿងច្រើន មានសេចក្តី​ផ្សាយ​ទៅច្រើន តើដោយ​ប្រការ​​​​​​ដូចម្តេច។ ម្នាលវិសាខា អរិយសាវក ក្នុងសាសនានេះ ពិចារណា​ថា ព្រះអរហន្តទាំងឡាយ លះបង់​បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញា​ដាក់ចុះហើយ មាន​គ្រឿង​សស្រ្តា​ដាក់ចុះហើយ មានសេចក្តី​ខ្មាសបាប មានសេចក្តី​អាណិត មាន​សេចក្តី​អនុគ្រោះ ដោយ​ប្រយោជន៍ ដល់​សព្វសត្វ ដរាប​អស់ជីវិត​ ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត  មាន​អាជ្ញាដាក់​ចុះហើយ មានគ្រឿង​សស្រ្តា​ដាក់​ចុះហើយ មានសេចក្តី​ខ្មាស​បាប មានសេចក្តី​អាណិត មានសេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និង​ថ្ងៃនេះដែរ យក​តម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង ខ្លួនអញ​នឹងចាំ​រក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។

ឧបោសថ ប្រកប​ដោយ​អង្គ ទី១ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់​នូវសេនាសនៈ​​ដ៏ខ្ពស់ និង​សេនាសនៈ​ដ៏ប្រសើរ វៀរចាក​សេនាសនៈ​ដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ សម្រេច​នូវទីដេក​ដ៏ទាប លើគ្រែក្តី លើកម្រាល​ដែលគេធ្វើ​ដោយ​ស្មៅក្តី ដរាប​អស់ជីវិត ក្នុង​ថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​សេនាសនៈ​ដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ វៀរចាក​សេនាសនៈ​ដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ សម្រេចនូវ​ទីដេកដ៏ទាប លើគ្រែ​ក្តី លើ​កម្រាល ដែលគេធ្វើ​ដោយស្មៅក្តី អស់យប់នេះ និង​ថ្ងៃនេះដែរ យកតម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង ខ្លួនអញ​នឹងចាំរក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។

ឧបោសថ ប្រកប​ដោយអង្គ ទី៨ នេះឯង។ ម្នាល​វិសាខា ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​យ៉ាង​នេះហើយ រមែង​មានផលច្រើន មាន​អានិសង្ស​ច្រើន មានសេចក្តី​រុង​រឿង​ច្រើន មានសេចក្តី​ផ្សាយទៅច្រើន។  ឧបោសថ មានផលច្រើន​ដូចម្តេច មាន​អានិសង្សច្រើន ដូចម្តេច មាន​សេចក្តី​រុងរឿង​ច្រើន ដូចម្តេច មាន​សេចក្តី​ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលវិសាខា ប្រៀប​ដូច​បុគ្គល​សោយរាជ្យ ជាឥស្សរាធិបតី​នៃ​មហាជនបទ ទាំង ១៦ នេះ ដែលជា​ជនបទ​សម្បូរ​ដោយកែវ ៧ ប្រការ គឺ​មហាជនបទ ឈ្មោះ​អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វំសៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ​មហាជនបទ​ទាំងនុ៎ះ មិន​ដល់​នូវចំណិត ១ ក្នុង​ចំណិត​ ទី១៦ ៗ លើក​នៃឧបោសថ​ ដែលប្រកប​ដោយអង្គ ៨ ប្រការ​ឡើយ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។

ម្នាល​វិសាខា រាជសម្បត្តិ​របស់មនុស្ស ជារបស់​ស្តួចស្តើង ហើយយកទៅ​ប្រៀបធៀបនឹង​សេចក្តីសុខ​ជា​របស់ទិព្យ។ ម្នាលវិសាខា ៥០​ឆ្នាំរបស់មនុស្ស ត្រូវ​ជា ១យប់ ១ថ្ងៃ របស់​ចាតុម្មហារាជិក​ទេវតា រាប់រាត្រីនោះ​បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ​នោះ​បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ​នោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​ពួក​ចាតុម្មហារាជិក​ទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ​ឧបោសថ ​ប្រកប​ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​​ជាមួយនឹង​​​​ពួកចាតុម្មហារាជិក​ទេវតា។

ម្នាល​វិសាខា រាជសម្បត្តិ​របស់​​​មនុស្ស​​នេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀប​នឹង​សេចក្តីសុខ​ជា​របស់​ទិព្យ ដែលតថាគត​សំដែងហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ម្នាល​វិសាខា ១០០ឆ្នាំ របស់​មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់​ពួកតាវត្តិង្ស​ទេវតា រាប់រាត្រី​នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះ​បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​តាវត្តិង្ស​ទេវតា។ ម្នាល​វិសាខា ហេតុនេះ រមែងមាន ត្រង់ដែល​ស្រ្តី ឬបុរស​ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​​ឧបោសថ ​ប្រកប​ដោយអង្គ ៨ ប្រការ លុះបែក​ធ្លាយរាង​កាយ​ស្លាប់ទៅ រមែងចូលទៅកើត​ជាមួយនឹង​ពួក​តាវត្តិង្សទេវតា។

ម្នាល​វិសាខា រាជសម្បត្តិ​របស់មនុស្ស​នេះឯង ស្តួចស្តើង ហើយយក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ ជា​របស់ទិព្យ ដែល​តថាគត​សំដែងហើយ ព្រោះអាស្រ័យ​​ហេតុនេះ។ ម្នាល​វិសាខា ២០០ឆ្នាំ​របស់​មនុស្ស។បេ។ ៤០០ឆ្នាំ។បេ។ ៨០០​ឆ្នាំ។បេ។ ១៦០០ ឆ្នាំ ត្រូវជា ១យប់ ១ថ្ងៃ របស់​ពួក​បរនិម្មិតវសវត្តី​ទេវតា រាប់​រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ​នោះបាន ១២ខែ ត្រូវ​ជា ១ឆ្នាំ រាប់ឆ្នាំ​នោះបាន ១៦០០០ (មួយហ្មឺន​ប្រាំមួយពាន់) ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ របស់ពួក​បរនិម្មិតវសវត្តី​ទេវតា។ ម្នាល​វិសាខា ហេតុនេះ រមែងមាន  ត្រង់ដែល​ស្រ្តី ឬបុរស​ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ជាមួយនឹង​ពួក​បរនិម្មិតវសវត្តី​ទេវតា។ ម្នាល​វិសាខា រាជសម្បត្តិ​​របស់​មនុស្ស​​​នេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀប​នឹង​សេចក្តី​សុខ ជា​របស់ទិព្យ ដែល​តថាគត​សំដែង​ហើយ ព្រោះអាស្រ័យ​ហេតុនេះ។

បុគ្គលមិនគប្បី​សម្លាប់សត្វ ១ មិនគប្បីកាន់​យកវត្ថុ​ដែលគេ​មិនបានឲ្យ ១ មិនគប្បី​ពោលពាក្យ​កុហក ១ មិនគប្បី​ផឹកទឹកស្រវឹង ១ គប្បី​វៀរចាក​ការ​ប្រព្រឹត្តិ​មិន​ប្រសើរ គឺ​មេថុន ១ មិន​គប្បី​បរិភោគ​ភោជន ក្នុង​វេលារាត្រី​ និង​ក្នុងវេលា​វិកាល ១ មិន​គប្បី​ទ្រទ្រង់​នូវផ្កាកម្រង មិន​គប្បី​ប្រស់ព្រំ​ដោយ​គ្រឿង​ក្រអូប ១ គប្បី​ដេកលើ​គ្រែ លើ​ផែនដី ឬ​លើ​កម្រាល ១ ព្រះពុទ្ធ ព្រះអង្គ​ដល់នូវ​ទីបំផុត​នៃទុក្ខ ទ្រង់ប្រកាស​ហើយ នូវ​ឧបោសថ​​ប្រកប​ដោយ​អង្គ ៨ ប្រការនេះឯង សភាវៈ​ទាំងឡាយ​ពីរ គឺ​ព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈ​ល្អមើល កាល​បំភ្លឺលោក រមែង​ចរ​ទៅ​ អស់ទី​ត្រឹមណា ព្រះចន្ទ និង​ព្រះអាទិត្យ​ទាំងនោះ ដែល​កំចាត់​បង់​នូវ​ងងឹត ចរ​ទៅ​ក្នុង​អាកាស ញុំាងទិស​ឲ្យរុងរឿង​ភ្លឺច្បាស់ ក្នុង​អាកាស អស់ទី​ត្រឹមនោះ ទ្រព្យណា មាន​ក្នុង​ចន្លោះ​នេះ គឺ​កែវមុក្តា​ក្តី កែវមណី​ក្តី កែវពិទូរ្យ​ដ៏ល្អក្តី មាសឈ្មោះ​សិង្គី​ក្តី ឈ្មោះ​សុវណ្ណក្តី ឬមាសឈ្មោះ​កាព្ចានៈ​ក្តី ឈ្មោះ​ជាតរូប​ក្តី ឈ្មោះ​ហដកៈ​ក្តី ទ្រព្យ​ទាំង​អម្បាល​នោះ មិនដល់​នូវ​ចំណិត​ ១ ក្នុង​ចំណែក ១៦ ៗ លើក នៃ​ឧបោសថ ដែល​​ប្រកប​ដោយអង្គ ៨ ប្រការ​ឡើយ ដូចជា​ពួកផ្កាយ​ទាំងអស់ មិនដល់​នូវពន្លឺ នៃ​ព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នក​មានសីល គួរចាំ​រក្សា​នូវ​ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ ពួកជន​ដែលមិន​មាន​គេនិន្ទា បំពេញ​នូវ​បុណ្យ ដែល​មាន​សេចក្តីសុខ​ជាកម្រៃ រមែង​ចូលទៅកាន់​ឋានសួគ៌​បាន។

អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ
(ព្រះត្រៃបិដក ភាគ ៤៨)
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៤,៦០០ ដង)
តួនាទីព្រះសង្ឃនិងតួនាទីពុទ្ធបរិស័ទ្ធ
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០២៤ (អាន: ៦,៧៩៨ ដង)
ទោស ៥ យ៉ាង របស់បុគ្គលទ្រុស្តសីល
ផ្សាយ : ២៦ មេសា ឆ្នាំ២០២៣ (អាន: ៦,១៨១ ដង)
ទោសនៃសេចក្តីមិនអត់ធន់ ៥ យ៉ាង
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៣,៩៥៦ ដង)
ទោសនិងអានិសង្សរបស់ភោគៈ ៥ យ៉ាង
ផ្សាយ : ១៨ មេសា ឆ្នាំ២០២២ (អាន: ៣,៤០០ ដង)
ភូមិចាលសូត្រ ទី ១០ (ទ្រង់ដាក់ អាយុសង្ខារ)
ផ្សាយ : ១៧ តុលា ឆ្នាំ២០២៣ (អាន: ២,៨៨២ ដង)
សារីបុត្តត្ថេររាបទាន តចប់
ផ្សាយ : ១៨ មេសា ឆ្នាំ២០២២ (អាន: ៣,០១៦ ដង)
បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.57
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿