6
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ វិច្ឆិកា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺពុទ្ធចក្រ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៧០,០៣៧
Today
ថ្ងៃម្សិលមិញ ១៧៥,៣១៥
ខែនេះ ៤,២៧៨,២០៤
សរុប ១៥៧,០៨០,៤០៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤៣៧៨២ ដង)

អំពើ​ដែល​ព្រះ​តថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ ៣



ស្តាប់សំឡេង
 
តីណិ​  តថាគតស្ស​  អរក្ខេយ្យានិ​  អំពើដែល​ព្រះតថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ មាន​​ ៣​ យ៉ាង​ គឺ៖

១.​ បរិសុទ្ធកាយសមាចារោ​  អាវុសោ​  តថាគតោ​ ​ នត្ថិ​  តថាគតស្ស​  កាយទុច្ចរិតំ​  យំ​  តថាគតោ​  រក្ខេយ្យ​  មា​  មេ​  ឥទំ​  បរោ​  អញ្ញាសីតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ ព្រះ​តថាគត​មាន​កាយសមាចារ​បរិសុទ្ធ​ ព្រះ​តថាគត​ គប្បី​រក្សា​នូវ​កាយទុច្ចរិត​ណា​ថា​ អ្នក​ដទៃ​កុំ​បី​ដឹង​នូវ​កាយទុច្ចរិត​របស់​អញ​នេះ​ កាយទុច្ចរិត​នោះ​មិន​មាន​ដល់​ព្រះ​តថាគត​ឡើយ ។

២.​ បរិសុទ្ធវចីសមាចារោ​  អាវុសោ​  តថាគតោ​  នត្ថិ​  តថាគតស្ស​  វចីទុច្ចរិតំ​  យំ​  តថាគតោ​  រក្ខេយ្យ​  មា​ មេ​  ឥទំ​  បរោ​  អញ្ញាសីតិ​ ម្នាល​អាវុសោ​ទាំង​ឡាយ​ ព្រះ​តថាគត​មាន​វចីសមាចារ​បរិសុទ្ធ​ ព្រះ​តថាគត​គប្បី​រក្សា​នូវ​វចីទុច្ចរិត​ណា​ថា​ អ្នក​ដទៃ​កុំ​បី​ដឹង​នូវ​វចីទុច្ចរិត​របស់​អញ​នេះ​ វចីទុច្ចរិត​នោះ​ មិន​មាន​ដល់​ព្រះ​តថាគត​ឡើយ ។

៣.​ បរិសុទ្ធមនោសមាចារោ​  អាវុសោ​  តថាគតោ​  នត្ថិ​  តថាគតស្ស​  មនោទុច្ចរិតំ​  យំ​  តថាគតោ​  រក្ខេយ្យ​  មា​  មេ​  ឥទំ​  បរោ​  អញ្ញាសីតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ ព្រះ​តថាគត​មាន​មនោសមាចារ​បរិសុទ្ធ​ ព្រះ​តថាគត​គប្បី​រក្សា​នូវ​មនោទុច្ចរិត​ណា​ថា​ អ្នក​ដទៃ​កុំ​បី​ដឹង​នូវ​មនោទុច្ចរិត​របស់​អញ​នេះ​ មនោទុច្ចរិត​នោះ​ មិន​មាន​ដល់​ព្រះ​តថាគត​ឡើយ ។ ( បិដក​លេខ​ ១៩​ ទំព័រ​ ១៣៨-៩ )
 


អធិប្បាយ
ពាក្យ​ថា​ អរក្ខេយ្យានិ​ ប្រែថា​ មិន​ចាំ​បាច់​រក្សា ។​ លោក​សម្តែង​ន័យ​ថា​ មិន​មាន​កិច្ច​ដែល​នឹង​ចាំ​បាច់​ត្រូវ​រក្សា​ទ្វារ​នី​មួយៗ​ ក្នុង​ចំណោម​ទ្វារ​ទាំង​ ៣,​ គ្រប់​ទ្វារ​ទាំង​អស់​រក្សាទុកល្អ​ហើយ​ដោយ​សតិ​តែម្យ៉ាង ។​ ពាក្យ​ថា​ បដិច្ឆាទេមិ​ សេចក្តី​ថា​ កាយ​ទុច្ចរិត​​នេះ​កើត​ឡើង​ព្រោះ​ការ​មិន​រវាំង​របស់​តថាគត,​ តថាគត​នឹង​រក្សា​មិន​ឲ្យ​អ្នក​ដទៃ​ដឹង ។​ ពាក្យ​ថា​ នត្ថិ​ តថាគតស្ស​ សេចក្តី​ថា​ កាយទុច្ចរិត​ដែល​នឹង​ត្រូវ​រក្សា​យ៉ាង​នោះ​ មិន​មាន​ដល់​ព្រះ​តថាគត ។​ សូម្បី​ក្នុង​ចំណែក​ដ៏​សេស​ [ គឺ​វចីទុច្ចរិត​ជា​ដើម ]​ ក៏​មាន​ន័យ​នេះ​ដូច​គ្នា ។​

សួរថា​ ព្រះ​ខីណាស្រព​ មាន​កាយសមាចារ​ជា​ដើម​ មិន​បរិសុទ្ធ​ទេ​ឬ​?
ឆ្លើយថា​ មិន​មែន​មិន​បរិសុទ្ធ​ទេ​ តែ​ថា​បរិសុទ្ធ​មិន​ស្មើ​នឹង​ព្រះ​តថាគត ។​ ព្រះ​ខីណា​ស្រព​​​ដែល​មាន​ការ​សិក្សា​មក​តិច​ រមែង​មិន​ត្រូវ​អាបត្តិ​ដែល​ជា​លោកវជ្ជៈ​ ក៏​ពិត​មែន,​ តែ​ព្រោះ​មិន​ឈ្លាស​ក្នុង​ពុទ្ធប្បញ្ញត្តិ​ ក៏​រមែង​ត្រូវ​អាបត្តិ​ក្នុង​កាយទ្វារ​ ដូច​ជា​ការ​ធ្វើ​វិហារ​ ធ្វើកុដិ​ ( ហួស​ប្រមាណ​ ខុស​នឹង​ពុទ្ធប្បញ្ញត្តិ )​ រមែង​នៅរួម​ដេក​រួម​ ( នឹង​អនុបសម្បន្ន​​ជា​ដើម ) ។​ រមែង​ត្រូវ​អាបត្តិ​ក្នុង​វចីទ្វារ​ ដូច​ជា​ការ​ធ្វើ​ជា​មេ​អណ្តើក​ ពោល​ធម៌​ដោយ​បទ​ សម្តែង​ធម៌​ឲ្យ​លើស​ពី​ ៥-៦​ មាត់​ ( ដល់​មាតុគ្រាម )​ ពោល​អួត​ឧត្តរិមនុស្សធម្ម​ដែល​មាន​ពិត​ ( ជាដើម ) ។​ រមែង​ត្រូវ​អាបត្តិ​ព្រោះ​ទទួល​មាស​ និង​ប្រាក់​ តាម​មនោទ្វារ​​ដោយ​អំណាច​សេចក្តី​ត្រេក​អរ​ក្នុង​មាស​ និង​ប្រាក់​ដែល​គេ​រក្សា​ទុក​ដើម្បី​ខ្លួន ។​ សូម្បី​ព្រះ​ខីណាស្រព​ ប្រហែល​​ព្រះ​ធម្មសេនាបតី​សារីបុត្ត​ក៏​នៅ​កើត​មនោទុច្ចរិត​ឡើង​បាន​ ដោយ​អំណាច​ការ​ត្រិះ​រិះ​​ ក្នុង​មនោទ្វារ ។

កាល​សាក្យ​បាតុមេយ្យកៈ​ សូម​ខមាទោស​ព្រះ​មាន​ព្រះ​ភាគ​ដើម្បី​ប្រយោជន៍​ដល់​ព្រះ​សារីបុត្ត​ និង​ព្រះ​មោគ្គល្លាន​ ក្នុង​គ្រា​ដែល​ទ្រង់​បណ្តេញ​ព្រះ​ថេរៈ​ទាំង​ពីរ​រូប​នោះ​ព្រម​ទាំង​ភិក្ខុ​ប្រមាណ​ ៥០០​ រូប​ ក្នុង​រឿង​បាតុមៈ​ ព្រះ​ថេរៈ​ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ “ម្នាល​សារីបុត្ត​ តើ​អ្នក​គិត​ដូច​ម្តេច​ កាល​ភិក្ខុសង្ឃ​ត្រូវ​តថាគត​បណ្តេញ​ហើយ” ។​

ដូច្នេះ​ ក៏កើត​គំនិត​នេះ​ឡើង​មកថា​ “អញ​ត្រូវ​ព្រះ​សាស្តា​បណ្តេញ​ ព្រោះ​មិន​ឈ្លាស​ក្នុង​រឿង​បរិស័ទ,​ ចាប់​តាំង​ពី​ឥឡូវ​នេះ​ទៅ​ អញ​នឹង​មិន​ប្រៀន​ប្រដៅ​ជន​ដទៃទៀត​ទេ”​ ទើប​បាន​ក្រាប​ទូល​ថា​ “បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំ​ព្រះ​អង្គ​មាន​សេចក្តី​ត្រិះ​រិះ​យ៉ាង​នេះ​ថា​ “ភិក្ខុ​សង្ឃ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បណ្តេញ​ហើយ,​ ឥឡូវ​នេះ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ខ្វល់​ខ្វាយ​តិច​ ប្រកប​ទិដ្ឋធម្មសុខវិហារ​,​ សូម្បី​ពួក​យើង​ទាំង​ពីរ​រូប​ក៏​នឹង​ខ្វល់​ខ្វាយ​តិច​ ប្រកប​ទិដ្ឋធម្មសុខវិហារដែរ” ។​ លំដាប់​នោះ​ ព្រះ​សាស្តា​ការ​នឹង​ទ្រង់​លើក​យក​កិច្ច​ដែល​គួរ​តិះ​ដៀល​ ព្រោះ​មនោទុច្ចរិត​នោះ​ របស់​ព្រះ​ថេរៈ ​ទើប​ត្រាស់​ថា​ “កុំ​ឡើយ​សារីបុត្រ​ ការ​គិត​យ៉ាង​នេះ​មិន​គួរ​កើត​ឡើង​ដល់​អ្នក​ទៀត​ឡើយ” ។​

សូម្បី​គ្រាន់​តែ​គំនិត​ថា​ “យើង​នឹង​មិន​បង្រៀន​ជន​ដទៃ​ យ៉ាង​នេះ”​ ក៏​ឈ្មោះ​ថា​ ជា​មនោទុច្ចរិត​ របស់​ព្រះ​ថេរៈ​ តែ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ រមែង​មិន​មាន​ព្រះ​តម្រិះ​នោះ​ ហើយ​ការ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ដល់​នូវ​សព្វញ្ញុតញ្ញាណ​ហើយ​ នឹង​មិន​គប្បី​មាន​ទុច្ចរិត​នោះ​ មិន​មែន​ជា​ហេតុ​គួរ​ឲ្យ​អស្ចារ្យ​ទេ​ សូម្បី​តែ​ស្ថិត​នៅ​ក្នុង​ភូមិ​នៃ​ព្រះ​ពោធិសត្វ​ ទ្រង់​ប្រកប​សេចក្តី​ព្យាយាម​អស់​ ៦​ ឆ្នាំ​ ព្រះ​អង្គ​ក៏​មិន​មាន​ទុច្ចរិត​ឡើយ ។​

សូម្បី​កាល​ពួក​ទេវតា​កើត​មាន​សេចក្តី​សង្ស័យ​យ៉ាង​នេះ​ថា​ “ស្បែក​ពោះ​ជាប់​នឹង​ឆ្អឹង​ខ្នង​ ( យ៉ាង​នេះ )​ ព្រះ​សមណគោតម​ ដល់​នូវ​ការ​រលត់​សូន្យ​ ( ហើយ​ទេ​ដឹង )”​ កាល​ត្រូវ​មារ​មាន​ចិត្ត​បាប​ ពោល​ថា​ “សិទ្ធត្ថ​ លោក​ត្រូវ​មក​លំបាក​លំបិន​ធ្វើ​អី​ លោក​អាច​សោយ​ភោគសម្បត្តិ​បាន​ផង​ ធ្វើ​បុណ្យ​បាន​ផង​”​ ដូច្នេះ​ សូម្បី​តែ​គំនិត​ថា​ “អញ​នឹង​ ( ត្រឡប់​ទៅ )​ សោយ​ភោគសម្បត្តិ”​ ក៏​មិន​បាន​កើត​ឡើង​ឡើយ ។​
 


ក្រោយ​មក​ មារ​ក៏​ជាប់​តាម​ព្រះ​មាន​ព្រះ​ភាគ​កាល​ដែល​នៅ​ជា​ព្រះ​ពោធិសត្វ​ អស់​រយៈ​ពេល​ ៦​ ឆ្នាំ​ ក្នុង​វេលា​ដែល​បាន​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ​ហើយ​ មួយ​ឆ្នាំ​ទៀត​ ក៏​មិន​បាន​ឃើញ​ទោស​ណា​នី​មួយ​ឡើយ​ ទើប​ពោល​សេចក្តី​នេះ​ទុក​ ហើយ​ទើប​ចៀស​ចេញ​ ថា៖

សត្តវស្សានិ  ភគវន្តំ       អនុពន្ធឹ  បទាបទំ
ឱតារំ ​ នាធិគច្ឆិស្សំ ​      សម្ពុទ្ធស្ស សតីមតោ ។
“យើង​ជាប់​តាម​ព្រះ​មាន​ព្រះ​ភាគ​គ្រប់​ជំហាន​ អស់​រយៈ​កាល​ ៧​ ឆ្នាំ​ ក៏​មិន​បាន​ឃើញ​ទោស​ណា​នី​មួយ​ របស់​ព្រះ​សម្មាសម្ពុទ្ធ​ ជា​អ្នក​មាន​សតិ​បរិបូណ៌​ឡើយ” ។

ពុទ្ធធម៌​ ១៨​ ប្រការ
ប្រការ​មួយ​ទៀត​ គប្បី​ជ្រាប​ការ​មិន​មាន​ទុច្ចរិត​របស់​ព្រះ​មាន​ព្រះ​ភាគ​ ដោយ​អំណាច​នៃ​ពុទ្ធធម៌​ ១៨​ ប្រការ​ ។

អដ្ឋារស ពុទ្ធធម្មា នាម នត្ថិ តថាគតស្ស កាយទុច្ចរិតំ, នត្ថិ វចីទុច្ចរិតំ, នត្ថិ មនោទុច្ចរិតំ, អតីតេ ពុទ្ធស្ស អប្បដិហតញាណំ, អនាគតេ, បច្ចុប្បន្នេ ពុទ្ធស្ស អប្បដិហតញាណំ, សព្វំ​ កាយកម្មំ ពុទ្ធស្ស ភគវតោ ញាណានុបរិវត្តិ, សព្វំ​ វចីកម្មំ, សព្វំ​ មនោកម្មំ ពុទ្ធស្ស ភគវតោ ញាណានុបរិវត្តិ, នត្ថិ ឆន្ទស្ស ហានិ, នត្ថិ វីរិយស្ស ហានិ, នត្ថិ សតិយា ហានិ, នត្ថិ ទវា, នត្ថិ រវា, នត្ថិ ចលិតំ នត្ថិ សហសា, នត្ថិ អព្យាវដោ មនោ, នត្ថិ អកុសលចិត្តន្តិ ។

ពុទ្ធធម៌​ ១៨​ ប្រការ​ទាំង​នោះ​ គឺ​ ព្រះ​តថាគត​មិន​មាន​កាយទុច្ចរិត​ ១​ មិន​មាន​វចីទុច្ចរិត​ ១​ មិន​មាន​មនោទុច្ចរិត​ ១​ ពុទ្ធញាណ​មិន​មាន​អ្វី​មក​រារាំង​ក្នុង​អតីត​ ១​ ពុទ្ធញាណ​មិន​មាន​អ្វី​មក​រារាំង​ក្នុង​អនាគត​ ១​ ពុទ្ធញាណ​មិន​មាន​អ្វី​មក​រារាំង​ក្នុង​បច្ចុប្បន្ន​ ១​ កាយកម្ម​ទាំង​ពួង​របស់​ព្រះ​មាន​ព្រះ​ភាគ​ ស្រប​តាម​ពុទ្ធញាណ​ ១​ វចីកម្ម​ទាំង​ពួង​របស់​ព្រះ​មាន​ព្រះ​ភាគ​ ស្រប​តាម​ពុទ្ធញាណ​ ១​ មនោកម្ម​ទាំង​ពួង​របស់​ព្រះ​មាន​ព្រះ​ភាគ​ ស្រប​តាម​ពុទ្ធញាណ​ ១​ មិន​សាប​សូន្យ​នូវ​ឆន្ទៈ​ ១​ មិន​សាប​សូន្យ​សេចក្តី​ព្យាយាម​ ១​ មិន​បាត់​បង់​សតិ​ស្មារតី​ ១​ មិន​លេង​សើច​ ១​ មិន​រត់​ ១​ មិន​ភ្លាំង​ភ្លាត់​ ១​ មិន​ប្រញាប់​ប្រញាល់​​ ១​ មិន​មាន​ព្រះ​ហ្ឫទ័យ​ដែល​មិន​ខ្វល់​ខ្វាយ​ ១​ មិន​មាន​អកុសលចិត្ត​ ១ ។

ប្រភព

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០៧៨៨ ដង)
ការងារ​ក្នុង​រង្វង់​គ្រួសារ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣៣៧៤ ដង)
បុគ្គល​អត់បញ្ញា​ប្រាថ្នាលាមក
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨៩៣២ ដង)
សិក្ខាបទ​ទាំង ៥ និង​អង្គមាន​ដូច​តទៅ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១៩១៨ ដង)
ពិ​ចារ​ណា​ទោស​នៃ​សេច​ក្តី​ក្រោធ​
ផ្សាយ : ១៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៤៥០៩ ដង)
កូនចៅត្រូវកិច្ចអ្វីខ្លះចំពោះមាតាបិតា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់៥០០០ឆ្នាំសម្រាប់ឆ្នាំ២០២១ ABA 000 185 807
   ចូលរួម​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987                            សូមគោរពថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែវិច្ឆិកានេះមាន ៖           ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៣១ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |    ឧបាសក សុខ បាន ១០ដុល្លា  |    ឧបាសិកា សារូម ១០ដុល្លា  |    ឧបាសក ឆាយ ណារ៉ា ១០ដុល្លា  |    ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ២០ដុល្លា ឧបាសិកា សុង ចាន់ថា និងក្រុមគ្រួសារ ៥០០ដុល្លា ឧបាសក  ដាក់ ឃុន  និង ឧបាសិកា អុង សុផល  និង កូនចៅ   ១០០ដុល្លា ឧបាសិកា  លី  យក់ខេន  និង កូនចៅ ៥០ដុល្លា .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ​ប្រចាំឆ្នាំ ២០២០  មាន ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០២០  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៥០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០      | ឧបាសិកា យ៉ុង វុត្ថារី ១២០ដុល្លា សម្រាប់ប្រចាំឆ្នាំ២០២០      | ឧបាសិកា ហេ ហ៊ន់ ព្រមទាំងកូនចៅ ចៅទួត និងញាតិមិត្តព្រះធម៌ ឧបាសក កែវ រស្មី និង ឧបាសិកា នាង សុខា ព្រមទាំងកូនចៅ    | ឧបាសិកា ពាញ ម៉ាលយ័ និង ឧបាសិកា អែប ផាន់សុី ២៤០ដុល្លា សម្រាប់ប្រចាំឆ្នាំ២០២០ និង ២០២១ ឧបាសិកា ស៊ីវ យ៉ក់លុយ ព្រមទាំងកូនចៅ ១០០០ដុល្លា សម្រាប់ប្រចាំឆ្នាំ ២០២១ ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987  | 081 815 000 ២. គណនី ABA: 000185807 ឬ Acleda Unity: 012 887 987 ឬ Acleda Account: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...