ថ្ងៃ សៅរ៍ ទី ០៨ ខែ សីហា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៥,៦២៧
Today
ថ្ងៃម្សិលមិញ ១៥៧,២៥៧
ខែនេះ ៨៤០,៨៧៦
សរុប ១៤២,៥៦២,៨១៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៧៩១២ ដង)

សីលធម៌ចំពោះស្វាមីភរិយា



 
ពុទ្ធសាសនា​និង​តម្លៃ​សីលធម៌​ចំពោះ​ស្វាមី​ភរិយា

សុភមង្គល​នៃ​ជីវិត​គូស្វាមី​ភរិយា តាម​ទស្សនៈ​ពុទ្ធសាសនា គឺ​ស្ថិត​នៅ​លើ​សេចក្តី សុខ​នៅ​ក្នុង​គ្រួសារ​របស់ ខ្លួន ដែល​ហៅ​ថា​ សុខ​កាយ សប្បាយ​ចិត្ត ។ សុខ​កាយ គឺ ការ​ដែល​មិន​មាន​ជម្ងឺតម្កាត់​ផ្សេងៗ រាងកាយ​រឹងមាំ អវៈយវៈ ទាំង​អស់​មាន​សុខភាព មាំមួន ធើ្វ​ការងារ​បាន​គ្រប់​យ៉ាង​ទាំង​អស់។  សុខកាយ​ម្យ៉ាង​ទៀត​គឺ​ការ​ដែល​មាន បច្ច័យ ៤ គ្រប់​គ្រាន់ គឺ​មាន​ម្ហូប​អាហារ​ត្រឹមត្រូវ​តាម​ក្បួន​អនាម័យ មាន​សំលៀក បំពាក់ មាន​ផ្ទះ​សំបែង​និង មាន​ថ្នាំ​សំរាប់ ព្យាបាល​ជម្ងឺ។ សេចក្តី​សុខ​ខាង​កាយ​នេះ ជា​សេចក្តី​សុខ​ដែល​គេ ស្គាល់​គ្រប់​គ្នាហើយ​ដែល​គ្រួសារ​នីមួយ​ៗ​តែង​ប្រាថ្នា​។​ តែ សេចក្តី​សុខ​ប្រភេទ​នេះ មិន​ទាន់​គ្រប់​គ្រាន់​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​សុភមង្គល ទេ។ ហេតុ​បាន​ជា​ដូចេ្នះ ព្រោះ​ថា​បើ គ្រួសារ​(ស្វាមីភរិយា)នោះ​មាន​បច្ច័យ​៤​គ្រប់​គ្រាន់ មែន​តែ​អ្នក​ជា​មនុស្ស​ដែល ខ្វះ​សីល​ធម៌ ខ្វះ​ការ​កក់ក្តៅ​ក្នុង​ក្រុម​គ្រួសារ ប្តី​ប្រពន្ធ កូន​ប្រព្រឹត្ត​តែ​អំពើ​អបាយ​មុខ​ដែល​លោក ហៅ ថា ឆ្កួត​ស្រា ឆ្កួត​ស្រី ឆ្កួត​ល្បែងពាលា នោះ​ជីវិត​ស្វាមី​ភរិយា នឹង​មិន មាន​សេចក្តី​សុខ​ឡើយ។

អ្នក​មាន​ទ្រព្យ​ច្រើន តែ​ជួន​កាល​អ្នក​មិន​មាន​សេចក្តី​សុខ ដេក​លក់​ស្រួល​ស្មើ​នឹង ជីវិត​គូស្វាមីភរិយា​ខ្លះ​ដែល​ក្រទ្រព្យ សម្បត្តិ តែ​ចេះ​ស្រលាញ់​គ្នា​ល្អូកល្អឺន រស់​នៅ​ជា មួយគ្នា ក្នុង​សុខ​ដុមភាពឡើយ​។​ ដូច្នេះ សេចក្តី​សុខ​ខាង ផ្លូវ​ចិត្ត​ទើប​ជា​​សេចក្តី​សុខ ដែល​សំរាប់​បន្ថែមទៅ​លើ​សេចក្តី​សុខខាង​ផ្លូវកាយ ដើម្បី​ឲ្យសុភមង្គល​ខាង​ជីវិត​គូ ស្វាមី ភរិយា​មាន​តុល្យ​ភាព។
 


អត្ថបទ​ត​ទៅនេះ គឺ​ជា​កម្រងទស្សនៈ​ពុទ្ធសាសនា ដែល​បាន​ដកស្រង់​យក​អន្លើ ខ្លះ ពី​គម្ពីរទីឃនិកាយ សុត្តន្តបិដក អន្លើ​ខ្លះ​ទៀត​​ពី​សៀវភៅ «ជីវិត​អពាហ៌ពិពាហ៌» របស់​លោក​ធម្មបណ្ឌិត​ហេង មណី​ចិន្តា​និង​ពី​ច្បាប់​ផ្សេង​ៗ មក រៀប​រៀង និង​ពន្យល់ សេចក្តី​​ទុក​ជា​គតិណើរលើ​វិថី​ជីវិត​ដែល​សែន​លំបាក។  តម្លៃ​សីល​ធម៌​ចំពោះ ស្វាមី ភរិយា មាន​អ្វី​ខ្លះ​ដែល គួរ​សិក្សា និង​អនុវត្ត?

I. នាទី និង​សីល​ធម៌​ស្វាមី ចំពោះ​ភរិយា
ភរិយា, តាម​អត្ថន័យ, គឺស្ត្រីដែល​ស្វាមី​ត្រូវ​ចិញ្ចឹម, ត្រូវ​អនុគ្រោះ។ ការអ​នុគ្រោះ របស់​ស្វាមី​ចំពោះ​ភរិយា លោក បាន​ចែក​ធម្មៈ ៥ប្រការ សំរាប់​អនុវត្តគឺៈ
១‍. ស្រលាញ់​ភរិយា​ដ៏​ស្មោះ ដោយ​ប្រើ​​សំដី​ទន់ភ្លន់ ផ្អែមល្ហែម ទៅ​កាន់ ភរិយា, មិន​ប្រើ​ពាក្យ​សំដី​គ្រោតគ្រាត ទៅ កាន់​ភរិយា។
២. មិន​បៀតបៀន, មិន​មើល​ងាយ​​មើល​ថោក​ភរិយា ។
៣. មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ភរិយា (មិន​ក្បត់​ភរិយា) ។
៤. ប្រគល់​កិច្ចការ​សព្វ​យ៉ាង​នៅ​ក្នុង​ផ្ទះ អោយ​ទៅ​ភរិយា​កាន់​កាប់។
៥. ផ្គត់ផ្គង់​សំលៀក​បំពាក់ គ្រឿង​អលង្ការ​សម​គួរ​ដល់​ភរិយា។

ស្វាមី​ក៏​ត្រូវ​យល់ដឹង និង​ជួយ​រំលែក​សេចក្តី​ទុក្ខ​លំបាក​របស់ភរិយា ក្នុង​ឋានៈ​ជា ស្រី និង ជាភេទ​ទន់​ខ្សោយ គឺៈ​ ទុក្ខ​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត នៅ​ពេលមាន​គភ៌ មិន អាច​ប្រើ​ឥរិយាបទ​ទាំង៤ (ដេក ដើរ ឈរ អង្គុយ) និង​ប្រកបកិច្ច ការ​បាន​ស្រួល, ទុក្ខ​នៅ​ពេល ឆ្លង​ទន្លេ​ប្រសូត​បុត្រ...។
 


II. នាទី និង​សីលធម៌​ភរិយា ចំពោះ​ស្វាមី
ក) ក្នុង​​ឋានៈ​ជា​ភរិយា
គប្បី​យល់​ដឹង​សីល​ធម៌ ៥ ប្រការ សំរាប់​អនុវត្ត​ចំពោះ​ស្វាមី​ខ្លួន គឺៈ
១. ចាត់​ចែង​ការងារ​ក្នុង​ផ្ទះ មាន​បាយទឹក​ជា​ដើម​ដោយ​ផ្ចិតផ្ចង់, មើល រៀប​ចំ​ឥវ៉ាន់ ទ្រព្យសម្បត្តិ រៀបចំផ្ទះ សំបែង ឲ្យ​មានសណ្តាប់​ធ្នាប់​រៀប​រយ​ស្អាត​បាត មានអនាម័យ ដូច​សុភាសិត​ថា «ដំណេក​ដេក​ជា​ខ្នាត  អោយ សំអាត​សំអាង​ជា ទើប ទេវតា​រក្សា ចំរើន​សុខ​ស្រីសួស្តី» ។
២. សង្គ្រោះ​ញាតិ​ខាងស្វាមី និង​ញាតិ​ខាង​ខ្លួន ឲ្យ​បាន​ស្មើ​មុខ​គ្នា រួម​ទាំង​បដិសណ្ឋារ កិច្ច ចំពោះ​បុគ្គល​ដែល​ស្វាមីរាប់​អាន ពេល​ដែល​ជន​នោះ​មក​ដល់ផ្ទះ។
៣. ថែទាំ​ទុក​ដាក់​ទ្រព្យសម្បត្តិ​ដែល​ស្វាមី​រក​បាន​មក, របស់​បាត់​ត្រូវ​តាម​រក, របស់ ចាស់​ត្រូវ​ជួស​ជុល ប្រើ, និង​ត្រូវ​ចេះ​ប្រមាណ ក្នុង​ការ​ប្រើទ្រព្យសម្បត្តិ ។

ត្រង់នាទី ទី៣ នេះ នារី​ជា​ភរិយា​ត្រូវចង​ចាំ​ពាក្យ​បុរាណ​ថាៈ
«ប្តី​ជា​អ្នក​រក ទ្រព្យធន​បាន​មក   ប្រពន្ធ​ទុក​ដាក់​ចាស់​ទុំ​បូរាណ   បាន​ពោល​បញ្ជាក់    អោយ​នាង​អោយ​អ្នក  ចង​ចាំ​គ្រប់​ប្រាណ។   សំណាប​យោង​ដី រី​ឯ​ស្រី​ៗ  យោង​ប្រុស សាមាន្យ (សាមញ្ញ)  ទោះ​មារយាទ​ខ្សោយ  ក៏​ដោយ​បើ​បាន  ស្រី​មាន​សន្តាន  ខ្ជាប់​ខ្ជួន​មួន​មាំ ។    តែង​បាន​ចំរើន  ទ្រព្យា​កើត​កើន  ព្រោះ​ស្រី​ថែ​ទាំ    ចាត់​ចែង​ទុក​ដាក់   ចេះ​លាក់​សន្សំ  សង្វាត​ខិត​ខំ រក្សា​ឲ្យ​គង់ » ។  « ខ្លែង​ហើរ​ដ្បិត​ខ្យល់  នាយ​ថ្កើង​ដ្បិត​ពល  រក្សា​ឲ្យ​សុខ   ទ្រព្យ​គង់​ដ្បិត​ស្រី ចេះ​សំចៃ​ទុក ផ្ទះ​ធំ​ស្រណុក   ដ្បិត​ភរិយា​ជា » ។
៤. មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ស្វាមី ( មិន​ក្បត់​ចិត្ត​ស្វាមី ) ។
៥. ឈ្លាសវៃ ប៉ិនប្រសប់ និង​ប្រឹង​ប្រែង​ជានិច្ច​ក្នុង​កិច្ចការ​គ្រប់​យ៉ាង ព្រោះ​ខ្លួន​មាន នាទី​ជា « មេផ្ទះ, មេ​កិច្ចការ​ជា​ធំ​​ក្នុង​គ្រួសារ» ។​

ខ) របៀប​រស់​នៅ​របស់​ស្ត្រី (១)
នារី​ពេល​មាន​ស្វាមី​គប្បី​ចង​ចាំ​គឺៈ
           ១) ភ្លើង​ក្នុង​កុំ​នាំ​ចេញ​ក្រៅ,
           ២) ភ្លើង​ក្រៅ​កុំ​នាំ​ចូល​ក្នុង,
           ៣) ត្រូវ​អោយ​បុគ្គល​ដែល​អោយ,
           ៤) មិន​ត្រូវ​អោយ​ដល់​បុគ្គល​ដែល​មិន​អោយ,
           ៥) ត្រូវ​អោយ​ដល់​បុគ្គល​ដែល​អោយ​ក្តី​មិន​អោយក្តី,
           ៦) ត្រូវ​អង្គុយ​ដោយ​ស្រួលបួល,
           ៧) ត្រូវ​បរិភោគ​ដោយ​ស្រួល​បួល,
           ៨) ត្រូវ​ដេក​ដោយ​ស្រួល​បួល,
           ៩) ត្រូវ​បូជា​ភ្លើង  ឬ​បំរើ​ភ្លើង,
           ១០) ត្រូវ​ថ្វាយបង្គំ​ទេវតា​ក្នុង​ផ្ទះ ។

សេចក្តី​ពន្យល់ៈ
១) ភ្លើង​ក្នុង​កុំនាំ​ចេញ​ក្រៅ ។  មានន័យថា រឿង​រ៉ាវ​ណា​ដែល​សៅ​ហ្មង​ក្តៅ​ក្រហាយ មិនល្អ អាក្រក់ ដែល​ជា​រឿង​ផ្ទៃ​ក្នុង​របស់​ក្រុម​គ្រួសារ​ខ្លួន, មាតាបិតាខ្លួន មិន ត្រូវ​នាំ​ចេញ​ទៅ​ផ្សាយ ដើរប្រាប់​គេ​ប្រាប់​ឯង ដោយ​ហោច​ទៅ​សូម្បី តែ​សាច់​ញាតិ​ខ្លួន ឡើយ។
 


២) ភ្លើង​ក្រៅ​កុំនាំ​ចូល​ក្នុង ។ មាន​ន័យ​ថា រឿង​ណា​ដែល​មិនល្អ មិនមាន ប្រយោជន៌ ជា​រឿង​ក្តៅក្រហាយ ហើយ មិន​ទាក់​ទង​នឹង​សាច់​រឿង​របស់​ខ្លួនទេ មិន គប្បី​នាំ​ចូល​​មក​ក្នុង​ផ្ទះ អោយ​ក្រុម​គ្រួសារ​បាន​ទទួល​ការ​ក្តៅក្រហាយ​ផងដែរ​នោះ ទេ។​ ទោះ​ជា​រឿង ក្តៅ​ក្រហាយ​នោះ​ទាក់​ទង​ទៅ​នឹង​កេរ្តិ៎ឈ្មោះ និង​ផល​ប្រយោជន៍ របស់​គ្រួសារ ឬ​ស្វាមី​ខ្លួន​ក្តី ក៏​ត្រូវ​រក​ឱកាស​និយាយ​ដែរ​ដើម្បី​កុំ​ឲ្យ​ក្តៅ​ទាំង​រឿង ក្តៅ ទាំង​មនុស្ស​ទៀត ។ មាន​ភរិយា​ខ្លះ ឃើញ​ស្វាមី​មក​ពី​ធើ្វការ​ហត់នឿយ ឬ​មាន​រឿង មុខ​មិន​ស្រួល​មក​ដល់​ផ្ទះ​មិន​ទាន់​ទាំង​ដាក់​គូថ​អង្គុយ​ផង ក៏​ស្រាប់​តែ​នាំ​យក​រឿង អាក្រក់​រឿង​ក្តៅ​ក្រហាយ​ទៅ​ពិត​ទូល​បញ្ឆេះ​ធ្វើឲ្យ​ស្វាមី​ដែល​កំពុង​ស្រួល​ៗ​នោះ ក្តៅ​ក្រហាយ ឆេះ​ភ្លាម​មួយ​រំពេច ។ ប្រការ​នេះនាង​ជាភរិយា​គួរ​យល់​ដឹង ។

៣) ត្រូវ​អោយ​បុគ្គល​ដែល​អោយ ។ មាន​អ្នក​មក​ខ្ចី​ទ្រព្យ​បើ​ជឿ​ទុក​ចិត្ត​ថា​នឹង​សង​វិញ សឹម​អោយ​ខ្ចី ។

៤) មិន​ត្រូវ​អោយ​ដល់​បុគ្គល​ដែល​មិន​អោយ ។ បើ​មាន​អ្នក​មក​ខ្ចីទ្រព្យ​នោះ មិន​គួរ​ទុក​ចិត្ត​ថា​សងវិញ​ទេ មិន​ត្រូវ អោយ​ខ្ចី​ទេ ។ បើ​អោយ​ខ្ចី​ត្រូវ​គិត​ថា របស់​នោះ ទុក​ដូច​ជា​បោះ​ចោល​ទៅ​ក្នុង​ទឹក​ទន្លេ ។

៥) ត្រូវ​អោយ​ដល់​បុគ្គល​ដែល​អោយ​ក្តី មិន​អោយ​ក្តី ។ ត្រូវ​តែ​អោយ​ដោយ​សង្ឃឹម ថា​សង​វិញ ឬ​មិន​សង​វិញ ដូច ជា​បងប្អូន​​ដែល​យើង​ត្រូវ​តែ​ជួយ​ដោះ​ទុក្ខ​ធុរៈ មួយ ទៀត​បាន​ដល់​ការ​ដាក់​ទាន​ដល់​ស្មូម​យាចក​រួម​ទាំងការ​ធ្វើ​បុណ្យទាន ដែល​ត្រូវ​ធ្វើជា ប្រពៃណី​របស់​យើង ។

៦) ត្រូវ​អង្គុយដោយ​ស្រួល​បួល ។ ត្រូវ​អង្គុយ​ដឹង​ខ្ពស់​ដឹង​ទាប,​ អង្គុយ​ប្រយ័ត្ន ប្រយែង មិន​ច្រងេង​ច្រងាង យះ​ដៃ​យះ​ជើង... ។

៧) ត្រូវ​បរិភោគ​ដោយ​ស្រួល​បួល ។ ត្រូវ​មាន​សុជីវធម៌​ក្នុង​ការ​បរិភោគ​អាហារ គឺ បរិភោគ​អោយ​ដឹង​មុន​ក្រោយ បរិភោគ​ជា​មួយ អ្នក​ណា ពេល​ណា​គួរ​បរិភោគ...។

៨)ត្រូវ​ដេក​ដោយ​ស្រួល​បួល។ គឺ​ការ​រៀប​ចំ​ដំណេក​អោយ​បាន​សមរម្យ​ស្រួល​បួល​រួម​ទាំង​ការ​ត្រៀម​វត្ថុ​ចាំ​បាច់​ ខ្លះ ពេល​ចូល​ដេក​កុំ​ឲ្យ​ពិបាក​ងើប​ដើរ​ឆ្ងាយទៅ​យក ។ ទំនៀមខ្មែរ​ពី​ដើម មុន​ដេក​ភរិយា ត្រូវ​មូរ​បារី អប់​ទឹក​ផ្តិល​ដាក់​ចុង​ជើង។  ក្នុង​រឿង​សិរី ៣ប្រការ​របស់ធម្មបាលមាណព  ដែល​ដោះ​ប្រស្នាជា​មួយ​កបិល​មហាព្រហ្ម បាន អធិប្បាយថាៈ  ពេល​ព្រឹក​សិរី​នៅ​មុខ  ដូច្នេះ​ត្រូវ​លុប​មុខ,  ពេល​ថ្ងៃ​សិរី​នៅ​ទ្រូង  ត្រូវ​លាប​ស្រឡាប​ដើម​ទ្រូង,  ពេល​ល្ងាច សិរី​នៅ​ជើង  ត្រូវ​លាង​ជើង​មុន​ពេល​ចូលដេក​  ។ ម្យ៉ាង​ទៀតៈ
= មិន​ត្រូវ​កន្លង​ជើង​ប្តី​ឬ​ខ្លួន​ប្តី ព្រោះ​ខ្មែរ​ប្រកាន់​ថា​ប្រុស​ៗ​មានគ្រូបាធ្យាយ កំណើត កាន់ ឬ​បើ​ប្តីជា​អ្នក​រៀន មន្តអាគម ក៏​នឹង​សាប​អស់។
= ត្រូវដេក​នៅ​ខាង​ឆ្វេង​ស្វាមី ឯ​ក្បាលដំណេក គួរដាក់​នៅ​ទិស​ខាង​ត្បូង ព្រោះ « ត្បូង » ប្រែ​ថា​ក្បាល ។
= គួរ​មើល​ឲ្យ​បាន​ច្បាស់​ពេល​ដេក មិន​ត្រូវ​បែរ​ជើង​ទៅ​រកស្វាមី មាតាបិតា ឬ ព្រះពុទ្ធរូប​ទេ ព្រោះ​ដូច​ជា​យើង​យក​ជើង​ទៅ​ធាក់​លោក​អញ្ចឹង ។
= ត្រូវ​ដេកប្រយ័ត្ន​ប្រយែង ក្រែង​លេច​កេរ្តិ៍ខ្មាស់ ឬ​ពេល​ងើប​ពី​ដេក​របូត​សំពត់ ជាដើម ។ ខ្មែរ​មាន​ទំនៀម​ថា  « ប្រពន្ធ​ត្រូវ ដេក​ក្រោយ​ប្តី និង​ភ្ញាក់ មុន​ប្តី​ » ព្រោះ លោក​យល់​ថា ប្តី​ធ្វើ​ការ​នឿយហត់​ពី​ថ្ងៃ ហើយ​ឯ​ប្រពន្ធ​នៅ​ផ្ទះ ដូច្នេះ​ត្រូវ​មើល ខុស ត្រូវ​រៀប​ចំទុក​ដាក់​ចានក្បាន​ឲ្យ​ហើយ, មើល​ទ្វារ​បង្អួច​ក្រែង​បិទ​មិន​ជិត, មើល​ភ្លើង ក្រែង​រាល​ឆេះ ។ល។ លុះ​ភ្ញាក់​ត្រូវ​ភ្ញាក់​មុន ព្រោះ​ម្យ៉ាង ដើម្បី​កុំ​ឲ្យ​ឃើញ​សភាព​មិន រៀបរយ​របស់​សំពត់​ខោ​អាវ​ពេល​ដេក និង​រៀប​ចំអាហា រពេល​ព្រឹក​សំរាប់​ស្វាមី​ផង​​ព្រម​ទាំង​បោសច្រាស​ផ្ទះ​សំបែង​​ឲ្យ​បាន​ស្អាត​បាត​ស្រេច​បាច់​ហើយ ម្យ៉ាង​ទៀត ក៏​មិន​គប្បី​ដេក​កណ្តាល​វាល​ដែរ ត្រូវ​មាន​អ្វី​បិទ​បាំង ឬ​ជាទី​កំបាំង​ភ្នែក​អ្នក​ផង ។
 


៩) ត្រូវ​បូជា​ភ្លើង ឬ​បំរើ​ភ្លើង ។ ក្នុង​ទីនេះ​បាន​ដល់​ស្វាមី​ដែល​ភរិយា​ត្រូវគោរព​បំរើ ប្រណិប័តន៌ ថ្នាក់​ថ្នម​រួម​ទាំង​ការ បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​ភេទ​ផង​ដែរ ។ ភ្លើង​នេះ​បើ​យើង​បូជា ឬ​បំ់រើ​មិន​ល្អ វា​នឹង​អាច​រលាក ឬ​ឆេះ​ដល់​នាង​ជា ភរិយាពិត ប្រាកដ ។

១០) ត្រូវ​ថ្វាយ​បង្គំ​ទេវតា​ក្នុង​ផ្ទះ។ ទេវតា​ក្នុង​ផ្ទះ​នេះ បាន​ដល់​មាតាបិតា​របស់​ខ្លួន​ក្តី របស់​ស្វាមី​ក្តី ដែល​យើង​នៅ​ជា​មួយ, និង​មួយ​ទៀត បាន​ដល់​គ្រឿង​សក្ការ​បូជា​ក្នុង​ផ្ទះ ដែល​យើង​ជឿ​គោរព​បូជា ។ ការ​បំរើ​មាតា​បិតា ការ​គោរព ប្រណិប័តន៍​លោក ថ្វាយ បង្គំ​លោក រមែង​បាន​នូវ​អានិសង្ស​និង​សេចក្តី​សុខ​ជាពន់​ប្រមាណ ព្រោះ​ព្រះសម្មា សម្ពុទ្ធ ​លោក​បាន​មាន​ពុទ្ធ​ដី​កា​ថាៈ មាតា​បិតា​ជា​ព្រះព្រហ្ម​របស់​កូន​ផង ជា​ទេវតា ដើម​ផង ជា​គ្រូ​ផង និង​ជា​អហុនេយ្យ​បុគ្គល របស់​កូន​ផង កូន​ណា​គោរព​បូជា បុណ្យ រមែង​កើត​ដល់​កូន​ប្រុស​ស្រី​នោះ​មិនដាច់ ។

ក្រៅ​ពី​ឱវាទ​ទាំង ១០ នេះ នៅ​មាន​ឱវាទផ្សេង​ៗ​ទៀត​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជា ពាក្យ​ទូន្មាន​ចំពោះ​ស្ត្រី​ដែល​នឹង ត្រូវ​មាន​ស្វាមី ។ ជា​ពិសេស នៅ​ក្នុង​រឿង​វិធូរបណ្ឌិត ជាតក នៅ​ពេល​ដែល​នាង​វិមលា ដែល​ជា​មហេសី​ស្តេច​នាគ​ផ្តាំដល់​បុត្រី គឺ​នាង ឥរន្ទវតី មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ស្វាមី​​គឺ​បុណ្ណកយក្ស។អ្នក​ប្រាជ្ញបណ្ឌិត​យើង បាន​រៀបរៀង​តែង​ពាក្យ​កាព្យ​ឡើង​ឈ្មោះ​ថា « ច្បាប់ស្រី » មាន​លំនាំ​ជាបទ ភុជង្គ លីលា ដែល​ខ្មែរ​យើង​និយម​អោយ​កូន​ស្រី ទន្ទេញ​ណាស់ ។​

ដំណើរ​រួម​រស់​នៃ​ស្វាមី​ភរិយា មិន​មែន​សំរាប់​តែ​សេចក្តី​សុខ​ស្រួល​ទាំង​ផ្លួវកាយ​ទាំង ផ្លូវចិត្ត​នៅ​ក្នុង​ផ្ទះ​មួយ​ជា​មួយ គ្នា​ប៉ុណ្ណោះ​ទេ ។ គូ​ស្វាមី​ភរិយា ត្រូវ​ចេះ​ឆ្លៀត​ទាញ យក​ប្រយោជន៍​អំពី​ភាព​ស្និទ្ធស្នាល​នៃ​ការ​រួមរស់​ជាមួយ​គ្នា​នេះ ជួយ​ណែនាំ រំលឹក ដាស់​តឿន​គ្នា​ឲ្យ​បណ្តុះ​ចិត្ត​គំនិត​មាន​ជំនឿ​ក្នុង​ព្រះសាសនា, ឲ្យ​ចេះ​ប្រយ័ត្ន មិន បណ្តោយ​ឲ្យ​ធ្លាក់​លង់​ទៅ​ក្នុង​អបាយ​មុខ​ណា​មួយ មាន ស្រី ស្រា ល្បែងភ្នាល់ ការ សេពគប់​រក​មនុស្ស​អាក្រក់​ជា​មិត្ត ជា​ដើម​ដែល ជា​ហេតុ នាំ​ឲ្យវិនាស​ទាំង​ទ្រព្យ ទាំង ខ្លួនប្រាណ ។

មាន​ស្វាមី​ភរិយា​ចំណាស់​មួយ​គូ ដែល​ជាប់​ឈ្មោះ​ថា​ជា​ស្វាមីភរិយា​ឧត្តម​បាន​ទៅ ថ្វាយ​បង្គំ​ព្រះពុទ្ធ ហើយ​​ទូល​សួរ ថាៈ បពិត្រពះ​អង្គ​ដ៏​ចំរើន យើង​ខ្ញុំព្រះករុណា​បាន គ្នា​ជា​ប្តីប្រពន្ធ ក្រោយ​ពេល​ដែល​បាន​ស្គាល់​គ្នា​តាំង​ពី​នៅ​ក្មេងៗ ដូចគ្នា ហើយយើង ខ្ញុំ​ស្គាល់​តែ​សេចក្តី​សុខ​ពុំ​ដែល​មាន​រឿង​ហេតុ​មោះ​ហ្មង​អ្វី​នឹង​គ្នា​ម្តង​ណា​ទេ។ សូម​ព្រះ អង្គ​មេត្តា​ពន្យល់​ប្រាប់​យើង​ខ្ញុំ​ផង ថា​តើ​យើង​ខ្ញុំត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​អាច​នឹង​បាន ជួប​គ្នាទៀត​នៅ​ជាតិក្រោយ ។

ព្រះពុទ្ធទ្រង់​ត្រាស់​តប​ប្រកប​ដោយ​គតិ​បណ្ឌិត​ថាៈ
បើ​អ្នក​ទាំង​ពីរ​មាន​ជំនឿសាសនា​ដូច​គ្នាបេះបិទ (សមសទ្ធា),​ បើ​អ្នក​ទាំង​ពីរ​ទទួល យក​សេចក្តី​ទូន្មាន​ព្រះសាសនា​តាម​របៀបដូច​គ្នា​បេះបិទ (សម​សីលា), បើ​អ្នក​ទាំង ពីរ​សាងកុសល​ទាន​ដូចគ្នា (សមចាគា), បើ​អ្នក​ទាំងពីរ​មាន​ការសិក្សា​អប់រំ និង​វៃឆ្លាត ប្រហាក់ប្រហែល​គ្នា (សមបញ្ញា)... ទៅ​ជាតិ​ក្រោយទៀត អ្នក​ទាំង​ពីរ​នឹង​បានប្រកប ដោយ​ចិត្ត​ដូច​គ្នាទៀត ពោល​គឺ នឹង​អាច​ជួបគ្នា​គ្រប់​ៗ​ជាតិ​ជា​មិន ខាន។

ដក​ស្រង់​រៀបរៀង​និង​និពន្ធ​ដោយ​លោក ឱម ខែម​
(១) ឱវាទ ១០ យ៉ាង​របស់​ធនញ្ជ័យ​សេដ្ឋី ដែល​ផ្តាំ​ចំពោះ​នាងវិសាខា នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​នៅ​ខាង ស្វាមីនាង, ជាឱវាទ ទាក់​ទង​ទៅ​នឹង​ចរិយារ​បស់​ភរិយា, សូម​នាំ​មក​ចុះ​ជា​គតិ​ជូន​ព្រោះជា​របស់​មាន​សារៈ សំខាន់ ហើយ​ក៏​ជាទីនិយម​បំផុត​នៃ​វប្បធម៌ និង​អរិយធម៌ខ្មែរ។


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៣៨៣៣ ដង)
ពុទ្ធកិច្ច​របស់​ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ១៩ សីហា ឆ្នាំ២០១៩ (អាន: ១២២៣៤ ដង)
ចម្រើន​តែសាច់ បញ្ញា​រេចរឹល
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧៧៥៨ ដង)
កូនត្រូវ​ចេះ​ថែរក្សា​សុខភាព
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ជួយឧបត្ថម្ភ៥០០០ឆ្នាំ ABA 000 185 807
   ចូលរួម​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987                            សូមគោរពថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែកក្កដា នេះមាន ៖           ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៣១ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ​ប្រចាំឆ្នាំ ២០២០  មាន ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០២០  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៥០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០      | ឧបាសិកា យ៉ុង វុត្ថារី ១២០ដុល្លា ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987  | 081 815 000 ២. គណនី ABA: 000185807 ឬ Acleda Unity: 012 887 987 ឬ Acleda Account: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...