អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៧០៧៤ ដង)
ពាក្យសម្តី៣បែប

|
សម្តីនៅក្នុងលោកនេះ មាន ៣ គឺ
១. គូថភាណី សម្តីស្អុយដូចលាមក ២. បុប្ផភាណី សម្តីក្រអូបដូចផ្កា ៣. មធុភាណី សម្តីផ្អែមដូចទឹកឃ្មុំ ការនិយាយដោយកុហកដោយដឹងខ្លួន ព្រោះហេតុតែខ្លួន និងអ្នកដទៃ ឬព្រោះហេតុសំណូកបន្តិចបន្តួចក្តី នេះហៅថា សម្តីស្អុយដូចលាមក ។ ![]() មិនពោលពាក្យកុហក ដោយដឹងខ្លួន ព្រោះហេតុតែខ្លួន និងអ្នកដទៃ ឬព្រោះហេតុសំណូកបន្តិចបន្តួចក្តី នេះហៅថា សម្តីក្រអូបដូចផ្កា ។ ![]() ការលះបង់នូវវាចាអាក្រក់ ពោលតែសម្តីដែលឥតទោស ជាសុខដល់ត្រចៀក គួរជាទីស្រឡាញ់ ជ្រាបចូលទៅក្នុងដួងចិត្ត ជាសម្តីអ្នកក្រុងដែលជាទីពេញចិត្តនៃជនច្រើន ជាទីគាប់ចិត្តនៃជនច្រើននេះហៅថាសម្តីផ្អែមដូចទឺកឃ្មុំ ។ ( អង្គុត្តរនិកាយ តិកនិបាត ) ដោយ៥០០០ឆ្នាំ |