30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៤,៣១៧
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៥៤,៩៣៥
សរុប ៣៨៩,៧៣៧,៤១៩
អានអត្ថបទ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ២៩,៩៧៧ ដង)

អរិយទ្រព្យ​៧



អរិយធន​ អរិយទ្រព្យ​មាន​ ៧​ យ៉ាង​ គឺ៖
 
​១. សទ្ធាធនំ​ ទ្រព្យ​គឺ​សទ្ធា
២. សីលធនំ​ ទ្រព្យ​គឺ​សីល
៣. ហិរិធនំ​      ទ្រព្យ​គឺ​ហិរិ
៤. ឱត្តប្បធនំ​   ទ្រព្យ​គឺ​ឱត្តប្បៈ  
៥. សុតធនំ​  ទ្រព្យ​គឺ​សុតៈ 
៦. ចាគធនំ​   ទ្រព្យ​គឺ​ចាគៈ
៧. បញ្ញាធនំ​   ទ្រព្យ​គឺ​បញ្ញា
( បិដក​លេខ​ ១៩​ ទំព័រ​ ២១០ )           

                    
សទ្ធាធនំ​  សីលធនំ​  ហិរី​  ឱត្តប្បិយំ​  ធនំ
សុតធនញ្ច​  ចាគោ​  ច​ បញ្ញា​  វេ​  សត្តមំ​  ធនំ ។
យស្ស​  ឯតា​  ធនា​  អត្ថិ​ ឥត្ថិយា​  បុរិសស្ស​  វា
អទឡិទ្ទោតិ​  តំ​  អាហុ អមោឃំ​  តស្ស​  ជីវិតំ ។
តស្មា​  សទ្ធញ្ច​  សីលញ្ច​ បសាទំ​  ធម្មទស្សនំ
អនុយុញ្ជេថ​  មេធាវី​ សរំ​  ពុទ្ធាន​  សាសនំ ។
 
ទ្រព្យ​គឺ​សទ្ធា​ ទ្រព្យ​គឺ​សីល​ ទ្រព្យ​គឺ​ហិរិ​ ទ្រព្យ​គឺ​ឱត្តប្បៈ​ ទ្រព្យ​គឺ​សុតៈ​ ទ្រព្យ​គឺ​ចាគៈ​ ទ្រព្យ​គឺ​បញ្ញា​ ជា​គម្រប់​ ៧ ។​ បុគ្គល​ណា​ ទោះ​ស្ត្រី​ក្ដី​ បុរស​ក្ដី​ មាន​ទ្រព្យ​ទាំង​នេះ​ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ហៅ​បុគ្គល​នោះ​ថា​ជា​អ្នក​មិន​ទ័ល​ក្រ​ឡើយ​ ការ​រស់​នៅ​របស់​បុគ្គល​នោះ​ មិន​សោះ​សូន្យ​ឡើយ ។​ ហេតុ​នោះ​ អ្នក​ប្រាជ្ញ​ កាល​រលឹក​នូវ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ទាំង​ឡាយ​ គប្បី​ប្រកប​រឿយៗ​ នូវ​សទ្ធា​ សីល​ សេចក្ដី​ជ្រះ​ថ្លា​ និង​ការ​ឃើញ​នូវ​ធម៌ ។ ( បិដក​លេខ​ ៤៧​ ទំព័រ​ ៧ )

បណ្ដា​បទ​ទាំង​នោះ​ ទ្រព្យ​គឺ​សទ្ធា​ ឈ្មោះ​ថា​ សទ្ធាធនំ​ ដោយ​អត្ថ​ថា​ បាន​ចំពោះ​នូវ​សម្បត្តិ ។​ ក្នុង​បទ​ទាំង​ពួង​ ក៏​មាន​ន័យ​ដូច​គ្នា ។​ ក៏​បណ្ដា​អរិយទ្រព្យ​ទាំង​នេះ​ ទ្រព្យ​គឺ​បញ្ញា​ប្រសើរ​ជាង​ទ្រព្យ​​ទាំង​ពួង​ ។​ ព្រោះ​ថា​ សត្វ​ទាំង​ឡាយ​តាំង​នៅ​ក្នុង​បញ្ញា​ហើយ​ បំពេញ​សុចរិត​ ៣​ សីល​ ៥​ សីល​ ១០​ ឱ្យ​បរិបូណ៌​ រមែង​ចូល​ដល់​សួគ៌​ គឺ​ រមែង​ចាក់​ធ្លុះ​ នូវ​សាវកបារមីញាណ​ បច្ចេក ពោធិ​ញ្ញាណ​ និង​សព្វញ្ញុតញ្ញាណ​បាន ។​ បញ្ញា​ លោក​ហៅ​ថា​ ទ្រព្យ​គឺ​បញ្ញា​ ព្រោះ​ជា​ហេតុ​នៃ​ការ​​បាន​ចំពោះ​នូវ​សម្បត្តិ​ទាំង​អស់​នេះ ។​ ក៏​អរិយទ្រព្យ​ទាំង​ ៧​ប្រការ​នេះ​ លោក​ពោល​លាយ​​គ្នា​ទាំង​លោកិយ​ ទាំង​លោកុត្តរ​ដោយ​ប្រការ​ដូច្នេះ ។ 
 

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៤៤,០៣៤ ដង)
បើ​កូន​ស្រី​ម៉ែ​ធ្វើ​ល្អ​ហើយ​ឲ្យ​គេ​ថាចុះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣១៩ ដង)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត (ត)
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,៥៥៩ ដង)
សេចក្តី​ពិត​មាន​រស​ឆ្ងាញ់​លើស​អស់​រស​ទាំង​ពួង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.04
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿