30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៣,៤៨៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៧១,២៨៨
សរុប ៣៨៥,៤៥៧,៩៨១
អានអត្ថបទ
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ៤៧,៥៥២ ដង)

ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា



 
អារ្យធម៌ដែនជម្ពូទ្វីប



តាំងពី ២៦០០-១៥០០ឆ្នាំ មុនគ្រឹះសករាជ ឬ (២០០០ដល់​៩០០​ឆ្នាំមុន​ពុទ្ធ​សករាជ) នាយុគ​អារ្យធម៌​សណ្ដ​ទន្លេ​សិន្ធុ ( Indus civilization ឬហៅថា Harappan civilization )មាន​ការ​គាស់ឃើញបូរាណ​ស្ថាន​សំខាន់​មួយ​នៅ Mohenjo Daro ភាគឦសាន​នៃក្រុង​ការាចី​ប្រទេស​បាកីស្ថាននិង Harappa ចម្ងាយពីកន្លែង​ដើម​ប្រមាណ ៥០ម៉ៃល៍ ជាអារ្យធម៌​មាន​ចំណាស់​ជាង​គេ​ក្នុង​ ភូមិ​ភាគអាស៊ីខាងត្បូង នៃយុគស្ពាន់សំរឹទ្ធ (Bronze Age) ជាកំឡុង​ពេល​ជាមួយគ្នានៃអារ្យធម៌អេហ្សីបបូរាណ អារ្យធម៌សោប៉ូតេនៀ និងអារ្យធម៌​មិនូអ័ន​នៃកោះ​​ក្រេត (Crete) ។

អារ្យធម៌នាសម័យនេះមានការរីកចម្រើនខ្លាំងណាស់ ទីក្រុងដែលមានការ​រចនា​ប្លង់ដ៏​ឆ្នើម ព្រមទាំង​ប្រព័ន្ធ​ធារាសាស្ត្រ ចេះសរសេរអក្សរ មានមាត្រា ថ្លឹង រង្វាស់ រង្វាល់ មាន​ការ​គោរព ​បូជា​ព្រះអាទិទេពដែលមានលក្ខណៈប្រហែល​គ្នា និងការគោរព​ព្រះសិវៈនា​​សម័យ​ក្រោយ​មក ។ អារ្យធម៌នេះបានពង្រីកខ្លួនយ៉ាង​ទូលំទូលាយ ភាគ​ខាង​លិចដល់ជាយដែន​អ៊ីរ៉ង់ (Iran) ខាងជើងទៅដល់​អាហ្វ​ហ្គានិស្ថាន (Afghanistan) ខាង​កើតមក​ដល់ទី​ក្រុង​ដេលី (Delhi) បច្ចុប្បន្ន ។

តាំងពី ១៥០០ ដល់ ១២០០ មុនគ.ស. (៩០០-៦០០ឆ្នាំ មុន ព.ស.) កុលសម្ពន្ធអារិយ័ន (អារិយកៈ) បានដណ្ដើមយកតំបន់ខ្ពង់រាបរបស់អ៊ីរ៉ង់ (Iran) ឬប៉ើសៀ (Persia) ហើយ ចូល​មក​រុករានគ្រប់គ្រងរហូតដល់ឆ្នេរសមុទ្រគង្គារ ព្រមទាំងនាំសាសនាព្រាហ្មណ៍ ភាសា​​សំស្ក្រឹត ​និងរបបវណ្ណៈមកជាមួយផង អារ្យធម៌ចាប់ផ្ដើមឈានមកដល់យុគ​លោហៈ ។

សម័យពុទ្ធកាល
ជម្ពូទ្វីបនិងព្រះពុទ្ធសាសនា

Ø អាណាខែត្រក្នុងជម្ពូទ្វីប
៦២៣ ឆ្នាំមុនគ.ស. ជម្ពូទ្វីបចែកចេញជា ១៦ខែត្រដែន (សោឡស មហាជនបទ) រាប់ពី​ទិស​បូព៌ាទៅដល់ទិសពាយ័ព្យ គឺ អង្គៈ មគធៈ កាសី កោសល វជ្ជី មល្លៈ ចេតី វង្សៈ កុរុ បញ្ចាលៈ មច្ឆៈ សុរសេនៈ អស្សកៈ អវន្តី គន្ធារៈ កម្ពោជៈ (ជួនកាលកម្ពោជៈ ប្រើគួប​ផ្សំជា​មួយ​យោនៈទៅជា យោនក្កម្ពោជៈ) ទាំង១៦ ដែននេះ ដែនខ្លះ​សាបសូន្យអន់ថយអំណាច ដែនខ្លះរុងរឿងមានអំណាចឡើង ជាពិសេស គឺ​ដែន​មគធៈ ។

Ø ប្រសូតិ ត្រាស់ដឹង ផ្សព្វផ្សាយសាសនា



៨០ ឆ្នាំម.ព.ស.(៦២៣ ម.គ.ស. (ម.គ.ស.=មុនគ្រឹះសករាជ )ឬ បរទេស ពោល ថា ៥៦៣ ម.គ.ស.) ព្រះសិទ្ធត្ថរាជកុមារ រាជឱរសរបស់​ព្រះបាទសិទ្ធោទនៈ និង ព្រះនាង​សិរីមហា​មាយានៃសក្យត្រកូលបានប្រសូត នាព្រៃលុម្ពិនីចន្លោះនគរ ទាំងពី គឺកបិល​ព័ស្ថុ​ និងទេវទហៈ ក្រោយពី ប្រសូត បាន៧ថ្ងៃ ព្រះពុទ្ធមាតា ទ្រង់សោយវិលាល័យ ។ ៥១ ឆ្នាំ ម.ព.ស. (៥៩៤ ម.គ.ស.) ព្រះរាជកុមារ ចេញ ទ្រង់ព្រះផ្នួស (មហាភិនិស្ក្រម) ក្នងព្រះជន្មាយុ ២៩ព្រះវស្សានាស្ទឹងអនោមានទី ។ ៤៥ ឆ្នាំម.ព.ស. ​(៥៨៨ ម.គ.ស.) នាថ្ងៃ​ពេញបូណ៌មីខែវិសាខ ព្រះសិទ្ធត្ថរាជ កុមារ ទ្រង់បានត្រាស់ដឹងនូវអនុត្តរ​សម្មា​សម្ពោធិ​ញាណ ជាព្រះពុទ្ធ ជាម្ចាស់ នៅក្រោមដើមពោធិក្បែរឆ្នេស្ទឹងនេរញ្ជរា ស្រុក​ឧរុវេល​​សេនានិគម (បច្ចុប្បន្នហៅថា ពុទ្ធគយា) ដែនមគធ ក្នុងព្រះជន្មាយុ ៣៥​ព្រះ​វស្សា ​។



២ ខែក្រោយមក នៅថ្ងៃពេញបូណ៌មីខែអាសាធ ព្រះពុទ្ធអង្គទ្រង់សម្ដែង បឋមទេសនា ធម្មចក្កប្បវត្តនសូត្រ ប្រោសបញ្ចវគ្គី នាព្រៃឥសិបត្តនមិគ្គទាយវ័ន ក្រុងពារាណសី ។ នៅ​ក្នុងព្រៃនោះក្រោយមកមិនយូរក្រៅពី មាន យសកុលបុត្ត ម្នាក់ និងសំឡាញ់៥៤នាក់​​ទៀតចេញបួសហើយ នៅមានព្រះអរហន្តកើត ឡើងក្នុងលោកទៀតផង ទើបព្រះអង្គ​ទ្រង់​បញ្ជូន​ចេញទៅផ្សព្វផ្សាយ ព្រះពុទ្ធ សាសនាដោយព្រះតម្រាស់ថា “ចរថ ភិក្ខវេ ចារិកំ ពហុជនហិតាយ ពហុជនសុខាយ លោកានុកម្បាយ” ប្រែថា “ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ ចូរចារិកទៅកាន់ទីទាំងពួងដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ និង​ដើម្បី អនុគ្រោះដល់សត្វលោកចុះ”

Ø ប្រតិស្ថានព្រះពុទ្ធសាសនានាមគធនគរ
បន្ទាប់ពីបានត្រាស់ដឹងបាន៩ខែ ក្រោយពីប្រោសបញ្ចវគ្គីនាព្រៃឥសិបត្តនមិគ្គ​ទាយវ័ន ទីក្រុងពារាណសីរួចហើយ ព្រះអង្គទ្រង់ធ្វើដំណើរទៅកាន់ក្រុងរាជគ្រឹះ ដើម្បីប្រោស​ជដិល​បីនាក់បងប្អូនរួមបរិវារ ១០០០ នាក់ ឯគយាសីសៈប្រទេស ហើយស្ដេចនិមន្ត​ទៅ​ប្រោសព្រះបាទពិម្ពិសារ ជាមួយរាជបរិពារ ក្រោយមក​ព្រះបាទ​ពិម្ពិសារទ្រង់បាន​ប្រគេន​វត្តវេឡុវ័ន ជាអារាមមុនដំបូងបំផុតក្នុង ព្រះពុទ្ធសាសនា ។ ទ្រង់បំពេញពុទ្ធកិច្ច​ដើម្បី​ប្រតិស្ថានព្រះពុទ្ធសាសនា ក្នុងដែន មគធៈ ទ្រង់ទទួលបាននូវអគ្គសាវកពីរអង្គគឺ ព្រះសារីបុត្រនិង ព្រះមហាមោគ្គលាន (អតីតជាបរិពាជកឈ្មោះឧបតិសៈនិង​កោលិតៈ ) ​ព្រមទាំងបរិវារ ២៥០នាក់ទៀត ។ បន្ទាប់ពីព្រះសារីបុត្តបាន បន្លុះ ព្រះអរហត្តផល លុះ​ដល់​ថ្ងៃ​ពេញបូណ៌មីខែមាឃ ព្រះពុទ្ធអង្គ ទ្រង់ជំនុំ ព្រះអរហន្ត ១២៥០ អង្គ សម្ដែង​ឱវាទ​បាដិមោក្ខ ហៅថា ចតុរង្គសន្និបាត ។ លុះដល់ឆ្នាំទី ៣ នៃពុទ្ធកិច្ច អនាថបណ្ឌិក​សេដ្ឋី​បានថ្វាយខ្លួនជាឧបាសក មានបសាទសទ្ធាក្នុងព្រះពុទ្ធសាសនា បានសាងវត្ត​ជេតពន​ប្រគេន ព្រះពុទ្ធ ជាម្ចាស់ នៅក្រុងសាវត្ថីដែនកោសល ជាអារាមដែលព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់ ប្រថាប់គង់នៅច្រើនជាងគេបង្អស់ ប្រមាណ ១៩ព្រះវស្សា ។ បន្ទាប់មក គឺ​វត្តបុព្វរាម​ក្រុងសាវត្ថីដែល សាងថ្វាយដោយនាងវិសាខាមហាឧបាសិកា ទ្រង់ចាំ​វស្សា​៦ ព្រះវស្សា ។

Ø ពុទ្ធកិច្ច ៤៥ ព្រះវស្សា
អស់កាល៤៥ព្រះវស្សា ព្រះពុទ្ធអង្គស្ដេចនិមន្តទៅចាំព្រះវស្សា ក្នុងទីផ្សេងៗ ព្រម​ទាំង​មានហេតុការណ៍សំខាន់ ៗ មួយចំនួន ដែលកត់សំគាល់ ដូចត ទៅនេះ៖

  • វស្សាទី ១ ព្រៃឥសិបត្តនមិគ្គទាយវ័ន ក្បែរក្រុងពារាណសី ប្រោសបញ្ចវគ្គី ។
  • វស្សាទី ២-៣-៤ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ (រយៈពេលប្រកាសព្រះសាសនា ចាប់​ផ្ដើម​តាំងពីប្រោសព្រះបាទពិម្ពិសារ បានអគ្គសាវក ។ល។ ស្ដេចនិមន្ត​ទៅ​កាន់​នគរ​កបិលព័ស្ថុលើកដំបូង ។ល។ អនាថបិណ្ឌិកសេដ្ឋីថ្វាយ​ខ្លួនជា​ឧបាសក​សាង​វត្តជេតពន ។ តែបើគិតតាម ព្រះវិន័យបិដក វស្សាទី ៣ប្រហែល​ជាទ្រង់​ចាំវស្សា​នៅវត្តជេតពនក្រុងសាវត្ថី ។
  • វស្សាទី ៥ កូដាគារ ក្នុងព្រៃមហាវនក្រុងវេសាលី (ប្រោសព្រះពុទ្ធ​បិតាដែល​ចូល​កាន់​និព្វាននៅក្រុងកបិលព័ស្ថុ ប្រោសព្រះញាតិដែលវិវាទគ្នារឿងស្ទឹងរោហិណី និងព្រះនាងមហាបជាបតិគោតមី ចេញសាងផ្នូសបួសជាភិក្ខុនីមុនគេបង្អស់) ។
  • វស្សាទី ៦ មកុលបព៌ត (ហើយក្រោយមក​ទ្រង់សម្ដែង​យមកប្បដិហារិយ៍នា​ក្រុងសាវត្ថី) ។
  • វស្សាទី ៧ ស្ថានតាវតិង្ស សម្ដែងព្រះអភិធម្មទេសនាប្រោសពុទ្ធមាតា ។
  • វស្សាទី ៨ ភេសកលាវ័ន ក្បែរក្រុងសុង្សុមារគិរី ដែនភគ្គៈ ទ្រង់បាន​ជួបនឹង​នកុលបិតា​និងនកុលមាតា ។
  • វស្សាទី ៩ ឃោសិតារាម ក្រុងកោសម្ពី ។
  • វស្សាទី ១០ ព្រៃបាលិលយកៈ ក្បែរក្រុងកោសម្ពី (ពេលភិក្ខុកើតវិវាទគ្នា) ។
  • វស្សាទី ១១ ឯកនាលា ព្រាហ្មណគាម ។
  • វស្សាទី ១២ ស្រុកវេរញ្ជា ។
  • វស្សាទី ១៣ ចាលិយបព៌ត ។
  • វស្សាទី ១៤ វត្តជេតពន ព្រះរាហុលទទួលឧបសម្បទា ។
  • វស្សាទី ១៥ និគ្រោធារាម នគរកបិលព័ស្ថុ ។
  • វស្សាទី ១៦ ទីក្រុងអាឡវី ទ្រង់ធ្វើទុក្ករកម្មចំពោះអាឡវកយ័ក្ស ។
  • វស្សាទី ១៧ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ ។
  • វស្សាទី ១៨-១៩ ចាលិយបព៌ត ។
  • វស្សាទី ២០ វត្តវេឡុវ័ន ក្រុងរាជគ្រឺះ ទ្រង់ប្រោសអង្គុលីមាល និង​ទ្រង់តែងតាំង​ព្រះអានន្ទ ធ្វើជាពុទ្ធុប្បដ្ឋាក ។
  • វស្សាទី ២១ -៤៥ ទ្រង់គង់ផ្លាស់ប្ដូរគ្នារវាង វត្តជេតពន និងវត្តបុព្វារាម ទីក្រុង​សាវត្ថី រួមទាំងមុនទាំងក្រោយអត្ថកថា ពោលថា ព្រះពុទ្ធជាម្ចាស់​ទ្រង់គង់​នៅ​វត្ត​ជេតវនារាម១៩ ព្រះវស្សា និងវត្តបុព្វារាម ៦ ព្រះវស្សា ។
  • វស្សាទី ៤៥ ទ្រង់គង់នៅវេឡុវគាម ក្បែរក្រុងវេសាលី ។

Ø ពុទ្ធកិច្ចប្រចាំថ្ងៃ
ក្រៅអំពីការទ្រង់ចាំវស្សាទាំង ៤៥ឆ្នាំ តាមវត្តនានាហើយ ព្រះអត្ថកថាចារ្យនៅបាន​រួប​រួម​​ពុទ្ធ​កិច្ចប្រចាំថ្ងៃរបស់ព្រះអង្គថែមទៀត ហៅថា ពុទ្ធកិច្ចប្រចាំថ្ងៃមាន ៥ គឺ
๑. បុព្វណ្ហេ បិណ្ឌបាតញ្ច ពេលព្រឹកទ្រង់បិណ្ឌបាត
๒. សាយណ្ហេ ធម្មទេសនំ ពេលរសៀលទ្រង់សម្ដែងព្រះធម៌ទេសនា
๓. បទោសេ ភិក្ខុឱវាទំ ពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុ
๔. អឌ្ឍរត្តេ ទេវបញ្ហានំ កណ្ដាលអាធ្រាតទ្រង់ដោះស្រ័យប្រស្នាពពួកទេវាតា
๕. បច្ចូសេវ គតេ កាលេ ភព្វាភព្វេ វិលោកានំ ទៀបភ្លឺទ្រង់​ប្រមើល​មើលនូវ​វេនេយ្យ​សត្វ ។

ឯតេ បញ្ចវិធេ កិច្ចេ វិសោធេតិ មុនិបុង្គវោ ព្រះពុទ្ធមុនីដ៏ប្រសើរ ទ្រង់​ញ៉ាំង​ពុទ្ធកិច្ច​​ទាំង​ប្រាំនេះឲ្យសម្រេចហ្មត់ចត់ដោយបរិបូណ៌ពិត ។

Ø គំរូសង្គាយនា និងបច្ឆិមពុទ្ធវចនៈ
ឆ្នាំ ៥២៧ ម.គ.ស. (តាមបស្ចឹមប្រទេស) មហាវីរៈ (និគ្រន្ថនាដបុត្រ) សាស្ដាជេន/ជិនៈ អស់ព្រះជន្ម សាវកក៏​កើតវិវាទទោះទែងគ្នាអំពីពាក្យ​ប្រៀន​ប្រដៅ​របស់​សាស្ដាខ្លួន ជា​ហេតុ​នាំឲ្យ ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រារព្ធ ណែនាំឲ្យ​មាន​​ការសង្គាយនា​ព្រះធម៌វិន័យ​ឡើង ហើយមានគ្រាមួយព្រះសារីបុត្រ​បាន​សម្ដែង​សង្គីតិសូត្រទុកជាគំរូនៃការ​ធ្វើសង្គាយនា ។ ១ឆ្នាំ ម.ព.ស.(=៥៤៣​ ម.គ.ស.​ខ្លះថា៤៨៣ម.គ.ស.) នាថ្ងៃពេញបូណ៌ខែវិសាខ ក្រោយពីបំពេញ​ពុទ្ធកិច្ច​ ៤៥ ព្រះវស្សារួច ព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះជន្មាយុ ៨០ព្រះវស្សា ព្រះអង្គ​ទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ក្រោមដើមរាំងទាំងគូ ក្រុងកុសិណារា ។
បច្ឆិមពុទ្ធវចនៈ “...ខយវយធម្មា សង្ខារា អប្បមាទេន សម្បទេថ សង្ខារធម៌​ទាំងឡាយ​មានកិរិយាអស់ទៅនិងសូន្យទៅជាធម្មតា អ្នកទាំងឡាយចូរ​ញ៉ាំងកិច្ច​ទាំងពួង​ឲ្យដល់ព្រមដោយសេចក្ដីមិនប្រមាទចុះ” ។

ប្រែសម្រួលដោយភិក្ខុ សញ្ជាតវិរិយោ ចាកកាលានុក្រមរបស់​ព្រះតេព្រះគុណ​ព្រះ​ព្រហ្ម​គុណាភណ៌ ។ ប្រភព
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៦៣,៨១៦ ដង)
មាឃបូជា ជា​ពិធីបុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ២៩,៤៤៦ ដង)
សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ២២,០២៨ ដង)
ប្រវត្តិបុណ្យកឋិន ឬកថិនប្រវត្តិ
ផ្សាយ : ១១ មិថុនា ឆ្នាំ២០១៦ (អាន: ៥,០៥៤ ដង)
ប្រវត្តិ​របស់​ព្រះ​មហា​នាម​សក្យ​ឧ​បាសក​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២៣ (អាន: ២៩,៥១៣ ដង)
អ្វីជាបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា?
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២ (អាន: ៤,៩៩៨ ដង)
ជីវប្រវត្តិសង្ចេប ព្រឹទ្ធាចារ្យ វិនយាចារ្យ គាំ អ៊ីវ
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ៤៧,៥៥២ ដង)
ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៥,៨៧៩ ដង)
សម្ដេច​ព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ គន្ធរោ ទេព លឿង
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២៣ (អាន: ៨,៨៩៨ ដង)
ដើមកំណើត​នៃបុណ្យ​វិសាខបូជានៅកម្ពុជា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.69
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿