30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤១,៩៩១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២១៩,៩២៥
សរុប ៣៨៥,៥០៦,៦១៨
អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៨,៦៤៣ ដង)

ធម៌សម្រាប់ធ្វើឲ្យមានទីពឹង



ស្តាប់សំឡេង
 
នាថករណ​ធម៌ ១០
នាថករណ​ធម៌ គឺ ធម៌​សម្រាប់​ធ្វើ​ឲ្យ​មាន​ទី​ពឹង មាន ១០ យ៉ាង គឺ ៖

១. សីលវា  ហោតិ  បាតិមោក្ខសំវរសំវុតោ  វិហរតិ  អាចារគោចរសម្បន្នោ  អណុមត្តេសុ  វជ្ជេសុ  ភយទស្សាវី  សមាទាយ  សិក្ខតិ  សិក្ខាបទេសុ  ជា​អ្នក​មាន​សីល សង្រួម​ក្នុង​បាតិមោក្ខ- សំវរៈ បរិបូណ៌​ដោយ​អាចារៈ និង​គោចរៈ ជា​អ្នក​ឃើញ​ភ័យ​ក្នុង​ទោស សូម្បី​បន្តិច​បន្តួច សមាទាន​សិក្សា ក្នុង សិក្ខាបទ​ទាំង​ឡាយ ។

២. ពហុស្សុតោ  ហោតិ  សុតធរោ  សុតសន្និចយោ  យេ  តេ  ធម្មា  អាទិកល្យាណា  មជ្ឈេ-កល្យាណា  បរិយោសានកល្យាណា  សាត្ថំ  សព្យញ្ជនំ  កេវលបរិបុណ្ណំ  បរិសុទ្ធំ  ព្រហ្ម-ចរិយំ  អភិវទន្តិ  តថារូបាស្ស  ធម្មា  ពហុស្សុតា  ហោន្តិ  ធតា  វចសា  បរិចិតា  មនសានុ-បេក្ខិតា  ទិដ្ឋិយា  សុប្បដិវិទ្ធា  ភិក្ខុ​ជា​ពហុស្សូត ទ្រទ្រង់​នូវ​ពុទ្ធវចនៈ ដែល​ខ្លួន​បាន​ស្តាប់​ហើយ សន្សំ​នូវ​​ពុទ្ធវចនៈ ដែល​ខ្លួន​បាន​ស្តាប់​ហើយ ធម៌​ទាំង​ឡាយ​ណា មាន​លំអបទ​ដើម លំអបទ​កណ្តាល លំអបទ​ចុង​ប្រកាស​​នូវ​ព្រហ្មចរិយៈ ព្រម​ទាំង​អត្ថទាំង​ព្យញ្ជនៈ​ដ៏​បរិបូណ៌ បរិសុទ្ធ​ទាំង​អស់ ធម៌​មាន​សភាព ដូច្នោះ ភិក្ខុ​នោះ​ក៏​ចេះ​ចាំ​​ច្រើន បាន​ចាំ​ទុក ចាំ​ជាប់​ក្នុង​ចិត្ត បាន​ចាក់​ធ្លុះ​ល្អ ដោយ​ទិដ្ឋិ ។
 


៣. កល្យាណមិត្តោ  ហោតិ  កល្យាណសហាយោ  កល្យាណសម្បវង្កោ  ភិក្ខុ​មាន​មិត្ត​ល្អ មាន សម្លាញ់​ល្អ ជា​អ្នក​ពត់​ខ្លួន​តាម​មិត្ត​សម្លាញ់​ល្អ ។

៤. សុវចោ  ហោតិ សោវចស្សករណេហិ  ធម្មេហិ  សមន្នាគតោ  ខមោ  បទក្ខិណគ្គាហី  អនុសាសនី  ភិក្ខុ​ជា​អ្នក​ប្រដៅ​ងាយ ប្រកប​ដោយ​ធម៌​ទាំង​ឡាយ ជា​គ្រឿង​ធ្វើ​ឲ្យ​ប្រដៅងាយ ជា​អ្នក​អត់​ធន់ ទទួល​យក​នូវ​ពាក្យ​ប្រៀន​ប្រដៅ ដោយ​ផ្ចិត​ផ្ចង់ ។

៥. យានិ  តានិ  សព្រហ្មចារីនំ ឧច្ចាវចានិ  កឹករណីយានិ  តត្ថ  ទក្ខោ  ហោតិ  អនលសោ  តត្រុបាយាយ  វីមំសាយ  សមន្នាគតោ  អលំ  កាតុំ  អលំ  សំវិធាតុំ  អំពើ​ណា ដ៏​ខ្ពស់​និង​ទាប ដែល​ពួក​សព្រហ្មចារី​បុគ្គល ត្រូវ​សួរ​គ្នីគ្នា​ហើយ​ទើប​ធ្វើ ភិក្ខុ​ជា​អ្នក​ឈ្លាសវៃ​មិន​ខ្ជិល​ច្រអូស ក្នុង​អំពើ​នោះ ប្រកប​​ដោយ​ការ​ពិចារណា ដោយ​ឧបាយ​ក្នុង​អំពើ​នោះ​ថា គួរ​ធ្វើ​គួរ​ចាត់​ចែង​បាន ។

៦. ធម្មកាមោ  ហោតិ  បិយសមុទាហារោ  អភិធម្មេ  អភិវិនយេ  ឧឡារប្បាមោជ្ជោ  ភិក្ខុ​ជា​អ្នក​​ប្រាថ្នា​ធម៌ ពេញ​ចិត្ត​នឹង​ការ​និយាយ​ធម៌ មាន​សេចក្តី​រីករាយ​ដ៏​លើស​លុប ក្នុង​អភិធម៌ និង​អភិវិន័យ ។

៧. អារទ្ធវីរិយោ ហោតិ អកុសលានំ ធម្មានំ បហានាយ  កុសលានំ   ធម្មានំ  ឧបសម្បទាយ ថាមវា  ទឡ្ហបរក្កមា  អនិក្ខិត្តធុរោ  កុសលេសុ  ធម្មេសុ  ភិក្ខុ​ជា​អ្នក​ប្រារព្ធ​ព្យាយាម ដើម្បី​លះ​បង់​នូវ ពួក​អកុសល​ធម៌ និង​ញ៉ាំង​ពួក​កុសល​ធម៌ ឲ្យ​សម្រេច ជា​អ្នក​មាន​កម្លាំង សង្វាត​មាំមួន មិន​ដាក់​ចុះនូវធុរៈ ក្នុង ​កុសល​ធម៌​ទាំង​ឡាយ ។

៨. សន្តុដ្ឋោ  ហោតិ  ឥតរីតរចីវរបិណ្ឌបាត​សេនា​សនគិលានប្បច្ចយភេសជ្ជបរិក្ខារេន  ភិក្ខុ​ជា​អ្នក​សន្តោស​ដោយ​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បយភេសជ្ជបរិក្ខារ តាម​មាន តាម​បាន ។

៩. សតិមា  ហោតិ  បរមេន  សតិនេបក្កេន  សមន្នាគតោ  ចិរកតម្បិ  ចិរភាសិតម្បិ  សរិតា  អនុស្សរិតា  ភិក្ខុ​​ជា​អ្នក​មាន​ស្មារតី ប្រកប​ដោយ​ស្មារតី និង​បញ្ញា​ដ៏​ឧត្តម ជា​អ្នក​រលឹក​ឃើញ រលឹក​តាម​នូវ​អំពើ ដែល​ធ្វើ​យូរ​ហើយ​ផង នូវ​ពាក្យ​ដែល​និយាយ​យូរ​ហើយ​ផង ។
 


១០. បញ្ញវា  ហោតិ  ឧទយត្ថគាមិនិយា  បញ្ញាយ  សមន្នាគតោ  អរិយាយ  និព្វេធិកាយ  សម្មាទុក្ខក្ខយគាមិនិយា  ភិក្ខុ​ជា​អ្នក​មាន​ប្រាជ្ញា ប្រកប​ដោយ​បា្រជ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​កើត និង​ការ​រលត់​​នៃ ( ខន្ធ ) ដ៏​ប្រសើរ ជា​ប្រាជ្ញា សម្រាប់​ទម្លុះ​ទម្លាយ​នូវ​កិលេស ប្រព្រឹត្ត​ទៅ​ក្នុង​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​ទុក្ខ​ដោយ ប្រពៃ ។

ស្រង់​ចាកសុត្តន្តបិដក អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ៥១ ដល់ ៥៦, ក្នុង​បិដក​លេខ​នេះ ដដែល ត្រង់​ទំព័រ ១៩១ ព្រះមាន​ព្រះភាគ ត្រាស់​ហៅ​ធម៌​ទាំង ១០ នេះ ថា ជា​ធម៌​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ព្រម​ព្រៀង​គ្នា ដើម្បី​មូលមិត្រ​គ្នា ( សាមគ្គិយា ឯកីភាវាយ សំវត្តន្តិ ) ។

និង​ក្នុង​ទំព័រ ៣៣០ ដល់ ៣៣៤ អានន្ទ​សូត្រ ព្រះអង្គត្រាស់​ថា ភិក្ខុ​ដែល​ប្រកប​ដោយ​ធម៌​ទាំង ១០ នេះ នឹង​ជា​​អ្នក​ចម្រើន​លូតលាស់ ក្នុង​ធម្មវិន័យ​នេះ ( ធម្មវិនយេ វុឌ្ឍឹ វិរូឡ្ហឹ វេបុល្លំ អាបជ្ជិស្សតិ ) ។
 


នាថករណ​ធម៌​ទាំង ១០ សរសេរ​បែប​សង្ខេប ៖ សីលវា, ពហុស្សុតោ, កល្យាណមិត្តោ, សុវចោ, ទក្ខោ, ធម្មកាមោ, អារទ្ធវិរិយោ, សន្តុដ្ឋោ, សតិមា, បញ្ញវា

ពន្យល់
ឧច្ចាវចានិ កឹករណីយានិ


ពាក្យ​ថា ឧច្ចាវចានិ កឹករណីយានិ ( អំពើ​ដ៏​ខ្ពស់ និង​ទាប ) បាន​ដល់ ការងារ​ដែល​សួរគ្នី​គ្នា​យ៉ាង​នេះ​ថា ខ្ញុំ​នឹង​ធ្វើ ហើយ​ទើប​ធ្វើ ។ បណ្តា​ការងារ​ខ្ពស់ និង​ទាប ឈ្មោះ​ថា​ការងារ​ខ្ពស់ បាន​ដល់ ការងារ​ដូចជា ធ្វើ​ចីវរ ជ្រលក់ចីវរ ជួសជុល​ព្រះចេតិយ ការងារ​ដែល​គប្បី​ធ្វើ​ក្នុង​រោង​ឧបោសថ ចេតិយ និង​ដើម​ពោធិព្រឹក្ស​ជា​ដើម ។ ឈ្មោះ​ថា​​​ការងារ​ទាប បាន​ដល់ ការងារ​តូចៗ ដូចជា លាង​បាត្រ លាប​ប្រេង​ជា​ដើម ។

ធម្មកាមោ
ពាក្យថា ធម្មកាម បាន​ដល់ រមែង​ស្រឡាញ់​ព្រះត្រៃ​បិដកពុទ្ធវចនៈ ។

អភិធម្មេ អភិវិនយេ
ពាក្យថា អភិធម្មេ អភិវិនយេ នេះ គប្បី​ជ្រាប​ពួក ៤ គឺ ធម៌ អភិធម៌ វិន័យ អភិវិន័យ ។ ក្នុង​ពួក​ទាំង ៤ នោះ ឈ្មោះ​ថា ធម៌ បាន​ដល់ ព្រះសុត្តន្តបិដក ឈ្មោះ​ថា អភិធម៌ បាន​ដល់ បករណ៍​ទាំង ៧ ។ ឈ្មោះ​ថា វិន័យ បាន​​ដល់ វិភង្គ​ទាំង ២ [ ភិក្ខុវិភង្គ និងភិក្ខុនីវិភង្គ ] ឈ្មោះ​ថា អភិវិន័យ បាន​ដល់ ខន្ធកៈ និង​បរិវារ ។ ន័យ​ម្យ៉ាង​ទៀត ទាំង​សុត្តន្តបិដក ទាំង​អភិធម្មបិដក ឈ្មោះ​ថា​ធម៌​ទាំង​អស់ ។ មគ្គផល ឈ្មោះ​ថា អភិធម៌ វិនយបិដក​ទាំង​អស់ ឈ្មោះ​ថា វិន័យ ការ​ធ្វើការ​រម្ងាប់​កិលេស ឈ្មោះ​ថា អភិវិន័យ ៕

ប្រភព
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៣ មករា ឆ្នាំ២០១៧ (អាន: ៥០,៩០៤ ដង)
ព្រះ​វល្លិការ​ផល​ទាយក​ត្ថេរ​
ផ្សាយ : ១៤ កុម្ភះ ឆ្នាំ២០២៤ (អាន: ២៥,៨២១ ដង)
សេចក្ដីកង្វល់នឹងសក់ ១៦ យ់ាង
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ១១,៦១២ ដង)
មនុស្សល្អ ព្រោះចេះទូន្មានខ្លួន
ផ្សាយ : ២៦ មិថុនា ឆ្នាំ២០១២ (អាន: ១១,៩៣៩ ដង)
ស្តាប់ការអានមហាសតិបដ្ឋានសូត្រ (អានដោយលោកគ្រូធម្មាចារ្យ អឿ សៅ)
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០៤១ ដង)
កុំ​ជឿ​ពាក្យ​មិត្ត​សំឡាញ់​ ដូច​ជឿ​ពាក្យ​ឪ​ពុក​ម្តាយ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២២,៣២៦ ដង)
គ្រឿងការពារជីវិតប្រចាំថ្ងៃ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៤,៧៧១ ដង)
ការ​ជួយ​ខ្នះ​ខ្នែង​ក្នុង​ការងារ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.5
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿