ថ្ងៃ អង្គារ ទី ១៧ ខែ តុលា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៨,៧៩៥
Today
ថ្ងៃម្សិលមិញ ៦៤,៥៧១
ខែនេះ ១,២២១,៦៤៦
សរុប ៤៨,៤៨៥,៣៣៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២៦៧៣៨ ដង)

សុចរិត​ ៣ និង ទុច្ចរិត​ ៣



ស្តាប់សំឡេង
 
សុចរិត​ ៣
តីណិ​  សុចរិតានិ​     សុចរិត​ ៣​ យ៉ាង​ គឺ៖
១.​ កាយសុចរិតំ​      សុចរិត​ដោយ​កាយ
២.​ វចីសុចរិតំ​             សុចរិត​ដោយ​វាចា
៣.​ មនោសុចរិតំ​        សុចរិត​ដោយ​ចិត្ត

អធិប្បាយ
ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ ឬ​ការប្រព្រឹត្ត​ល្អ ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ សុចរិត​ ( សុដ្ឋុ ចរិតានិ, សុន្ទរានិ វា ចរិតានីតិ សុចរិតានិ​ ) ។​ ធម៌​ទាំង​ ២​ ពួក​នេះ​ ( ទុច្ចរិត​ និង​សុចរិត )​ គួរ​ពោល​ដោយ​ន័យ​បញ្ញត្តិ​មួយ​ ដោយ​កម្មបថ​មួយ ។

ពោល​ដោយ​បញ្ញត្តិ​មុន​ ៖​ ការ​ប្រព្រឹត្ត​កន្លង​ល្មើស​សិក្ខាបទ​ដែល​បញ្ញត្ត​ទុក​ហើយ​ ក្នុង​កាយទ្វារ​ ឈ្មោះ​ថា​ កាយទុច្ចរិត,​ ការ​មិន​ប្រព្រឹត្ត​កន្លង​ល្មើស​ ឈ្មោះ​ថា​ កាយសុចរិត ។​​ ការប្រព្រឹត្ត​កន្លង​ល្មើស​សិក្ខាបទ​ដែល​បញ្ញត្ត​ទុក​ហើយ​ក្នុង​វចីទ្វារ​ ឈ្មោះ​ថា​ វចីទុច្ចរិត,​ ការ​មិន​ប្រព្រឹត្ត​ល្មើស​ ឈ្មោះ​ថា​ វចីសុចរិត ។​ ការ​ប្រព្រឹត្ត​កន្លង​ល្មើស​សិក្ខាបទ​ដែល​ទ្រង់​បញ្ញត្ត​ទុក​ហើយ​ ក្នុង​ទ្វារ​ទាំង​ ២​ នុ៎ះ​ឯង​ ឈ្មោះ​ថា​ មនោទុច្ចរិត,​ ការ​មិន​ប្រព្រឹត្ត​កន្លង​ល្មើស​ ឈ្មោះ​ថា​ មនោសុចរិត ។​ នេះ​ពោល​ដោយ​បញ្ញត្តិ ។

ចំណែក​ចេតនា​ ៣​ មាន​បាណាតិបាត​ជា​ដើម​ ដែល​កើត​ឡើង​ ទាំង​ក្នុង​កាយទ្វារ​ ទាំង​ក្នុង​វចីទ្វារ​ ឈ្មោះ​ថា​ កាយទុច្ចរិត ។​ ចេតនា​ ៤​ មាន​មុសាវាទ​ជា​ដើម​ ឈ្មោះ​ថា​ វចីទុច្ចរិត ។​ ធម៌​ ៣​ ដែល​ប្រកប​ដោយ​ចេតនា​ គឺ​ អភិជ្ឈា​ (​ ការ​សម្លឹង​រំពៃ​ចង់​បាន​ទ្រព្យ​អ្នក​ដទៃ )​ ព្យាបាទ​ ( ប៉ុន​ប៉ង​អាក្រក់​លើ​អ្នក​ដទៃ )​ មិច្ឆាទិដ្ឋិ​ ( យល់​ខុស )​ ឈ្មោះ​ថា​ មនោទុច្ចរិត ។​

ចេតនា​ក្តី​ វិរតិ​ក្តី​ ទាំង​ ៣​ យ៉ាង​ ដែល​កើត​ឡើង​ដល់​អ្នក​ដែល​វៀរ​ចាក​បាណាតិបាត​ជា​ដើម​ ឈ្មោះ​ថា​ កាយសុចរិត​, ចេតនា​ក្តី​ វិរតិ​ក្តី​ ទាំង​ ៤​ យ៉ាង​ ដែល​កើត​ឡើង​ដល់​អ្នក​ដែល​វៀរ​ចាក​មុសាវាទ​ជា​ដើម​ ឈ្មោះ​ថា​ វចីសុចរិត ។​ ធម៌​ ៣​ យ៉ាង​ដែល​ប្រកប​ដោយ​ចេតនា​ គឺ​ អនភិជ្ឈា​ ( មិន​សម្លឹង​រំពៃ​ចង់​បាន​ទ្រព្យ​អ្នក​ដទៃ )​ អព្យាបាទ​ ( មិន​ប៉ុន​ប៉ង​អាក្រក់​លើ​អ្នក​ដទៃ )​ សម្មាទិដ្ឋិ​ ( យល់​ត្រូវ )​ ឈ្មោះ​ថា​ មនោសុចរិត​ នេះ​ពោល​ដោយ​កម្មបថ ។

ទុច្ចរិត​ ៣
តីណិ​  ទុច្ចរិតានិ   ទុច្ចរិត​ ៣​ យ៉ាង​ គឺ៖
១. កាយទុច្ចរិតំ​    ទុច្ចរិត​ដោយ​កាយ
២.​ វចីទុច្ចរិតំ​           ទុច្ចរិត​ដោយ​វាចា
៣.​ មនោទុច្ចរិតំ​       ទុច្ចរិត​ដោយ​ចិត្ត

អធិប្បាយ
ការ​ប្រព្រឹត្ត​អាក្រក់​ ឬ​ ប្រព្រឹត្ត​ខុស​ប្រក្រតី​ ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ ទុច្ចរិត​ ( ទុដ្ឋុ ចរិតានិ, វិរូបានិ វា ចរិតានីតិ ទុច្ចរិតានិ ) ។​ ទុច្ចរិត​ដោយ​កាយ​ ឬ​ ទុច្ចរិត​ដែល​ប្រព្រឹត្ត​ទៅ​តាម​ផ្លូវ​កាយ​ ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ កាយទុច្ចរិត ។​ ពាក្យ​ដែល​នៅ​សេស​សល់​ មាន​ន័យ​ដូច​គ្នា​​ទាំង​អស់ ។​

ប្រភព
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ២៥០០៦ ដង)
មហា​បុ​រិ​ស​ក្ខ​ណៈ​ ៣២ ប្រការ​
ផ្សាយ : ០៤ កុម្ភះ ឆ្នាំ២០១៧ (អាន: ៣១៧៧៦ ដង)
អ្នក​បាន​គុណ​វិ​សេស​ដូច​ម្តេច ថា​ជា​ព្រាហ្មណ៍​ ថា​ជា​សមណៈ
ផ្សាយ : ០១ មេសា ឆ្នាំ២០១៥ (អាន: ៦៨២ ដង)
ការធ្វើបុណ្យតាមផ្លូវកាយ
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០១៤ (អាន: ៤៩០១ ដង)
ហេតុ​ដែល​ជា​រឿង​តពៀរ និង​រម្ងាប់​ពៀរ
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ២២៦៦៦ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​ត្រេក​អរ​ក្នុង​ការ​ចែក​​ទាននិង​រក្សា​ឧ​បោសថសីល​
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro