ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កុម្ភះ ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៨,៥៧១
ថ្ងៃម្សិលមិញ ៥៨,១៩១
ខែនេះ ៧២៨,៨៨៧
សរុប ៣៨,៥៣០,៧៣៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៤ កុម្ភះ ឆ្នាំ២០១២ (អាន: ២៣៨ ដង)

មនុស្ស​ល្អ​ក្នុង​ការ​គ្រប់​គ្រង​



 
ម​នុស្ស​ដែល​មាន​ចំណែក​នៅ​ក្នុង​ការ​គ្រប់​គ្រង ឬ ឲ្យ​កើត​ការ​គ្រប់​គ្រង​បាន​ល្អ​ គប្បី​ដឹង​គោល​ធម៌​និង​បដិបត្តិ​តាម​ដូច​តទៅ​៖

ក-​ដឹង​គោល​អធិបតេយ្យ​ គឺ​ដឹង​នូវ​ភាព​ជា​អធិបតី​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន​ឯង​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​គ្រប់​គ្រង​ ឬ​ដើម្បី​ឲ្យ​កើត​ការ​គ្រប់​គ្រង​បាន​ល្អ​ក្នុង​ពួក​ក្រុម​ អធិបតេយ្យ​ មាន​ ៣ យ៉ាង​គឺ​៖

១- អត្តាធិបតេយ្យ​ មាន​ភាវៈនៃ​ខ្លួន​ឯង​ជា​អធិបតី​ គឺ យកខ្លួន​ជា​ធំ​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន​ឯង​ ចេះ​ខ្មាស​​ចេះ​ខ្ពើ​ម​នូវ​អំពើ​អាក្រក់​មក​អំពី​ការ​គោរព​ខ្លួន​ឯង​ គឺ​ពិចារណា​ឃើញ​ជាតិ​កំណើត​របស់​ខ្លួន​ ឃើញ​វ័យ​របស់​ខ្លួន​ ឃើញ​ការ​ចេះ​ដឹង​ និង​សេចក្តី​ក្លៀវក្លាមុខ​មាត់​កិត្តិយស​របស់​ខ្លួន។​

២-លោកាធិបតេយ្យ មាន​ភាវៈ​នៃ​លោក​ជា​អ​ធិបតី គឺ​ធ្វើ​អ្វី​ៗ​ខ្លាច​អ្នក​ដទៃ​និន្ទា​ ខ្លាច​ទណ្ឌកម្ម​ ខ្លាច​អបាយភូមិ​ ម៉្លោះ​ហើយក៏​ជា​អ្នក​ខ្លាច​បាប​ មិន​ហ៊ាន​ធ្វើ​នូវ​អំពើ​បាប ម៉្យាងទៀត ជាអ្នក​គោរព​គ្រូ គោរព​ព្រះសាស្តា គោរព​មាតាបិតា គោរព​សព្រហ្មចារី និង​គោរព​អ្នក​ដទៃ​ដែល​គួរ​គោរព​ ហើយ​ក៏​គ្រប់​គ្រង​រក្សា​ខ្លួន​ដោយ​អំពើល្អ​ នេះឈ្មោះ​ថា យក​លោក​ជា​ធំ​។
 
៣-ធម្មាធិបតេយ្យ​ មាន​ភាវៈ​នៃ​ធម៌​ជា​អធិបតី គឺ​យក​ធម៌​ជា​ធំ​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន យក​ឱ​វាទ​ព្រះ​សម្មសម្ពុទ្ធ​ជា​ធំ ឬ យក​ធម៌​វិន័យ យក​ច្បាប់​ យក​ហេតុផល​ត្រឹមត្រូវ យក​សេចក្តី​ល្អ យក​ធម៌​របស់​សប្បុរស​ យក​សេចក្តី​ស្ងប់​ យក​សន្តិភាព​ជាធំ​ ធ្វើ​ការ​ដោយ​ប្រារព្ធ​យក​ការ​ចេះ​ដឹង ដែល​ខ្លួន​បាន​សិក្សា​ និង​ពិចារណា​ត្រឹមត្រូវ​ជា​អធិបតី មិន​បណ្តោយ​ឲ្យ​តណ្ហា មានះ ទិដ្ឋិគ្រប់​គ្រង​ដឹក​នាំ​ឡើយ​។

◊ ដើម្បី​មាន​ភាវៈ​នៃ​ធម៌​ជា​អធិបតី បុរស​ស្ត្រី​ត្រូច​ខំ​ប្រឹង​សិក្សារៀន​សូត្រ​ ដោយ​ឆន្ទៈ​ដ៏​បរិសុទ្ធ​ រួច​ហើយ​ត្រូវ​គាំ​ទ្រ​នូវ​ចំណេះ​ដឹងដែល​ខ្លួន​ខំ​ប្រឹង​សិក្សា​អស់​កាល​ដ៏​យូរ​នោះ ដោយ​ការ​បដិបត្តិ​តាម​កុំ​ឲ្យ​ការ​ចេះ​ដឹង​ទៅ​ជា​មោឃៈ​ឥត​ប្រយោជន៍​។ ធម្មា​ធិបតេយ្យ​នេះ​សំខាន់​ណាស់​ ថែ​មទាំង​ជួយ​ឲ្យ​អធិបតេយ្យ​ ២ អំពី​ខាង​ដើម​ មាន​ភាព​ជា​អធិបតី​ក្នុង​ផ្លូវ​ល្អ​ទៀត​ផង​ ពោល​គឺ​បាន​តំកល់​ខ្លួន​ក្នុង​ធម៌​ ហិរិ (ខ្មាសបាប) ដោយ​មាន​អត្តាធិបតេយ្យ និង​តម្កល់​ខ្លួន​ក្នុង​ ឱតប្បៈ (ខ្លាច​បាប​) ដោយ​មាន​លោកា​ធិបតេយ្យ​ ឯ​ចំណែក​ការ​តម្កល់​ខ្លួន​ក្នុង​ភាព​ជា​ឥស្សរៈ មិន​ជា​ទាសៈ​នៃ​តណ្ហា មានះ ទិដ្ឋិ ដោយ​ធម្មាធិបតេយ្យ​។ បើ​ខ្វះ​នូវ​ធម្មាធិបតេយ្យ​ វា​ងាយ​ក្នុង​ការ​បាត់​បង់​នូវ​ហិរិ និង​ឱតប្បៈ​ណាស់​ ព្រោះ​មិន​មាន​អ្វី​ជា​កម្លាំង​ជួយ​ទប់​ស្កាត់​នូវ​តណ្ហា​ មានះ​ និង​ទិដ្ឋិ​ហ្នឹង​ឯង​ ដូច​ជា​ការ​មាន​ភាវៈ​នៃ​ខ្លួន​ជា​ធំ​ ប៉ុន្តែ​មិន​គោរព​ធម៌​វិន័យ មិន​គោរព​ច្បាប់​ ព្រោះ​មិន​មាន​នូវ​ធម្មា​ធិបតេយ្យ​ វា​រមែង​ភ្លាត់​ខ្លួន​ធ្លាក់​ពី​ហិរិ ហើយ​រមៀល​ចូល​ទៅ​រក​កំហុស​មួយ​គឺ​ “​ធ្វើ​អ្វី​ស្រេច​តែ​អញ” ឯ​ការ​មាន​នូវ​ភាវៈ​នៃ​លោក​ជា​ធំ​ប៉ុន្តែ​មិន​មាន​នូវ​ធម្មា​ធិបតេយ្យ​ វា​រមែង​ទប់​ខ្លួន​មិន​ជាប់​ក្នុង​ឱតប្បៈ​ ហើយ​ត្រូវ​របូត​ចូល​រណ្តៅ​បាប​ ធ្វើ​អំ​ពើ​ទុច្ចរិត​ផ្សេងៗ ដោយ​អាង​ថា​ស្ងាត់​មិន​មាន​អ្នក​ដទៃ​ដឹង​។
(គោល​អធិបតេយ្យ​ ៣យ៉ាង​នេះ​ ស្រង់​ចាក​អង្គុត្តរនិកាយ តិកនិបាត អធិបតេយ្យសូត្រ)

ខ-មាន​ចំណែក​ក្នុង​ការ​គ្រប់​គ្រង​ ដោយ​ការ​បដិបត្តិ​តាម​គោល​ការណ៍​រួម ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា​ព្រម​ព្រៀង​គ្នា​ជួយ​ការ​ពារ​កុំ​ឲ្យ​សាប​សូន្យ​ និង​ឲ្យ​ឈាន​ទៅ​រក​ការ​រីក​ចម្រើន​រុង​រឿង​ ដែល​ហៅ​ថា អបរិហានធម៌ (​ធម៌​ដែល​មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​សាបសូន្យ​ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ចម្រើន​តែ​ម៉្យាង​) មាន​ ៧ ប្រការ​គឺ​៖

១-មាន​ការ​ប្រជុំ​រឿយ​ៗ​ ប្រឹក្សា​ការ​ងារ​ដែល​បាន​ធ្វើ​ហើយ​ និង​ដែល​មិន​ទាន់​បាន​ធ្វើ។
២-ព្រម​ព្រៀង​គ្នា​ប្រជុំ​ ព្រម​ព្រៀង​គ្នា​លើក​លែង​ការ​ប្រជុំ​ ព្រម​ព្រៀង​គ្នា​ធ្វើ​នូវ​កិច្ច​ការ​ទាំង​ឡាយ​ដែល​គប្បី​ធ្វើ​ព្រម​គ្នា​។
៣-ព្រម​ព្រៀង​គ្នា​បដិបត្តិ​តាម​ច្បាប់​ប្រទេស​ ឬ​ច្បាប់​សាសនា​ មិន​ស្រេច​តែចិត្ត​ចង់​ស្រួល​ ហើយ​ដក​នូវ​ច្បាប់​ដែល​បាន​បញ្ញត្តិ​រួច​ហើយ​ និង​មិន​ស្រេច​តែ​អញ​ជា​អ្នក​បញ្ញត្តិ​ច្បាប់​ផ្សេងៗ​នោះ​ឡើយ​។
៤-បុគ្គល​ណា​ជា​អ្នក​ធំ ធ្លាប់​បាន​ជួប​ប្រទះ​ហេតុការណ៍​ច្រើន​មក​ហើយ​ ជា​អ្កន​មាន​អាយុ​ច្រើន​ មាន​ពាក្យ​សម្តី​គួរ​ស្តាប់​ គប្បី​ឲ្យ​កិត្តិយស​ និង​ធ្វើ​សក្ការៈ​ គោរព​រាប់​អាន​ បូជា​ដល់​បុគ្គល​នោះ​ សម្លឹង​ឃើញ​សេចក្តី​សំខាន់​នៃ​ពាក្យ​សម្តី​របស់​បុគ្គល​នោះ​ឯង​ ថា​ជា​ពាក្យ​សម្តី​គួរ​ស្តាប់​។
៥-​ឲ្យ​កិត្តិយស​ដល់​ស្ត្រី​ក្នុង​ត្រកូល​ មិន​មើល​ងាយ​ មិន​គំរាម​កំហែង​និង​មាន​ការ​គ្រប់​គ្រង​ដោយ​ល្អ​។
៦-ធ្វើ​សក្ការៈ​គោរព​បូ​ជា​នូវ​ព្រះ​ចេតិយ​ បូជ​នីយដ្ឋាន​និង​ចេតិយ​អនុស្សាវរីយ៍​ប្រចាំ​ជាតិ​ ដែល​ជា​គ្រឿង​ដាស់​តឿន​ស្មារតី​នៃ​មហាជន​ ឲ្យ​ធ្វើ​នូវ​សេចក្តី​ល្អ។
៧-ចាត់​ចែង​ត្រឹម​ត្រូវ​ រក្សា​ការ​ពារ និង​គ្រប់​គ្រង​ប្រកបដោយ​ធម៌​ ដល់​បព្វជិត​ដែល​ទ្រទ្រង់​នូ​វ​សីល​គុណ​ទ្រទ្រង់​នូវ​ធម៌​បរិសុទ្ធ​ទាំង​ឡាយ​ ដែល​ជា​ទី​រលឹក​ និង​ជា​បង្គោល​នៃ​សាសនា​របស់​មហា​ជន ពេញ​ចិត្ត​នឹង​ការ​នៅ​ជា​សុខ របស់​បព្វជិត​ដែល​បរិសុទ្ធ​ទាំង​អស់​នោះ​។
(ស្រង់ចាក​ អង្គុត្តរនិកាយ សត្តកនិបាត វជ្ជីវគ្គ សារន្ទទសូត្រ)

◊ មនុស្ស​ល្អ​ដែល​មាន​ចំណែក​ក្នុង​ការ​គ្រប់​គ្រង​ពួ​កក្រុម ឬ​សមាគម​ជាដើម ត្រូវ​មាន​នូវ​គុណធម៌​ទាំង​ឡាយ​ផ្សេង​ទៀត​ដូច​ជាៈ
-មិន​ងប់​ងុល​ខាង​ផ្លូវ​ភេទ​ ក្នុង​រឿង​កាម​គុណ​។
-​មិន​មាន​ចិត្ត​ចង្អៀត​ចង្អល់​លប​លាក់​បរិភោគ​អ្វីៗ​តែ​ឯង។
-ជា​អ្នក​ឃើញ​តម្លៃ​នៃ​ពេល​វេលា​។
-ជា​អ្នក​មាន​វិន័យ​ មាន​សីលពិត​ប្រាកដ​។
-​ជា​អ្នក​បដិបត្តិ​កិច្ចការ​តាម​តួ​នាទី​បាន​ពេញ​លេញ​។
-​មាន​ស្មារតី​មិន​ប្រមាទ។
-មាន​វិចារណញ្ញាណ​ ចេះ​ពិចារណា​មុន​នឹង​ធ្វើ​កិច្ច​ការ​អ្វី​មួយ​។
-សុភាព​រៀប​សា ចេះ​ទទួល​ស្តាប់​ពាក្យ​អ្នក​ដទៃ​។
-ជា​មនុស្ស​រៀប​រយ​ ចេះ​ស្រឡាញ់​ភាព​ស្អាត​ប្រណីត​ក្នុង​ការងារ​។
-និយាយ​ពីរោះ​មាន​ន័យ​គួរ​ស្តាប់​ មិន​និយាយឡេះឡោះ ទាំង​កាយ​ទាំង​ចិត្ត​ទន់​ភ្លន់​ មិន​កោង​កាច​ មិន​ច្រងេង​ច្រងាង​។
-មានចិត្ត​សង្គ្រោះ​ដល់​មិត្ត​សម្លាញ់​និង​មាន​ចិត្ត​អើពើ​ជួយ​ដល់​មនុស្ស​ទូ​ទៅ​។
-ជា​អ្នក​ចេះ​ចាត់​ការឲ្យ​មាន​របៀប​រៀប​រយ​ និង​បាន​ផល​ល្អ​។
-​ចេះ​ទំនុក​បម្រុង​ដល់​ព្រះ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធសាសនា​។
-ប្រាថ្នាល្អ ស្រឡាញ់​សុចរិត។
-អានច្រើន​ស្តាប់​ច្រើន ទ្រទ្រង់​នូវ​វិជ្ជា និង​ចូល​ចិត្ត​សាក​សួរ​ស្រាវ​ជ្រាវ ស្វែង​រក​ការ​ចេះ​ដឹងច្រើន​ឡើង​ៗ​ប៉ុណ្ណេះ​ជា​ដើម​។

[ដកស្រង់ចេញពីសៀវភៅ "ពរ៤ប្រការ" របស់​អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស]
 
ដកស្រង់ពី http://khmerbuddhism.wordpress.com/

ដោយ៥០០០ឆ្នាំ
 
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៧ ឧសភា ឆ្នាំ២០១៣ (អាន: ៨៣១៨ ដង)
សម្បត្តិ​រ​បស់​ជន​មាន​សទ្ធា​មិន​វិ​នាស​សាប​សូន្យ
ផ្សាយ : ១៩ កុម្ភះ ឆ្នាំ២០១៧ (អាន: ១១៤០៥ ដង)
ត្រៀម​ខ្លួន​ធ្វើ​ជា​ប្ដី​ប្រពន្ធ​គេ
ផ្សាយ : ១៤ កុម្ភះ ឆ្នាំ២០១២ (អាន: ២៣៩ ដង)
មនុស្ស​ល្អ​ក្នុង​ការ​គ្រប់​គ្រង​
ផ្សាយ : ០៧ កុម្ភះ ឆ្នាំ២០១៤ (អាន: ៦១៩៥ ដង)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត
ផ្សាយ : ១៩ ឧសភា ឆ្នាំ២០១៣ (អាន: ៨៦៦៦ ដង)
ពន្លត់​ភ្នក់​ភ្លើង​ក្នុង​ចិត្ត​ សង្គម​ត្រ​ជាក់​

Top Best Ten Product Review

Top Best 10 Product Review
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro