ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ មីនា ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៣,៦៨៤
ថ្ងៃម្សិលមិញ ៤០,៣៩១
ខែនេះ ៩៥៦,៥០៧
សរុប ៣៩,៧០២,៥៥៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៤ មីនា ឆ្នាំ២០១២ (អាន: ១៤០៧២ ដង)

ចំណុចគួរយល់ដឹងនិងប្រតិបតិ្ត



 
អី្វ​ជា​គ្រឿង​ចង​គ្រឿង​រុំព័ទ្ធ សេចកី្ត​ចូល​ចិត្ត​ខុស​ៗ​គ្នា​ ពី​បញ្ហា​ជីវិត ព្រោះ​អាស្រ័យ​កំឡៅ​គឺ​អវិជ្ជា ដែល​មាន​នៅ​ក្នុង​គ្រប់​វិស័យ​គ្រប់​ជ្រុង ជា​គ្រឿង​ចង គ្រឿង​រុំព័ទ្ធ។ សេចកី្ត​លោភ​កី្ត ស្រឡាញ់​កី្ត សំអប់​កី្ត កំហឹង​កី្ត គំនុំ​កី្ត កំណាច​កី្ត កំណាញ់​កី្ត។ល។ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​គ្រឿង​ចង​ព័ទ្ធ​រិត​រួត​ចិត្ត ជា​គ្រឿង​ខ្ចប់​វេច​វិញ្ញាណ​របស់​មនុស្ស មិន​ឲ្យ​មើល​ឃើញ​ផ្លូវ​ដើរ​ដ៏​ល្អ និង​មធ្យោបាយ​ដោះ​ស្រាយ​បាន​ជោគជ័យ​។ ជីវិត​រស់​នៅ​ក្នុង​គុក​កិលេស​បែប​នេះ កាល​ណា​សត្វ​លោក​ទទួល​ស្គាល់​នូវ​សេចកី្ត​សុខ ព្រោះ​បាន​ទ្រព្យ កិតិ្តយស​ក៏​ត្រូវ​យល់​ថា របស់​ដែល​ខ្លួន​ចូល​ចិត្ត ខ្លួន​ស្រឡាញ់​ថា​ជារបស់​ខ្លួន ខ្លួន​ក៏​ត្រូវ​ទទួល​ស្គាល់​ថា​ជា​ទុក្ខ ឬ​របស់​ដែល​ខ្លួន​មិន​ប្រាថ្នា មិន​ចូល​ចិត្ត វា​ក៏​ជា​របស់​ខ្លួន​ដែរ ទើប​ចិត្ត​ថ្នាំង​ថ្នាក់ បើ​មិន​សំគាល់​ថា​របស់​ខ្លួន​ទេ​ធ្វើ​ម្តេច​និង​ទាស់​ចិត្ត​កើត។ ដូចនេះ​ព្រោះ​អី្វ ព្រោះ​ចៀស​មិន​ផុត​គេច​មិន​រួច ពី​ផល​របស់​កម្ម ការ​សាង​កម្ម​ស​និង​កម្ម​ខ្មៅ​លាយ​គ្នា ទើប​ទទួល​ផល​វិបាក​នៃ​កម្ម​នោះ។

ព្រះពុទ្ធ​បាន​បែង​ចែក​មនុស្ស​ជាតិ​ទាំង​អស់​ជា ៤ក្រុមៈ

-អ្នក​ដែល​ធ្វើ ដើម្បី​សេចកី្ត​ល្អ​ជា​ប្រយោជន៍​ខ្លួន​ឯង ប៉ុន្តែ​មិន​ដើម្បី​សេចកី្ត​ល្អ​ជា​ប្រយោជន៍​របស់​អ្នក​ដទៃ
-អ្នក​ដែល​ធ្វើ ដើម្បី​សេចកី្ត​ល្អ​ជា​ប្រយោជន៍​អ្នក​ដទៃ ប៉ុន្តែ​មិន​ដើម្បី​សេចកី្ត​ល្អ​ជា​ប្រយោជន៍​របស់​ខ្លួន
-អ្នក​ដែល​ធ្វើ​មិន​ដើម្បី​សេចកី្ត​ល្អ ដើម្បី​ជា​ប្រយោជន៍​ខ្លួន​ឯង និង​ជា ប្រយោជន៍ អ្នក​ដទៃ
-អ្នក​ដែល​ធ្វើ​សេចកី្ត​ល្អ​ដើម្បី​ជា​ប្រយោជន៍​ខ្លួន​ឯង​និង​ជា​ប្រយោជន៍​អ្នក​ដទៃ

តើ​នរណា​ជា​មនុស្ស​ដែល​ធ្វើ​ដើម្បី​ខ្លួន​ឯង និង​ធ្វើ​ជា​ប្រយោជន៍ ដើម្បី សេចកី្ត​ល្អ​ដល់​អ្នក​ដទៃ? គឺ​មនុស្ស​ដែល​ខំ​ប្រឹង ដើម្បី​រម្ងាប់​សេចកី្ត​លោភ​សេចកី្ត​ស្អប់ និង​សេចកី្ត​វង្វេង​ប្រកាន់​ហួង​ហែង ជាប់​ជំពាក់​ពិត​ជា​អ្នក​ប្រាជ្ញ។ បណ្ឌិត​គួរ​ទូន្មាន គួរ​ហាម​ឃាត់​នូវ​ជន​ទាំង​ឡាយ ឲ្យ​ចាក​អំពើ​អសប្បុរស បណ្ឌិត​នោះ​រមែង​ជាទី​ស្រឡាញ់​របស់​សប្បុរស តែ​មិន​ជាទីស្រឡាញ់​របស់​ពួក​អសប្បុរស​ឡើយ។ អ្នក​មិន​រម្ងាប់​សេចក្តី​លោភ សេច​ក្តី ស្អប់​និង​សេចកី្ត​ភាន់​ខាង​វិញ្ញាណ ឬ​គំនិត​នោះ​មិន​បាន ធ្វើ​អី្វ​ដើម្បី​សុខុមាល​ភាព​អ្នក​ដទៃ​ឡើយ ព្រោះ​យល់​ខុស​ធ្ងន់ ដោយ​អាត្មា​និយម។

ចំណុច​សំខាន់​អំពី​ជីវិត គឺ​ថា​យើង​មាន​បញ្ចក្ខន្ធ ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ប្រើប្រាស់​វា​ឲ្យ​បាន​ល្អ។ នេះ​ជា​តម្លៃ​ប្រសើរ​បំផុត​នៃ​ជីវិត​ជា​ឱកាស​ប្រើប្រាស់​វា​ឲ្យ បាន​ល្អ​បំផុត​។ មនុស្ស​ជា​ច្រើន​ដឹក​នាំ​ជីវិត​មាន​លក្ខណៈ​ចង្អៀត​ពេក ខ្លះ​ប្រព្រឹត្ត​ទុច្ចរិត នាំ​ឲ្យ​ភ័យ​ខ្លាច និង​កៀប​សង្កត់​ជីវិត ព្រោះ​ពួក​គេ​មិន​បាន​ព្យាយាម ប្រើ​ប្រាស់​វា​ឲ្យ​បាន​ល្អ​បំផុត​ឡើយ។ បុគ្គល​ខ្លះ​ជួយ​ឲ្យ​គេ​សិក្សា​ចេះ​ដឹង ផ្តល់​បទ​ពិសោធន៍ និង​ទស្សនៈ​ល្អ​ៗ​ដល់​អ្នក​ដទៃ តែ​ពុំ​បាន​អនុវត្ត​នូវ​សីលធម៌​សង្គម ឬ​ធ្វើគំរូ​ល្អ​ខាង​គុណ​ធម៌។ ដូច្នេះ​តើ​ឧត្តមគតិ​យើង​គួរ​មាន​លក្ខណៈ​យ៉ាង​ណា? វា​ត្រូវ​បណ្តុះ​នូវ​គុណភាព​ដែល​ចេះ​ជួយ​សង្គ្រោះ​គ្នា ហើយ​ដឹក​នាំ​ជីវិត​ប្រកប​ដោយ​កី្ត​រីករាយ និង​សនិ្តភាព។ ផ្លូវ​ជីវិត​បែប​នេះ​អាច​ចាត់​ទុក​ថា ជា​ជីវិត​ត្រឹម​ត្រូវ​ថ្លៃថ្នូរ ប្រកប​ដោយ​វប្បធម៌ និង​មាន​លក្ខណៈ​សាសនា ដែល​គ្រប់​គ្នា​គោរព​តាម។ មនុស្ស​មិន​អាច​ដឹក​នាំ​ជីវិត​បាន​​រីករាយ ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ដទៃ​រីករាយ​និង​បាន​សុខ​នោះ​ទេ មនុស្ស​មិន​អាច​រក​សេចកី្ត​សុខ​ឃើញ​ដោយ​មិន​ឲ្យ​សេចកី្ត​សុខ​អ្នក​ដទៃ​នោះ​ឡើយ។

សូម​ចាំ​ថា​គ្មាន​នរណា​ធ្វើ​ឲ្យ​យើង​បរិសុទ្ធ គ្មាន​នរណា​បង្ខំ​យើង ឲ្យ​ធ្វើ​សកម្មភាព​តាម​ផ្លូវ​ពិសេស​ណា​មួយ​បាន​ឡើយ។ បើ​យើង​មាន​បញ្ញា​មាន​សតិសម្បជញ្ញៈ និង​មាន​ការ​ទទួល​ខុស​ត្រូវ។ តែ​ត្រូវ​ស្គាល់​កាលៈទេសៈ និង​ឥទិ្ធពល​ខាង​​ក្រៅ​ដែល​ពិចារណា​ថា​គួរ​ឬ​មិន​គួរ។ នៅ​ក្នុង​វិស័យ​សិក្សា​ត្រូវ​កំណត់​ដឹង​ថា អាត្មា​អញ​ត្រូវ​ទទួល​ចំណេះ​ដឹង​ល្អ​ៗ​ពី​គ្រូ ពី​បណ្ឌិត​ត្រូវ​គោរព​គ្រូ គោរព​វិន័យ​សាលា មិន​បង្កភាព​វឹកវរ​ដល់​មិត្ត​ភ័ក្ត្រ។ ទោះ​បី​បរិយាកាស​សង្គម​មិន​សូវ​ល្អ​ខ្លះ​ក៏​ពិត​មែន តែ​កុំ​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់​ក្នុង​រណ្ដៅ​អវិជ្ជា ត្រូវ​ជ្រើស​ផ្លូវ​តាម​គន្លង​អ្នក​ប្រាជ្ញ អ្នក​សប្បុរស កុំ​អួត​អាង​ថា​ជា​កូន​អ្នកមាន អ្នក​ធំ ឬ​មានះ​លើក​ដំកើង​ខ្លួន។ ត្រូវ​យល់​ថា​ចំណេះ​វិជ្ជាទាំង​ផ្លូវ​លោក​និង​ផ្លូវ​ធម៌ សំខាន់​ដែល​ត្រូវ​ទទួល​យក​ទុក​ក្នុង​ចិត្ត ដើម្បី​ទូន្មាន​ខ្លួន​ឲ្យ​មាន​គុណ​ធម៌​ល្អ ធ្វើ​សកម្មភាព​ឲ្យ​ជា​ប្រយោជន៍​ដល់​ជន​ច្រើន​គ្នា។ បើ​អ្នក​គិត​ថា​អ្នកអាច​ទ្រាំ​បាន​រាល់​ការ​ឈឺ​ចាប់​ខាង​រូបកាយ​និង​ស្មារតី​នោះ អ្នក​នៅ​តែ​ឋិត​ក្នុង​វដ្ត​សង្សារ​នៃ​ការ​កើត​ស្លាប់ ហើយ​បន្ត​ការយំ​ស្រែក​ការ​សោក​ស្តាយ ការ​ឈឺ​ចាប់ ការ​ជេរប្រទេច ការ​រអ៊ូរទាំ ការ​វាយ​ប្រហារ​គ្នា ការ​ខ្វល់ខ្វាយ និង​ការ​តស៊ូរ​សម្រាប់​ការ​រស់​នៅ គឺ​ការ​ធ្វើ​ការងារ​ដូច​ជា​ទាសករ​រាល់​យប់​ថ្ងៃ ការ​ប្រឈម​មុខ​នឹង​បញ្ហា និង​ឧបសគ្គ​ជា​ច្រើន​អនេក នោះ​អ្នក​សាងកម្ម​ដើម្បី​នៅ​ក្នុង​ភព​ទៀត​ចុះ។ តាម​ពិត ក្នុង​អំឡុង​ពេល​នៃ​ជីវិត​រស់​នៅ​ទាំង​មូល​របស់​យើង យើង​ចំណាយ​ពេល​វេលា ថាមពល និង​គំនិត​នៅ​ក្នុង​ទី​លាន​ប្រយុទ្ធ ពោល​គឺ​ការ​ប្រយុទ្ធ​ដើម្បី​ការ​រស់​នៅ ដើម្បី​អំណាច ផល​ចំណេញ កេរ្តិ៍ឈ្មោះ​សេចកី្ត​សប្បាយ​រីករាយ និង​ការ​ប្រយុទ្ធ​ដើម្បី​ឲ្យ​គេច​ផុត​ពី​វដ្ត​ដែល​មាន​គ្រោះ​ផ្សេង​ៗ​ទៀត។ ពេល​ឈ្នះ​យើង​បាន​រីករាយ​មួយ​ភ្លេត​រលត់​ទៅ​វិញ ទុក្ខ​ព្រួយ​កង្វល់​ផ្សេង​ៗ​ក៏​កើត​ឡើង​បន្ត​បន្ទាប់ ជួន​កាល​គេ​ញញឹម​ដើម្បី​យំ​ម្តង​ឬ​ច្រើន​ដង​ទៀត។

ការ​ខ្វាយខ្វល់​របស់​យើង​បាន​បង្កើត​វា​ឡើង នៅ​ពេល​សោយ​អារម្មណ៍ មិន​ពេញ​ចិត្ត ពេល​នោះ​ចិត្ត​យើង​គ្មាន​សមត្ថភាព​ដោះ​ស្រាយ​និង​យល់​ដឹង​ពី​ភាព​គ្រោះថ្នាក់​នៃ​អារម្មណ៍ ដែល​ត្រូវ​ជាប់​អន្ទាក់​កិលេស។ សូម​កុំភ្លេច​ថា​យើង​កំពុង​រស់​នៅ​ក្នុង​សម្ពាធ​នៃ​សង្គម យើង​ត្រូវ​ឡោមព័ទ្ធ​ដោយ​ដែននៃ​គំនិត​ទាក់​ទង​នានា ហេតុ​នេះ​ត្រូវ​ស្គាល់​ស្ថាន​ការណ៌​និង​ពេល​វេលា​ឲ្យ​បាន​ច្បាស់​លាស់ ពេល​វេលា​ជា​មាស​ប្រាក់ ពេល​វេលា​ជា​បុណ្យ​កុសល ពេល​វេលា​ជា​មច្ចុរាជ។

ចូរ​ក្រឡេក​មើល​ពិភព​លោក​នេះ ហើយ​អ្នក​អាច​មើល​ឃើញ​ថា តើ​មនុស្ស​ប្រយុទ្ធ​ប្រឆាំង​គ្នា​យ៉ាង​ដូច​ម្តេច​ខ្លះ ការ​សម្លាប់ ការ​ដុត​បំផ្លាញ ការ​បំផ្ទុះ គ្រាប់​បែក ការ​ចាប់​ជំរិត ការ​ប្លន់​យន្តហោះ និងការ​វាយ​ប្រហារ​គ្នាទៅវិញ​ទៅ​មក។ ការ​កំចាត់​សមាជិក​មនុស្សលោក​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ការ​កម្សាន្ត ឬ​ការ​រីករាយ។ ពិភព​លោក​ទាំង​មូល គឺ​ដូច​ជាពេទ្យ​វិកល​ចរិត។ មនុស្ស​បាន​ភ្លេច​នូវ​ចរិត​លក្ខណៈ​ជា​មនុស្ស​ល្អ​របស់​ខ្លួន ហើយ​បណ្តោយ​ឲ្យ​គំនិត​អាក្រក់ សមី្ត​អាក្រក់ និង​អំពើ​អាក្រក់​គ្រប​ដណ្តប់​លើ​ខ្លួន​របស់​គេ។ មើល​ទៅ​ប្រហែល​ជា គ្មាន​បន្ទប់​នៅ​ក្នុង​គំនិត​មនុស្ស​ដើម្បី​បណ្តុះ​នូវ​គំនិតនិង​អំពើ​ល្អ​ឡើយ។ បុគ្គល​ណា​រស់​នៅ​១០០​ឆ្នាំ​ ជា​មនុស្សទ្រុស្តសីល ជា​មនុស្ស​មិន​មាន​ប្រាជ្ញា មាន​ចិត្ត​មិន​បាន​តម្កល់​ខ្ជាប់​ខ្លួន ការ​រស់​នៅ​តែ​មួយ​ថ្ងៃ​របស់​លោក​អ្នក​រក្សាសីល និង​មាន​ប្រាជ្ញា​ប្រសើរ​ជាង​មនុស្ស​គ្មាន​សីល​និង​គ្មាន​ប្រាជ្ញា។ ដូច្នេះ​តើ គេ​អាច​រក​ឃើញ​សន្តិភាព និង​សុភមង្គល​យ៉ាង​ដូច​ម្តេច នៅ​ក្នុង​ទី​លាន​ប្រយុទ្ធ ដែល​គេ​កំពុង​បន្ត​ប្រយុទ្ធ​គ្នា ដើម្បី​ទទួល​បាន​ផល​ចំណេញ និង​គេច​ចេញ​ពីគ្រោះ​ថ្នាក់​នោះ? ឥរិយាបថ​អមនុស្សធម៌​របស់​មនុស្ស​ចំពោះ​មនុស្ស​បង្កើត​ឲ្យ​មាន​ទុក្ខ​ច្រើន​អនេក។ ចូរ​រក្សា​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជាមនុស្ស​ល្អ ព្រោះ​ពេល​ស្លាប់​ទៅ ពុំ​បាន​យក​អី្វ​ៗ​ទាំង​អស់ ដែល​ខ្លួន​មាន​លើ​លោក​នេះ​ទេ។

អ្នក​ខ្លះ​និយាយ​ថា គេ​មិន​មាន​គោល​បំណង​ជាក់​លាក់ នៅ​ក្នុង​ជីវិត​ទេ ប៉ុន្តែ​គេ​អាច​ប្រើ​វាសម្រាប់​បំពេញ​បំណង​ណា​មួយ ប្រកប​ដោយ គតិ​បណ្ឌិត នៅ​ក្នុង​លក្ខណៈ​នេះ គេ​អាច​និយាយ​ថា គោល​បំណង​នៃ​ជីវិត គឺ​ផ្អែក​លើ​វិធី​ដែល​យើង​ដោះស្រាយ​និង​ប្រើប្រាស់។ ជីវិត​ត្រៀម​បំផ្លាញ​ខ្លួន​ឯង​នៅពេល​ដែល​យើង​ត្រៀម​រស់ យើង​ត្រូវ​តែ​ចំណាយ​តម្លៃ​នៃ​ការ​ភ័យ​ខ្លាច និង​សេចកី្ត​ព្រួយ​បារម្ភ ទៅ​តាម​ពេល​វេលា ដើម្បី​រស់​នៅ​ជា​មនុស្ស​។ ចំណុច​នេះ​ត្រូវ​ហាត់​អត់​ធ្មត់ អនុគ្រោះ ការ​បន្ទាប​ខ្លួន និង​ភាព​សប្បុរស ដែល​យើង​អាច​សម្រេច​នូវ​ប្រយោជន៍ ប្រកប​ដោយ​សេចកី្ត​ថ្លៃថ្នូរ ចំពោះ​គ្នា​និង​គ្នា៕

សុភាសិត​ចិន​មួយ​ឃ្លា​ពោល​ថា (ប្រសិន​បើ​អ្នក​មាន​បញ្ហា​ធំ​មួយ សុំ​អ្នក​គិត​កាត់​បន្ថយ​ថា​ជា​បញ្ហា​តូច​តាច​មួយ​វិញ បើ​អ្នក​មាន​បញ្ហា​តូច តាច សូម​បន្ថយ​វា​ឲ្យ​គ្មាន​វិញ) កី្ត​កង្វល់​របស់​អ្នក​នឹង​រលាយ​បាត់​ទៅ​ពេល ដែល​បញ្ហា ត្រូវ​បាន​គេមើល​ឃើញ ក្នុង​ទស្សនវិស័យ​សមរម្យ​របស់​វា​នោះ។ អ្នក​ស្គាល់​ពី​តួនាទី​តាម​ពុទ្ធឱវាទ ទាំង​នេះ​ចូរ​អ្នក​រំពឹង​មើល​ពី​ បទ​ពិសោធន៍​មុន​ៗ តើ​អ្នក​បាន​ធ្វើ​ទៅ​តាម​ភារកិច្ច​បាន​កំរិត​ណា មិន​បាន​កំរិត​ណា មាន​លទ្ធភាព​យក​ឈ្នះ​លើ​ការ​លំបាក​របស់​អ្នក​ជា​លើក​ដំបូង​បាន​ដែរ​ឬ​ទេ។ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​បែប​នេះ អ្នក​មិន​ភ័យ​ខ្លាច​ចំពោះ បញ្ហា​នានា​ឡើយ ព្រោះ​អ្នក​មាន​លទ្ធភាព​ដោះ​ស្រាយ​បញ្ហា​នោះ​បាន ឯ​បញ្ហា​ដែល​យើង​កំពុង​ប្រឈម​មុខ​នោះ​មិន​មាន​លក្ខណៈ​អាក្រក់​ពេក​ទេ។ អ្នក​នៅក្នុង​យុវវ័យ កាល​បើ​ធ្លាប់​ឆ្លង​កាត់​បញ្ហា​ធំ​ៗ​កាល​មុន​ហើយ អ្នក មិន​វឹក​វរឈឺ​ក្បាល ពេល​មាន​បញ្ហា​ទ្វេ​គុណ តែ​អ្នក​ត្រូវ​ចេះ​បើក​ខួរក្បាល​និង​ភាព​វៃឆ្លាត​ដើម្បី​យក​ឈ្នះ​ឧបសគ្គ ពុំ​មែន​ជា​មនុស្ស​រត់​ចេញ​ពី​បញ្ហា​ឬ​រត់​ចេញ​ពី​តួនាទី​និង​ភារកិច្ច ក្នុង​នាម​មនុស្ស​មាន​ឧត្តម​គតិ​ម្នាក់។

បើ​យើង​ចង់​បញ្ឈប់​ទុក្ខ​ព្រួយ យើង​ចាំ​បាច់​ត្រូវ​បោះ​បង់​ការ​ជំពាក់​ចិត្ត ដែល​ការ​ជំពាក់​មិន​មែន​ត្រឹម​តែ​បុគ្គល​ទេ ទាំង​កម្ម​សិទិ្ធ​ផង​ដែរ។ នេះ​ជា​ការ​ពិត ហើយ​ជា​មេរៀន​ដែល​ថា​សេច​កី្ត​ស្លាប់​មាន​ន័យ។ ការ​ជំពាក់​ចិត្ត​ផ្តល់​ឲ្យ​យើង នូវ​របស់​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ស្កប់ វេទនារម្មណ៍​របស់​យើង និង​ដើម្បី​នាំ​ជីវិត​ដោយ​លោកិយ។ លុះ​ត្រា​យើង​បាន​សិក្សា​មេរៀន​នេះ ទើប​យើង​ដឹង​ថា​សេចកី្ត​ស្លាប់​អាច​ប្រហារ​យើង និង​ធ្វើ​ឲ្យ​យើង​ពោរ​ពេញ​ដោយ​សេច​កី្ត​តក់​ស្លុត។ តថ​ភាព ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដោយ​ព្រះពុទ្ធ​ដែល​ព្រះអង្គ​ត្រាស់​ថា​សេចកី្ត​ស្លាប់​នឹង​នាំ​គាត់​ចេញ​ទៅ បើ​ទោះ​បី​ជា​គាត់​ជាប់​ជំពាក់​នឹង​កូន និង​កម្មសិទិ្ធ​របស់​គាត់​ក៏​ដោយ គឺ​ប្រៀប​ដូច​ទឹក​ជំនន់​ដ៏​ធំមួយ​នាំ​យក​អ្នក​ភូមិ ដែល​កំពុង​លង់​លក់​មួយ​ស្របក​ទៅ​បាត់​ដូច្នោះ​ដែរ។ សុខុមាលភាព​របស់​គ្រូ របស់​សិស្ស របស់​មិត្ត​ភ័ក្ត្រ របស់​ក្រុម​ញាតិ របស់​ឪពុកម្តាយ​និង​កូន គឺ​ពឹង​លើ​អំពើ​ដែល​ប្រកប​ដោយ​សីលធម៌​សង្គហធម៌​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ដោយ​សារ​ពិភពលោក​កំពុង​ធ្វើ​ដំណើរ​ចូល​កាន់​តែ​ជ្រៅ​ទៅ​ៗ ក្នុង​យុគសម័យ​អាវុធ​យុទ្ធភ័ណ្ឌ ប្រកប​ដោយ​គ្រោះថ្នាក់​និង​ភាព​ស្មុកស្មាញ អម​ដោយ​វិបតិ្ត​ភ័យ​ខ្លាច​ជា​ច្រើន​បញ្ហា ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្រង​ចិត្ត មិន​បាន​បណ្តោយ​ឲ្យ​សីល​ធម៌ធ្លាក់​ចុះ ចំណុច​នេះ​ទាមទារ​ឲ្យ​មាន​ការ​អប់រំ តាម​សាសនា​មាន​កំរិត​ខ្ពស់​និង​ចាំ​បាច់​ទៀត​ផង​។ សាសនា​ជា​គន្លឹះ​ក្នុង​ការ​រក្សា​ស្វែង​រក​សន្តិភាព និង​ផ្តល់​នូវ ភាព​កក់​ក្តៅ​ទាំង​ផ្លូវ​ចិត្ត​និង​សម្ភារៈ ក្នុង​កាលៈទេសៈ​ត្រូវ​សង្គ្រោះ​បន្ទាន់​ឬ មាន​គ្រោះ​ថ្នាក់ មាន​ភ័យ​វិបតិ្ត​ផ្សេង​ៗ ឬ​មាន​ការ​បំពាន​ពី​អ្នក​ឈ្លាន​ពាន និង​ការ​រំខាន​ដទៃ​ទៀត​ក៏​ដូច​ជា​ការ ការពារ​សង្គម​ប្រទេស​ជាតិ។

សេចកី្ត​ភ័យ​ខ្លាច និង​សេចកី្ត​កង្វល់​ចិត្ត កើត​ចេញ​មក​ពី​សភាវៈ​ស្រមើ​ស្រមៃ ចិត្ត​ដែល​ត្រូវ​បរិស្ថាន​ជីវិត​លោកិយជះ​ឥទិ្ធពល​មក​លើ។ ភ័យ​ខ្លាច និង​កង្វល់​ចិត្ត​មាន​ប្ញសគល់​នៅ​​ក្នុង​តណ្ហា​និង​ឧបាទាន។ តាម​ពិត​ជីវិត​ប្រៀប​ដូច​ជា រូបភាព​យន្ត(ឬកុន) ដែល​នៅ​ក្នុង​រូបយន្ត​(ឬកុន) នេះ​អី្វ​ទាំង​អស់​តែង​ចល័ត​និង ប្រែ​ប្រួល​ជា​ប្រចាំ។ គ្មាន​អី្វ​នៅ​ក្នុង​លោក​នេះ​ឋិត​ថេរ​ឬ​ឋិត​នៅ​នឹង​ថ្កល់​ទេ សុំ​កុំ​ធ្វេស​ប្រហែស ត្រូវ​ខ្លាច​ស្លាប់​ទាំង​នៅ​ក្មេង។ អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​វ័យ​ចាស់ ហើយ​មាន​ជម្ងឺ​ផង តែង​ព្រួយ​កង្វល់​ចិត្ត​អំពី​ជីវិត​រស់​នៅ​យូរ​ពេក។ ឋិត​នៅ​ក្នុង​ចន្លោះទស្សនៈ​មនុស្ស​ទាំង​ពីរ​ក្រុម​នេះ គឺ​ពពួក​អ្នក​វក់​តែ​និង​សេចកី្ត​សប្បាយ​ពី​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ ពុំ​​បាន​រួម​ចំណែក​កសាង​មាតុ​ភូមិ​មិន​បាន​ធ្វើ​ជីវិត​ឲ្យ​មាន ប្រយោជន៍ នោះ​ឈ្មោះ​ថា​មិន​មាន​ន័យ។

អ្នក​អាច​ជៀស​វាង​ការ​ភ័យ​ខ្លាច និង​បញ្ហា​មិន​ចាំ​បាច់​បាន ប្រសិន​បើ​អ្នក​ចង់​ទប់​ខ្លួន​ពី​ការ​ធៀបខ្លួន​អ្នក​ជា​មួយ​និង​អ្នក​ដទៃ។ បើ​តាម​ខ្លួន​មាន​អំពើ​នៃ​ការ​ធៀប​មិន​មាន​ការ​ខុស​ឆ្គង​អី្វ​ទេ ប្រសិន​បើ​គេ​ជួយ​រំលឹក​អ្នក​ឲ្យ​កាន់​តែ​ឆ្លាត​ឡើង​នៅក្នុង​គំនិត ហើយ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​នៅ​ក្នុង​អំពើ។ ប៉ុន្តែ​ជា​រឿយ​ៗ​បំផុត​ការ​ធៀប​ខ្លួន​អ្នក ជា​មួយ​នឹង​អ្នក​ដទៃ​ដើម្បី​មើល​ឲ្យ​ឃើញ បើ​អ្នក​ណា​ដែល​ខ្ពង់​ខ្ពស់ ដឹក​នាំទៅ​រក​មោទនភាព​ហួស​ហេតុ មាន​ការ​ភ័យខ្លាច​នោះ​មិន​ចាំ​បាច់។ ប្រសិន​បើ​អ្នក​គិត​ថា អ្នក​មាន​សមត្ថភាព​និង​សមភាព​ចំពោះ​អ្នក​ដទៃ នោះ​អ្នក​អាច​ពេញ​ចិត្ត​និង​ស្ងប់​ចិត្ត។ ប្រសិន​បើ​អ្នក​គិត​ថា អ្នក​ទាប​ជាង​គេ​វិញ អ្នក​អាច​ទៅ​ជា​ខ្មូរ​មុខ​ខ្លាច​គេ ដូច្នេះ​ត្រូវ​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួន​ឯង មាន​ការ​ប្រឹង​ប្រែង​ស្វែង​រក​ចំណេះ​ដឹង កសាង​សមត្ថភាព បណ្តុះ​ចិត្ត​ឲ្យ​មាន​ឆន្ទៈ ប្រកប​ដោយ​វិចារណញាណ នោះពិត​ជា​មិន​ខុស​ឡើយ។

ប្រសិន​បើ​អ្នក​ចង់​រស់​នៅ ក្នុង​លោក​នេះ​ដោយ​សុខសាន្ត និង​ដោយ​សុភមង្គល សូម​ឲ្យ​អ្នក​ដទៃ​ក៏​រស់​នៅ​ដោយ​សុខសាន្ត និង​ដោយ​សុភមង្គល​ដូច្នេះ​ដែរ ដើម្បី​ឲ្យ​អ្នក​មាន​លទ្ធភាព​ឲ្យ​ជីវិតជាតិ​នេះ គឺ​អី្វ​មួយ​ដែល​មាន​តម្លៃ​នៅ​លើ​ផែនដី ដែល​អ្នក​ចង់​រស់​នៅ។ លុះ​ត្រា​តែ​អ្នក​ធ្វើ​ឲ្យ​ខ្លួន​អ្នក​បាន​ល្អ​ប្រសើរ​ឡើង ដើម្បី​រស់​នៅ​ដោយ​អនុ​លោម​ទៅ​តាម​គោល​ការណ៍​ប្រពៃ​ៗ​ទាំង​នេះ អ្នក​មិន​អាច​សង្ឃឹម រង់​ចាំ​សុភមង្គល​និង​សនិ្តភាព​នៅ​ក្នុង​លោក​នេះ​ដោយ​ស្រមើ​ស្រមៃ​ឡើយ។ អ្នក​មិន​អាច​រង​ចាំ​សង្ឃឹម​រង់​ចាំ​សុភមង្គល និ​ង​ភាព​សុខសាន្ត​មក​ពី​ឋានសួគ៌ សោយ​ស្រួល​ៗ​តាម​ការ​បួងសួង​នោះ​ឡើយ។

ចំណង​អាពាហ៍ពិពាហ៍​គឺ​ជា​មង្គល​មួយ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បាន​ត្រឡប់​ជីវិត​អាពាហ៍ពិពាហ៍​របស់​គេ ចូល​ទៅ​ក្នុង​ការ​ប្រមាថ​មើល​ងាយ​ព្រោះ​តែ​កង្វះ​ខាត​ការ​យោគយល់​គ្នា ពោល​គឺ​ការ​អត់​ឱន​នឹង​អធ្យាស្រ័យ​គ្នា​នេះ​ឯង។ ភាព​ក្រីក្រ​មិន​មែន​ជា​ហេតុ​ចម្បង នៃ​ជីវិត​អាពាហ៍ពិពាហ៍​អពមង្គល​នោះ​ឡើយ។ បី្ត​និង​ប្រពន្ធ​ត្រូវ​តែ​រៀន​ចែក​រំលែក​សុខ​ទុក្ខ របស់​គេ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃរបស់​ពួក​គេ។ ការ​យោគយល់​គ្នា​ទៅវិញ​ទៅ​មក​គឺជា​កូន​សោ​សំខាន់ នៃ​ជីវិត​គ្រួសារ​មាន​សុភមង្គល ជា​កូន​សោ​ពិសេស សម្រាប់​កសាង​សង្គម​ជាតិ និង​កសាង​វប្បធម៌​អរិយធម៌​ប្រពៃណី។

ភាព​ផ្អែម​ល្ហែម​គឺ​ជា​ជំងឺ ភាព​ល្វីង​ជូរ​ចត់​គឺ​ជា​ឱសថ។ ការ​លើក​សរសើរ ប្រៀប​ដូច​ជា​បង្អែម​ដែល​នាំ​ឲ្យ​មាន​ជំងឺ។ ហើយ​ការ​រិះ​គន់​ប្រៀប​ដូច​ជា​ថ្នាំ​ល្វីង ឬ​ការ​ចាក់​ថ្នាំ​ឈឺ​មួយ​ដែល​ព្យាបាល​ជំងឺ។ យើង​ត្រូវ​តែ​ក្លាហាន ហ៊ាន​ស្វាគមន៍ ចំពោះ​ការ​រិះគន់ មិន​ត្រូវ​ខ្លាច​រអា​នឹង​វា​ឡើយ។ ភាព​អាក្រក់ យើង​មើល​មិន​ឃើញ​នៅ​ក្នុង​ចិត្ត​អ្នក​ដទៃ​តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ធម្មជាតិ​ផ្ទាល់​របស់​គេ​នៅ​លើ​សកម្មភាព​ជា​ប្រចាំ​រាល់ថ្ងៃ។

កា​រស់​នៅ​បែប​ទំនើប មាន​ការ​ពិបាក​កំណត់​និយមន័យ​ណាស់។ គេ​អាច​និយាយ​ថា មនុស្ស​ត្រូវ​គ្រប​សង្កត់​ដោយ​កិលេស ការ​រស់​នៅ​បែប​ទំនើប​ត្រូវ​បាន​គេ​បញ្ជាក់ ដោយ​ព្រឹត្តិការណ៍ ដែល​ពិភព​លោក​កាន់​តែ​តូច​ទៅ​ៗ មនុស្ស​កំពុង​តែ​មាន​សិទិ្ធ​ចំពោះ​គ្នា​កាន់​តែ​ខ្លាំង​ឡើង។ របាំង​ទំនាក់​ទំនង​ល្អ​កំពុង​តែ​រលាយ​បាត់​យ៉ាង​ឆាប់​រហ័ស ព្រោះ​ចិត្ត​លោភៈ ទោសៈ មោហៈ វា​អាច​ងាយ​ស្រួល សម្រាប់​គេ​បាត់​បង់​នូវ​ភាព​ថ្លៃថ្នូរ​និង សីលធម៌ គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក តែ​ក្នុង​រយៈ​ពេល​ខ្លី។ សេច​កី្ត​ត្រូវ ការ​របស់​មនុស្ស​គ្មាន​ព្រំដែន​ទេ ធ្វើ​ឲ្យ​គេ​ជួប​វិបតិ្ត និង​ការ​ឈឺ​ចាប់ ខក​ចិត្ត ពេល​ដែល​មិន​បាន​ដូច​ចិត្ត ដូច​បំណង​ចុង​ក្រោយ​របស់​គេ​ដែល​គេ​ធ្លាប់ បាន​ស្រមើ​ស្រមៃ។ ការ​ស្គាល់​អី្វ​ត្រូវ​អី្វ​ខុស​នោះ មិន​ទាន់​គ្រប់​គ្រាន់​ទេ គេ​ត្រូវ​មើល​លើ​កិច្ចការ​ខំ​ប្រឹង​ប្រែង​ឲ្យ​សម្រេច​ឬ​អត់។ ទាក់ទង​នឹង​ការ​រស់​នៅ​បែប​ទី​នើប​នេះ យើង​គួរ​យល់​ពី​ពាក្យ​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​ជា​មុន​សិន។ មនុស្ស​ដែល​ប៉ុនប៉ង​យក​ឈ្នះ​ធម្មជាតិ តែង​ទទួល​ការ​ភ័យខ្លាច​ជា​និច្ច ព្រោះ​យើង​ជា​កម្មវត្ថុ​របស់​ឆន្ទៈ បាន​សំដែង​នូវ សកម្មភាព​ស្មុគស្មាញ មួយ​ចំនួន​ដែល​កំពុង​តែ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត។ នោះ​គឺ​ជា​ទិដ្ឋភាព​មួយ​នៃ​ការ​រស់​នៅ​បែប​ទំនើប ដែល​មាន​សំពាធសង្គម​កាន់​តែ​ខ្លាំង​ឡើង។

មនុស្ស​ខ្លះ​មាន​មោទនភាព​ខ្លាំង រហូត​ដល់​ភ្លេច​ខ្លួន នៅ​ពេល​ដែល គេ​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​សូម​កុំ​ភ្លេច​ថា ពុំ​មាន​អី្វ​ទៀង​ទាត់​ឡើយ អាច​មាន​ពេល​ណា​មួយ​បរាជ័យ ហេតុ​នេះ​ត្រូវ​កុំ​ប្រមាទ។ ព្រះពុទ្ធ​បាន យល់​ដឹង​ចាក់​ធ្លុះ​នូវ​អរិយសច្ចធម៌ ដឹង​ហួស​ពី​វិទ្យាសាស្ត្រ​ទំនើប ក្នុង​ការ ទទួល​យកវិស័យ​នៃ​ចំណេះ​ដឹង​ធំ​ធេង​ជាង​ការ​អនុញ្ញាត​ដោយ​គំនិតវិទ្យា សាស្ត្រ។ ព្រះ​ពុទ្ធសាសនា​យក​ចំណេះ​ដឹង​ដោយ​ការ​បណ្តុះ​បណ្តាល​ចិត្ត សមាធិ​ឲ្យ​ខ្ពង់​ខ្ពស់ ជា​ចិត្ត​ស្អាត​មានបញ្ញា​ដឹង​សព្វ​ក្នុង​រាងកាយ ដូច​គ្នា​និង ពិសោធន៍​របស់​បុគ្គល​ដែល​ទទួល​បាន តាម​រយៈ​វប្បធម៌​បញ្ញា។ ការ ពិសោធន៍​របស់​សាសនា​រហូត​បាន​យល់​ដឹង ទាំង​ក្នុង​លោក​ខាង​ក្នុង​និង ខាង​ក្រៅ មិន​មែន​ធ្វើ​ពិសោធន៍​ក្នុង​បំពង់​សាក ឬ​ពិនិត្យ​ដោយ​ប្រើ មីក្រូទស្សន៍​នោះ​ទេ គឺ​ដោយ​អានិសង្ស​នៃ​ការ​ចម្រើន​សីល សមាធិ បញ្ញា មាន​កំរិត​ខ្ពស់ ហើយ​ការ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ​ពុំ​មាន​ខុស ឬ​ខ្វះ​ចន្លោះ ឡើយ ជា​សច្ចភាព​មាន​លក្ខណៈ​បញ្ជាប់​ដាច់​ខាត​គឺ​សច្ចធម៌ មិន​ប្រៃប្រួល តាម​ពេល​វេលា ឬ​លំហ​អាកាស​ឡើយ។

ឥឡូវ​នេះ​ចូរ​យើង​ក្រឡេក​មើល​ថា តើ​ព្រះពុទ្ធសាសនា​ជា​អី្វ? តើ​យើង​យល់​អី្វ​ខ្លះ​តាមរយៈ​ព្រះពុទ្ធសាសនា? ​វា​អាច​មាន​ន័យ​ថា បញ្ហា​ជា​ច្រើន​មាន​ចំពោះ​មនុស្ស។ វា​អាច​ជាជីវិត​តែ​មួយ​គត់​របស់​ព្រះពុទ្ធ​ចំពោះ​គេ។ ឧទាហរណ៍​ព្រះពុទ្ធ​និង​សាវ័ក​របស់​ព្រះអង្គ បាន​ប្រកាស​ប្រាប់​ពី​ផ្លូវ​រំលត់​ទុក្ខ។ នេះ​ជា​ប្រភេទ​មួយ​នៃ​ព្រះពុទ្ធ​សាសនា។ ប្រភេទ​មួយផ្សេង​ទៀត ព្រះពុទ្ធសាសនា​មាន​ន័យ​ថា​ជា​គម្ពីរ ច្រើន​ដូច​បាន​កត់​ក្នុង​អក្សរសាស្ត្រ​ពុទ្ធសាសនា ដែល​មាន​ច្រើន​ភាគ ហើយ​មួយ​ភាគៗ មាន​បីបួន​រយ​ទំព័រ​ដែលកត់​ត្រា​សមី្ត​របស់​ព្រះពុទ្ធ។ នៅ​ក្នុង​គម្ពីរ​ទាំង​នោះ គេ​បាន​រៀប​រាប់​អំពី​ទស្សន​វិជ្ជា​ជីវិត​ជ្រៅជ្រះ​និង​ស្មុគស្មាញ​បំផុត។ ដោយ​យោង​ទៅលើ​អី្វ​ដែល​ព្រះពុទ្ធ​បាន​បង្រៀន អី្វ​ដែល​ប្រតិបតិ្ត​នៅ​សម័យ​ព្រះពុទ្ធ​បាន​បង្កើត​នូវ​វប្បធម៌​ដ៏​សម្បូរ​បែប​បំផុត    ដែល​បានផ្សព្វ​ផ្សាយ​ទៅ​គ្រប់ផ្នែក​ទាំង​អស់​នៃ​ទី្វប​អាស៊ី​អស់​រយៈ​ពេល​ជាង ២៥៥៤ ឆ្នាំ​មក​ហើយ។

ដោយ​សារ​តែ​ភាព​តាន​តឹង គេ​ជាប់​ជំពាក់​ខ្លួន​គេ​ទៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ ហើយ​ព្រោះ​តែ​សកម្មភាព​ទាំង​នេះ​ចំណាយ​ពេល​ច្រើន​ពេក​ទើប​គេ​រត់​តាម​ដំណើរ​ការ​​នៃ​ការ​រស់​នៅ ហើយ​ខ្លួន​គេ​ស្ថិត​នៅ​ក្នុង​រយៈ​ពេល​អន់​ថយ​នៃ​ភាព​តានតឹង។ វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង ការ​បំភ្លឺ​ផ្នែក​នយោបាយ​កាន់​តែ​ខ្លាំង ប្រជាជន​ត្រូវ​ការ​រម្ងាប់​ការ​ឈឺ​ចាប់ និង​រម្ងាប់​ចិត្ត​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​កិច្ចការ​របស់​ពួក​គេ។ អ្នក​ខ្លះត្រូវ​តែ​លេប​ថ្នាំ​មួយ​គ្រាប់​ដើម្បី​បំបាត់​ងងុយ​គេង  មួយ​គ្រាប់​ដើម្បី​ងងុយ​គេង មួយ​គ្រាប់​ដើម្បី​សម្រាក​ជា​ដើម។ ភាព​តាន​តឹង​របស់​មនុស្ស ដែល​បាន​កើត​ឡើង​ដល់​ចំណុច​គ្មានប្រយោជន៍ គឺ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព ធ្ងន់​ធ្ងរ​បំផុត។ លើស​ពី​ភាព​តាន​តឹង​នេះ ភាព​ទំនេរ​ធ្វើ​ឲ្យ​មនុស្ស​ធុញ​ទ្រាន់។ ភាព​តាន​តឹង និង​ភាព​ធុញទ្រាន់ ពិត​ជា​ធ្វើឲ្យ​មនុស្ស​ភាគ​ច្រើន​មិន​សប្បាយ​ចិត្ត។ ចំណុច​ទាំង​អស់​នេះ ផ្តើម​ចេញ​ពី​មិន​បាន​អនុវត្តន៍​ផ្លូវ​កណ្តាល និង​ផ្តើម​ចេញ​ពី​ការ​រត់​តាម​សម្ភារៈទំនើប ធ្វើ​ឲ្យ​បាត់​បង់ភាព​លំនឹង​នៃ​ផ្លូវ​ចិត្ត បាត់​បង់​ជំនឿ​លើ​ខ្លួន​ឯង។ បើ​ដើរដួល​ត្រូវ​ប្រឹង​ក្រោក​ដើរ​ត​ទៅ​ទៀត នឹក​ភ្នង​ចិត្ត​ថា ត្រូវ​ធ្វើ​ម្ចាស់​នៃ​វាសនា​ខ្លួន ពេល​មានជំនឿ​លើខ្លួន​ឯង​ថា អាត្មា​អញ​ត្រូវ​តែ​រស់ ត្រូវ​តែ​ធ្វើការ​តទៅ​ទៀត ដោយ​សុចរិត ត្រូវ​តែ​រស់​ក្នុង​អំពើ​ល្អត​ទៅ។ ក្នុង​ខណៈ​ជួប​ការ​បរាជ័យ ក្នុង​ការ​ដឹង​នាំ​មាគ៌ា​ជីវិត ត្រូវ​ដាស់​តឿន​ខ្លួន​ឯង​ថា បរាជ័យ​ពេល​នេះ តែ​ជោគជ័យនឹង​បាន​ទទួល​ពេល​ខាង​មុខ យើង​ពុំមែ​ន​ជា​មនុស្ស​កំសាក​ឡើយ យើង​ពុំ​មែន​ជា​មនុស្ស​ឯកោ​ឡើយ ពិភព​លោក​រងចាំ​យើង​ៗ ត្រូវ​តែ​យក​ឈ្នះ​ខ្លួន​ឯង។

ត្រូវ​ចង​ចាំ​ថា ការ​បដិបតិ្ត​ចម្រើន​ភាវនា​ត្រូវ​តែ​មាន​ការ​អត់​ធ្មត់ ការ​ព្យាយាម​ដដែល​ៗ និង​កិច្ច​ខំប្រឹង​ប្រែង។ ជាខាង​ក្រោយ​មក​ទៀត សេចកី្ត​ចម្រើន អាច​ប្រព្រឹត្ត​ទៅ​យ៉ាង​ច្រើន និង​មាន​ពេល​យូរ​អង្វែង​ទើប​សម្រេច​ទៅ​បាន។ ពុំ​មាន​ផ្លូវ​ណា​វាង និង​ពុំ​មាន​រូបមន្ត​ពិសេស​នោះ​ឡើយ។ ដំណាក់​កាល​នៃ​ការ​ធ្វើ​ភាវនា ទាមទារ​ឲ្យ​មាន​ការ​ព្យាយាម​វា​ដូចជា​កំពុង​ហែល​បញ្ច្រាស់​ចរន្ត​ខ្សែ​ទឹក​ដូច្នេះ​ដែរ។ ព្រោះ​កុសលធម៌​ថ្នាក់​ទាប សីល​ភាវ​នានេះ​ត្រូវ​ចំរើន​ហើយ​ចំរើន​ទៀត ធ្វើ​ឲ្យ​រឿយ​ៗ​រហូត​អស់​កិលេស។ អ្នក​អាច​អស់​សង្ឃឹម ប្រសិន​បើ​អ្នក​រំពឹង​លទ្ធផល​ភ្លាម​ៗ ឬ​ឆាប់​រហ័ស​ពី​ការ​ចម្រើន​ភាវនា​របស់​អ្នក។ ប្រសិន​ជា​អ្នក​ជា​មនុស្ស​ម្នាក់ ដែល​រវល់​ជា​មួយ​នឹង​មហិច្ឆតា​ផ្លូវ​លោកិយ អ្នក​មិន​អាច​ធ្វើឲ្យ​ចិត្ត​របស់​អ្នក​ស្ងប់​ស្ងាត់​ភ្លាម​ៗ ឬ​ដោយ​ចេតនា​នោះ​ទេ ដើម្បី​ទៅ​ដល់​ចំណុច​ជម្រុះ​ចោល​នូវ​ការ​គិត​ទាំង​អស់ ហើយ​អ្នក​ក៏​មិន​អាច​ទទួល​បាន​បទ​ពិសោធន៍​ភ្លាម​ៗ នូវ​ការ​ដឹង​មួយ​ឲ្យ​ប្រាកដ ឲ្យ​ច្បាស់ ឲ្យ​ខ្លាំង និង​ផ្ចិត​ផ្ចង់​បន្ត​បន្ទាប់។ ជីវិត​មនុស្ស​មិន​ត្រឹម​តែ​រួម​បញ្ចូល ក្នុង​គោល​បំណង​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​រាប់​បញ្ចូល​ទាំង​មធ្យោបាយ និង​អំពើ​ដែល​យើង​ធ្វើ ដើម្បី​សម្រេច​គោលបំណង​នោះ ដោយ​តាមហេតុ​ផល តាម​សមត្ថភាព​ប្រកប​ដោយ​សីល​ធម៌ ដោយ​កុសលធម៌​ដ៏​ថ្លៃថ្នូរ ទទួល​លទ្ធផល​ដោយ​ជោគ​ជ័យ។

មនុស្ស​ទាក់​ទង់​ទៅ​នឹង​ទិដ្ឋភាព​ផ្សេង​ៗ នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​សង្គម​របស់​មនុស្ស ដូច​ជា​សេដ្ឋកិច្ច​នយោបាយ ការ​អប់រំ​សុខាភិបាល​ច្បាប់​និង​សីល​ធម៌​សង្គម។ ការ​រីកចម្រើន​សង្គម​អាស្រ័យ​ដោយ​មាន​ការ​ស្រុះស្រួល​ឯក​ភាព​គ្នា នៃ​កត្តា​ទាំង​អស់​ខាង​លើ​រួម​ទាំង​វិបុល​ភាព និង​សហអតិ្ថភាព​ប្រកប​ដោយ​សនិ្តភាព របស់​មនុស្ស​ផង។ គឺ​សំដៅ​ទៅ​លើ​វឌ្ឍនភាព​សង្គម​ដោយ​សារ​ឯកភាវូបនីយកម្ម ដែល​គ្មាន​ការ​ខ្វែង​គំនិត​គ្នា នៃ​កត្តា​ទាំង​អស់​ខាង​លើ ដោយ​បែង​ចែក​ចំពោះ​វិបុលភាព និង​សនិ្តសហអតិ្ថភាព​របស់​មនុស្ស​។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេ​សរសេរ​សៀវភៅ​ជា​ច្រើន​សី្ត​អំពី​ប្រធានបទ​សេដ្ឋកិច្ច និង​ទ្រឹសី្តសេដ្ឋកិច្ច ទ្រឹសី្ត​ទាំង​អស់​នេះបាន​មក​ពីទស្សនៈ​មូល​ធននិយម​និង​សង្គម​និយម។ គ្មាន​ប្រព័ន្ធ​ណា​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ទាំង​នេះ យក​ចិត្ត​ទុក​ដាក់ ឬ​គិត​ពិចារណា​ពី​ការអភិវឌ្ឍន៍​ខាង​ក្នុង​របស់​មនុស្ស គឺ​ការ​អប់​រំ​ចិត្ត ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ សង្គម។ បើ​ចិត្ត​មនុស្ស​ច្របូក​ច្របល់ សកម្មភាព​ដែល​សម្តែង​ចេញ​ឡើង​ក៏​ច្របូកច្របល់ ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សង្គម និង​មនុស្សជាតិ​ជា​ច្រើន​ប្រការ ព្រោះ​តែ​ស្ថិត​នៅ​ក្រោម​ការ​គាបសង្កត់ នៃ​សម្ពាធ​មហិច្ឆិតា តណ្ហា​ទិដ្ឋិមានៈ។ ដូច្នេះ​មានការ​យ៉ាប់យឺន​ក្នុង​តម្លៃ​មនុស្ស និង​កម្រិត​បុគ្គលិក​លក្ខណៈ គ្រប់​ថ្នាក់​ទាំង​អស់​របស់​សង្គម។ វិទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យា បាន​ឈាន​ទៅ​មុខ មួយ​ជំហាន​ធំ ដើម្បី​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះច័ន្ទ ហើយ​និង​មិនយូរ​ប៉ុន្មាន​ទេ គេ​នឹង​អាច​ទៅ​លេង​ភព​ផ្សេង​ៗ​ទៀត​បាន។ ប៉ុន្តែ​គេ​បាន​បញ្ជាក់ នូវ​សេចកី្ត​ភ័យ​ខ្លាច​ថា ប្រសិន​បើ​និន្នា​ការ​បច្ចុប្បន្ន ឆ្ពោះ​ទៅ​រកការ​ធ្លាក់​ចុះ​ខាង​សីលធម៌ សកម្មភាព​មនុស្ស​មិន​ខុស​ពី​សកម្មភាព​សត្វ​ទេ វា​អាច​បំផ្លាញ​ខ្លួន​ឯង​និង​ពិភពលោក។

ដោយ​សារ​តែពិភព​លោក​រំកិល​ខ្លួន​កាន់​តែ​ជ្រៅ​ទៅ​ៗ ទៅ​ក្នុង​យុគសម័យ នៃ​ការ​ជ្រួល​ច្របល់ ដោយ​អាវុធ​យុទ្ធភ័ណ្ឌ​ប្រកប​ដោយ​គ្រោះថ្នាក់​និង​ដ៏​ស្មុគស្មាញ​អម​ទៅ​ដោយ​វិបតិ្តភ័យ និង​ការ​ស្រុត​ចុះ​នៃ​សីលធម៌ បច្ចុប្បន្ន ធ្វើ​ឲ្យ​តម្រូវ​ការ​នែ​ការ​អប់​រំសាសនា មាន​កម្រិត​ខ្ពស់​ជាង​អតីតកាល។ ការ​ព្រួយ​បារម្ភ និង​ភាព​ខ្វល់​ខ្វាយ ដែល​កើត​ពីភាព​មិន​ប្រាកដ​ប្រជា​ចំពោះ​អនាគត បង្កើត​ឡើង​នូវ​ភាព​តាន​តឹង និង​ភាព​ហួស​កម្លាំង​នៃ​ចិត្ត​របស់​មនុស្ស។ វិបតិ្ត​ទាំង​នេះ​អាច​ជម្នះ​បាន ដោយ​ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ​ចំពោះ ធម្មជាតិ​នៃ​ចិត្ត​ ដែល​ជា​ប្រធាន​ជា​ធំ។ បើ ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​អប់រំ​ល្អ ដាច់​ឆ្ងាយ​ពី​ប្រព័ន្ធ​អប់រំ មិន​តម្រង់​ទិស​ទៅ​រក​ការ​សិក្សា​​ស្រាវជ្រាវ ពី​សម្ភារៈ​និយម នៅ​សាលា​រៀន និង​ស្ថាប័ន​បន្ត​បន្ទាប់​នា​បច្ចុប្បន្ន​នេះ​ពិតជា​គ្រោះ​ថ្នាក់។ សាសនា​ជានិច្ច​កាល ជា​គន្លឹះ​ក្នុង​ការ​រក្សា​សនិ្តភាព និង​ការ​ផ្តល់​នូវ​ភាព​កក់​ក្តៅ​ផ្លូវ​ចិត្ត ក្នុង​កាលៈទេសៈ​ត្រូវ​សង្គ្រោះ​បន្ទាន់ តួ​យ៉ាង​ដូច​ជា​ក្នុង​ពេល​មាន​វិបតិ្តភ័យ​គ្រោះ​ថ្នាក់​ផ្សេង​ៗ ក៏​ដូច​ក្នុង​ពេល​មាន​ការ​បំពាន​ដោយ​អ្នក​ឈ្លានពាន និង​ការ​រំខាន​ដទៃ​ទៀត​។ ទស្សន​វិជ្ជា​សីលធម៌​នៃស្វ័យ​ញ្ញាណ បាន​បង្ហាញ​ឲ្យ​យើង​បាន​ដឹង​ច្បាស់​ថា មាន​តែ​មាគ៌ា​កណ្តាល​មួយ​ប៉ុណ្ណោះ ដែល​ដឹក​នាំ​មនុស្ស​លោក​ឲ្យ​ស្វែង​រកសុភមង្គល បញ្ចៀស​វិនាសកម្ម​ទាំង​ឡាយ ជា​ផ្លូវ​កសាង​ឲ្យ​វិវត្ត​ទៅ​រក​ភាព​ខ្ពង់ខ្ពស់ រីក​ចម្រើន ទាំង​ស្មារតី​និង​សម្ភារៈ និង​ឈាន​ទៅ​រក​ទី​បរមសុខ​ផុត​ទុក្ខ​ទាំង​ពួង ពោល​គឺ​ពី​ហីន​ភេទ​ទៅ​ឧត្តម​ភេទ ពី​ឧត្តម​ភេទ​ទៅ​អរិយ​បុគ្គល។

ដកស្រង់​ចេញ​ពី​អត្តបទ​ត្រង់​ទំព័រ​លេខ ៩៨

 


ដោយ៥០០០ឆ្នាំ
 

អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០១៥ (អាន: ៤១៦ ដង)
ការ​ប្រឹក្សា​គ្នា​របស់​សប្បុ​រស​ទាំង​ឡាយ តែង​ប្រ​ព្រឹត្ត​ទៅ ដើម្បី​ដឹង​ច្បាស់
ផ្សាយ : ១៦ ធ្នូ ឆ្នាំ២០១៤ (អាន: ៤៨០២ ដង)
មិត្ត​មិន​គួរ​សេពគប់​៤យ៉ាង
ផ្សាយ : ៣០ កញ្ញា ឆ្នាំ២០១៦ (អាន: ២២៣១២ ដង)
អានិសង្ស​ទាន​ដែល​កូន​ឧទ្ទិស​ជូន​មាតា​បិតា
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៤ (អាន: ៨៩៥៧ ដង)
ទឹក​ភ្នែក​រយលាន​តំណក់​ស្រក់​លើ​ថ្ពាល់​ម៉ែ

Top Best Ten Product Review

Top Best 10 Product Review
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro