30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៦,៥៣៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៩៤,៣៤០
សរុប ៣៨៥,៣៨១,០៣៣
អានអត្ថបទ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៤៨,៥១៣ ដង)

ធម្មគោរព (ការគោរពធម៌)



ស្តាប់សំឡេង
 
ព្រះគ្រូឧត្ដមមុនី ម៉ឹង – សែស (ប្រែ​នឹង​រៀប​រៀង)

អារម្ភកថា
សៀវ​ភៅ​ធម្មគោរ​ព​នេះ និយាយ​អំពី​ការ​គោរព​ធម៌​ដោយ​សង្ខេប ខ្ញុំ​បាន​ស្រាវ​ជ្រាវ​រៀប​រៀង​ឡើង ដើម្បី​ជា​គ្រឿង​ប្រដាប់​សតិ​បញ្ញា​របស់​ពុទ្ធសាសនិកជន​ទាំង​ឡាយ ដែល​ត្រូវ​ការ​សិក្សា​រៀន​សូត្រ​ធម្មវិន័យ​ពុទ្ធសាសនា ការ​ដែល​រៀន​ហើយ​ត្រូវ​តែ​ប្រតិបត្តិ​តាម ត្រូវ​តែ​គោរព​ទើប​មាន​ផលានិសង្ស​ច្រើន ព្រោះ​ហេតុ​នោះ សប្បុរស​ទាំង​ឡាយ​គួរ​សិក្សា​រៀន​សូត្រ​ឲ្យ​ចេះ​ចាំ​ច្បាស់​លាស់ ហើយ​គោរព​ឲ្យ​មែន​ទែន​ យក​ដំរាប់​ដំរាតាម​ព្រះពុទ្ធ​ជា​ម្ចាស់ នឹង​ព្រះ​បរមចក្រពត្រា​ធិរាជ​រាល់​ៗ ព្រះអង្គ​ដែល​កន្លង​ទៅ​ហើយ នឹង​បាន​សេចក្ដីសុខ – ចំរើន​ក្នុង​លោក​នេះ​នឹង​លោក​ខាង​មុខ នឹង​បាន​សម្រេច​ព្រះនិព្វាន​ជា​អវសាន ។
 


គា​រវសូ​ត្រ
ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាង​នេះ សម័យ​មួយ​ព្រះ​ដ៏​មាន​ព្រះភាគ​ទ្រង់​បាន​ត្រាស់​ដឹង​ជា​ដំបូង ទ្រង់​គង់​ក្រោម​ដើម​អជ​បាល​និគ្រោធ​ទៀប​ឆ្នេរ​ស្ទឹង នេរ​ញ្ជរា ក្នុង​ឧរុ​វេលា​ប្រទេស ។ គ្រា​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពួន​សម្ងំ​នៅ​ក្នុង​ទីស្ងាត់ ទ្រង់​ព្រះ​ដំរិះ​ថា សត្វ​ដែល​មិន​មាន​សេចក្ដី​គោរព មិន​​​មាន​​សេចក្ដី​​កោត​​ក្រែង រមែង​​នៅ​ជា​ទុក្ខ ចុះ​តថាគត​គួរ​សក្ការៈ​គោរព​អាស្រ័យ​នឹង​សមណ ឬ​ព្រាហ្មណ៍​ណា​ហ្ន៎​ ។

លំដាប់​នោះ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ព្រះ​ដំរិះ​ត​ទៅ​ទៀត​ថា គួរ​តែ​តថាគត​សក្ការ​គោរព​អាស្រ័យ​នូវ​សមណ ឬ​ព្រាហ្មណ៍​ដទៃ ដើម្បី​បំពេញ​នូវ​សីល​ក្ខន្ធ សមាធិក្ខន្ធ បញ្ញាខន្ធ វិមុត្តិក្ខន្ធ វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ ដែល​មិន​ទាន់​ពេញ​លេញ តែ​ថា​ក្នុង​លោក​នេះ​ព្រម​ទាំង​ទេវ​លោក មារ​លោក ព្រហ្ម​លោក ក្នុង​ពពួក​សត្វ​ព្រម​ទាំង​សមណ​ព្រាហ្មណ៍ ព្រម​ទាំង​មនុស្ស​ជា​សម្មតិទេព នឹង​មនុស្ស​ដ៏​សេស តថាគត​មិន​ឃើញ​មាន​សមណ ឬ​ព្រាហ្មណ៍​ដទៃ​ដែល​មាន​សីលក្ខន្ធ សមាធិក្ខន្ធ បញ្ញាខន្ធ វិមុត្តិញ្ញាណ​ទស្សនក្ខន្ធ ពេញ​លេញ​ជាង​តថាគត​ឡើយ បើ​ដូច្នោះ​ធម៌​ឯណា​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ គួរ​តថាគត​សក្ការ​គោរព​អាស្រ័យ​នូវ​ធម៌​នោះ​តែ​ប៉ុណ្ណោះ​ចុះ ​។
 


គ្រា​នោះ សហម្បតី​ព្រហ្ម​បាន​ជ្រាប​ព្រះ​ដំរិះ របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នោះ​ហើយ ក៏​ចុះ​ចាក​ព្រហ្មលោក​មក​ប្រាកដ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ឆាប់​រហ័ស ប្រហែល​គ្នា​នឹង​បុរស​មាន​កំលាំង លា​ចេញ​នូវ​ដៃ​ដែល​ខ្លួន​បក់​ចូល ឬ​បត់​ចូល​នូវ​ដៃ​ដែល​ខ្លួន​លា​ចេញ ។ លំដាប់​នោះ សហម្បតី​ព្រហ្មពា​នា​សំពត់​បង់​ក​ឆៀង​ស្មា​ម្ខាង ហើយ​ប្រណម្យ​អញ្ជលី​ឆ្ពោះ​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះភាគ ហើយ​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះ​ដ៏​មាន​ព្រះភាគ ព្រះ​អង្គ​ទ្រង់​ព្រះ​ដំរិះ​នោះ​ត្រូវ​ហើយ​ៗ​ព្រោះ​ថា ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​ក្នុង​អតីត​កាល​លោក​គោរព​តែ​ត្រឹម​ធម៌​ប៉ុណ្ណោះ ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​ក្នុង​អនាគត​កាល ក៏​គោរព​តែ​ត្រឹ​ម​ធម៌​ប៉ុណ្ណេះ​ដែរ ចំណែក​ព្រះ​អង្គ​ជា​អរហន្ត​សម្មា​សម្ពុទ្ធ​ក្នុង​បច្ចុប្បន្ន​នេះ ក៏​សូម​គោរព​តែ​ត្រឹម​ធម៌​ប៉ុណ្ណឹង​ចុះ ។ ទើប​សហម្បតី​ព្រហ្ម​ពោល​ពាក្យ​នេះ​តទៅទៀត​ថា :

យេ ច អតីតា សម្ពុទ្ធា យេ ច ពុទ្ធា អនាគតា
យោ ចេតរហិ សម្ពុទ្ធោ ពហុន្នំ សោកនា សនោ
សព្វេ សទ្ធម្មគរុនោ វិហរីសុ វិហរន្តិ ច
អថាបិ វិហរិស្សន្តិ ឯសា ពុទ្ធាន ធម្មតា
តស្មា ហិ អត្តកាមេន មហត្តមភិកង័្ខតា
សទ្ធម្មោ គរុកាតព្វោ សរំ ពុទ្ធាន សាសនន្តិ ។


(ប្រែថា ) ព្រះ​សម្ពុទ្ធ​ក្នុង​អតីត​កាល​ក្ដី ព្រះ​សម្ពុទ្ធ​ក្នុង​អនាគត​កាល​ក្ដី ព្រះសម្ពុទ្ធ​ក្នុង​បច្ចុប្បន្ន​នេះ​ក្ដី រមែង​ញ៉ាំង​សេចក្ដី​សោក​របស់​ជន​ច្រើន​ឲ្យ​វិនាស លោក​មាន​សេចក្ដី​គោរព​ព្រះ​សទ្ធម្ម​ទាំង​អស់​នេះ​ជា​ធម្មតា​របស់​ព្រះពុទ្ធ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ អ្នក​ដែល​ស្រឡាញ់​ខ្លួន​ប្រាថ្នា​នឹង​ធ្វើ​ខ្លួន​ឲ្យ​ថ្លៃ​ថ្លា​ គួរ​រលឹក​សាសនា​របស់​ព្រះ​ពុទ្ធ គួរ​គោរព​ព្រះ​សទ្ធម្ម​ឲ្យ​មាំ​មួន​ ។
(ចប់គារវសូត្រ)

ក៏​ឯ​ព្រះ​សទ្ធម្ម​នោះ មាន​៣​យ៉ាង គឺ​បរិយត្តិ​សទ្ធម្ម បាន​ដល់​ពុទ្ធវចនៈ​ទាំង​អស់ សង្រ្គោះ​ដោយ​បិដក​ទាំង​៣ គឺ​វិនយ​បិដក សុត្តន្តបិដក អភិធម្ម​បិដក ជា​ធម៌​ចង្អុល​ប្រាប់​ផ្លូវ​ប្រតិបត្តិ គឺ សីល​សមាធិ វិបស្សនា មគ្គ​នឹង​ផល និព្វាន ១ ។ បដិបត្តិសទ្ធម្ម បាន​ដល់​ធុតង្គ​គុណ ១៣ ខន្ធកវត្ត ១៤ មហាវត្ត ៨២ នឹង​សីល សមាធិ វិបស្សនា ១ ។ អធិគម​សទ្ធម្ម បាន​ដល់​អរិយមគ្គ ៤ សាមញ្ញផល ៤នឹង​ព្រះនិព្វាន ១ ។

សេច​ក្ដី​នេះ ឃើញ​ថា​ព្រះ​បរមគ្រូ​ទ្រង់​គោរព​ធម៌​ដូច​បាន​ពោល​មក​ហើយ ចំណែក​សត្វ​ដទៃ​ក៏​គួរ​គោរព​ធម៌​ដូច្នោះ​ដែរ ព្រោះ​ពួក​សត្វ​ដែល​គ្មាន​ការ​គោរព រមែង​គ្មាន​សេចក្ដី​សុខ ចំរើន​ឡើយ ហេតុ​ដូ​ច្នោះ ពួក​សប្បុរស​ទាំង​បព្វជិត ទាំង​គ្រហស្ថ​គួរ​គោរព​ព្រះ​សទ្ធម្ម​ទាំង​៣ យ៉ាង​នោះ​ដោយ​អើ​ពើ ​។ ឯពាក្យថា «គោរពព្រះសទ្ធម្»នោះ គឺ​សិក្សា​រៀន​សូត្រ ស្ដាប់​ព្រះ​វិនយ​បិដក​ឲ្យ​ចេះ​ចាំ​ច្បាស់​លាស់ ហើយ​កាន់​តាម ប្រតិបត្តិ​តាម​សិក្ខា​បទ ដែល​ព្រះអង្គ​បញ្ញត្ត​អនុញ្ញាត​ទុក​មក​យ៉ាង​ណា ហៅ​ថា​គោរព​ព្រះ​សទ្ធម្ម គឺ ​វិន​យបិដក ។

កុល​បុត្រ​សិក្សា​រៀន​សូត្រ​ស្ដាប់​ព្រះ​សុត្តន្ត​បិដក ជា​ធម៌​សំដែង​អំពី​ផ្លូវ​ប្រតិបត្តិ កុសល អកុសល បុណ្យ បាប គុណ ទោស បាន​ចេះ​ចាំ ច្បាស់​លាស់​ហើយ​កាន់​តាម ប្រតិបត្តិ​តាម​ព្រះ​សូត្រ​នោះៗ ហៅ​ថា​គោរព​ព្រះ​សទ្ធម្ម គឺ ​ព្រះសុត្តន្ត​បិដក ។

កុល​បុត្រ​សិក្សា​រៀន​សូត្រ​ស្ដាប់​ព្រះ​អភិធម្ម​បិដក ជា​ធម៌​សំដែង​អំពី​ចិត្ត ចេតសិក រូប និព្វាន ជា​ដើម បាន​ចេះ​ចាំ​ច្បាស់​លាស់​ហើយ កាន់​តាម​ប្រតិបត្តិ​តាម ហៅ​ថា​គោរព​ព្រះ​សទ្ធម្ម គឺ​ ព្រះ​អភិធម្ម​បិដក ។ ទាំង​៣​យ៉ាង​នេះ ហៅ​ថា​គោរ​ព​បរិយត្តិ​សទ្ធម្ម ។

ពួក​កុល​​បុត្រ​​ប្រព្រឹត្ត​​ត្រឹម​​ត្រូវ​​ក្នុង ​​ធុតង្គ​​គុណទាំង​​១៣ ជា​​ធម៌​​ញ៉ាំង​​សីល​​ឲ្យ​​ផូរ​​ផង់​ឲ្យ​​ក្រអូប​​ក្រអែប​​ឈ្ងុយ​​ឈ្ងប់​​ឡើង ប្រព្រឹត្ត​​ត្រឹម​​ត្រូវ​​ក្នុង​​ខន្ធក​​វត្ត ១៤​(*១) នឹង​មហាវត្ត​៨២​(*២)ទាំង​ប្រព្រឹត្ត​សីល​ឲ្យ​បរិសុទ្ធ​ល្អ លុះ​សីល​បរិសុទ្ធ​ហើយ ក៏​សិក្សា​រៀន​សមថ​កម្មដ្ឋាន ខំ​ចំរើន​ពិចារណា​ត្រា​តែ​បាន​សម្រេច​ភូមិ​សមាធិ ឬ​សមាបត្តិ​ទាំង​៨​គឺ រូប​សមាបត្តិ ៤ អរូប​សមាបត្តិ ៤ បាន​សម្រេច​សមាធិ​ហើយ ក៏​សិក្សា​រៀន​សូត្រ​ក្នុង​វិបស្សនា​កម្មដ្ឋាន ខំ​ចំរើន​ពិចារណា​ត្រា​តែ​បាន​សម្រេច​រហូត​ដល់​គោត្រ​ភូញាណ ដូច្នេះ​ហៅ​ថា​គោរព​ព្រះសទ្ធម្ម គឺ​បដិបត្តិ​សទ្ធម្ម ។
 


កុល​បុត្រ​បំពេញ​សេចក្ដី​ប្រតិបត្តិ គឺសីល សមាធិ បញ្ញា បាន​សម្រេច​មគ្គផល និព្វាន ហៅ​ថា​គោរព​ព្រះសទ្ធម្ម គឺ​អធិគ​ម​សទ្ធម្ម ។ មួយ​ទៀត បរិសទ្យ​ទាំង​៤ គឺ​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា បាន​គោរពធម៌​ប្រតិបត្តិធម៌ របស់​ព្រះ​សម្មាសម្ពុទ្ធ​ហើយ ក៏​ឈ្មោះ​ថា​គោរព​ប្រតិបត្តិ​បូជា​ដល់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ផង នឹង​បាន​ផលានិសង្ស​យ៉ាង​វិសេស ដូច​ព្រះ​បាលី​ថា:

យោ ខោ អានន្ទ ភិក្ខុ វា ភិក្ខុនី វា ឧបាសកោ វា
ឧបាសិកា វា ធម្មានុធម្មបដិបន្នោ វិហរតិ សាមីចិបដិបន្នោ
អនុធម្មចារី សោ តថាគតំ សក្ករោតិ គរុករោតិ
មានេតិ បូជេតិ បរមាយ បូជាយ ។


(ប្រែ​ថា ) ម្នាល​អានន្ទ បុគ្គល​ឯ​ណា​មួយ ជាភិក្ខុក្ដី ភិក្ខុនីក្ដី ជា​ឧបាសក​ក្ដី ឧបាសិកា​ក្ដី ជា​អ្នក​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌ ជា​អ្នក​ប្រតិបត្តិ​ដោយ​ផ្ចិត​ផ្ចង់ ជា​អ្នក​ប្រព្រឹត្តតាម​គន្លង​ធម៌ បុគ្គល​នោះ​បាន​ឈ្មោះ​ថា សក្ការ​គោរព​រាប់​អាន​បូជា​ព្រះ​តថាគត ដោយ​គ្រឿង​បូជា​ដ៏​ឧត្ដម ។ ពាក្យថា «ប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌»​នោះ​គឺ​បុព្វភាគ​ប្រតិបត្តិ​ដ៏​សម​គួរ​ដល់​លោ​កុត្តរ​ធម៌​ទាំង​៩ ។ ឯ​បុព្វភាគ​ប្រតិបត្តិ​នោះ គឺ​សេចក្ដី​ប្រតិបត្តិ​ជា​ចំណែក​ខាង​ដើម បាន​ដល់​សីល​នឹង​អាចារប្បញ្ញត្តិ នឹង​ធុតង្គសមាទាន ។ ពាក្យថា «​ប្រតិបត្តិដោយផ្ចិតផ្ចង់»​បាន​ដល់​ការ​ប្រតិបត្តិ​ សមាធិ វិប​ស្សនា រហូត​ដល់​គោត្រ​ភូ​ញាណ ។ សេចក្ដី​គោរព​ធម៌​របស់​បរិសទ្យ​ទាំង​៤ ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សរសើរ​យ៉ាង​នេះ​ឯង​ ។ មួយ​ទៀត​ សូម្បី​ព្រះ​បរម​ចក្រ​ពត្រាធិ​រាជ​ក៏​ទ្រង់​មាន​សេចក្ដី​គោរព​ព្រះធម៌​ដែរ ដូច​មាន​រឿង​ក្នុង​គម្ពីរ​អង្គុត្តរ​និកាយ ​បញ្ចកនិបាតថា :

សម័យ​មួយ មាន​ភិក្ខុ​មួយ​អង្គ​ចូល​ទៅ​ក្រាប​បង្គំ​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សភាវៈ​ដូច​ម្ដេច​ជា​ស្ដេច គឺ​ជា​ធំ​លើ​ព្រះ​រាជា​ចក្រពត្តិ​ដែល​ទ្រង់​ធម៌?​ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា :

ឥ ធ ភិក្ខុ រាជា ចក្កវត្តី ធម្មិកោ ធម្មរាជា ធម្មញ្ញេវ
និស្សាយ ធម្មំ សក្ករោន្តោ ធម្មំ គរុករោន្ដោ ធម្មំ
អបចាយន្ដោ ធម្មទ្ធជោ ធម្មកេតុ ធម្មាធិបតេយ្យោ
ធម្មិកំ រក្ខាវរណគុត្តឹ សំវិទហតិ អន្ដោជនស្មឹ ។


(ប្រែថា) ម្នាល​ភិក្ខុ ព្រះ​រាជា​ចក្រពត្តិ​ក្នុង​លោក​នេះ ជា​ធម្មរាជ​ប្រកប​ដោយ​ធម៌ ទ្រង់​អាស្រ័យ​នូវ​ធម៌ ទ្រង់​សក្ការ​ធម៌ គោរព​ធម៌ កោត​ក្រែង​ធម៌ មាន​ធម៌​ជា​ទង់​ជ័យ មាន​ធម៌​ជា​ទង់​សំគាល់​យស មាន​ធម៌​ជា​ធំ ទ្រង់​ចាត់​ចែង​នូវ​ការ​រក្សា ការពារ​គ្រប់​គ្រង​ប្រកប​ដោយ​ធម៌​ដល់​ពួក​ជន​ដែល​នៅ​ក្រោម​បង្គាប់ ។ ពាក្យ​​ថា​«ធម៌»​ក្នុង​ទី​នេះ សំដៅ​យក​កុសល​កម្មបថ ១០ គឺ កាយកម្ម ៣ វចីកម្ម ៤ មនោកម្ម ៣ បាន​សេចក្ដី​ថា ព្រះ​បាទ​បរមចក្កពត្តិ​រាជ ទ្រង់​គោរព​ធម៌ គឺ​កុសល​កម្មបថ ១០ ហេតុ​នោះ​មនុស្ស​ទាំង​ឡាយ​គួរ​គោរព​កុសលកម្មបថ​នោះ តាម​គន្លង​ព្រះបាទ​ចក្កពត្តិ​រាជ ជា​ធម៌​ធ្វើ​ខ្លួន​ឲ្យ​ថ្លៃ​ថ្លា​រៀង​រាល់​ជាតិ​ ។

មួយ​វិញ​ទៀត កុសលកម្មបថ​នេះ​បើ​បុគ្គល​បាន​គោរព គឺ​ថា​បាន​ប្រតិបត្តិ​ដោយ​ប្រពៃ​ហើយ ក៏​អាច​ឲ្យ​សំរេច​សម្បត្តិ​ទាំង​៣​ប្រការ គឺ​បាន​ជា​អ្នក​ថ្កើង​ខ្ពស់​ក្នុង​មនុស្ស​លោក ១ បាន​ទៅ​កើត​ជា​ទេវតា​ដោយ​សម​គួរ​តាម​ប្រាថ្នា តាំង​អំពី​ស្ថាន​ចាតុម្ម​ហារាជិកា រហូត​ដល់​អកនិដ្ឋ​ព្រហ្ម ១ បាន​សំរេច​អរហត្តផល ជា​ទី​បំផុត​ជាតិ ជរា ព្យាធិ មរណៈ ១ ។

សម​តាម​បាលី​ពុទ្ធភាសិត សា​លេយ្យ​ក​សូត្រ គម្ពីរ​មជ្ឈិម​និកាយ​មូល​បណ្ណាសក សេចក្ដី​ក្នុង​សូត្រ​នោះ​ថា បុគ្គល​ពួក​១​ក្នុង​លោក​នេះ​លះ​បង់​បាណាតិ​បាត វៀរ​ចាក​បាណាតិ​បាត លែង​កាន់​ដំបង​គ្រឿង​វាយ​សំពង​សត្វ លែង​កាន់​សស្រ្តា​វុធ​គ្រឿង​ប្រហារ​ជីវិត​សត្វ(សត្វ​ក្នុង​ទី​នេះ​សំ​ដៅ​យក​ទាំង​មនុស្ស​ ទាំង​សត្វ​តិរច្ឆាន​)​ មាន​សេចក្ដីខ្មាស​បាប ខ្ពើម​បាប ប្រកប​ដោយ​សេចក្ដី​អាណិត​អាសូរ​សព្វ​សត្វ ដោះ​សត្វ​ឲ្យ​រួច​អំពី​ទុក្ខ​លំបាក ត្រូវ​ការ​ទំនុក​បំរុង​ឲ្យ​បាន​សេចក្ដី​សុខ ចំរើន ។​ លះ​បង់​អទិន្នា​ទាន វៀរ​ចាក​អទិន្នា​ទាន មិន​បាន​ប្លន់​កំហែង​ដណ្ដើម​យក​ទ្រព្យ​គេ មិន​លួច​លាក់​ឆក់​បំបាត់​ប្រវ័ញ្ចន៍​បោក​ប្រាស់ គៃ​បន្លំ​យក​ទ្រព្យ​អ្នក​ដទៃ ។ លះ​បង់​កាមេ សុមិច្ឆាចារ វៀរ​ចាក​កាមេ សុមិច្ឆា​ចារ មិន​បាន​សេព​សម្ភព​គប់​រក ឬ​ប្រព្រឹត្ត​អសទ្ធម្ម​ចំពោះ​ស្រ្តី​ដែល​មាន​មាតា​ថែរក្សា មាន​បិតា​បង​ប្អូន​ប្រុស បង​ប្អូន​ស្រី ពួក​ញាតិថែ​រក្សា នឹង​ស្រ្តី​ដែល​មាន​ប្ដី​គ្រប់​គ្រង នឹង​ស្រ្តី​ដែល​មាន​ព្រះ​រាជា​ត្រូវ​កា​រ​ឲ្យ​ថែ​រក្សា​ដាក់​អាជ្ញា​ព្រះ​រាជ​ទណ្ឌ មិន​ឲ្យ​បុរស​ណា​មួយ​ទៅ​ប្រព្រឹត្ត​ល្មើស​តាម​អំពើ​ចិត្ត ។ ដូច្នេះ​ហៅ​ថា​កាយកម្ម៣ ។

បុគ្គល​ពួក​១​ក្នុង​លោក​នេះ លះ​បង់​មុសាវាទ វៀរ​ចាក​មុសា​វាទ ទោះ​បី​ទៅ​ក្នុង​ទី​ប្រជុំ​ក្ដី ទៅ​ក្នុង​កណ្ដាល​បរិសទ្យ​ក្ដី ទៅ​ក្នុង​កណ្ដាល​ពពួក​ញាតិ​ក្ដី ទៅ​ក្នុង​កណ្ដាល​ពពួក​សេនា​ក្ដី ទៅ​ក្នុង​កណ្ដាល​រាជ​ត្រកូល ដោយ​គេ​នាំ​ទៅ​ធ្វើ​ជា​សាក្សី ដើម្បី​សួរ​បញ្ជាក់​រឿង​ក្ដី​ណា​មួយ​ក្ដី ក៏​និ​យាយ​តាម​ពិត តាម​មែន តាម​ដឹង តាម​ឃើញ មិន​និយាយ​ពាក្យ​កុហក​បញ្ឆោត​បង្កាច់​ផ្ដាច់​ប្រយោជន៍​អ្នក​ដទៃ ។ លះ​បង់​បិសុណាវាចា វៀរចាក​បិសុណា​វាចា ជា​ពាក្យ​ញុះ​ញង់ ឬ ស៊ក​សៀត មិន​បាន​ឮ​ពាក្យ​សំដី​អំពី​អ្នក​ឯណេះ ហើយ​នាំ​យក​ទៅ​ប្រាប់​អ្នក​ឯណោះ ដើម្បី​បំបែក​អ្នក​ឯ​ណេះ ឬ​ថា​មិន​បាន​ឮ​ពាក្យ​សំដី​អំពី​អ្នក​ឯណោះ​ហើយ នាំ​យក​មក​ប្រាប់​អ្នក​ឯ​ណេះ ដើម្បី​បំបែក​អ្នក​ឯ​ណោះ​វិញ កាល​បើ​មាន​គេ​ទាស់​ទែង​គ្នា បាក់​បែក​គ្នា ក៏​យក​ចិត្ត​ទុក​ដាក់​និយាយ​ផ្សះ​ផ្សា​ឲ្យ​ជា​នឹង​គ្នា កាល​បើ​គេ​ជា​នឹង​គ្នា​ស្រាប់​ហើយ ក៏​និយាយ​ថែម​កម្លាំង​ឲ្យ​រឹង​រឹត​តែ​ជា​នឹង​គ្នា​ឡើង​ទៀត ជា​អ្នក​ត្រេក​អរ​ស្រឡាញ់​ចូល​ចិត្ត​នឹង​ការ​ព្រម​ព្រៀង​គ្នា តែង​ពោល​នូវ​វាចា​ធ្វើ​ឲ្យ​គេ​ព្រ​ម​ព្រៀង​គ្នា ។ លះ​បង់​ផរុស​វាចា វៀរ​ចាក​ផរុស​វាចា ជា​ពាក្យ​អាក្រក់​ទ្រ​គោះ គម្រោះ​គម្រា​ម​ជេរ​ឌឺ​ដង​ចាក់​ដោត​បញ្ឈឺ​ចិត្ត ពោល​តែ​ពាក្យ​ល្អ​ឥត​ទោស នាំ​មក​នូវ​សេចក្ដី​សុខ​ដល់​ត្រចៀក ជា​ពាក្យ​ទន់​ផ្អែម ពី​រោះ​គួរ​ស្រឡាញ់ គួរ​ចូល​ចិត្ត ។ លះ​បង់​សម្ផប្បលាប វៀរ​ចាក​សម្ផប្បលាប ជា​ពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍ ជា​ពាក្យ​ត្លុក​កំប្លែង​លេង​សើច​ឥត​អំពើ ពោល​តែ​ពាក្យ​ដែល​មាន​ប្រយោជន៍​ដល់​ខ្លួន​នឹង​អ្នក​ដទៃ ពោល​ក្នុង​កាល​ដែល​គួរ ពោល​ពាក្យ​ពិត ពាក្យ​ដែល​ត្រូវ​តាម​អត្ថ តាម​ធម៌​តាម​វិន័យ ។ ដូច្នេះ​ហៅ​ថា​វចីកម្ម៤ ។

បុគ្គល​ពួក​១​ក្នុង​លោក​នេះ មិន​ចង់​បាន​ទ្រព្យ​អ្នក​ដទៃ​មក​ជា​ទ្រព្យ​របស់​ខ្លួន មិន​រលេម​រលម​ឆ្មៀង​ឈ្មង​គយ​គន់​រំពៃ ប៉ង​នឹង​បង្អោន​ទ្រព្យ​អ្នក​ដទៃ​មក​ដើម្បី​ខ្លួន ។ មិន​មាន​ចិត្ត​ប៉ុន​ប៉ង​នឹង​ធ្វើ​ប្រយោជន៍ នឹង​សេចក្ដី​សុខ​របស់​អ្នក​ដទៃ​ឲ្យ​វិនាស ។ មាន​បញ្ញា​យល់​ត្រូវ​តាម​សភាវៈ​ធម៌ មិន​បាន​យល់​ខុស​ចាក​សភាវៈ​ធម៌ ។ ដូច្នេះ​ហៅ​ថា​មនោកម្ម ៣ ។ កាយ​កម្ម​៣ វចីកម្ម ៤ មនោកម្ម ៣ ដូច​បាន​ពោល​មក​នេះ​ហៅ​ថា កុសលកម្មបថ ១០ ។ ឯ​កុសលកម្មបថ​នេះ បើ​បុគ្គល​ឯណា​បាន​គោរព​គឺ​ថា បាន​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ល្អ​ហើយ ទោះ​បី​បុគ្គល​នោះ​មាន​ចិត្ត​ប្រាថ្នា​ចង់​ទៅ​កើត​ក្នុង​ត្រកូល​ខត្តិយ​មហាសាល​ក្ដី ព្រាហ្មណ៍​មហាសាល​ក្ដី គហបតិ​មហាសាល​ក្ដី ក៏​បាន​សំរេច​ដូច​ប្រាថ្នា​មិន​ខាន​ឡើយ ។ ពាក្យថា «ខត្តិយមហាសាល» គឺ​ត្រកូល​ក្សត្រ​ដែល​មាន​ទ្រព្យ​ឧត្ដុង្គឧត្ដ​មច្រើន ព្រាហ្មណ​មហាសាល នឹង​គហបតិ​មហាសាល​ក៏​ដូច​គ្នា ។ មួយ​ទៀត បើ​ប្រាថ្នា​ចង់​ទៅ​កើត​ជា​ទេវតា​ក្នុង​ស្ថាន​ចាតុម្មហារា​ជិកា​ .​.​.​ ​តាវត្តិង្ស​.​.​.​.​ យាមា​​.​.​.​ ​តុសិត​..​.​.​.​និម្មាន​រតី…. បរនិម្មិតវសវត្តី ក៏​បាន​សំរេច​ដូច​ប្រាថ្នា​មិន​ខាន ។ មួយ​ទៀត បើ​មាន​ប្រាថ្នា​នឹង​ទៅ​កើត​ក្នុង​ព្រហ្ម​លោក តាំង​អំពី​ព្រហ្មបារិសជ្ជា​រហូត​ដល់​អកនិដ្ឋ​ព្រហ្ម ក៏​បាន​សំរេច​ដូច​ប្រាថ្នា ។ មួយ​ទៀត បើ​ប្រាថ្នា​ចង់​ឲ្យ​បាន​អរហត្ត​ផល​ដ៏​ខ្ពង់​ខ្ពស់​ជាង​ធម៌​ទាំង​ពួង ក៏​បាន​សំរេច​ដូច​ប្រាថ្នា ដោយ​ហេតុ​ដែល​បាន​ប្រព្រឹត្ត​កុសលកម្មបថ​នោះ​ជា​ប្រ​ធាន ។ ការ​ប្រព្រឹត្ត​កុសលកម្មបថ​អាច​ឲ្យ​បាន​សំរេចសម្បត្តិ ៣ ​ប្រការ​ដូច្នេះ​ឯង​ ។
ចប់តែប៉ុណ្ណេះ ។

———————————
(*១) ខន្ធកវត្ត ១៤ មាន​អាគន្ដុក​វត្ត គឺ​វត្ត​របស់​អាគន្តុក​ភិក្ខុ​ជា​ដើម មក​ក្នុង​វត្ត​ក្ខន្ធក​គម្ពីរ​ចុល្ល​វគ្គ ។
(*២) មហាវគ្គ​ ៨២ ដែល​ព្រះ​អង្គ​បញ្ញត្ត​ទុក​មាន​ពាក្យ​ថា ន ឧបសម្បាទេតព្វំ ភិក្ខុ​មិន​ត្រូវ​ឲ្យ​ឧបសម្បទា​ដល់​កុល​បុត្រ​ជាដើម មក​ក្នុង​បារិវា​សិកក្ខន្ធក​ខ្លះ កម្មក្ខន្ធក​ត្រង់ ឧក្ខេបនិយក​ម្មខ្លះ គម្ពីរ​ចុល្លវ​គ្គ ​។


ប្រភពដកស្រង់
ដោយ ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ៣១,៧៧៨ ដង)
ការចងពៀរវេរានឹងគ្នា គឺចេញពីសេចក្តីច្រណែន
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៣១,១៦៦ ដង)
មនុស្ស​ល្អ​ក្នុង​ការ​គ្រប់​គ្រង​
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៦២,៤៩៩ ដង)
របៀបធ្វើចិត្តកុំឲ្យតានតឹង
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៧,៦៥៣ ដង)
កា​រសាក​សួរ​អំពី​ព្រះ​ចន្ទ​​ និង​ព្រះ​អា​ទិត្យ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.79
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿