30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧១,៥៨៣
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៦៩,៣៨៤
សរុប ៣៨៥,៣៥៦,០៧៧
អានអត្ថបទ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៦១,៨៩៧ ដង)

ជីវិត​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ



ស្តាប់សំឡេង
 
ជីវិត​មនុស្ស​ មាន​ការ​ទាក់​ទង​នឹង​សម្បត្តិ​ទ្រព្យ​ជាប់​ជា​និច្ច​ ជា​ពិសេស​អ្នក​គ្រប់​គ្រង​ផ្ទះ​ ដូច្នេះ​ ទើប​ត្រូវ​សិក្សា​គោល​ធម៌​ក្នុង​ព្រះ​ពុទ្ធសាសនា​ ដើម្បី​ឲ្យ​ចេះ​ស្វែក​រក​ ចេះ​ចាយ​ ចេះ​ប្រើ​ប្រាស់​ និង​ចេះ​ចាត់​ចែង គឺ​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​ និង​ជំនាញ​ខាង​ការ​ប្រើ​ប្រាស់​ ចាត់​ចែង​ឲ្យ​ទ្រព្យ​សម្បត្តិ​ប្រព្រឹត្ត​ទៅ​ជា​ប្រយោជន៍​ មាន​គោលធម៌​បដិបត្តិ​ដូច​តទៅ​ ៖
 


ក.​ ការ​ស្វែង​រក​និង​ការ​រក្សា​ទ្រព្យ​ ត្រូវ​បដិបត្តិ​តាម​គោលធម៌​ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ មាន​ ៤​ យ៉ាង​គឺ៖ 
១. ឧដ្ឋានសម្បទា​ ដល់​ព្រម​ដោយ​ការ​ប្រឹង​ប្រែង​ព្យាយាម​ គឺ​ការ​ក្រោក​ឈរ​ដោយ​ស្មារតី​តស៊ូ​ មិន​ខ្លាច​ការ​ហត់​នឿយ​ក្នុង​មុខ​របរ​ស្វែង​រក​ទ្រព្យ​ ដែល​ជា​មុខ​របរ​សុចរិត​ ( មុខ​របរ​សុចរិត​ ជា​មុខ​របរ​ថ្លៃ​ថ្នូរ )​ ហ្វឹក​ហាត់​ឲ្យ​មាន​ការ​ជំនាញ​ក្នុងវិជ្ជាជីវៈ​ និង​ចេះ​ចាត់​ចែង​ការ​ងារ​ឲ្យ​ស្រប​តាម​កាលៈ​ទេសៈ​បច្ចុប្បន្ន ។
២. អារក្ខសម្បទា​ ដល់​ព្រម​ដោយ​ការ​រក្សា​ គឺ​ចេះ​គ្រប់​គ្រង​ថែ​ទាំ​សន្សំ​សំចៃ​ មិន​ខ្ជះ​ខ្ជាយ​នូវ​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​ខំ​ប្រឹង​ប្រែង​ប្រមូល​មក​ដោយ​ការងារ​សុចរិត​ មិន​ឲ្យ​រាត់​រាយ​បាត់​បង់​ ព្រោះ​ហេតុ​មិន​រក្សា​នោះ​ឡើយ ។
៣. កល្យាណមិត្តតា​ គប់​រក​មនុស្ស​ល្អ​ជា​មិត្ត​ គឺ​ចេះ​សេព​គប់​មនុស្ស​ មិន​គប់​មិន​ប្រព្រឹត្ត​តាម​ចំពោះ​បុគ្គល​ណា​ដែល​ដើរ​ក្នុង​ផ្លូវ​នៃ​អបាយមុខ​ ជ្រើស​រក​មនុស្ស​ណា​ដែល​ចេះ​ដឹង​ ទ្រទ្រង់​នូវ​គុណធម៌​ ជា​បុគ្គល​គួរ​គោរព​រាប់​អាន​ ជា​អ្នក​ណែ​នាំ​ក្នុង​ផ្លូវ​ល្អ​ ផ្លូវ​ចម្រើន​មក​ជា​មិត្ត​ ដើម្បី​ចម្រើន​ក្នុង​ការ​ងារ​ទាំង​ពួង ។
៤. សមជីវិតា​ ចិញ្ចឹម​ជីវិត​មាន​តុល្យភាព​ គឺ​ចេះ​កំណត់​ដឹង​នូវ​ចំណូល​ និង​ចំណាយ​ រស់​នៅ​ឲ្យ​ល្មម​នឹង​ទ្រព្យ​ដែល​ជា​ចំណូល​ មិន​ចេះ​តែ​ចង់​ហ៊ឺ​ហា​ ហើយ​ទូលាយ​ដោយ​ការ​ចាយ​វាយ​នោះ​ឡើយ​ ប៉ុន្តែ​ក៏​មិន​ត្រូវ​កំណាញ់​ដែរ។
( គោល​ធម៌​ស្រង់​ចាក​ ទីឃជាណុសូត្រ​ អង្គុត្តរនិកាយ​ អដ្ឋកនិបាត ) 
 


ខ.​ ការ​បែង​ចែក​ទ្រព្យ​ កាល​ស្វែង​រក​ទ្រព្យ​បាន​មក​ហើយ​ គប្បី​ចេះ​បែង​ចែក​ទ្រព្យ​នោះ​ជា​ ៤​ ចំណែក​ ហៅ​ថា​ ភោគវិភាគ​ គឺ៖
-ឯកេន​ ភោគេ​ ភុញ្ជេយ្យ​ បរិភោគ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​ ចិញ្ចឹម​ជីវិត​អ្នក​ដទៃ​ដែល​គួរ​ចិញ្ចឹម​ និង​ប្រើ​ប្រាស់​ជា​ប្រយោជន៍​ផ្សេងៗ​ ទៀត​តាម​សម​គួរ​ មួយ​ចំណែក ។
-ទ្វីហិ​ កម្មំ​ បយោជយេ​ ប្រើ​ជា​ដើម​ទុន​ប្រកប​មុខ​របរ​ ពីរ​ចំណែក ។
-ចតុត្ថស្ស​ និធាបេយ្យ​ អាបទាសុ​ ភវិស្សតីតិ​ តម្កល់​ទុក​​នូវ​ចំណែក​ទី​ ៤​ ដោយ​ក្រែង​មាន​អន្តរាយ​ទាំង​ឡាយ​ឯណា​នី​មួយ​ នឹង​មាន​ទ្រព្យ​នៅ​សល់​មួយ​ចំណែក​ដែរ ។ ( ស្រង់​ចាក​ សិង្គាលកសូត្រ )

គ. ការ​បរិភោគ​ប្រើ​ប្រាស់​ចាយ​វាយ​នូវ​ទ្រព្យ​ គប្បី​រំពឹង​គិត​ឲ្យ​បាន​យល់​ច្បាស់​ថា​ ការ​ដែល​បាន​ស្វែង​រក​ និង​គ្រប់​គ្រង​រក្សា​នូវ​ទ្រព្យ​ ក៏​ដើម្បី​នឹង​ប្រើ​ប្រាស់​ឲ្យ​បាន​ជា​ប្រយោជន៍​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ​ បើ​មិន​បាន​ប្រើ​ប្រាស់​ឲ្យ​កើត​ជា​គុណ​ប្រយោជន៍​ហើយ​ ការ​ស្វែង​រក​ និង​ការ​មាន​បាន​នូវ​សម្បត្តិទ្រព្យ​ ក៏​រមែង​ប្រាស​ចាក​នូវ​គុណតម្លៃ​ គ្មាន​ន័យ​ខ្លឹម​សារ​អ្វី​ឡើយ​ ដូច្នេះ​ ការ​ស្វែង​រក​នូវ​ទ្រព្យសម្បត្តិ​មាន​បាន​ច្រើន​ហើយ​​ គប្បី​បដិបត្តិ​ចំពោះ​ទ្រព្យ​មួយ​ចំណែក​ក្នុង​ចំណុច​ “ខ”​ គឺ​ ឯកេន​ ភោគេ​ ភុញ្ជេយ្យ​ ឲ្យ​ទៅ​ជា​ ៥​ ចំណែក​តាម​ព្រះ​ពុទ្ធដីកា​​ ដូច​ត​ទៅ៖

អរិយសាវ័ក​ក្នុង​ធម្មវិន័យ​នេះ​ មាន​នូវ​ភោគៈ​ទាំង​ឡាយ​ ដែល​ខ្លួន​បាន​មក​ដោយ​សេចក្តី​ខ្នះ​ខ្នែង​ ព្យាយាម​ដែល​ខ្លួន​សន្សំ​ដោយ​កម្លាំង​ដៃ​ មាន​ញើស​ហូរ​ចេញ​ ប្រកប​ដោយ​ធម៌​ហើយ​ រមែង​ប្រើ​ប្រាស់​ដូច​នេះ៖
១.​ ញ៉ាំង​ខ្លួន​ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​សេចក្តី​សុខ​ដោយ​ប្រពៃ​ ញ៉ាំង​មាតា​បិតា​ ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​សេចក្តី​សុខ​ដោយ​ប្រពៃ​ ញ៉ាំង​បុត្រ​ ភរិយា​ ទាសកម្មករ​ និង​មនុស្ស​ទាំង​ឡាយ​ទៀត​ ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​សេចក្តី​សុខ​ដោយ​ប្រពៃ ។
២. ញ៉ាំង​មិត្ត​អាមាត្យ​ ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​សេចក្តី​សុខ​ ដោយ​ប្រពៃ ។

៣.​ ប្រើ​ប្រាស់​ការ​ពារ​នូវ​សេចក្តី​អន្តរាយ​ ដែល​កើត​អំពី​ភ្លើង​ អំពី​ទឹក​ អំពី​ចោរ​ជា​ដើម​ ហើយ​ធ្វើ​ខ្លួន​ឲ្យ​ដល់​នូវ​សួស្តី​ ព្រោះ​ភោគៈ​ទាំង​ឡាយ​នោះ ។
៤.​ ជា​អ្នក​ធ្វើ​នូវ​ពលី​ ៥​ ប្រការ​ គឺ៖
 

១-​ ញាតិពលី សង្គ្រោះ​ញាតិ ។
២-​ អតិថិពលី​ ទទួល​ភ្ញៀវ ។
៣-​ បុព្វបេតពលី​ ធ្វើ​ទាន​ ឧទ្ទិស​កុសល​ឲ្យ​ដល់​អ្នក​ចែក​ឋាន​ទៅ​ហើយ ។
៤- រាជពលី​ ជួយ​ប្រទេស​ជាតិ​ ទំនុក​បម្រុង​រាជការ​ដោយ​ការ​បង់​ពន្ធ​ជា​ដើម ។
៥-​ ទេវតាពលី ធ្វើ​បុណ្យ​ឧទ្ទិស​ឲ្យ​ដល់​ទេវតា​ ( ទេវតា​​ ក៏​ត្រូវ​ការ​អនុមោទនា​នូវ​បុណ្យ​ដែរ ) ។

៥.​ តម្កល់​នូវ​ទក្ខិណាទាន​ដ៏​ខ្ពង់​ខ្ពស់​​ ជា​ធម្មជាតិ​អំណោយ​ផល​ដ៏​ល្អ​ មាន​វិបាក​ជា​សុខ​ ប្រព្រឹត្ត​ទៅ​ដើម្បី​ស្ថាន​សួគ៌​ដល់​សមណព្រាហ្មណ៍​ដែល​ប្រាស​ចាក​សេចក្តី​ប្រមាទ​ មិន​ជា​បុគ្គល​ស្រវឹង​ តាំង​នៅ​ក្នុង​ខន្តិសោរច្ចៈ​ ជា​អ្នក​អប់​រំ​ទូន្មាន​ខ្លួន ។

***កាល​ណា​បើ​ប្រើ​ប្រាស់​នូវ​ទ្រព្យ​សម្បត្តិ​ សម្រេច​បាន​ជា​ប្រយោជន៍​យ៉ាង​នេះ​ហើយ​ ទ្រព្យ​សម្បត្តិ​អស់​ទៅ​ក៏​សប្បាយ​ចិត្ត​ ឈ្មោះ​ថា​អស់​ដោយ​ល្អ​ ព្រោះ​បាន​គិត​ឃើញ​ថា​ អាត្មា​អញ​បាន​ប្រើ​ប្រាស់​ភោគៈ​នោះ​ឲ្យ​ជា​ប្រយោជន៍​ត្រឹម​ត្រូវ​តាម​ហេតុ​ផល បើ​ទ្រព្យ​សម្បត្តិ​មាន​ការ​ចម្រើន​ ក៏​សប្បាយ​ចិត្ត​ ព្រោះ​បាន​មក​ដោយ​ការងារ​សុចរិត​ ពោល​គឺ​ មិន​មាន​សេចក្តី​ក្តៅ​ក្រហាយ​ចិត្ត​ ទាំង​ត្រូវ​អស់​ ទាំង​ត្រូវ​បាន ។ ( ស្រង់​ចាក​ អាទិយសូត្រ​ មុណ្ឌរាជវគ្គ​ អង្គុត្តរនិកាយ​ បញ្ចកនិបាត ) ។

ប្រភព
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨២៥ ដង)
គ្រួសារកក់​ក្តៅ​ (ពាក្យ​ពេចន៍​ម៉ែ​ឪ)
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥៣,១៧៦ ដង)
ការ​ឲ្យ​នូវ​ទី​សេ​នា​សនៈ​ ឈ្មោះ​ថា​ឲ្យ​នូវ​វត្ថុ​គ្រប់​យ៉ាង​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧៩២ ដង)
ពិចារណា​តាម​សេចក្តី​នៃ​ព្រះ​ពុទ្ធ​ភាសិត​
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៦០,៥៦៣ ដង)
ដំណោះ​ស្រាយ​បញ្ហា​ប្តី​ប្រពន្ធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.69
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿