ថ្ងៃ អង្គារ ទី ១៨ ខែ មករា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦៨,៩៥៩
Today
ថ្ងៃម្សិលមិញ ៩២,៤៤៩
ខែនេះ ១,៥៣៣,១៥៦
សរុប ២៤២,៧៥៣,៧៥៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៣១២៤០ ដង)

គោលធម៌ក្នុងការរស់នៅរួមគ្នា



ស្តាប់សំឡេង

 

ការ​មាន​ជីវិត​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម​ តែង​មាន​បញ្ហា​កើត​ឡើង ជា​ពិសេស​ការ​ប៉ះ​ទង្កិច​គ្នា​ដោយ​វាចា គឺ​ការ​ប្រើ​ពាក្យ​សំដី ចិត្ត​​គំនិតគិត​ខុស​គ្នា និង​ការ​បៀត​បៀន​គ្នា។សង្គម​ដែល​មាន​ការ​បៀត​បៀន​គ្នា សង្គម​នោះ​តែង​រក​សេចក្តី​សុខ​បាន​ដោយ​លំបាក។ ការ​បដិបត្តិ​ខ្លួន​ដើម្បី​អោយ​ការ​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម​ទទួល​បាន​មក​នូវ​សេចក្តី​សុខ​ ព្រះពុទ្ធ​សាសនា​មាន​គោល​ធម៌​ក្នុង​ការ​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម​ដូច​ខាង​ក្រោម​នេះ​គឺ សង្គហ​វត្ថុ 4  (Means of assistance) គឺ​វត្ថុ​សំរាប់​ជួយ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក តាម​សម​គួរ និង​លទ្ធភាព មិន​ថា​រស់​នៅ​ទី​ណា​នោះ​ទេ សង្គម​មនុស្ស មាន​នាទី​ក្នុង​ការ​បំពេញ​និង បដិបត្តិ​ដូច​ជា

១.ទាន (Material donation) គឺ​ការ​បែង​ចែក​ទ្រព្យ​សម្បត្តិ​ធនធាន និង​ចំណេះ​ដឹង​របស់​ខ្លួន​អោយ​ដល់​អ្នក​ដទៃ ដែល​កំពុង​ខ្វះខាត​ដូច​ជា នៅ​ពេល​មាន​អគ្គីភ័យ​បាតុភូត​ធម្មជាតិ​កើត​ឡើង គិត​មិន​ចេញ​ មិន​មាន​គំនិត​មិន​មាន​ចំណេះ​ដឹង​​ជា​ដើម។មនុស្ស​នៅ​ក្នុង​សង្គម​តែង​មាន​ការ​អោយ​មិន​អាច​អត់​បាន​ទេ ទោះ​បី​អ្នក​មាន​ឬ​អ្នក​ក្រក៏ដោយ​ចាំ​បាច់​ណាស់​ តែ​ការ​អោយ​ខុស​ៗ​ពី​គ្នា​បុណ្ណោះ ដូច​ជា​អ្នក​ខ្លះ​អោយ​តិច​អ្នក​ខ្លះ​អោយ​ច្រើន មិន​សំដៅ​ត្រឹម​តែ​នៅ​ពេល​មាន អគ្គីភ័យ បាតុភូត​ធម្មជាតិ​នោះ​ទេ សម្បី​ការ​រស់​នៅ​ជា​មួយ​គ្នា​ជា​ប្តី​ជា​ប្រពន្ធ​និង​បុត្ត​ធីតា​​ក៏​មាន​ការ​អោយ​ដែរ​រហូត​ដល់​សង្គម​ទាំង​មូល។
 


២.បិយវជ្ជំ​ (Verbal advice or kindly speech) ការ​ពោល​វាចា ពិរោះ​ពិសារ ពាក្យ​សុភាព ផ្អែម​ល្ហែម​ទៅ​កាន់​បុគ្គល​ដទៃ ដែល​កំពុង​ជួប នូវ សេចក្តី​ទុក្ខ មាន​ការ បាត់​បង់​បុគ្គល​ជាទី​ស្រឡាញ់ ជាដើម។ បុគ្គល​គ្រប់​រូប នៅ​ពេល​មាន សេចក្តី​ទុក្ខ​ រមែង​បាត់​បង់​ស្មារតី​តែ​នៅ​ពេល​ទទួល​ពាក្យ​ពិរោះ​ពី​អ្នក​ដទៃ រមែង​រំសាយ សេចក្តី​ទុក្ខ​នោះ​បាន ។អស់​លោក​មិត្រ​អ្នក​អាន​ដឹង​ហើយ​ថា​ពាក្យ​ពី​រោះ​ពិសារ គ្រប់​សង្គម​មនុស្ស​តែង​តែ​ស្រឡាញ់​ចង់​បាន​និង​ត្រូវ​ការ​គ្រប់​ក្រុម​គ្រួសារ ព្រម​ទាំង​មនុស្ស​ក្នុង​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ ជួយ​សង្គ្រោះ​គ្នា​ដោយ​ពាក្យ​សំដី។

៣.អត្ថចរិយា (Giving a helping hand or​ benefaction) ការ​ប្រព្រឹត្ត​ជា​ប្រយោជន៍ ជួយ​កិច្ច​ការងារ​ គឺ​ការ​ធ្វើ​នូវ​អំពើ​មាន​ប្រយាជន៍​សំរាប់​ខ្លួន​ឯង​ផង​សំរាប់​អ្នក​ដទៃ​ផង ដូច​ជា​ការ​សិក្សា​រៀន​សូត្រ ផ្លូវ​លោក​ផ្លូវ​ធម៌ រមែង​ធ្វើ​ប្រយោជន៍​សំរាប់​គ្រួសារ សង្គម និង​ប្រទេស​ជាតិ​ទាំង​មូល។ ការ​ប្រព្រឹត្ត​ជា​ប្រយោជន៍​វា​បង្ហាញ​នូវ​តម្លៃ​របស់​មនុស្ស​និង​ជា​គំរូ​ដ៏​ល្អ​ដល់​អ្នក​ដទៃ។

៤.សមានត្តតា​ (Equality) ភាព​ជា​បុគ្គល​មាន​ខ្លួន​ស្មោះ​ស្មើ​មិន​យក​ប្រៀប​លើ​គ្នា ជួយ​គ្នា​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង ថែម​​ទាំង​មិន​ប្រកាន់​ខ្លួន មិន​លើក​តំកើង​ខ្លួន​ឯង មិន​មាន​មានៈ និង​ទិដ្ឋិ មើល​ងាយ​អ្នក​ដទៃ​ថា​អ្នក​នេះ​មិន​បាន​ស្មើ​ខ្លួន​មិន​សម​ឱ្យ​ខ្លួន​ទៅ​សេព​គប់ ថា​អញ​ជា​អ្នក​មាន​យស​សក្តិ​ធំ មិនគួរ​ទៅ​និយាយ​រក​ចំពោះ​អ្នក​មាន​យសសក្តិ​តូច​ៗ ថា​អញ​ជា​អ្នក​ចេះ មិន​គួរ​ទៅ​និយាយ​ជា​មួយ​អ្នក​ល្ងង់​ជា​ដើម ។បើ​នៅ​ក្នុង​ប្រទេស​ទាំង​មូល ប្រជាពលរដ្ឋ​មាន​សង្គហ​វត្ថុ គ្រប់​ៗ​គ្នា​នោះ​ពិត​ជា​ធ្វើ​ឱ្យ​ប្រទេស​ទាំង​មូល​មាន​សុខ សន្តិភាព។ សង្គហវត្ថុ​នេះ កើត​ពី​សេចក្តី​មេត្តា​(​loving kindness) ករុណា (compassion) របស់​មនុស្ស​ទាំង​ឡាយ។

សារាណីយធម៌ 6

គុណ​ធម៌​សម្រាប់​ការ​រស់​នៅ​រួម​គ្នា គោល​សម្រប​សម្រួល (Conditions leading to mutual recollection)​ នឹក​រលឹក​រក​គ្នា​ហើយ​នឹង​គិត​ដល់​គ្នា​គឺ
 


1.មេត្តាកាយកម្ម (Friendly action)​អំពើ​ដែល​ធ្វើ​ដោយ​កាយ​ប្រកប​ដោយ​មេត្តាគឺ​ការសម្តែង​កិរិយា​សុភាព​រាបសា គោរព​រាប់​អាន​គ្នា ដូច​ជា​ សំពះ ចាប់​ដៃ​គ្នា ទឹក​មុខ​ញញឹម ជួយ​ហុច​នេះ​ហុច​នោះ រៀប​ចំ​ទុក​ដាក់​របស់​របរ​ជា​ដើម។

2. មេត្តាវចីកម្ម​ (Friendly speech) ជួយ​ប្រាប់​អ្វី​ដែល​ជា​ប្រយោជន៍ ដាស់​តឿន​ក្រើន​រំលឹក​ដោយ​បំណង​ល្អ ពោល​វា​ចាសុភាព​រាបសា សម្តែង​សេចក្តី គោរព​រាប់​អាន​គ្នា​​ពាក្យ​សំដី​រីករាយ​រាក់​ទាក់ទន់ភ្លន់ មិន​ទន់​ជ្រាយ។

3.មេត្តាមនោកម្ម (Friendly thoughts) ផ្គង​ចិត្ត​គិត​ល្អ គឺ គិត​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក នឹក​គិត​រក​គ្នា​ដោយ​សុទិដ្ឋិនិយម ​គិត​ក្នុង​គោល​បំណង​រក​វិធីសាស្ត្រ​ល្អ​ៗក្នុង​នាម​ជា​មនុស្ស​រស់​នៅ​ក្នុង​សង្គម​រួម​គ្នា។

4. សាធារណភោគិតា ឬ អប្បដិវត្តភោគី (Sharing of gains) កាល​បើ​បាន​វត្ថុ​ណានី​មួយ​មក​ដោយ​សុចរិត​ ទោះ​តិច​តួច​ក្តី​ក៏​យក​មក​ចែក​រំលែក​គ្នា​បរិភោគ​តាម​លទ្ធភាព​​និង​​តាម​សម​គួរ​ដល់​កាល​និង​បុគ្គល មិន​ហួង​ហែង​ទុក​តែ​ម្នាក់​ឯង។

5. សីលសាមញ្ញតា (Equality in moral conduct) មាន​កិរិយា​ប្រព្រឹត្ត​សុចរិត​ត្រឹម​ត្រូវ គោរព​ច្បាប់ គោរព​វិន័យ​ស្មើ​គ្នា​តាម​នាទី​ដែល​មាន​​គោរព​សិទ្ធិ​សេរី​ភាព​គ្នា​ទៅវិញ​ទៅ​មក​ដូច​គ្នា​ មាន​សីលធម៌​ប្រចាំ​ជីវិត​ដូចគ្នា។

6. ទិដ្ឋិសាមញ្ញតា (Equality in view; unity in view) មាន​គំហើញ​ត្រូវ​ដូច​គ្នា​ដែល​ជា​គោល​ការណ៍​ដ៏​សំខាន់​មាន​ឆន្ទៈ​និង​ឧត្តម​គតិ​ឆ្ពោះ​ទៅ​រក​ការ​រំលត់​ទុក្ខ ឬ​ដោះ​ស្រាយ​បញ្ហា​ដោយ​ការ​យល់​ឃើញ​ដូច​គ្នា​និង​ស្រប​គ្នា​​ពិត​ជា​នាំ​មក​នូវ​សេចក្តីសុខ។

ដោយ ភិក្ខុ បាលីយុត្ត កល្យាណបាលិតោ
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៥៤៧២៣ ដង)
៨០%នៃស្ត្រីជ្រើសរើស យកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៥៦៣៣ ដង)
ពុទ្ធកិច្ច​របស់​ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ២៨ មករា ឆ្នាំ២០២១ (អាន: ៤៦៣២០ ដង)
ឈ្វេងយល់អំពី បុណ្យមាឃបូជា
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៧៥១៤ ដង)
ដំណោះ​ស្រាយ​បញ្ហា​ប្តី​ប្រពន្ធ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
បរិច្ចាគទាន ABA 000 185 807 ឬវីង 081 81 5000
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022✿  ឧបាសិកា ទេព សុគីម 2022✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022✿  ឧបាសិកា ទីម សុគន្ធ 2022✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ ✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  2022✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022✿  ឧបាសិកា សុជាតា ធូ  2022✿  ឧបាសិកា ស្រី បូរ៉ាន់ 2022✿  ឧបាសិកា ស៊ីម ឃី 2022✿  ឧបាសិកា ចាប ស៊ីនហេង 2022✿  ឧបាសិកា ងួន សាន 2022✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ 2021✿  ឧបាសិកា យ៉ុង វុត្ថារី 2022✿  ឧបាសក ជឿន ហ៊ុយ 2021✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022✿  ឧបាសិកា ខេង ច័ន្ទលីណា 2022✿  ឧបាសិកា ជូ ឆេងហោ 2022✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿