30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១១,២៧៩
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៦០,៩៩៩
សរុប ៣៨៣,៧៤៧,៦៩២
អានអត្ថបទ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៧៣៥ ដង)

ទ្រព្យកើតឡើងដោយហេតុ ៣ យ៉ាង



 
ព្រះមុនីកោសល ធន់ វ៉ាន់ រៀបរៀង
១- បដិរូបការី ជា​អ្នក​ធ្វើការ​សមគួរ​ដល់ការ
២- ធុរវា ជា​អ្នក​មិនដាក់​ធុរៈចោល
៣- ឧដ្ឋកតា ជា​អ្នក​ព្យាយាម ក្រោក​ធ្វើការ ។

អធិប្បាយ
ហេតុទី ១ : ត្រង់​​ពាក្យ​ថា “ធ្វើ​ការ​សម​គួរ​ដល់​ការ” នោះ គឺ ធ្វើ ការ​ងារ​ឲ្យ​សមរម្យ​តាម​សមត្ថភាព​របស់​ខ្លួន ដែល​ល្មម​លៃលក​ធ្វើ​បាន មិន​ហួស​ពី​សមត្ថភាព​របស់​ខ្លួន ។ ឯ​ការ​ងារ​ដែល​ត្រូវ​ធ្វើ​នោះ មាន​៣ ថ្នាក់ គឺ ការ​ងារ​ថ្នាក់​ខ្ពស់ ថ្នាក់​កណ្ដាល ថ្នាក់​ទាប ។ ទាំង​មនុស្ស​ម្នាក់​ៗ​សោត​ទៀត ក៏​ត្រូវ​តែ​មាន​ឥទ្ធិ​បាទ​ធម៌​បួន​ប្រការ​នៅ​ក្នុង​ខ្លួន​គ្រប់​គ្នា ។ ឥទ្ធិបាទ​ធម៌ (ធម៌​ជា​ជើង​រឹទ្ធិ) ៤ ប្រការ​នោះ​គឺ ១- ឆន្ទៈ បំណង ២- វីរិយៈ ព្យាយាម ៣- ចិត្ត គំនិត ៤- វិមំសា ការពិចារណា ។
 


បើ​មនុស្ស​មាន​ឥទ្ធិបាទ​ធម៌​ខ្ពស់ ធ្វើ​ការ​ងារ​ក៏​បាន​ខ្ពស់​បាន​ប្រសើរ បើ​មាន​ធម៌​នោះ​យ៉ាង​កណ្ដាល ធ្វើ​ការ​ងារ​ក៏​បាន​យ៉ាង​កណ្ដាល បើ​មាន​ទាប ក៏​ធ្វើ​ការ​ងារ​បាន​ទាប​ដែរ ។ ធ្វើ​ការ​ងារ​ឲ្យ​សម​តាម​សមត្ថភាព សម​តាម​ឥទ្ធិបាទ​ធម៌​និង​សម​តាម​ថ្នាក់​របស់​ការ​ងារ ហៅ​ថា “ធ្វើ​ការ​សម​គួរ​ដល់​ការ” ឬ “សម​តាម​ទំនង​ការ” ដូច​ភា​សិត​ថា ដាំ​ជើង​ក្រាន ឲ្យ​ប្រមាណ​ឆ្នាំង ។ ផ្ទុយ​ទៅ​វិញ បើ​ធ្វើ​កា​រ​មិន​សម​គួរ​ដល់​ការ ឬ​មិន​ត្រូវ​តាម​ទំនង ឬ​ក៏​ហួស​សមត្ថភាព​ខ្លួន ដែល​ត្រូវ​នឹង​ភាសិត​ថា ដៃ​ខ្លី​ស្រ​វាឱប​ភ្នំ ការ​ងារ​នោះ មិន​សម្រេច​ប្រយោជន៍​ដល់​ខ្លួន​ទេ ។

ហេតុទី ២ : ត្រង់​ពាក្យ​ថា “មិន​ដាក់​ធុរៈ​ចោល” នោះ គឺ ការ​ងារ​ណា​ដែល​ប្រារព្ធ​ធ្វើ មិន​ត្រូវ​បោះបង់​ចោល​ទេ ត្រូវ​ប្រឹង​តស៊ូ ក្រាញ ននៀល ឈ្មុស​ឈ្មុល​រក​ឧបាយ រក​ច្រក ដើរ​ទៅ​មុខ​ជា​ដរាប ឲ្យ​ទាល់​តែ​ការ​ងារ​នោះ​សម្រេច​តាម​គោល​បំណង ។ ឯ​ការ​តស៊ូ​ចំពោះ​ការ​ងារ​ដែល​ធ្វើ​នោះ គួរ​យក​តម្រាប់​តាម​បែប​របស់​ឫស​ឈើ ។
 
 
ធម្មតា​ឫស​ឈើ តែ​ដុះ​ចាក់​តម្រង់​ទៅ​ទិស​ត្រង់​ណា​ហើយ មិន​ចេះ​រា​ថយ​ក្រោយ​​ទេ បើ​ទុក​ណា​ជា​វា​ដុះ​ចាក់​ទៅ​ត្រូវ​ប៉ះ និង​ដុំ​ថ្ម​ក្ដី ដុំ​ឥដ្ឋ​ក្ដី ក៏​វា​មិន​ព្រម​ថយ​ក្រោយ​ដែរ វាស៊ូ​ទ្រាំ​ក្រាញ​រួញ​ក្រញាញ់​ហើយ​វា​ពង្រីក​ខ្លួន​វា​ឲ្យ​ធំ ឲ្យ​រឹង​ប៉ឹង​ប្រឹង​ផ្សំ​កម្លាំង​ឲ្យ​បាន​ខ្លាំង យូរ​ៗ​ទៅ ក៏​អាច​រុញ​ធាក់​ច្រាន​ដុំ​ថ្ម- ដុំ​ឥដ្ឋ នោះ​ឲ្យ​របើក​ចេញ​បាន យ៉ាង​ណា​មិញ ការ​តស៊ូ​ចំពោះ​ការ​ងារ​ដែល​បាន​ធ្វើ មិន​បោះ​បង់​ចោល​ប្រឹង​តស៊ូ​ដរាប​ដល់​ការ​នោះបាន​សម្រេច​ប្រយោជន៍​ដល់​ខ្លួន ក៏​យ៉ាង​នោះ​ដែរ ដូច​ភាសិត​ថា បើ​មាន​ប្រាថ្នា​ត្រង់​ណា មុខ​ជា​មាន​ចន្លោះ​ត្រង់​នោះ​មិន​ខាន​ ។

ហេតុទី ៣ : ត្រង់​ពាក្យ​ថា “ជា​អ្នក​មាន​ព្យាយាម” នោះ គឺ​ក្រោក​ធ្វើការ ខំប្រឹង​ប្រែង ខ្មីឃ្មាត សង្វាត ឱហាត​ក្រោក​ឡើង​ធ្វើ​ការ​ផ្សេងៗ តទល់ អត់​ទ្រាំ​ឧបសគ្គ​គ្រប់​យ៉ាង មាន​ត្រជាក់ ក្ដៅ ជា​ដើម មិន​ខ្ជិល​ច្រអូស មិន​អាង​ហេតុ​ផ្សេង​ៗ មាន​ហេតុ​ថា “ព្រឹក​ណាស់ ហើយ​មិន​ប្រកប​ការ​ងារ” ជា​ដើម​នោះ​ឡើយ ដូច​ភាសិត​ថា “បើ​ចង់​ចេះ ឲ្យ​សម្លាប់​អាចារ្យ” អាចារ​ក្នុង​ទី​នេះ “គឺ​អាចារៈ” សំ​ដៅ​យក​មារ​យាទ​ថោក​ទាប មារ​យាទ​ខ្ជិល (កោ​សជ្ជៈ) ។ កោសជ្ជៈ គឺ​ការ​ខ្ជិល​ច្រអូស​នេះ បើ​មាន​នៅ​ក្នុង​សន្ដាន​អ្នក​ណា​ហើយ រមែង​ដឹក​នាំ​អ្នក​នោះ​ឲ្យ​ដើរ​ខុស​ផ្លូវ ដឹក​នាំ​ឲ្យ​ក្រ ឲ្យ​ល្ងង់​ខ្លៅ ឲ្យ​ថោក​ទាប ឲ្យ​វិនាស​អន្តរាយ​គ្រប់​យ៉ាង បាន​ជា​ភាសិត​បង្គាប់​ថា ឲ្យ​សម្លាប់​មារ​យាទ​អាក្រក់ គឺ​ឲ្យ​បោះ​បង់​ចោល បើ​មិន​ដូច្នោះ​ទេ រមែង​ទទួល​នូវ​វិបត្តិ​គ្រប់​យ៉ាង ដូច​រឿង​កុសិត​មាណព ។

សេចក្ដី​តំណាល មាន​មាណព​ម្នាក់​ឈ្មោះ កុសិតៈ ជា​កូន​សិស្ស​អាចារ្យ​ទិសា​បាមោក្ខ ។ ថ្ងៃ​មួយ ជា​ថ្ងៃ​សម្រាក​រៀន ពួក​កូន​សិស្ស​ទាំង​ឡាយ បាន​ចេញ​ពី​កន្លែង​រៀង​ខ្លួន នាំ​គ្នា​ចូលទៅ​ក្នុង​ព្រៃ​ដើម្បី​រក​កាច់​អុស តាម​ការ​បង្គាប់​របស់​លោក​គ្រូអាចារ្យ ។ លុះ​ចូល​ទៅ​ដល់​ព្រៃ​ហើយ កុសិត​មាណព អាង​ថា “នៅ​ពេល​ព្រឹក​ណាស់” ហើយ​មិន​ទាន់​រក​កាច់​អុស ក៏ដេក​នៅ​ក្រោម​ដើម​ថ្ងាន់​មួយ លុះ​ដេក​លក់​ហួស​ប្រមាណ ដរាប​ដល់​ថ្ងៃ​រសៀល​ទាប ទើប​ភ្ញាក់​ឡើង ក៏​ប្រញាប់​ប្រញាល់​ស្រវា​ឡើង​ដើម​ថ្ងាន់ ដើម្បី​កាច់​មែក​ថ្ងាន់​រស់​ធ្វើ​ជា​អុស ។ ឯ​មែក​ថ្ងាន់ ក៏​បាក់​ផ្ទាត់​មក​ត្រូវ​ចំ​ភ្នែក​មាណព ៗ ក៏​មាន​ភ្នែក​អន្ធការ ។
 
 
ឯ​អុស ក៏​មិន​បាន​ឈើ​ស្ងួត ដូច​ជា​អ្ន​ក​ឯ​ទៀត​ផង ភ្នែក​ក៏​ដល់​នូវ​អាការ​ប្លែក​ពី​ធម្មតា​ផង កូន​សិស្ស​ឯ​ទៀត​ជា​មិត្ត មាន​ការ​លំបាក​នឹង​ជួយ​គ្រា​កុសិត​មាណព​ឲ្យ​វិល​ត្រឡប់​ទៅ​ទីលំ​នៅ​វិញ​ផង លុះ​គ្រូអាចារ្យ​ដឹង​រឿង​នោះ​ហើយ ក៏​ស្ដី​បន្ទោស​ផង ។ នាំ​រឿង​ខ្លី​មក ស​ឲ្យ​ឃើញ​ថា​ ការ​ខ្ជិល​ច្រអូស (កោសជ្ជៈ) នេះ គេ​មិន​ត្រូវ​បណ្ដោយ​ទុក​ឲ្យ​នៅ​ក្នុង​សន្ដាន​ឡើយ ត្រូវ​តែ​លះបង់​ចោល​ឲ្យ​ស្រឡះ​ពី​សន្តាន ព្រោះ​វានាំ​ឲ្យ​ថោក​ទាប នាំ​ឲ្យ​ក្រី​ក្រ នាំ​ឲ្យ​សៅ​ហ្មង​គ្រប់​យ៉ាង ។ កាល​បើ​លះ​បង់​កោសជ្ជៈ​ចេញ​ហើយ ត្រូវ​ប្រឹង​ប្រែង​បំពេញ​កិច្ចការ​គ្រប់​យ៉ាង ត្រូវ​មាន​គំនិ​តខ្ពង់​ខ្ពស់ ត្រូវ​ពិចារណា​ឲ្យ​ស្គាល់​ហេតុ​ផល​គ្រប់​យ៉ាង ត្រូវ​ប្រព្រឹត្ត​ប្រយោជន៍ ២ យ៉ាង​ឲ្យ​កើត គឺ​ប្រយោជន៍​លោក​នេះ និង​ប្រយោជន៍​លោក​ខាង​មុខ ។

កាល​បើ​បាន​កាន់​ប្រព្រឹត្ត ដូច​រៀប​រាប់​មក​ខាង​លើ​នេះ​ហើយ ទ្រព្យ​សម្បត្តិ​គ្រប់​យ៉ាង រមែង​កើត​ឡើង​ដល់​ខ្លួន​មិន​ខាន ។ ន័យ​មួយ​ទៀត ទ្រព្យ​សម្បត្តិ មិន​មែន​កើត​ឡើង​ដល់​បុគ្គល ត្រឹម​តែ​ធ្វើ​ការ​សម​គួរ​ដល់​ការ មិន​ដាក់​ធុរៈចោល ព្យាយាម​មិន​បន្ធូរ​បន្ថយ ប៉ុណ្ណោះ​ទេ ត្រូវ​ប្រកប​ដោយ​បញ្ញា និង​ការ​ចង​មិត្រ​ថែម​ទៀត សម​ដូច​ភាសិត​លោក​សម្ដែង​ទុក​ថា

បញ្ញា ឧស្សាហ៍ ការចងមិត្រ      រកទ្រព្យគួរគិតឲ្យមានឡើង
គុណ ៣ ប្រការនេះនាំថ្កើង        ទ្រព្យចម្រើនឡើងជានិរន្តរ៍ ។

(ទស្សនាវដ្តី កម្ពុជសុរិយា ឆ្នាំ១៩៧៤)

ប្រភពដកស្រង់ពី
ដោយ ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ តុលា ឆ្នាំ២០២៣ (អាន: ២,៨៤៤ ដង)
កូនមាសឪពុក! គ្រប់យ៉ាងជា របស់គូគ្នា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៤១០ ដង)
ភ្លើត​ភ្លើន​ក្នុង​ភ្លើង​នរក
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១០,២៩៥ ដង)
សម្ផប្បលាបវាទ (អំពី អភិជ្ឈា)
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣៦៧ ដង)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,១២៩ ដង)
គុណ​សម្បត្តិ​របស់​មនុស្ស​ដែល​គ្រប់​លក្ខណៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.12
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿