10
ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៨,៧៥៧
Today
ថ្ងៃម្សិលមិញ ៦១,៩៤៧
ខែនេះ ៤៨,៧៥៧
សរុប ១២៨,៩៨៩,២៨៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧៦៧៩ ដង)

រឿងមហាសាលព្រាហ្មណ៍



ស្តាប់សំឡេង
 
គ្រា​នោះ ព្រាហ្មណ​មហាសាល​ម្នាក់ មាន​ខ្លួន​សៅហ្មង មាន​សំពត់​ដណ្តប់​ក៏​សៅ​ហ្មង បាន​ចូល​ទៅ​រក ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ធ្វើ​សេចក្តី​រីករាយ ជា​មួយ​នឹង​ព្រះដ៏មាន​ព្រះភាគ លុះ បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ ក៏​អង្គុយ​ក្នុង​ទី​សមគួរ ។
 
ព្រោះ​ហេតុ​អ្វី ព្រាហ្មណ៍​ទើប​ចូល​ទៅ​រក​ព្រះដ៏មាន​ព្រះភាគ ? ព្រោះ​មាន​រឿង​បាន​ពោល​មក​ថា ក្នុងផ្ទះ របស់​ព្រាហ្មណ៍​នោះ មាន​ប្រាក់​ដល់​ទៅ ៨ សែន ។ ព្រាហ្មណ៍​នោះ​បាន​ធ្វើ​អាវាហ​មង្គល​ដល់​បុត្រ ៤ នាក់ ចាយ​ប្រាក់​អស់​ដល់​ទៅ ៤ សែន ។
 
លំដាប់​នោះ កាល​ដែល​នាង​ព្រាហ្មណី​ជា​ភរិយា​របស់​ព្រាហ្មណ៍ បាន​ធ្វើ​កាល​កិរិយា​ហើយ បុត្រ​ទាំង​ឡាយ បាន​ប្រឹក្សា​គ្នា​ថា បើ​បិតា​នឹង​នាំ​យក​នាង​ព្រាហ្មណី​ដទៃ​មក ត្រកូល​យើង​នឹង​បែក​ដោយ​អំណាច​បុត្រ​ដែល​កើត​ក្នុង​ផ្ទៃ​របស់​នាង ទៅ​យើង យើង​នឹង​សង្គ្រោះ​បិតា របស់​យើង ។បុត្រ​ទាំង ៤ នាក់​នោះ ទំនុក​បម្រុង​ដោយ​អាហារ​បរិភោគ និង គ្រឿង​ស្លៀក​ដណ្តប់​ជា​ដើម សុទ្ធ​តែ​ប្រណីត​ៗ ព្រម​ទាំង​ធ្វើការ​គក់​ច្របាច់​ដៃ​ជើង​ទៀត​ផង ។
 
ថ្ងៃ​មួយ កាល​ដែល​ព្រាហ្មណ៍​នោះ​ឯង សម្រាក​ថ្ងៃ​ហើយ​ក្រោក​ឡើង ទើប​នាំ​គ្នា​គក់ច្របាច់​ឲ្យ​គាត់ ហើយ​ពោល​ទោស ក្នុង​ការ​នៅ​គ្រប់​គ្រង​ផ្ទះ ម្នាក់​ពោល​យ៉ាង​នេះ ម្នាក់​ពោល​យ៉ាង​នោះ ទើប​អង្វរ​បិតា​ថា ពួក​កូន​នឹង​ទំនុក បម្រុង​បិតា​របៀប​នេះ រហូត​អស់​ជីវិត សូម​បិតា​កុំ​ព្រួយ ឲ្យ​តែ​ប្រាក់​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​មក ។ ព្រាហ្មណ៍​បាន ឲ្យ​ប្រាក់​ដល់​បុត្រ​ម្នាក់​ៗ មួយ​សែន ហើយ​បែង​ចែក​គ្រឿង​ឧបភោគ​បរិភោគ​ទាំង​អស់ ជា​បួន​ចំណែក​ឲ្យ ដល់​កូន ទុក​តែ​សំពត់​ស្លៀក​ដណ្តប់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។
 
បន្ទាប់​ពី​ចែក​ទ្រព្យ​សម្បត្តិ​ហើយ បុត្រ​ច្បង​បាន​​ទំនុក​បម្រុង​ព្រាហ្មណ៍​ជា​បិតា​បាន ២-៣ ថ្ងៃ ពេល​ដែល ព្រាហ្មណ៍​ងូត​ទឹក​ហើយ​ដើរ​ចូល​ផ្ទះ កូន​ប្រសា​ស្រី​ឈរ​នៅ​នឹង​ស៊ុម​ទ្វារ ក៏​បាន​និយាយ​ជា​មួយ​ព្រាហ្មណ៍ យ៉ាង​នេះ​ថា ម៉េច​បាន​ជា​ឪ​ឯង​ឲ្យ​ប្រាក់​កូនច្បង​តែ​ប៉ុណ្ណឹង បើ​ចែក​ឲ្យ​ដូច​តែ​គ្នា​អ៊‍ីចឹង ម៉េច​បាន​នៅ​តែ ជា​មួយ​នឹង​កូន​ច្បង ឬ​មកអំពី​អត់​ស្គាល់​ផ្លូវ​ទៅ​ផ្ទះ​កូន​ផ្សេង​ទៀត ? ព្រាហ្មណ៍​ក្រោធ​ខឹង ពោល​ថា យើ ! ស្រី​ថោក ចង្រៃយក៍ ហើយ​ក៏​បាន​ទៅ​ផ្ទះ​កូន​ដទៃ ។ ទៅ​បាន​ត្រឹម​តែ ២-៣ ថ្ងៃ ក៏​រត់​ទៅ​ផ្ទះ​កូន​ដទៃ​ទៀត ដោយ​ទំនង​ដូច​ៗ គ្នា ។
 
កាល​ដែល​មិន​អាច​ចូល​ទៅ​ផ្ទះ​កូន​ណា​មួយ​បាន ក៏​បួស​ជា​អ្នក​ស្លៀក​ដណ្តប់ សំពត់​ពណ៌​ស ត្រាច់​ភិក្ខាចារ ។ ដោយ​កាល​កន្លង​ទៅ ក៏​ចាស់​ជរា មាន​រាង​កាយ​ទ្រុឌ​ទ្រោម​ស្លេក​ស្លាំង ព្រោះ​ការ​បរិភោគ​មិន​ល្អ ខ្វះខាត ទាំង​ដំណេក​ក៏​លំបាក ។ ពេល​មួយ ត្រឡប់​មក​ពី​ភិក្ខាចារ ដេក​កន្លែង មួយ​លក់​ទៅ ភ្ញាក់​ឡើង​ក្រោក​អង្គុយ ពិចារណា​ខ្លួន​ឯង ឃើញ​ថា​មិន​បាន​ទី​ពឹង​ក្នុង​បុត្រ ទើប​គិត​ថា យើង​បាន​ស្តាប់​មក​ថា ព្រះ​សមណគោតម មាន​ព្រះភក្ត្រ​មិន​ចង​ចិញ្ចើម មាន​តែព្រះភក្ត្រ​ស្រស់ ចរចា​គួរ ឲ្យ​សប្បាយ​ចិត្ត ឆ្លាត​ក្នុង​បដិសណ្ឋារៈ ដូច្នេះ យើង​អាច​ចូល​ទៅ​គាល់​ព្រះសមណ​គោតម​បាន ។
 
ព្រោះហេតុ​នោះ ទើប​ព្រាហ្មណ៍​រៀប​រយ​សំពត់​ស្លៀក​ដណ្តប់ កាន់​ភិក្ខាភាជនៈ​ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ ដល់​ទី​ប្រថាប់ ។ លុះ​ព្រាហ្មណ​មហាសាល​នោះ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ព្រះដ៏មាន​ព្រះភាគ ត្រាស់​យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍ អ្នក​មាន​ខ្លួន​សៅ​ហ្មង មាន​សំពត់​ដណ្តប់​ក៏​សៅ​ហ្មង តើ​ព្រោះ​ហេតុ​អ្វី ? ព្រាហ្មណ៍​ក្រាប បង្គំ​ទូល​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​កូន ៤ នាក់ ក្នុង​ក្រុង​នេះ​ឯង កូន​ទាំង​នោះ កាន់ យក​ទ្រព្យ​ដែល​ជា​របស់​ខ្ញុំ​ព្រះអង្គ​ទាំង​អស់ រួច​ហើយ ដឹង​ថា ខ្ញុំ​ព្រះអង្គ​អស់​ទ្រព្យសម្បត្តិ​ហើយ ទើប ប្រឹក្សា​សម​គំនិត​គ្នា​ជា​មួយ​នឹង​ភរិយា​របស់​គេ​រៀង​ៗ ខ្លួន បណ្តេញ​ខ្ញុំ​ព្រះអង្គ​ចេញ​អំពី​ផ្ទះ សូម​ព្រះអង្គ ទ្រង់​ជ្រាប ។
 
ព្រះដ៏មាន​ព្រះភាគ​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ បើ​ដូច្នោះ អ្នក​ចូរ​រៀន​នូវ​គាថា​ទាំងឡាយ​នេះ ហើយ​សូត្រ ក្នុង​រោង​ជាទី​ប្រជុំ នៅ​ពេល​ដែល​ពួក​មហាជន​កំពុង​ប្រជុំ​គ្នា ទាំង​ដែល​កូន​ទាំង​ឡាយ​របស់​អ្នក អង្គុយ ប្រជុំ​ក្នុង​ទីនោះ​ផង​ដែរ​ថា ៖
 
យេហិ ជាតេហិ នន្ទិស្សំ យេសញ្ច ភវមិច្ឆិសំតេ មំ ទារេហិ សំបុច្ឆ សាវ វាទេន្តិ សូករំ ។ ខ្ញុំ​ត្រេក​អរ ដោយ​កូន​ទាំង​ឡាយ​ណា ដែល​កើត​ហើយ​ផង ប្រាថ្នា​នូវ​សេចក្តី​ចម្រើន ដល់​កូន​ទាំង​ឡាយ ណា​ផង កូន​ទាំង​នោះ ក៏​សម​គំនិត​គ្នា​ជា​មួយ​នឹង​ប្រពន្ធ​ទាំង​ឡាយ ហើយ​បណ្តេញ​ខ្ញុំ ដូច​ជា​ឆ្កែ​បណ្តេញ ជ្រូក ។
 
អសន្តា កិរ មំ ជម្មា តាត តាតាតិ ភាសរេ រក្ខសា បុត្តរូបេន តេ ជហន្តិ វយោគតំ ។ កូន​ទាំង​ឡាយ ជា​អសប្បុរស លាមក គ្រាន់​តែ​ហៅ​ខ្ញុំ​ថា បិតា បិតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កូន​ទាំង​នោះ ដូច អារក្ស​ទឹក​ដែល​មក​ដោយ​រូប​ជា​កូន លះ​បង់​នូវ​ខ្ញុំ​ដែល​មាន​អាយុ ចូល​ដល់​បច្ឆិម​វ័យ​ហើយ ។
 
អស្សោវ ជិណ្ណោ និព្ភោគោ ខាទនា អបនីយតិ ពាលកានំ បិតា ថេរោ បរាគារេសុ ភិក្ខតិ ។ បិតា​ចាស់​របស់​បុគ្គល​ទាំង​ឡាយ មិន​មាន​អ្វី​បរិភោគ តែង​សូម​ទាន​ប្រប​ផ្ទះ​នៃ​ជន​ដទៃ ដូច​ជា​សេះ​ចាស់ ប្រើ​ប្រាស់​មិន​បាន គេ​នាំ​ចេញ​ចាក​ចំណី ។
 
ទណ្ឌោវ កិរ មេ សេយ្យោ យញ្ចេ បុត្តា អនស្សវា ចណ្ឌម្បិ គោណំ វារេតិ អថោ ចណ្ឌម្បិ កុក្កុរំអន្ធការេ បុរេ ហោតិ គម្ភីរេ គាធមេធតិ ទណ្ឌស្ស អានុភាវេន ខលិត្វា បដិតិដ្ឋតីតិ ។ ឈើ​ច្រត់​របស់​ខ្ញុំ​ប្រសើរ កូន​​ទាំង​ឡាយ​ដែល​មិន​ស្តាប់​បង្គាប់ មិន​ប្រសើរ​ដូច​ជា​ឈើ​ច្រត់​ឡើយ ព្រោះ ឈើច្រត់ រមែង​ការពារ​គោ​កាច​ក៏​បាន ការពារ​ឆ្កែ​កាច​ក៏​បាន ច្រត់​ទៅ​មុខ​ក្នុង​ទី​ងងឹត​ក៏​បាន ស្ទង់​ក្នុង​ទឹក ជ្រៅ​ក៏​បាន បុគ្គល​ភ្លាត់​រអិល​គង់​ទប់​ទៅ​វិញ​បាន ដោយ​អានុភាព​នៃ​ឈើ​ច្រត់ ។
 
លំដាប់​នោះ​ឯង ព្រាហ្មណ​មហាសាល​នោះ បាន​រៀន​នូវ​ព្រះ​គាថា​ទាំង​ឡាយ​នេះ ក្នុង​សម្នាក់​ព្រះដ៏មាន ព្រះភាគ គឺ​រៀន​សូត្រ​ទាល់​តែ​រត់​មាត់ ។ ក្នុង​ថ្ងៃ​ដែល​ពួក​ព្រាហ្មណ៍​ប្រជុំ​គ្នា ទាំង​ដែល​ពួក​បុត្រ​ប្រដាប់ ដោយ​គ្រឿង​អលង្ការ​ទាំង​ពួង ចូល​កាន់​ទី​ប្រជុំ​នោះ​ហើយ​អង្គុយ​លើ​អាសនៈ​យ៉ាង​ធំ កណ្តាល​ពួក ព្រាហ្មណ៍ ។
 
ព្រាហ្មណ៍​ចាស់​ជា​បិតា​គិត​ថា នេះ​ជា​ពេល​របស់​យើង​ហើយ ទើប​ចូល​ទៅ​កណ្តាល​ទី​ប្រជុំ លើក​ដៃ​ឡើង​ពោល​ថា អស់​លោក​ដ៏​ចម្រើន​ទាំង​ឡាយ ខ្ញុំ​មាន​បំណង​នឹង​ពោល​គាថា​ដល់​លោក​ទាំង ឡាយ កាល​ដែល​ខ្ញុំ​ពោល​ដល់​លោក​ទាំង​ឡាយ តើ​លោក​ទាំងឡាយ​ស្តាប់​ខ្ញុំ​ទេ ? កាល​ដែល​ពួក ព្រាហ្មណ៍​ពោល​ថា ពោល​ចុះ ព្រាហ្មណ៍ ពួក​យើង​នឹង​ស្តាប់ ដូច្នេះ ទើប​បាន​ឈរ​ពោល​ពេល​នោះតែ​ម្តង នូវព្រះគាថា ដែល​មាន​សេចក្តី​ថា ៖
 
ខ្ញុំ​ត្រេក​អរ ដោយ​កូន​ទាំង​ឡាយ​ណា ដែល​កើត​ហើយ​ផង ប្រាថ្នា​នូវ​សេចក្តី​ចម្រើន ដល់​កូន​ទាំង​ឡាយ ណា​ផង កូន​ទាំង​នោះ ក៏​សម​គំនិត​គ្នា​ជា​មួយ​នឹង​ប្រពន្ធ​ទាំង​ឡាយ ហើយ​បណ្តេញ​ខ្ញុំ ដូចជា​ឆ្កែ​បណ្តេញ ជ្រូក ។ កូន​ទាំង​ឡាយ ជា​អសប្បុរស លាមក គ្រាន់​តែ​ហៅ​ខ្ញុំ​ថា បិតា បិតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កូន​ទាំង​នោះ ដូច អារក្សទឹក​ដែល​មក​ដោយ​រូប​ជា​កូន លះបង់​នូវ​ខ្ញុំ​ដែល​មាន​អាយុ ចូល​ដល់​បច្ឆិមវ័យ​ហើយ ។
 
បិតា​ចាស់​របស់​បុគ្គល​ទាំង​ឡាយ មិន​មាន​អ្វី​បរិភោគ តែង​សូម​ទាន​ប្រប​ផ្ទះ​នៃ​ជន​ដទៃ ដូច​ជា​សេះ​ចាស់ ប្រើ​ប្រាស់​មិន​បាន គេ​នាំ​ចេញ​ចាក​ចំណី ។ ឈើ​ច្រត់​របស់​ខ្ញុំ​ប្រសើរ កូន​ទាំង​ឡាយ​ដែល​មិន​ស្តាប់​បង្គាប់ មិន​ប្រសើរ​ដូចជា​ឈើ​ច្រត់​ឡើយ ព្រោះ ឈើ​ច្រត់ រមែង​ការពារ​គោ​កាច​ក៏​បាន ការពារ​ឆ្កែ​កាច​ក៏​បាន ច្រត់​ទៅ​មុខ​ក្នុង​ទី​ងងឹត​ក៏​បាន ស្ទង់​ក្នុង​ទឹក ជ្រៅ​ក៏​បាន បុគ្គល​ភ្លាត់​រអិល​គង់​ទប់​ទៅ​វិញ​បាន ដោយ​អានុភាព​នៃ​ឈើ​ច្រត់ ។
 
ដោយ​សម័យ​នោះ​ឯង ពួក​មនុស្ស​មាន​ប្រពៃណី​ដូច្នេះ​ថា បុគ្គលណា បរិភោគ​សម្បត្តិ​នៃ​មាតាបិតា ហើយ មិន​ចិញ្ចឹម​មាតាបិតា បុគ្គល​នោះ ត្រូវ​សម្លាប់​ចោល ព្រោះ​ហេតុ​ដូច្នោះ​ហើយ បុត្រ​ទាំង​អស់​របស់ ព្រាហ្មណ៍ ទើប​ក្រាប​ចុះ​ក្បែរ​ជើង​ទាំង​ពីរ​របស់​បិតា ហើយ​អង្វរ​ថា លោក​ឪពុក​អើយ សូម​លោក​ឪពុ​កឲ្យ ជីវិត​ដល់​ពួក​កូន​ផង ព្រោះ​ទឹក​ចិត្ត​របស់​បិតា​ទន់​ភ្លន់​ដល់​កូន​ៗ ព្រាហ្មណ៍​ជា​បិតា​ទើប​ពោល​ថា បពិត្រ លោក​ដ៏​ចម្រើន​ទាំង​ឡាយ សូម​លោក​ទាំង​ឡាយ កុំ​ឲ្យ​កូន​ៗ ដ៏​ល្ងង់​ខ្លៅ​របស់​ខ្ញុំ​នេះ​វិនាស​ឡើយ ពួក​គេ នឹង​ចិញ្ចឹម​មើល​ថែ​ដល់​ខ្ញុំ​ត​ទៅ ។
 
លំដាប់​នោះ មនុស្ស​ទាំង​ឡាយ​បាន​ពោល​ទៅ​រក​កូន​ៗ ទាំង​នោះ​ដូច្នេះ​ថា នែ ! ពួក​អ្នក​ឯង​ចូរ​ប្រុង​ចាំ ស្តាប់​ណ៎ា ចាប់​តាំង​ពី​ថ្ងៃនេះ​នៅ បើ​ពួក​អ្នក​មិន​ប្រណិប័តន៍​បិតា​របស់​អ្នក​ឯង​ឲ្យ​ល្អ​ទេ ពួក​យើង​នឹង សម្លាប់​ពួក​អ្នក​ឯង​ចោល ជា​មិន​ខាន ។ កូន​ៗ ទាំង​នោះ​មាន​ការ​ភ័យ​ខ្លាច ទើប​នាំ​បិតា​ទៅ​កាន់​ផ្ទះ​ដើម្បី ប្រណិប័តន៍ ។ ឲ្យ​បិតា​អង្គុយ​លើ​តាំង ហើយ​លើក​ឡើង​នាំ​ទៅ​ដោយ​ខ្លួន​ឯង ។ យក​ប្រេង​លាប​ខ្លួន ហើយគក់​ច្របាច់ ដល់​ពេល​ងូត​ទឹក ឲ្យ​ងូត​ទឹក​ដែល​អប់​ដោយ​គ្រឿង​ក្រអូប និង ជូន​គ្រឿង​ស្លៀក ដណ្តប់ ដោយ​គូ​សំពត់​មួយ​គូ​ម្នាក់​ៗ ។
 
កូន​ទាំង​អស់​បាន​ហៅ​ប្រពន្ធ​របស់​ខ្លួន​មក​ប្រាប់​ថា ចាប់​តាំង​ពី ថ្ងៃ​នេះ​ទៅ ពួក​នាង​ចូរ​ប្រណិប័តន៍​បិតា​របស់​យើង​ឲ្យ​ល្អ បើ​ពួក​នាង​ប្រមាទ ពួក​យើង​នឹង​បណ្តេញ​ពួក នាង​ឲ្យ​ចេញ​ពី​ផ្ទះ រួច​ហើយ កូន​ៗ បាន​ជូន​អាហារ​ភោជន​យ៉ាង​ប្រណីត អញ្ជើញ​បិតា​បរិភោគ ។ ព្រាហ្មណ៍​បាន​អាហារ​ល្អ មាន​ដំណេក​យ៉ាង​សប្បាយ ត្រឹម​តែ ២-៣ ថ្ងៃ​ប៉ុណ្ណោះ ក៏​មាន​កម្លាំង មាន​រាង កាយ​ស្រស់​បស់ ។ 
 
ព្រាហ្មណ៍​សម្លឹង​មើល​អត្តភាព ហើយ​គិត​ថា យើង​បាន​សម្បត្តិ​នេះ​ព្រោះ​អាស្រ័យ ព្រះសមណគោតម ទើប​កាន់​គ្រឿង​បណ្ណាការ​ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់ ហើយ ក៏​ធ្វើ​សេចក្តីរីករាយ ជា​មួយ​នឹង​ព្រះដ៏មាន​ព្រះភាគ ហើយ​ក៏​អង្គុយ​ក្នុង​ទី​សមគួរ ។
 
ព្រាហ្មណ៍ បាន​ដាក់​ថ្វាយ​សំពត់​មួយ​គូ ទៀប​បាទ​មូល​នៃ​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​ទទួល​ដោយ​សេចក្តី អនុគ្រោះ រួច​ហើយ​ព្រាហ្មណ៍​បាន​ពោល​ពាក្យ​នេះ គឺ​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ ក្នុង​ពេល​ទទួល សរណគមន៍​រួច​ហើយ​នោះ​ឯង យ៉ាង​នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពួក​កូន​ៗ បាន​ឲ្យ​ភត្តាហារ ប្រចាំ​ដល់​ខ្ញុំ​ព្រះអង្គ ៤ ចំណែក ខ្ញុំ​ព្រះអង្គ​សូម​ថ្វាយ​ដល់​ព្រះអង្គ ២ ចំណែក​ក្នុង ៤ ចំណែក​នោះ ឯ​ខ្ញុំ ព្រះអង្គ​នឹង​បរិភោគ​ខ្លួន​ឯង ២ ចំណែក ។
 
ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ អ្នក​កុំ​បូជា ដល់​តថាគត ចំពោះ​ចំណែក​ដែល​ល្អ​ឡើយ តថាគត​នឹង​ទៅ​ដល់​កន្លែង តាម​ដែល​តថាគត​ត្រូវ​ទៅ ។ ព្រាហ្មណ៍​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន យ៉ាង​ដូច្នោះ​ឯង ហើយ​បាន​ថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ​ត្រឡប់​ទៅ​ផ្ទះ ។ ទៅ​ដល់​ផ្ទះ​ហើយ បាន​ហៅ​ពួក​កូន​មក​ប្រាប់​ថា កូនៗ ទាំង​ឡាយ ព្រះ​សមណ គោតម​ជា​សម្លាញ់​របស់​ឪ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់ ចូរ​កូន​ៗ កុំ​ភ្លេច​ថ្វាយ​ភត្តាហារ​ជា​ប្រចាំ​របស់​ឪ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់​ ចូរ​កូនៗ កុំ​ភ្លេច​ថ្វាយ​ភត្តាហារ​ជា​ប្រចាំ​របស់​ឪ ២ ចំណែក ដល់​ព្រះអង្គ ណ៎ា ។ ពួក​កូន​នាំ​គ្នា​ទទួល​ថា ល្អ​ហើយ​ឪ ។
 
ព្រឹក​ស្អែក​ឡើង ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់​ប្រដាប់​ដោយ​បាត្រ​និង​ចីវរ ទ្រង់​យាង​ទៅ​កាន់​គេហដ្ឋាន​របស់ កូន​ប្រុស​ច្បង ។ កូន​ប្រុសច្បង​បាន​ទទួល​បាត្រ​ចាក​ព្រះហស្ត រួច​យាង​ព្រះអង្គ​ចូល​ទៅ​កាន់​គេហដ្ឋាន ថ្វាយ​ទី​គង់ប្រថាប់​ដ៏​ប្រណីត​ហើយ ទើប​បាន​ថ្វាយ​នូវ​ភោជនដ៏​ប្រណីត​ឧត្តម ថ្ងៃ​បន្ទាប់​មក​ទៀត ព្រះ បរមសាស្តា​ស្តេច​យាង​ទៅ​កាន់​គេហដ្ឋាន​នៃ​កូន​ម្នាក់​ទៀត ជា​បន្ត​បន្ទាប់ ព្រះ​អង្គស្តេច​យាង​ទៅ​កាន់ គេហដ្ឋាន​នៃ​បុត្រ​របស់​ព្រាហ្មណ៍ គ្រប់​គ្នា​តាម​លំដាប់ ដោយ​ប្រការ​ដូច្នេះ​ឯង ។ ពួក​កូន​ៗ ទាំង​នោះ គ្រប់​គ្នា​បាន​ធ្វើ​សក្ការៈ​ដូច​ៗ គ្នា ។
 
ក្រោយមក ថ្ងៃ​មួយ នៅ​ឯគេហដ្ឋាន​របស់​កូន​ប្រុស​ច្បង​មាន​ពិធី​មង្គល ។ កូន​បាន​និយាយ​នឹង​បិតា​​ថា បពិត្រ​បិតា ពួក​យើង​នឹង​ថ្វាយ​មង្គល​ដល់​អ្នក​ណា ? ព្រាហ្មណ៍​ជា​បិតា​ពោល​ថា ពួក​យើង​អត់​ស្គាល់​អ្នក ដទៃ​ណា​ឡើយ ព្រះសមណគោតម​ជា​សម្លាញ់​របស់​ឪ​មិន​មែន​ទេ​ឬ ។ កូន​ច្បង​បាន​ពោល​ថា បើ​ដូច្នោះ បិតា​ចូរ​យាង​ព្រះសមណគោតម​មក​ដើម្បី​សោយ​ភត្តា​ហារ​ក្នុង​ថ្ងៃ​ស្អែក​ព្រម​ដោយ​ភិក្ខុសង្ឃ ៥០០ អង្គ។ ព្រាហ្មណ៍៍​ក៏​បានធ្វើ​ដូច្នោះ តាម​ពាក្យ​របស់​កូន ។
 
ព្រះដ៏មាន​ព្រះភាគ ទ្រង់​ទទួល​នូវ​ការ​អារាធនា​ហើយ ហែហម​ទៅ​ដោយ​ព្រះភិក្ខុសង្ឃ ស្តេច​យាង​ទៅ តាម​កាល​កំណត់ ចូល​កាន់​គ្រឹះស្ថាន​របស់​បុត្រច្បង​ដែល​ប្រដាប់​តាក់​តែង​ដោយ​គ្រឿង​ប្រដាប់​ផ្សេង​ៗ។ បុត្រ​ច្បង​បាន​និមន្ត​ព្រះសង្ឃ​ដែល​មាន​ព្រះពុទ្ធអង្គ​ជា​ប្រមុខ គង់​លើ​អាសនៈដែល​បាន​ក្រាល​ទុក​ហើយ បាន​ថ្វាយ​នូវ​បាយាស ដែល​មាន​ទឹក​តិច ព្រម​ទាំង​ខាទនីយាហារ​ផ្សេង​ៗ ទៀត ។​
 
កូន​ទាំង​អស់​បាន​មក ជួប​ជុំ​គ្នា សម​គួរ​តាម​វេលា បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពួក​ខ្ញុំព្រះ អង្គ​បាន​ប្រណិប័តន៍​បិតា​របស់​ពួក​ខ្ញុំ​ព្រះអង្គ ដោយ​មិន​បាន​ប្រមាទ​ឡើយ សូម​ព្រះអង្គ​ទ្រង់​ទត​មើល​នូវ អត្តភាព ។
 
ព្រះបរមសាស្តា​ទ្រង់ត្រាស់​ថា ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា​មាតាបិតា ដែល​ពួក​អ្នក​បាន​ធ្វើ​ហើយ គឺ​ជា​ការ​ល្អ ពួក​បុរាណ​បណ្ឌិត​បាន​ធ្លាប់​ប្រព្រឹត្ត​មក​ហើយ​យ៉ាង​ស្មោះ​ស្មើ ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ ត្រាស់​នូវ​នាគ​រាជជាតក ប្រកាស​អរិយសច្ច ៤ ក្នុង​ពេល​ចប់​ព្រះធម៌​ទេសនា ព្រាហ្មណ៍​ព្រម​ទាំង​កូន ៤ នាក់ ទាំង​កូន​ប្រសា​ស្រី ៤ នាក់​ទៀត​នោះ បាន​បញ្ជូន​ញាណ​ទៅ​តាម​ក្រសែ​ព្រះធម៌ តាំង​នៅ​ក្នុង សោតា​បត្តិផល ។
 
ចាប់​តាំង​ពី​ពេល​នោះ​មក ព្រះបរមសាស្តា ស្តេច​ពុំ​បាន​យាង​ទៅ​កាន់​ផ្ទះ​នៃ​ជន​ទាំងនោះ​ទៀត​ឡើយ ក្នុង​កាល​ទាំង​ពួង ។
 
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨៩៤២ ដង)
រឿង​ខ្មោច​យក្ខ​និង​កូន​ក្មេង​តូច
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០៦៥៥ ដង)
សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៨១២២ ដង)
អានិសង្ស​ធ្វើ​ផ្លូវ​ថ្នល់ ដោយ​សេចក្តី​ជ្រះ​ថ្លា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា  .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...