ថ្ងៃ សៅរ៍ ទី ២៧ ខែ ឧសភា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៤,៨៧៨
ថ្ងៃម្សិលមិញ ៣៣,៥០៣
ខែនេះ ១,១៤៤,៥៦៣
សរុប ៤២,៥១៨,៦៣២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២២៩១៦ ដង)

អត្ថស្សទ្វារជាតក ( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ )



 
អត្ថស្សទ្វារជាតក
( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ )

ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពនមហាវិហារ​ ទ្រង់​ប្រារព្ធ​កុលបុត្រ​ម្នាក់​ដែល​ជា​អ្នក​ឆ្លាត​ក្នុង​ប្រយោជន៍ ព្រះ​អង្គ​ទ្រង់​ត្រាស់​ព្រះ​ធម៌​ទេសនា​នេះ​ មាន​ពាក្យ​ជា​អាទិ​ថា​ អារោគ្យមិច្ឆេ​ បរមញ្ច​ លាភំ

រឿង​រ៉ាវ​ក្នុង​បច្ចុប្បន្ន
មាន​រឿង​ដោយ​សង្ខេប​ថា​ ក្នុង​នគរ​សាវត្ថី​ មាន​បុត្រ​នៃ​សេដ្ឋី​ម្នាក់​ កើត​មក​បាន​ ៧​ ឆ្នាំ​ ក៏​ជា​អ្នក​មាន​បញ្ញា​ ឆ្លាត​ក្នុង​ប្រយោជន៍ ។​ ថ្ងៃ​មួយ​ គេ​បាន​ចូល​ទៅ​រក​បិតា​ ហើយ​សួរ​នូវ​បញ្ហា​ អំពី​ទ្វារ​នៃ​ប្រយោជន៍ ។​ លោក​សេដ្ឋី​ជា​បិតា​ មិន​ជ្រាប​នូវ​បញ្ហា​នោះ​ ទើប​មាន​សេចក្តី​ត្រិះ​រិះ​ថា​ បញ្ហា​នេះ​ ល្អិត​សុខុម​ណាស់​ វៀរ​ចាក​ព្រះ​សម្មាសម្ពុទ្ធ​ហើយ​ អ្នក​ដទៃ​ក្នុង​លោកសន្និវាស​ មិន​អាច​នឹង​ដោះ​បញ្ហា​នេះ​បាន​ឡើយ ។​
 
លោក​សេដ្ឋី​ បាន​នាំ​បុត្រ​ឲ្យ​កាន់​គ្រឿង​សក្ការបូជា​ ទៅ​កាន់​មហាវិហារ​វត្ត​ជេតពន​ ដល់​ហើយ​ក៏​បូជា​ព្រះ​សាស្តា​ ថ្វាយ​បង្គំ​រួច​ក៏​អង្គុយ​ក្នុង​ទី​សម​គួរ។​ លោក​សេដ្ឋី​បាន​ក្រាប​ទូល​នូវ​សេចក្តី​នេះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ “បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ក្មេង​នេះ​ មាន​បញ្ញា​ឆ្លាត​ក្នុង​ប្រយោជន៍​ គេ​បាន​សួរ​នូវ​ទ្វារ​នៃ​ប្រយោជន៍​ដល់​ខ្ញុំ​ព្រះ​អង្គ​​ ខ្ញុំ​ព្រះ​អង្គ​មិន​ជ្រាប​នូវ​បញ្ហា​នោះ​ទើប​មក​កាន់​សំណាក់​នៃ​ព្រះ​អង្គ​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ដោះ​ស្រាយ​បញ្ហា​នោះ​ឲ្យ​ទាន” ។

ព្រះ​បរមសាស្តា​ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា​ “ម្នាល​គហបតី​ សូម្បី​ក្នុង​កាល​មុន​ តថាគត​ក៏​ត្រូវ​ក្មេង​នេះ​ សួរ​បញ្ហា​ហ្នឹង​ដែរ​ តថាគត​បាន​ដោះ​ស្រាយ​នូវ​បញ្ហា​នោះ​ឲ្យ​ដល់​គេ​ហើយ​ ។​ ក្នុង​កាល​នោះ​ ក្មេង​នេះ​ ដឹង​បញ្ហា​នោះ​ ប៉ុន្តែ​ឥឡូវ​នេះ​ គេ​កំណត់​មិន​បាន​ ព្រោះ​ការ​អស់​ទៅ​នៃ​ភព​មុន” ។ លោក​សេដ្ឋី​ បាន​ក្រាប​ទូល​អារាធនា​ ព្រះ​អង្គ​ទ្រង់​ក៏​បាន​នាំ​យក​រឿង​ក្នុង​អតីតកាល​មក​សាធក​ដូច​ត​ទៅ៖

ក្នុង​អតីតកាល​ គ្រា​ដែល​ព្រះ​បាទព្រហ្មទត្ត​ សោយ​រាជសម្បត្តិ​ក្នុង​ក្រុង​ពារាណសី​ ព្រះ​ពោធិសត្វ​ សោយ​ព្រះ​ជាតិ​ជា​សេដ្ឋី​ មាន​សម្បត្តិ​ច្រើន ។​ កាល​នោះ​ បុត្រ​របស់​លោក​សេដ្ឋី​ កើត​បាន​ ៧​ ឆ្នាំ​ ជា​អ្នក​មាន​បញ្ញា​ឆ្លាត​ក្នុង​ប្រយោជន៍​ ថ្ងៃ​មួយ​បាន​ចូល​ទៅ​រក​បិតា​ សួរ​បញ្ហា​អំពី​ទ្វារ​នៃ​ប្រយោជន៍​ថា​ “បពិត្រ​បិតា​ អ្វី​ឈ្មោះ​ថា​ ទ្វារ​នៃ​ប្រយោជន៍” ។​ គ្រា​នោះ​ បិតា​របស់​គេ​ កាល​ដែល​នឹង​ពោល​ដោះ​បញ្ហា​នោះ​ បាន​ពោល​នូវ​គាថា​ថា៖ អារោគ្យមិច្ឆេ​ បរមញ្ច​ លាភំ   សីលញ្ច​ ពុទ្ធានុមតំ​ សុតញ្ច   ធម្មានុវត្តី​ ច​ អលីនតា​ ច   អត្ថស្ស​ ទ្វារា​ បមុខា​ ឆឡេតេ​

“បុគ្គល​គប្បី​ប្រាថ្នា​លាភ​ដ៏​ឧត្តម​ គឺ​ការ​មិន​មាន​រោគ ១​ សីល​ ( គឺ​មារយាទ​ល្អ )​ ១​ ការ​យល់​ឃើញ​តាម​បណ្ឌិត​អ្នក​ចេះ​ដឹង​ ១​ ការ​ឧស្សាហ៍​ស្តាប់​ ១​ ការ​អនុវត្ត​នូវ​សុចរិតធម៌​ ១​ ការ​មិន​រួញ​រា​នៃ​ចិត្ត​ ១​ គុណធម៌​ទាំង​ ៦​ ប្រការ​នេះ​ គឺ​ជា​ទ្វារមុខ​នៃ​ប្រយោជន៍” ។

បណ្តា​បទ​ទាំង​នោះ​ ច​ អក្សរ​ ក្នុង​បទ​ថា​ អារោគ្យមិច្ឆេ​ បរមញ្ច​ លាភំ​ គ្រាន់​តែ​ជា​និបាត ។​ ព្រះ​ពោធិសត្វ​នៅ​ពេល​នោះ​បាន​សម្តែង​នូវ​សេចក្តី​នេះ​ថា​ “នែ​កូន​ មុន​អ្វី​ៗ​ ទៀត​ទាំង​អស់​ គប្បី​ប្រាថ្នា​លាភ​ដ៏​ក្រៃ​លែង​ ពោល​គឺ​ ការ​មិន​មាន​រោគ” ។ ដែល​ឈ្មោះ​ថា​ ភាព​ជា​បុគ្គល​មិន​មាន​រោគ​ បាន​ដល់​ អាការ​ដែល​មិន​មាន​សភាវៈ​ចាក់​ដោត​ មិន​មាន​ការ​ក្រវល់​ក្រវាយ​នៃ​រាង​កាយ​ និង​ផ្លូវ​ចិត្ត ។​ ព្រោះ​ថា​ កាល​ដែល​រាង​កាយ​ត្រូវ​ចាក់​ដោត​ដោយ​រោគ​ មាន​ការ​ក្រវល់​ក្រវាយ​នោះ​ បុគ្គល​រមែង​មិន​អាច​នឹង​ញ៉ាំង​លាភ​ដែល​នៅ​មិន​ទាន់​បាន​ ឲ្យ​កើត​ឡើង​ និង​ដែល​បាន​យក​មក​ទុក​ដាក់​ហើយ​ ក៏​មិន​អាច​នឹង​ប្រើ​ប្រាស់​បាន​ឡើយ​ ប៉ុន្តែ​កាល​ដែល​មិន​មាន​ការ​ក្រវល់​ក្រវាយ​ដោយ​រោគ​ទេ​ ក៏​រមែង​អាច​បណ្តាល​ឲ្យ​កើត​បាន​ទាំង​ ២​ ស្ថាន​នោះ​ឯង ។​
 
ម្យ៉ាង​ទៀត​ កាល​បើ​ចិត្ត​មាន​ការ​ក្តៅ​ក្រហាយ​ដោយ​ឧបក្កិលេស​ បុគ្គល​ក៏​មិន​អាច​នឹង​ញ៉ាំង​លាភ​ គឺ​គុណវិសេស​មាន​ឈាន​ជា​ដើម​ ដែល​នៅ​មិន​ទាន់​កើត​ ឲ្យ​កើត​បាន​ឡើយ​ ទាំង​ដែល​បាន​ហើយ​ ក៏​ប្រាស​ចាក​ប្រយោជន៍​ តែ​បើ​រោគ​មិន​មាន​ទេ​ គឺ​អាច​ញ៉ាំង​លាភ​ បាន​ដល់​គុណវិសេស​ឲ្យ​កើត​ឡើង​បាន​ ដែល​បាន​ហើយ​ ក៏​អាច​រីក​រាយ​ដោយ​អំណាច​នៃ​សមាបត្តិ​តទៅ​ទៀត ។​ ហេតុ​នោះ​ ការ​មិន​មាន​រោគ​ ទើប​ឈ្មោះ​ថា​ ជា​លាភ​ដ៏​ក្រៃ​លែង​ ដែល​ចាំ​បាច់​ត្រូវ​ប្រាថ្នា​នូវ​ការ​មិន​មាន​រោគ​នេះ​ មុន​អ្វីៗ​ ទាំង​អស់​ នេះ​ជា​ទ្វារ​ឯក​នៃ​ប្រយោជន៍ ។​ ទាំង​អស់​នេះ​ ជា​អត្ថាធិប្បាយ​ក្នុង​ចំណុច​នេះ ។ 
 
បទ​ថា​ សីលញ្ច​ បាន​ដល់​ អាចារសីល​ គឺ​របៀប​របប​នៃ​មារយាទ​ល្អ ។​ ព្រះ​ពោធិសត្វ​សម្តែង​ដល់​ចរិត​របស់​ពពួក​ជន​ ដោយ​បទ​នេះ ។
បទ​ថា​ ពុទ្ធានុមតំ​ បាន​ដល់​ ការ​ប្រព្រឹត្ត​តាម​បណ្ឌិត​អ្នក​ចម្រើន​ដោយ​គុណ​ទាំង​ឡាយ ។​ ព្រះ​ពោធិសត្វ​សម្តែង​ឱវាទ​របស់​គ្រូ​ទាំង​ឡាយ​ ដែល​សម្បូណ៌​ដោយ​ការ​ចេះ​ដឹង​ដោយ​បទ​នេះ ។​
បទ​ថា​ សុតញ្ច​ គឺ​ការ​ស្តាប់​ដោយ​អាង​ហេតុ ។​ ព្រះ​ពោធិសត្វ​សម្តែង​ពាហុសច្ចៈ​ ភាព​នៃ​បុគ្គល​មាន​ការ​សិក្សា​ដ៏​មុត​មាំ​ ដែល​អាស្រ័យ​នឹង​ខ្លួន​ឯង​ក្នុង​លោក​នេះ​ ដោយ​បទ​នេះ ។
បទ​ថា​ ធម្មានុវត្តី​ ច​ បាន​ដល់​ ការ​អនុវត្ត​តាម​សុចរិតធម៌​មាន​ ៣​ យ៉ាង ។​ ព្រះ​ពោធិសត្វ​សម្តែង​អំពី​ការ​វៀរ​ចាក​នូវ​ទុច្ចរិតធម៌​ ហើយ​ប្រព្រឹត្ត​សុចរិតធម៌​ ដោយ​បទ​នេះ ។
បទ​ថា​ អលីនតា​ ច​ បាន​ដល់​ ភាព​នៃ​ចិត្ត​ដែល​មិន​រួញ​រា​ មិន​ធ្លាក់​ចុះ ។​ ព្រះ​ពោធិសត្វ​សម្តែង​អំពី​សភាព​នៃ​ចិត្ត​ដែល​ប្រណីត​ និង​ដែល​ខ្ពង់​ខ្ពស់​ដ៏​ក្រៃ​លែង​ មាន​សភាព​មិន​បាត់​បង់​នូវ​សេចក្តី​ព្យាយាម​ ដោយ​បទ​នេះ ។
បទ​ថា​ អត្ថស្ស​ ទ្វារា​ បមុខា​ ឆឡេតេ​ ដោយ​សេចក្តី​ថា​ ការ​ចម្រើន​ ឈ្មោះ​ថា​ ប្រយោជន៍​ ធម៌​ទាំង​ ៦​ ប្រការ​នេះ​ ជា​ទ្វារ​ ជា​ឧបាយ​ គឺ​ជា​ផ្លូវ​នៃ​ការ​សម្រេច​ដ៏​ខ្ពង់​ខ្ពស់​ ជា​ទ្វារមុខ​នៃ​ប្រយោជន៍​ ទាំង​ដែល​ជា​ប្រយោជន៍​លោកិយ​ ទាំង​ដែល​ជា​ប្រយោជន៍​លោកុត្តរ​ ពោល​គឺ​សេចក្តី​ចម្រើន ។​ ព្រះ​ពោធិសត្វ​ ពោល​ដោះ​បញ្ហា​ទ្វារ​នៃ​ប្រយោជន៍​ ដល់​បុត្រ​ដោយ​ប្រការ​ដូច្នេះ ។​ តាំង​តែ​ពី​កាល​នោះ​មក​ គេ​ក៏​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ធម៌​ទាំង​ ៦​ ប្រការ​នោះ ។​ ព្រះ​ពោធិសត្វ​ បំពេញ​បុណ្យ​ មាន​ទាន​ជា​ដើម​ ហើយ​ក៏​ទៅ​តាម​យថាកម្ម ។

ប្រជុំជាតក
ព្រះ​បរមសាស្តា​ ទ្រង់​ព្រះ​ធម៌ទេសនា​នេះ​មក​ហើយ​ ប្រជុំ​ជាតកថា​ បុត្រ​ក្នុង​គ្រា​នោះ​ បាន​មក​ជា​បុត្រ​ក្នុង​បច្ចុប្បន្ន​នេះ​ ចំណែក​មហាសេដ្ឋី​បាន​មក​ជា​ តថាគត​ ដូច្នេះ​ឯង ៕

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣០ កញ្ញា ឆ្នាំ២០១៦ (អាន: ២០៨៧៧ ដង)
រឿង​ប្រេត​ក្លាយ​ជា​ទេ​វតា
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០១៣ (អាន: ៨៨៧០ ដង)
សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០១៣ (អាន: ១០៣៨១ ដង)
រឿង​ភរិយា​គោ​បាល និង សាហាយ​ពីរ​នាក់
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro